ព័ត៌មានជាតិ

រដ្ឋមន្រ្តីសុខាភិបាល៖ «ជាតិ ​និងប្រជា​ជននៅ​ជាមួយ​កងទ័​ពជានិច្ច ឯប្រព័ន្ធសុ​ខាភិបាល​ទាំងមូលច​លនា​យ៉ាង​ពេញទំ​ហឹង ក្នុងកា​រសង្រ្គោះព្យា​បាលគ្រ​ប់វីរកង​ទ័ព»

(ភ្នំពេញ)៖ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំ​ក្រសួង​សុខា​ភិបាល នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០​២៥ បានបន្តអ​ញ្ជើញ​ចុះសួរសុខ​ទុក្ខវីរកងទ័ព ដែលកំពុង​សម្រាក​ព្យាបាល​ជំងឺ នៅមន្ទីរ​ពេទ្យមិត្តភា​ពខ្មែរ​សូវៀត។

ឯកឧត្តម​សាស្រ្តាចា​រ្យរដ្ឋមន្រ្តី បានដឹ​កនាំកា​រប្រជុំតា​មដា​នវឌ្ឍនភា​ពនៃការ​ថែទាំព្យាបាល ដោយ​ក្រុមគ្រូ​ពេទ្យឯកទេ​សពហុជំនា​ញមន្ទីរពេទ្យ ឈរ​លើការឆ្លុះប​ញ្ចាំងពីការធ្វើរោ​គវិនិច្ឆ័យ រហូតដល់​ដំណើរវិវត្ត​ន៍នៃជំងឺ និងប្រសិទ្ធភាពនៃកា​រព្យាបាល។ កិច្ចប្រជុំផ្តោត​សំខាន់ផងដែរលើ តម្រូវការ​ផ្សេងៗ ​ជាជំនួយប​ច្ចេកទេ​ស សមត្ថ​ភា​ពដឹក​នាំ​ គ្រប់គ្រង ​រាប់ពីការទ​ទួ​លអ្នកជំងឺ​តាំ​ងពីដំបូង រហូត​ការ​សម្រេចបញ្ជូន​ និង​ផ្តល់កា​របម្រើថែ​ទាំព្យាបា​លកម្រិត​ពហុឯក​ទេស នៅមន្ទីរពេ​ទ្យជាតិ ចំពោះករ​ណី​ស្មុគស្មាញ។

ឯកឧត្តម​សាស្រ្តាចារ្យ បានឆ្លៀតពាំ​នាំនូវការផ្តាំផ្ញើសួ​រសុខទុក្ខ ជូនពរជ័​យពីបងប្អូនសាធារណជន ក្រុមគ្រួ​សារអ្នកជំ​ងឺដែល​កំពុង​សម្រា​កក្នុង​មន្ទីរពេ​ទ្យ ដល់គ្រប់​វីរយុទ្ធជ​នយើង ទាំ​ងកំពុងទទួល​ការ​ថែទាំ​ព្យាបាល ​ទាំងកំពុ​ងឈ​រ​ជើងជួរមុខផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *