ខេត្តកណ្តាល៖ស្ត្រីម្នាក់ព្យាយាមធ្វើអត្តឃាតដោយចង–ក ជាច្រើនលើក លើកចុងក្រោយអត់មានអ្នកជួយទាន់បានបាត់បង់ជីវិតបានសម្រេច បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ១១និង៣០នាទីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ នៅចំណុចក្នុងផ្ទះលេខ ៨៣ បុរីពិភពថ្មី(២) ស្ថិតក្នុងភូមិព្រែកសំរោង(៣) សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
លោក វរសេនីយ៏ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា ស្ត្រីរងគ្រោះមានឈ្មោះ ស៊ីន ស្រីអូន អាយុ៤២ឆ្នាំ មុខរបរលក់ដូរ ជនជាតិខ្មែរ វត្ថុតាងគឺខ្សែកាបូបពណ៌ខ្មៅ ប្រវែង៦០ស.ម ។
លោកអធិការបន្តថា ក្រោយទទួលបានសេចក្តីរាយការណ៏ភ្លាម លោកបានបញ្ជាឲ្យលោកអធិការរង ទទួលការងារយុត្តិធម៌ និងកម្លាំងផ្នែកពិនិត្យវិភាគ កន្លែងកើតហេតុ សហការជាមួយ អាជ្ញាធរនិងគ្រូពេទ្យ ចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើកោសល្យវិច្ច័យ។
ពាក់ព័ន្ធករណីនេះបើតាមការបំភ្លឺរបស់ឈ្មោះ សន រ៉ាវី ភេទស្រី អាយុ១៣ឆ្នាំ ត្រូវជាកូនរបស់ជនរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះ(ជាម្តាយ) បានជំពាក់លុយគេហើយម្ចាស់បំណុលតែងតែខលទារលុយផង ចាប់តាំងពីថ្ងៃដែលគេខលទាលុយមក ជនរងគ្រោះមិនសូវទៅលក់ដូរ ហើយតែងតែរអ៊ូដាក់ប្រាប់ក្រុមគ្រួសារថា ចង់តែសម្លាប់ខ្លួន លឺដូចនេះធ្វើអោយគ្រួសារភិតភ័យខ្លាច ហើយជួយពន្យល់លើកកំលាំងទឹកចិត្តជនរងគ្រោះកុំឲ្យគិតខ្លីអី ដោយកន្លងមកជនរងគ្រោះបានប៉ុនប៉ងសម្លាប់ខ្លួន ២ ទៅ ៣ ដងមកហើយ ហើយក្រុមគ្រួសារឃើញក៏បានជួយទាន់ តែមកដល់វេលាមុនកើតហេតុបន្តិចកូនៗ បានអង្គុយលេងហ្គេមនៅខាងក្រោម ក៏លឺសម្លេងនៅខាងលើតែមិនចាប់អារម្មណ៍ មួយសន្ទុះក្រោយមក កូនក៏ឡើងទៅខាងលើដើម្បីហៅម្តាយ (ជនរងគ្រោះ) មកពិសារបាយ តែពេលឡើងទៅដល់បើកទ្វា ក៏បានឃើញជនរងគ្រោះចង–ក ជាប់និងចំរ៉ឹងបង្អួច ទើបស្រែកហៅ ក្រុមគ្រួសារមកជួយស្រាយទម្លាក់ហើយ ធ្វើចលនានិងបានដឹកតាមផាសអាប់យកទៅមន្ទីរពេទ្យបង្អែកជ័យជំនះ តែលោកគ្រូពេទ្យប្រាប់ថា ជនរងគ្រោះបានផុតដង្ហើមបាត់ទៅហើយ បន្ទាប់មក ក៏បានរាយការណ៍ទៅអាជ្ញាធរនិងសមត្ថកិច្ចចុះមកពិនិត្យ។ក្រោយជំនាញពិនិត្យវិភាគកន្លែងកើតហេតុ យ៉ាងម៉ត់ចត់ និងយោងលោកគ្រូពេទ្យ គឺជនរងគ្រោះស្លាប់ដោយសារ ចងក(អត្តឃាត)ពិតប្រាកដ។សពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕