(ភ្នំពេញ)៖លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយនិស្សិតជយលាភីអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ផ្តល់ជូនតាមរយៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត សម្រាប់ឆ្នាំសិក្សា ២០២៤–២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័ណ៌កោះពេជ្រ។ មានប្រសាសន៍ក្នុងពិធីដ៏មហោទ្បារិកនោះ លោកជំទាវបណ្ឌិត បានលើកទ្បើងថា ការអប់រំ គឺជាកូនសោរមួយដ៏សំខាន់ សម្រាប់ការត្រៀមលក្ខណៈរបស់កម្ពុជា ចូលប្រឡូកក្នុងសមរភូមិសេដ្ឋកិច្ច ដែលពោរពេញដោយការរត់ប្រណាំងបច្ចេកវិទ្យា នវានុវត្តន៍ខ្ពស់ និងភាពច្នៃប្រឌិត ដែលជាកត្តាដ៏សំខាន់មិនអាចខ្វះបានសម្រាប់ជំរុញ និងបង្កើនភាពរឹងមាំនៃសេដ្ឋកិច្ចគ្រួសារ លើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍប្រកប ដោយបរិយាប័ន្ន, ភាពធន់, និង ចីរភាព។ ការអប់រំ និងការអប់រំបណ្តុះបណ្តាល មិនត្រឹមតែបង្កើនធនធានមនុស្សសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច–សង្គមប៉ុណ្ណោះទេ, ប៉ុន្តែ វិស័យទាំងនេះបង្កើតនូវឧត្តមប្រយោជន៍ជាច្រើន សម្រាប់ប្រទេសជាតិ។ លោកជំទាវបានបញ្ជាក់ទៀតថា៖ សមណនិស្សិត និងនិស្សិតលាភីទាំងអស់ បាន និងកំពុងធ្វើការវិនិយោគរយៈពេលវែង សម្រាប់មួយជីវិតក្នុងការសន្សំបាននូវជំនាញទន់ និងទ្រព្យធនមិនងាយនឹងបាត់បង់ ដោយចំណេះជំនាញទាំងនេះ […]
Month: February 2025
ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បើកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ និងដាក់ចេញទិសដៅអនុវត្តការងារសម្រាប់ត្រីមាសបន្ទាប់ ដល់កងកម្លាំងនគរបាល
ខេត្តបន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកម្លាំងនគរបាលទូទាំងខេត្ត បើកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ (គិតពីថ្ងៃទី២០ ខែវិច្ឆិការ ឆ្នាំ២០២៤ ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥) និងដាក់ចេញទិសដៅអនុវត្តការងារសម្រាប់ត្រីមាសបន្ទាប់។ លោកឧត្តមសនីយ៍ត្រី រ៉ែម វីរៈ ស្នងការរង ផែនការងារសេនាធិការ បានឡើងអានរបាយការណ៍ លទ្ធផលកិច្ចប្រតិបត្តិការប្រចាំត្រីមាសទី១ ដែលសម្រេចបានកន្លងមក។ បានផ្សព្វផ្សាយអំពីទិសដៅនានា និងផែនការយុទ្ធសាស្តថ្មីៗ ដល់កងកម្លាំង។ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានថ្លែងនូវការកោតសរសើរ ចំពោះលោក លោកស្រី ថ្នាក់ដឹកនាំគ្រប់ផ្នែកពាក់ព័ន្ធ នៃអង្គភាពចំណុះស្នងការដ្ឋានទាំងអស់ដែលបានប្រឹងប្រែបំពេញ តួនាទី ភារកិច្ច អស់ពីកម្លាំងកាយចិត្តរហូតទទួលបានលទ្ធផលផ្លែផ្កាជាបន្តបន្ទាប់គួរជាទីមោទនៈ។ ដើម្បីធានាបានស្ថេរភាព សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម លោកឧត្តមសេនីយ៍ទោស្នងការ ក៏បានដាក់ចេញទិសដៅអនុវត្តដល់កងកម្លាំងនគរបាលទាំងអស់ –ត្រូវពង្រឹងការងារផ្តល់សេវាសាធារណៈ ពង្រឹងការយាមល្បាត បង្ការ បង្ក្រាប បទល្មើសគ្រប់ប្រភេទ និងក្មេងទំនើង –ពង្រឹងការគ្រប់គ្រងការស្នាក់នៅរបស់ពលរដ្ឋខ្មែរនិងជនបរទេស –បន្តផ្សព្វផ្សាយគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព […]
លោក ហឿន វីរៈ ត្រូវបានប្រកាសចូលកាន់មុខដំណែង ជាអភិបាលស្រុព្រះនេត្រព្រះ ជំនួសលោក ឃូ ពៅ ផ្ទេរតំណែងជាអភិបាលរងខេត្តបន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ៖ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សា ខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញអធិបតីក្នុងពិធីប្រកាសចូលកាន់មុខដំណែង អភិបាលនៃគណៈអភិបាលស្រុព្រះនេត្រព្រះ ដោយលោក ហឿន វីរៈ ត្រូវបានប្រកាសឲ្យចូលកាន់មុខតំណែងជាអភិបាលស្រុព្រះនេត្រព្រះ ជំនួសលោក ឃូ ពៅ ត្រូវបានផ្ទេរតំណែងជាអភិបាល រងខេត្តបន្ទាយមានជ័យ។ លោក ហឿន វីរៈ ក្រោយពេលទទួលបានការតែងតាំងពីរាជរដ្ឋាភិបាលកម្ពុជា រួចមក បានឡើងប្តេជ្ញាចិត្តថា លោកនឹងគោរព គាំទ្រ និងចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវកម្មវិធីគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៃនីតិកាលទី៧ នៃរដ្ឋសភា របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា។ប្តេជ្ញាចូលរួមកម្លាំង ក្នុងការជម្រុញការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពឲ្យ កាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីបន្តការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម រក្សាស្ថេរភាពនយោបាយ និងភាពសុខដុមនីយកម្មជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរថែមទៀត និងយកចិត្តទុកដាក់អនុវត្តគោលនយោបាយ កំណែទម្រង់តាមបែបវិមជ្ឈការនិងវិសហមជ្ឈការ ។ខិតខំបំរើការងារក្នុងរដ្ឋបាលស្រុកព្រះនេត្រព្រះ និងប្រជាពលរដ្ឋឲ្យបានល្អប្រសើរ […]
សារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្តល់អនុសាសន៍ ៦ចំណុច ក្នុងការចូលរួមចំណែកកាត់បន្ថយអាត្រាមរណៈរបស់មាតា និងទារក នៅក្នុងពេលសម្រាលឱ្យធ្លាក់ចុះទាប
ប៉ៃលិន៖ សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានប្រារព្ធទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១កុម្ភៈ ឆ្នាំ២០២៥ ក្រោមប្រធានបទ “ពង្រឹងភាពជាដៃគូរវាងសេវាសុខាភិបាលសាធារណៈ និងសេវាឯកជន ដើម្បីលើកម្ពស់ គុណភាព នៃការថែទាំសុខភាព មាតា ទារក កុមារ និងយុវវ័យ” ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោកស្រី ពៅ សុខ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា តំណាង លោកស្រី បាន ស្រីមុំ ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន។ លោកស្រី ពៅ សុខ បានពាំនាំនូវបណ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងបានជម្រាបជូនពីគោលបំណងទិវានាថ្ងៃនេះ ដើម្បីផ្សព្វផ្សាយសារលិខិតរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការ អង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ដ្រី និងកុមារ ទាំង៦ចំណុច ដោយបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងការចូលរួម ចំណែកកាត់បន្ថយអាត្រាមរណៈរបស់មាតា និងទារក […]
កាកបាទក្រហមកម្ពុជា ចុះចែកអំណោយដល់ប្រជាពលរដ្ឋ ក្រីក្រ តាមខ្នងផ្ទះ ៣សង្កាត់ ក្នុងក្រុង សិរីសោភ័ណ
ខេត្តបន្ទាយមានជ័យ៖ប្រជាពលរដ្ឋក្រីក្រ ខ្វះស្បៀងអាហារ ពិការ ចាស់ជរា ចំនួន ២០គ្រួសារ ក្នុងសង្កាត់ទឹកថ្លា សង្កាត់ព្រះពន្លា និងសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ត្រូវបានកាកបាទក្រហមកម្ពុជា សហការជាមួយសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បាននាំយកនូវអំណោយមនុស្សធម៌ ផ្តល់ជូនដល់បងប្អូន តាមខ្នងផ្ទះ នារសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ។ នាឱកាសនោះលោកជំទាវ ពុំ ចន្ទីនី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ សុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដែលជានិច្ចជាការល សម្រេចតែងតែ គិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ មិនថាទីជិតឬឆ្ងាយក្តី។ លោកជំទាវ បានមានប្រសាសន៍បន្តថា កាកបាទក្រហមកម្ពុជា គឺជាស្ថាប័នមនុស្សធម៌ធំជាងគេ ហើយបានផ្តល់នូវអំណោយមនុស្សធម៌ គឺមិនប្រកាន់ពូជសាសន៍ពណ៌សម្បុរ និន្នាការនយោបាយអ្វីឡើយ។ គឺក្នុងទិសដៅ ជួយពន្លឿនការកាត់បន្ថយភាពក្រីក្រ ដែលការពារសេចក្តីថ្លៃថ្នូរ របស់មនុស្សជាតិនិងការការពារ តម្លៃមនុស្សធម៌របស់ជនរងគ្រោះ និងជនងាយរងគ្រោះទីទ័លក្រ ចាស់ជរាគ្មានទីពឹងជាដើម។ ដែលជាទស្សនវិស័យនៃយុទ្ធសាស្ត្រ ឆ្នាំ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា […]
អគ្គីភ័យឆាបឆេះតូបអាជីវករខ្មែរ នៅក្នុងផ្សាររោងក្លឿ ប្រទេសថៃ អស់ជាង៥០តូប នាយប់រំលងអធ្រាត
ខេត្តបន្ទាយមានជ័យ៖ពិតជាគួរឲ្យសង្វែកខ្លាំងណាស់បងប្អូនអាជីវកខ្មែរ ដែលប្រកបរបរលក់ដូរនៅក្នុងផ្សាររោងក្លឿ ប្រទេសថៃ ជាប់ព្រំដែនកម្ពុជា ឈមនឹងច្រកទ្វាព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានអគ្គីភ័យឆាបឆេះតូបគ្មានសល់ទំនិញ កាលពីយប់រំលងអធ្រាត ឈានចូលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ត្រង់ចំណុចដើមពោធិ៍ ស្ថិតក្នុងស្រុកអារ័ញ្ញប្រថេត ខេត្តស្រៈកែវ ប្រទេសថៃ។ក្រោយពីកើតហេតុភ្លាមកម្លាំងសមត្ថកិច្ចថៃ បាននាំយករថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងចុះជួយអន្តរាគមភ្លាមៗ តែជាអកុសល្យដោយសារភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅមិនអាចគ្រប់គ្រងស្ថានការបាន ទើបបណ្តាលឲ្យឆេះរាលដាលរហូតអស់សរុបចំនួន៥៦តូប នៅសល់តែគ្រោងឆ្អឹងតែប៉ុណ្ណោះ មិនបណ្តាលឲ្យអ្នកណាម្នាក់រងគ្រោះថ្នាក់នោះឡើយ។ ទំនិញដែលរងការឆាបឆេះអស់គ្មានសល់នោះ មានដូចជា កាបូបជជុះ ,ទ្រនាប់ជើងជជុះ ,មុង ភួយ ខ្នោយ ជាដើម ហើយតូបទាំងនេះសិតសឹកគ្មានម្ចាស់ស្នាក់នៅ ពោលគឺពេលព្រឹកម្ចាស់ចូលពីកម្ពុជា ទៅបើកតូបលក់ លុះពេលល្ងាចទើបវិលត្រលប់មកវិញ។ ពាក់ព័ន្ធករណីអគ្គីភ័យឆេះតូបអាជីវករខ្មែរនេះដែរ បើតាមការសន្និដ្ឋានរបស់អាជ្ញាធរថៃ ទំនងទុស្សេខ្សែភ្លើង ហើយទំហុំនៃការខូចខាតនោះ រហូតមកដល់ពេលនេះមិនទាន់ប៉ាន់ស្មានបាននៅឡើយ ក៏ប៉ុន្តែតាមការសន្និដ្ឋានបឋមអាចខ្ទង់រាប់លានបាតឯណ្ណោះ ។ គួរបញ្ចាក់ផងដែរថា អគ្គីភ័យឆាបឆេះតូបរបស់អាជីវករខ្មែរ នៅលើទឹកដីថៃ ក្នុងផ្សាររោងក្លឿនេះមិនមែនទើបតែកើតមាននោះទេ ហើយឆេះម្តងៗស្ទើអស់ទាំងស្រុងតែម្តង មិនមានអ្នកទទួលខុសត្រូវននោះឡើយ ទោះបីជាអាជីវករខ្មែរមួយចំនួន ធ្លាប់បង់សេវាធនារ៉ាប់រងឲ្យទៅក្រុមហ៊ុននៅក្នុងប្រទេសថៃក្តី ។បច្ចុបន្ននេះការលក់ដូររបស់អាជីវករខ្មែរ នៅផ្សាររោងក្លឿ ប្រទេសថៃ មានការធ្លាក់ចុះយ៉ាងកំហុក ដោយសារកត្តាភាគីថៃពង្រីតូបកាន់តែច្រើន គ្មានអ្នកទិញ រីឯតម្លៃជួលតូបថ្លៃកប់ពពក ហើយក៏គួបផ្សំទៅនឹងសេដ្ឋកិច្ចផងដែរ […]
ឣាវុធហត្ថ បញ្ជូនខ្លួនក្មេងទំនើង ៩នាក់ ទៅតុលាការ ពាក់ព័ន្ធករណីកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត និងករណីគ្រឿងញៀន
(បន្ទាយមានជ័យ)៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានឃាត់ខ្លួនក្មេងទំនើង ៩នាក់ ពាក់ព័ន្ធករណីកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត ,រក្សាទុកជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ការឃាត់ខ្លួនក្មេងទំនើងទាំង៩នាក់នេះបានធ្វើឡើង ក្រោយពីកម្លាំងចុះល្បាតរក្សាសន្តិសុខក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត លុះដល់ចំណុចអគារថ្មី ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត បានប្រទះឃើញក្មេងទំនើងមួយក្រុមប្រមូលផ្តុំគ្នាប្រើប្រាស់គ្រឿងញៀន នៅក្នុងខ្ទមទីតាំងខាងលើ ។ក្រោយមកកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានធ្វើការត្រួតពិនិត្យ ឆែកឆេរ ទីតាំងរកឃើញមានគ្រឿងញៀន ប្រភេទម៉ាទឹកកក ចំនួន១៧កូនថង់តូច និងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៩នាក់ ១.ឈ្មោះ សាន់ សួរ (ញ៉ា) ភេទប្រុស អាយុ២៦ឆ្នាំ, ២.ឈ្មោះទន់ ឆាត (ស្នា) ភេទប្រុស អាយុ២៥ឆ្នាំ, ៣.ឈ្មោះ សឿង ឃុនណារ៉ាត់ (ឃុន) ភេទប្រុស អាយុ២៩ឆ្នាំ, ៤.ឈ្មោះ ស៊ុយ គីម (អាពៀវ) ភេទប្រុស អាយុ១៧ឆ្នាំ, ៥.ឈ្មោះ ឈិន ម៉េងហួរ ភេទប្រុស អាយុ២៥ឆ្នាំ, ៦.ឈ្មោះ […]
នគរបាលចម្រុះនៃក្រសួងមហាផ្ទៃ ចុះប្រតិបត្តិការបង្រ្កាបអនឡាញខុសច្បាប់ ២ទីតាំង នៅក្រុងប៉ោយប៉ែត ដោយឃាត់ខ្លួនជនបរទេសបានចំនួន២៣០នាក់
ខេត្តបន្ទាយមានជ័យ៖ទីតាំងប្រតិបត្តិការអនឡាញខុសច្បាប់ ចំនួន២ទីតាំងនៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានកម្លាំងនគរបាលចម្រុះនៃក្រសួងមហាផ្ទៃចុះប្រតិបត្តិការបង្រ្កាប ដោយឃាត់ខ្លួនជនបរទេសបាន ២៣០នាក់ ដែលកំពុងសំងំ លាក់ខ្លួនលួចលាក់ធ្វើប្រតិបត្តិការអនឡាញខុសច្បា។ តាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គស្នងការនគរបាលជាតិចុះថ្ងៃទី២៤ ខែកុម្ភះ ឆ្នាំ២០២៥នេះ បានបញ្ជាក់ថា គណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ នៃក្រសួងមហាផ្ទៃ សូមជម្រាបជូនដល់សាធារណជនជ្រាបថា នៅថ្ងៃទី២២ និង ២៣ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមប្រតិបត្តិការ របស់គណៈបញ្ជាការ ធ្វើការចុះត្រួតពិនិត្យជាក់ស្តែងលើទីតាំងចំនួន ០២ទីតាំង ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បន្ទាប់ពីបានធ្វើការស្រាវជ្រាវស៊ើបអង្កេតលើទីតាំង ខាងលើរយៈពេលជាងបីខែកន្លងមក។ ការឈានទៅបង្ក្រាបទីតាំងទាំងពីរខាងលើនេះ ធ្វើឡើងក្រោមបទបញ្ជា ដ៏ម៉ឺងម៉ាត់បំផុតរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏ដូចជាការ ចង្អុលដឹកនាំដោយផ្ទាល់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ។ ក្នុងការឆ្មក់ចូលក្នុងទីតាំងខាងលើ សមត្ថកិច្ចបានរកឃើញជនបរទេសសរុបចំនួន ២៣០នាក់ (ស្រី ៦៨នាក់) ក្នុងនោះមានជនជាតិថៃចំនួន ១២៣នាក់ (ស្រី ៥៩នាក់)។ ជនបរទេសទាំងនោះកំពុងសំងំ លាក់ខ្លួនលួចលាក់ធ្វើប្រតិបត្តិការអនឡាញខុសច្បាប់ ដោយមានមេក្លោងជាជនជាតិចិន […]
សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះជូនប្រជាពលរដ្ឋក្រីក្រ ពិការ នៅក្រុងប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យ៖ ផ្ទះសប្បុរសធម៌ របស់សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យទី១៨ ត្រូវបានធ្វើពិធីប្រគល់ជូន លោកស្រី ឯក សារ៉ូ អាយុ ៥៣ឆ្នាំ គ្រួសារពិការក្រីក្រ រស់នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ក្រោមមធិបតីភាពឯកឧត្តម អ៊ុំ រាត្រី ប្រធានគណកម្មាធិការ សាខាកាកបាទក្រហមខេត្ត។ បើតាមរបាយការណ៍សង្ខេបរបស់ លោក ធូ ស៊ីភ័ណ្ឌ នាយកប្រតិបត្តិសាខា បានឱ្យដឹងថា ក្រុមប្រតិបត្តិសាខាបានសហការជាមួយអនុសាខាក្រុង អាជ្ញាធរមូលដ្ឋាន បានចុះប៉ាន់ប្រមាណ តម្រូវការ របស់គ្រួសារ លោកស្រី ឯក សារ៉ូ អាយុ ៥៣ឆ្នាំ ជាលទ្ធផលគ្រួសារនេះរស់នៅក្នុងសភាពក្រីក្រ និងពិការ មានមុខរបរដើររើសអេតចាយ ហើយរស់នៅម្នាក់ឯងប៉ុណ្ណោះ ដោយពិនិត្យឃើញពីការលំបាកក្រីក្រ និងពិការផងនោះ សាខាកាកបាទក្រហមខេត្តបានសម្រេច ផ្ដើមសាងសង់ផ្ទះថ្មីមួយខ្នង ទំហំទទឹង ៤ម៉ែត្រ បណ្ដោយ ៦ម៉ែត្រ កម្ពស់ ៣ម៉ែត្រ សង់ពីដែកប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី បាតចាក់ស៊ីម៉ង់ត៍ និងបង្គន់អនាម័យ១ ក្នុងនោះបានចំណាយសរុបអស់ថវិកាចំនួន ២,១៧៤ ដុល្លារសហរដ្ឋអាមេរិក។ […]
លោក ប្រាក់ ប៉ូលី អញ្ជើញជាធិបតីភាពក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងពិគ្រោះយោបល់កម្មវិធីបណ្ដុះបណ្ដាលបដិសណ្ឋារកិច្ចកម្ពុជា (ហូកា)
(បន្ទាយមានជ័យ) មន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យ បានសហការជាមួយរដ្ឋបាលខេត្ត បើកវគ្គសិក្ខាសាលាផ្សព្វផ្សាយ និងពិគ្រោះយោបល់កម្មវិធីបណ្ដុះបណ្ដាលបដិសណ្ឋារកិច្ចកម្ពុជា (ហូកា) ដើម្បីជ្រើសរើសសិក្ខាកាម និងគ្រូបង្គោលហូកាប្រចាំខេត្ត និងប្រគល់វិញ្ញាបនបត្រដល់សិក្ខាកាមលើជំនាញ ការិយាល័យជួរមុខ ក្រោមអធិបតីភាព លោក ប្រាក់ ប៉ូលី អភិបាលរងខេត្ត លោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ លោក គង់ ដារ៉ា ប្រធានផ្នែកគ្រប់គ្រងបណ្ដុះបណ្ដាលបដិសណ្ឋារកិច្ច។សិក្ខាសាលានេះបានធ្វើឡើងនៅសាលប្រជុំ ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ដោយមានការចូលរួមពី លោក ឈឿន សេរីវុធ ប្រធានមន្ទីរទេសចរណ៍ខេត្ត ព្រមទាំង លោក លោកស្រី អភិបាល អភិបាលរងក្រុង–ស្រុក កងកម្លាំង មន្ទីរអង្គភាពពាក់ព័ន្ធ ម្ចាស់មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ សិស្សនិស្សិតផងដែរ។ លោក ឈឿន សេរីវុធ ប្រធានមន្ទីរទេសចរណ៍ខេត្តបានមានប្រសាសន៍រាយការណ៍លើកឡើងឲ្យដឹងថា៖ក្រសួងទេសចរណ៍ក៏បានកំណត់គោលនៅយុទ្ធសាស្រ្តចំនួន៣រួមមាន៖១–ភាពប្រពួកប្រជែងទេសចរណ៍ ២–ចីរភាពទេសចរណ៍និងទី៣–បរិយាបន្តទេសចរណ៍។ ហើយគោលនៅយុទ្ធសាស្ត្រទាំងនេះមានសសរស្ដម្ភយុទ្ធសាស្ត្រចំនួន ៥រួមមាន៖១–បង្កើនប្រសិទ្ធភាពនៃការគ្រាប់គ្រងកិត្តិនាមកម្ពុជា ដើម្បីធ្វើឲ្យទេសចរណ៍នៃទីផ្សារគោលដៅអាទិភាពកាន់តែស្គាល់ កាន់តែយល់ឃើញជាវិជ្ជមាន និងកាន់តែទទួលស្គាល់កម្ពុជាជាគោលដៅទេសចរណ៍សាកលឈានមុខ។ ២,បង្កើនប្រសិទ្ធភាពនៃការផ្សព្វផ្សាយទាក់ទាញទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារទេសចរណ៍សំខាន់ៗដើម្បីធ្វើឲ្យទេសចរណ៍នៃទីផ្សារគោលដៅអាទិភាពនិងពិភពលោកចាប់អារម្មណ៍មកទស្សនា។៣,ប្រសិទ្ធភាពនៃការគ្រប់គ្រងផ្ទៃក្នុងនៃការធ្វើដំណើររបស់ភ្ញៀវនិងហេដ្ឋារចនាសម្ព័ន្ធផ្ទៃក្នុងដើម្បីសម្រួលការធ្វើដំណើរនិងជំរុញគុណភាពនៃការធ្វើដំណើរស្របតាមស្តង់ដារអន្តរជាតិ។៤,បង្កើនប្រសិទ្ធភាពនៃការអភិវឌ្ឍន៍ផលិតផលទេសចរណ៍ប្រកបដោយនវានុវត្តន៍ ភាពច្នៃប្រឌិតនិងភាពជាខ្មែរដោយផ្អែកលើបេតិកភណ្ឌវប្បធម៌បេតិកភណ្ឌធម្មជាតិឆ្នេរសមុទ្រនិងប្រជាជនខ្មែរភាពជាខ្មែរនិងពង្រឹងសេវាទេសចរណ៍ សេវ៉ាមួយស្តង់ដាមួយ តាមរយៈការដាក់ចេញ និងការអនុវត្តស្តង់ដារបៃតង […]










