ព័ត៌មានជាតិ

រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យការវឌ្ឍនភាពការងារ និង ពង្រឹងគុណភាព នៃការបម្រើសេវាសុខាភិបាល នៅមន្ទីរពេទ្យបង្អែកច្បារអំពៅ

រាជធានីភ្នំពេញ៖ ឯកឧត្តមសាស្រ្តាចារ្យ ធា គ្រុយ និង លោកជំទាវវេជ្ជបណ្ឌិត ប៉ែន រិកស៊ី រដ្ឋលេខាធិការក្រសួងសុខាភិបាល នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារ និងពង្រឹងគុណភាព នៃការបម្រើសេវាសុខាភិបាល នៅមន្ទីរពេទ្យបង្អែកច្បារអំពៅ ជុំទី៤ ឆ្នាំ២០២៥ ។

គោលបំណងបេសកកម្មផ្តោតសំខាន់លើការងារ៖ (១) ផ្នែកគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ (២)ផ្នែកគ្រប់គ្រង រដ្ឋបាល ធនធានមនុស្ស និងបដិសណ្ឋារកិច្ច (៣)ផ្នែក គ្រប់គ្រងបច្ចេកទេសវេជ្ជសាស្ត្រ-អមវេជ្ជសាស្ត្រ និង (៤)ផ្នែកគ្រប់គ្រងឱសថ សម្ភារ បរិក្ខារពេទ្យ ។

ក្រោមការយកចិត្តទុកដាក់ខ្ពស់ពី មន្ទីរសុខាភិបាលរាជធានីភ្នំពេញ ថ្នាក់ដឹកនាំស្រុកប្រតិបត្តិ និងថ្នាក់ដឹកនាំមន្ទីរពេទ្យ  ដែលបានអនុវត្ត តាមការណែនាំរបស់ក្រុមការងារក្រសួង បានឱ្យឃើញថា មានភាពប្រសើរឡើង បើធៀបទៅនឹងលទ្ធផលការចុះត្រួតពិនិត្យគុណភាពសេវាមន្ទីរពេទ្យបង្អែករាជធានីជុំទី៣ កន្លងមក កាលពីចុងឆ្នាំ២០២៤ ហើយបញ្ហាប្រឈមនៅសេសសល់ និងសំណូមពរបន្ថែម នឹងត្រូវបានបន្តដោះស្រាយជាបន្តបន្ទាប់ ៕

Leave a Reply

Your email address will not be published. Required fields are marked *