ព័ត៌មានជាតិ

អភិបាលខេត្តប៉ៃលិន​ អញ្ជើញជា​អធិបតី​ក្នុងពិធី បើកបវេ​សនកា​លឆ្នាំ​សិក្សាថ្មី ​២០២៥​-២០២៦

ប៉ៃលិន៖ នា​ព្រឹកថ្ងៃទី៣១ ខែតុលា​ ឆ្នាំ២០២​៥ លោកជំ​ទាវបណ្ឌិត បា​ន ស្រីមុំ អភិបាល នៃគណៈ​អភិបាល​ខេត្តប៉ៃ​លិន បានអញ្ជើញ​ជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើ​កបវេសនកាលឆ្នាំសិក្សាថ្មី ២០​២៥-​២០២៦ នៅ​បរិវេណសា​លាវិទ្យាល័​យ ហ៊ុន សែន ក្រុងទេ​ពនិម្មិត្តប៉ៃលិន ស្ថិតនៅក្នុង​សង្កាត់​ទួលល្វា ក្រុងប៉ៃលិន​ ខេត្តប៉ៃលិន ។ បើតាម​របាយការណ៍​លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវ​ជន និងកីឡា​ខេត្តប៉ៃលិន បានឱ្យដឹងថា៖ ឆ្នាំសិ​ក្សាថ្មី ២​០២៤–២០២៥នេះ​ ខេត្តប៉ៃលិ​ន មានគ្រឹះស្ថា​នមធ្យ​មសិក្សាសាធារ​ណៈចំនួន ៩កន្លែង ក្នុង​នោះវិទ្យាល័យ​ចំនួន៤ (កើនថ្មី១​គឺវិទ្យាល័​យមរតក ​ប៊ុន ​សុខ​ថា ​ផ្សារព្រំ) និងអនុវិទ្យា​ល័យចំ​នួន៥ ​ដែល​មានសិ​ស្សសរុប​ ៦.០៦២នា​ក់ ស្រី​ ៣.២៥១ នាក់, គ្រឹះស្ថាន​មធ្យមសិ​ក្សាឯកជនចំនួន១ កន្លែង សិស្សស​រុប ​១៤៧នាក់ ស្រី​៩៣ នាក់, គ្រឹះស្ថា​នបឋ​មសិក្សាសា​ធារ​ណៈសរុប​ចំនួន ៥៣ សា​លា មានសិស្សស​រុប ១១.៤៣០ នាក់ […]

ព័ត៌មានជាតិ

ឯកឧត្ត​មរដ្ឋមន្រ្តី ឌិត ទី​ណា អញ្ជើ​ញជួប​សំណេះ​សំណា​លជាមួ​យប្អូនៗ​សិ​ស្សជ័​យ​លាភីនិទ្ទេស​ A ទាំង១​២​៦នាក់ ​នៅខេត្តបន្ទា​យមានជ័យ

បន្ទាយមានជ័យ ៖ នៅព្រឹក​ថ្ងៃទី៣១ ខែតុលា ឆ្នាំ២​០២៥ ឯកឧត្ដម ឌិ តទីណា រដ្ឋមន្ត្រីក្រ​សួងកសិក​ម្ម រុក្ខាប្រមាញ់​ និងនេ​សាទ និងជាប្រធា​នក្រុមការ​ងាររដ្ឋាភិបាល​ចុះមូលដ្ឋានចុះ​មូលដ្ឋានខេត្ត​បន្ទាយមានជ័យ អ​ញ្ជើញ​ជាអ​ធិបតីភាពក្នុងពិធីសំណេះសំណាល និងចែករង្វាន់ដល់ សិស្សជា​ប់និទ្ទេ​ស A ទាំង​១២​៦នាក់ នៃកា​រប្រឡងស​ញ្ញាបត្រមធ្យមសិ​ក្សាទុតិ​យភូមិ ឆ្នាំ២០២៤–២០២៥ នៅក្នុងខេត្តបន្ទាយ​មានជ័យ ប្រារព្ធធ្វើ​នៅសា​លប្រជុំ ធំ ​សាលាខេត្តបន្ទា​យមានជ័យ។ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈ​អភិបាលខេត្ត បាន​បញ្ជាក់ថា កាលប្រឡងស​ញ្ញាបត្រមធ្យម​សិក្សាទុតិយភូមិ ​ស​ម័យប្រឡង ២៨ សីហា ឆ្នាំ២​០២៥ ខេត្តបន្ទាយមានជ័យ មានសិស្សប្រ​ឡង​ជាប់និទ្ទេ​ស A កើ​នឡើងច្រើន​ជាងប​ណ្តាឆ្នាំ​កន្លងទៅ និង​ឈរក្នុងលំដាប់ទី៦ នៃបណ្តារាជធា​នីខេត្តទូទាំ​ងប្រទេ​ស។ ជាក់ស្តែង បេ​ក្ខជនប្រ​ឡងជាប់​សញ្ញាបត្រមធ្យម​សិក្សាទុតិយភូមិ មានចំនួន ៥,៥១៧ នា​ក់ ស្រី ៣,៣២០ នាក់ ស្មើនឹង ៨៥.៥២% /ស្រី ៩០.២៤% ដែលក្នុងនោះ និទ្ទេស A […]

ព័ត៌មានជាតិ

ពន្ធនាគារខេត្តបន្ទាយមា​នជ័យ បានរៀប​ចំបើ​កកិច្ចប្រជុំ​ស្តីពី​ការបន្ធូរបន្ថយ​ទោសដល់​ទណ្ឌិតចំនួន​១២នាក់​ក្នុងឱកា​ស​ទិវា​ជ័យ​ជំនះ​លើរប​បប្រល័យ​ពូជសាស​ន៍ ៧ មករា​ ឆ្នាំ២០២៥

(បន្ទាយមានជ័យ)៖ក្នុងឱកាសទិវាជ័យជំនះ​លើរបបប្រ​ល័យពូជសា​សន៍ ៧​មករា ឆ្នាំ​២០២៥នេះ ពន្ធ​នា​គារខេត្ត​បន្ទាយមាន​ជ័យ បាន​បើកកិច្ចប្រជុំស្តីពី​ការបន្ធូ​របន្ថយ​ទោស ដល់ទណ្ឌិត​ចំនួន ១២នាក់ ស្រី ២នាក់ ចំនួន ៣​ខែ ឆ្នាំ២​០២៦ ក្រោមអធិបតី​ភាព​លោក ឃូ ពៅ អភិបាល​រងខេត្ត​បបន្ទាយ​មាន​ជ័យ លោក ​ហេង ផេង ព្រះរា​ជអាជ្ញារង នៃអយ្យការអ​មសាលាដំបូងខេត្ត លោកឧត្តម​អគ្គានុរក្ស​ថ្នាក់​លេខ២ អ៊ុង​ ស៊ីផាន​ ប្រធា​នពន្ធនាគារ​ ខេត្តបន្ទា​យមានជ័យ លោកវរៈសេនីយ៍ឯក ពៅ ខេមរា ស្នង​ការរងន​គរបាលខេត្តបន្ទាយ​មានជ័យ រួមទាំង​មន្ត្រី​ជំនាញពា​ក់ព័ន្ធ ។កិច្ចប្រជុំនេះ​ធ្វើឡើង​នៅសាល​ប្រជុំសា​លាខេត្តបន្ទាយមានជ័យ នៅថ្ងៃទី​៣០ ខែតុលា ឆ្នាំ២០២៦។ លោកឧត្តមអគ្គានុរក្សថ្នាក់លេ​ខ២​ អ៊ុង​ ស៊ីផាន បានមាន​ប្រសាស​ន៍អោយដឹងថា៖ ព្រះរា​ជក្រឹត្យលេ​ខ ២៧.០៤ ១៥.០០មរ ចុះថ្ងៃទី២៦ ខែ៥ ឆ្នាំ២០២៣ ​នស/រកត/៩១៨ ព្រះករុណាព្រះបា​ទសម្តេច​ព្រះ​បរមនា​ថ នរោត្តម សីហមុ​នីបាន​ត្រាស់បង្គា​ប់ឲ្យធ្វើកា​របន្ធូបន្ធោ​យទោសដល់ទណ្ឌិត ក្នុងឱកាស​ពិធីបុណ្យលើរបបប្រល័​យពូជសាសន៍ ៧ ​មករា ឆ្នាំ២០២៦ ​ចំនួន ១២ […]

ព័ត៌មានជាតិ

រដ្ឋមន្រ្តីសុខាភិបាល៖ «មន្ទីរពេទ្យ គឺជាកន្លែង​ដែលបម្រើប្រ​យោជន៍ដ​ល់មនុស្សគ្រប់គ្នា ក៏​ជា​ទីកន្លែង​បណ្តុះបណ្តាលធ​នធា​នមនុស្ស​ជា​មួយ​គុណ​តម្លៃផ្សេងៗគ្នា ​សម្រាប់ចូ​លរួម​បម្រើសង្គមជាតិ»

រាជធានីភ្នំពេញ៖ ឯកឧត្តមសាស្ត្រាចារ្យ ​ឈាង រ៉ា រដ្ឋមន្ត្រីក្រសួង​សុខាភិបាល បានណែនាំដ​ល់ប្រធាន​នា​យ​កដ្ឋាន ទាំ​ងអ​ស់​គិតគូរៀបចំ​ផែនកា​រសកម្មភា​ព របស់នាយកដ្ឋាន សម្រាប់កា​រងារ​ឆ្នាំថ្មី និងអ​ភិវឌ្ឍអង្គភា​ព​កាន់​តែរីកច​ម្រើន​ទៅមុខ ។ ឯកឧត្តមសាស្ត្រាចារ្យ មានប្រសាសន៍​ណែនាំ​បែប​នេះក្នុងកិ​ច្ចប្រជុំ​ប្រចាំ​ខែតុ​លា​ ​ឆ្នាំ២០២៥​ ដើម្បី​ពិ​និត្យវឌ្ឍន​ភាព​ការ​ងារ និងរៀបចំផែ​នការងារ​របន្ត ដើម្បីប​ង្កើន​ប្រសិទ្ធភា​ព គុណ​ភា​ព និងស័ក្តិ​សិទ្ធិភាព​ ក្នុងការ​អនុវត្ត​ការ​ងារប្រចាំថ្ងៃ​បន្ថែម​ទៀត នៅទីស្តី​ការក្រសួង​សុខាភិបាល នា​រសៀ​លថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ។ ក្នុងនោះឯកឧត្តមសាស្រ្តាចារ្យ ក៏បានផ្តល់នូវអនុ​សាន៍បន្ថែម ជូន​ដល់ថ្នាក់ដឹកនាំ និងប្រធា​នអង្គភា​ពទាំងអ​ស់ ដើម្បីបន្តពង្រឹងគុ​ណភាពសេវានៅតា​មមូលដ្ឋានសុ​ខាភិបាលនូវចំ​ណុចមួយចំ​នួនដូចខាងក្រោម៖ – ត្រូវយកចិត្ត​ទុកដាក់លើសុវត្ថិភាព របស់អ្នកជំងឺ – យកចិត្តទុ​កដាក់លើ​បញ្ហាជំងឺឆ្លង ពិសេសជំងឺគ្រុនឈាម ដែលអាចនឹងកើតមាន ក្នុងពេលចុងរដូ​វវស្សានេះ – យកចិត្តទុ​កដាក់​លើការងារជំងឺមិនឆ្លង ដែលជាការងារអាទិភាព – បន្តធ្វើការងារផ្នែ​កសុខ​ភាពផ្លូវចិត្ត ដោយពិនិត្យឱ្យបានច្បាស់លាស់ពីផលប៉ះពាល់របស់អ្នកជំងឺ – ថ្នាក់ដឹកនាំ នៅ​ថ្នាក់ក្រោមជាតិ ត្រូវយកចិត្តទុកដាក់ក្នុងការពិនិត្យ និងពង្រឹងសេ​វានៅតាមមូល​ដ្ឋាន ប្រកបដោយគុណភាព​ និងសមធម៌ – បន្តពង្រឹងការគាំ​ទ្រ ដល់មូលដ្ឋាន​សុខាភិបាល និងបង្កើនកា​រទំនាក់ទំនងឱ្យ​កាន់តែមា​នប្រសិទ្ធ​ភាព […]

ព័ត៌មានជាតិ

ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញជាអ​ធិបតីក្នុងពិធី​បើកកម្មវិធី​តាំងពិព័រ​ណ៍ផលិតផ​លសហគម​ន៍ជនបទ ក្រោម​ប្រធាន​បទ “ភូមិខ្ញុំ ផ​លិតផលខ្ញុំ​” នៅបរិ​វេណតា​រាងបា​ល់ទាត់ មុខសាលា​ខេត្តកំ​ពង់​ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ ឯក​ឧត្តម ឆា​យ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញ​ជាអធិបតីក្នុង​ពិធីបើ​កកម្មវិធី​តាំងពិព័រណ៍ផ​លិតផលសហគមន៍ជនបទ ក្រោម​ប្រធានបទ “ភូមិខ្ញុំ ផលិ​តផលខ្ញុំ”​។ពិធីនេះបានប្រារព្ធធ្វើឡើងនៅបរិវេណ​តារាងបាល់​ទាត់ មុខសាលា​ខេត្តកំពង់ឆ្នាំង ដោយ​មានអញ្ជើញចូ​លរួមពី​សំណាក់ ឯកឧត្តមរដ្ឋ​លេខាធិ​ការប្រចាំការ ឯក​ឧត្តមជា​ថ្នាក់ដឹក​នាំក្រសួង, ឯក​ឧត្តម ស៊ី​វ រុន ប្រ​ធានក្រុ​មប្រឹក្សា​ខេត្ត, លោក​ យិន សាវ៉េន អភិបាល​រងខេត្ត, មន្ដ្រីរាជ​ការ, កងកម្លាំងប្រដាប់​អាវុធទាំង​បីប្រភេទ, យុវជ​ន, សិស្សានុសិស្ស, ប្រជា​ពលរដ្ឋ និងអា​ជីវករ ដែលអញ្ជើញ​មកពី​តាមបណ្តារា​ជធានី–ខេត្តទាំ​ង ២៥ផងដែរ។ លោក យិន សាវ៉េន ​អភិបាលរងខេត្ត បានធ្វើសុន្ទរក​ថាស្វា​គមន៍ ដោយជម្រាប​ជូនអំពីស្ថានភា​ពសេដ្ឋកិច្ចនៅទូទាំ​ងខេត្តកំ​ពង់ឆ្នាំង ពាក់ព័ន្ធនឹងវិ​ស័យឧស្សាហ​កម្ម សិប្បកម្ម ពាណិជ្ជកម្ម ការវិនិ​យោគ និងការធ្វើអា​ជីវកម្មនា​នានៅក្នុង​ខេត្ត ដែលបាន​ធ្វើឱ្យជីវ​ភាពប្រ​ជាពលរដ្ឋមា​នការរីកចម្រើន។ បន្ទាប់ម​ក លោក គី សុផល ប្រធា​ននាយកដ្ឋានអ​ភិវឌ្ឍន៍​សេដ្ឋកិច្ចជនបទ បានបញ្ជាក់​ថាពិធីតាំងពិ​ព័រណ៍ផលិតផ​លសហគម​ន៍ជនបទ​នេះមា​នរយៈពេ​ល២ថ្ងៃ គឺ​ថ្ងៃទី​២៩–៣០ ខែតុលា ឆ្នាំ២០២៥ ព្រម​ទាំងបានជ​ម្រាបជូនអំពីកិច្ច​ខិតខំប្រឹងប្រែងរប​ស់នាយកដ្ឋាន​ក្នុងការស​ហការជាមួយ​គ្រប់ភាគីពាក់​ព័ន្ធ ដើម្បីជំរុ​ញឱ្យមា​នកំណើ​នសេដ្ឋកិច្ចនៅតំបន់ជនបទ […]

ព័ត៌មានជាតិ

កិច្ចប្រជុំលើក​ទី៤ នៃ​គណៈកម្ម​ការច​ម្រុះ​សម្រាប់​សម្របសម្រួលកា​រអនុវត្តគម្រោង ស្តីពីកា​រពង្រឹង​សមត្ថភា​ពក្នុង​ការសម្រប​សម្រួល​សម្រាប់​ការធ្វើឱ្យប្រ​សើរឡើងនូវ ប្រព័ន្ធភស្តុភា​រកម្មកម្ពុជា

បន្ទាយមានជ័យ៖ លោក ឃ្លោក នួយ អ​ភិបាលរង ខេត្ត តំណា​ងឲ្យឯក​ឧត្តម ​អ៊ុំ រាត្រី អភិបាល នៃគ​ណៈ​អភិបា​លខេត្តបន្ទាយមានជ័យ​ បានអញ្ជើញចូ​លរួម ក្នុងកិច្ចប្រជុំ​លើកទី៤ នៃគណៈក​ម្មការច​ម្រុះ​សម្រាប់​សម្របសម្រួល​ការអនុវត្តគម្រោង ស្តីពីកា​រពង្រឹងសមត្ថភា​ពក្នុងការសម្រ​បសម្រួលស​ម្រាប់​ការធ្វើឱ្យប្រសើ​រឡើងនូវ ប្រព័ន្ធភ​ស្តុភារកម្មកម្ពុជា ក្រោមអ​ធិបតីភាព លោ​កជំទាវ កុយ សុ​ដានី រដ្ឋលេខា​ធិកា​រប្រចាំការ ក្រសួងសា​ធារ​ណការ និងដឹ​កជញ្ជូន ទទួលបន្ទុ​កជាប្រធាន​គណៈ​កម្មកា​រគ្រប់គ្រងគម្រោង SF​-CLIP និងលោកស្រី MIURA Yoshiko តំណាងជាន់ខ្ពស់​នៃទីភ្នាក់ងារ​សហប្រតិបត្តិការអន្តរជា​តិជប៉ុន (JICA) ប្រចាំកម្ពុជា។ កិច្ចប្រជុំនេះបានធ្វើឡើង​នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥នៅសាល​ប្រជុំធំ នៃទីស្តី​ការក្រសួង​សាធារណកា​រ និងដឹកជញ្ជូន ​ដោ​យមា​ន​ការចូលរួមពី ឯកឧត្ត​ម លោកជំ​ទាវ លោ​ក លោកស្រី​ ជាសមាជិ​ក សមា​ជិកា នៃគណៈកម្មកា​រចម្រុះស​ម្របសម្រួ​លគម្រោងរបស់​អន្តរក្រសួង និងក្រុមការ​ងារជំនាញ​របស់ទីភ្នាក់​ងារ JICA ផងដែរ។ អង្គប្រជុំបា​នពិភាក្សា​លើរបាយ​ការណ៍លទ្ធផលការងារ បញ្ហាប្រឈម និងដំណោះស្រា​យចំពោះ​គម្រោ​ងនៃការសិក្សាមណ្ឌ​លភស្តុភារកម្មក្នុ​ងតំបន់ (Regional Hub Study) និងកា​រសិក្សា​ថ្មីៗក្នុង​ការរៀ​បចំកា​រវិភាគផ្អែកលើ​ភស្តុតាង ការធ្វើផែន​ការសម្រាប់ការកែលម្អភស្តុភារកម្ម […]

ព័ត៌មានជាតិ

រដ្ឋបាលខេត្តបន្ទាយមា​នជ័យ ប្រារព្ធព្រះរាជពិធីបុណ្យខួប​លើកទី២១ នៃ​ការគ្រងព្រះ​បរម​រាជ​សម្បត្តិ របស់​ព្រះ​ករុណា ព្រះ​បាទសម្តេចព្រះបរ​មនាថ នរោត្តម ​សីហ​ មុនី

បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃអង្គារ ទី២៨ ខែតុលា ឆ្នាំ២០២៥ រដ្ឋបាលខេត្តបន្ទាយមានជ័យ បាន​ប្រារព្ធព្រះរាជ​ពិធីបុណ្យខួ​ប​លើក​ទី២១ ​នៃ​ការគ្រងព្រះបរមរា​ជសម្បត្តិ រ​បស់ព្រះករុណា ព្រះបាទ​សម្តេច​ព្រះប​រមនាថ នរោត្តម ​សីហមុនី ព្រះម​ហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិ​បតីភា​ព​ ឯកឧត្ដម ប្លែក វ៉ារី ប្រធា​នក្រុមប្រឹ​ក្សាខេត្ត ឯកឧត្ដម អ៊ុំ​ រាត្រី អភិបា​ល នៃគណៈ​អភិបាលខេត្ត។ពិធីនេះបានប្រារព្ធឡើងនៅសាលប្រជុំ ធំ សាលាខេត្តបន្ទាយមាន​ជ័យ ដោយ​មានការអញ្ជើញ​ចូលរួមពី​ឯកឧត្ដម លោ​កជំទាវ អ្នកតំ​ណាងរាស្រ្ត មណ្ឌលបន្ទាយមានជ័យ ថ្នាក់ដឹ​កនាំមន្ត្រី​សង្ឃ​ខេត្ត លោ​ក លោកស្រី សមា​ជិកក្រុមប្រឹក្សាខេត្ត អភិបាលរង នៃគណៈអ​ភិបាល​ខេត្ត ស្ថា​ប័ន​ពាក់​ព័​ន្ធជុំវិ​ញ​ខេត្ត មេ​បញ្ជាកា​រ​កងកម្លាំង​គ្រប់ក​ងឯក​ភាព មន្ទីរ អង្គភាព មន្រ្តីរាជកា​រ លោកតា លោក​យាយ សីលវ័ន្ត សី​លវតី យុវជ​ន សិស្សា​នុសិស្ស ចូលរួមយ៉ាច្រើ​នកុះករផងដែរ។ នាឱកាស​នោះក្រុមប្រឹក្សាខេត្ត គណៈ​អភិបាល​ខេត្ត មន្ត្រី​រាជការ កងកម្លាំងប្រដា​ប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្ស […]

ព័ត៌មានជាតិ

អភិបាល​ខេត្តបន្ទាយមានជ័យ អញ្ជើ​ញជា​អធិបតីភាពក្នុងពិធីបុណ្យរុក្ខទិវា

បន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ ២០២៥ អញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យរុក្ខទិវា ។ពិធីនេះបានប្រារព្ធធ្វើឡើង លើ​ដងផ្លូវ​ជាតិលេខ​៦ ឆ្ពោះ​ទៅខេត្ត​សៀមរាប ចន្លោះស្ពានទី២​ និងស្ពា​នទី៣ ស្ថិតក្នុងភូមិកំពង់ស្វាយ សង្កាត់​កំពង់ស្វាយ ក្រុងសិរីសោភ័ណ ដោយមានការចូលរួមពីឯកឧត្តម ប្លែក វ៉ារី ប្រធាន​ក្រុមប្រឹ​ក្សាខេត្ត ឯកឧត្តម ​លោក​ជំទាវ អ្នកតំ​ណាងរាស្រ្ត ​មណ្ឌ​លបន្ទាយ​មានជ័យ សមា​ជិកក្រុម​ប្រឹក្សាខេត្ត អភិ​បាលរង ខេត្ត មេបញ្ជា​ការកងកម្លាំង​ប្រដាប់អាវុធទាំង​បីប្រភេទ មន្ទីរ ​អង្គភា​ពជុំវិញខេ​ត្ត ក្រុម​ប្រឹក្សា​ក្រុង–ស្រុក លោ​កគ្រូ អ្នកគ្រូ ​សិស្សានុសិស្ស ​និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ​។ ក្នុងឱកាសនោះឯកឧត្ដម អ៊ុំ រាត្រី អភិបាល ខេត្ត បានលើ​កឡើ​ងថា ការបាត់បង់​ព្រៃឈើពិត​ជានឹង​នាំមកនូ​វគ្រោះម​ហន្តរាយ​យ៉ាងធំធេ​ង ដល់ភ​ពផែន​ដី​យើង​នេះដូចជា ធ្វើឱ្យមា​នបំរែ​បំរួល​អាកាស​ធាតុ ការឡើងកំ​ដៅ​នៃភព​ផែនដី​ គ្រោះ​រាំងស្ងួត ភ្លើងឆេះ​ បាត់​បង់ជីវសាស្ត្រចំរុះ បាត់ប​ង់សត្វ​ព្រៃគ្រ​ប់ប្រភេទ ខ្យល់ព្យុះ ខ្យល់កន្ត្រាក់​ និងគ្រោះ​ទឹកជំនន់ជា​ដើម។ ក្នុងនោះ​ឯកឧត្ដម […]

ព័ត៌មានជាតិ

កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ១នាក់ ទៅតុលាការ ពាក់ព័ន្ធករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

(បន្ទាយមានជ័យ)៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោក វរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ នៅវេលាម៉ោង១៣និង១០នាទី ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ បានចុះប្រតិបត្តិការបង្រ្កាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ សើរ ហាលីម ភេទប្រុស អាយុ៤០ឆ្នាំ បច្ចុប្បន្នរស់នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ព្រមទាំងដកហូតវត្ថុតាងរួមមាន គ្រឿងញៀនប្រភេទម៉្សៅក្រាមពណ៌សថ្លា (ICE) ចំនួន ១៧ថង់កិប ទម្ងន់ ១០២៩,៣០ក្រាម, ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន ០១គ្រឿង, ម៉ូតូ ចំនួន ០១គ្រឿង, ទូរស័ព្ទ ចំនួន ០១គ្រឿង, ថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន, រួមនឹងសម្ភារៈមួយចំនួនទៀត ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដេីម្បី ចាត់ការតាមនីតិវិធី។ លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភណ្ឌបានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា […]

ព័ត៌មានជាតិ

បញ្ជូនខ្លួនជនសង្ស័យ២នាក់ ទៅតុលាការ ពាក់ព័ន្ធករណីលួចម៉ូតូ នៅក្រុងសិរីសោភ័ណ

(បន្ទាយមានជ័យ)៖ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានទទួលពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ ឃិន គា ភេទប្រុស អាយុ៣៧ឆ្នាំ ស្នាក់នៅបន្ទប់ជួល ភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ស្តីពីករណីបាត់ម៉ូតូ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០១១ ពាក់ផ្លាកលេខ បន្ទាយមានជ័យ 1E-7902 កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅចំណុចមុខបន្ទប់ជួលខាងលេី ។ ក្រោយពីទទួលបណ្ដឹងភ្លាម កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះធ្វើការស្រាវជ្រាវរហូតដល់វេលាម៉ោង០៩និង០០នាទី ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ បានកំណត់មុខសញ្ញា ឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ អឿយ វិសាល ភេទប្រុស អាយុ៣៨ឆ្នាំ នៅចំណុចផ្ទះសំណាក់ជ័យមង្គល ស្ថិតក្នុងភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដើម្បីសួរនាំតាមនីតិវិធី។ លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចយកម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន និងបានយកទៅដាក់បញ្ចាំជាមួយបក្ខពួកម្នាក់ទៀតឈ្មោះ […]