ខេត្តបន្ទាយមានជ័យ៖ ព្រះសមណៈញ្ញាណ ណាប់ ម៉ឺន ព្រះបាឡាត់គណខេត្ត ជាព្រះនាយករងពុទ្ធិកវិទ្យាល័យសម្តេចជាស៊ីមនិងព្រះចៅអធិការវត្តចំការខ្នុរ នារសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ បាននិមន្តជាអធិបតីក្នុងពិធីចុះអធិការកិច្ចត្រួតពិនិត្យសាលាធម្មវិន័យ សាលាពុទ្ធិកបឋមសិក្សា គ្រូ និងសមសិស្ស និមន្តមកពី៧វត្តក្នុងក្រុងប៉ោយប៉ែតសរុប១៩១អង្គ ។ ពិធីនេះមានការនិមន្តចូលរួមពីព្រះគ្រូបច្ចិមសីមាវាសីប៉ោ សុឃឿន ព្រះអនុគណក្រុងប៉ោយប៉ែត ជាព្រះគ្រូចៅអធិការវត្តសុធារាមកូនដំរី ដែលប្រារព្ធធ្វើនៅវត្តសុធារាម កូនដំរី ស្ថិតក្នុងសង្កាត់និមត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ មានសង្ឈដីការនាឱកាសនោះ ព្រះគ្រូបច្ចិមសីមាវាសីប៉ោ សុឃឿន ព្រះអនុគណក្រុងប៉ោយប៉ែត ជាព្រះគ្រូចៅអធិការវត្តសុធារាមកូនដំរី ដោយបញ្ជាក់ថា៖ថ្ងៃនេះរៀបចំពិធីចុះអធិការកិច្ចត្រួតពិនិត្យសាលាធម្មវិន័យ សាលាពុទ្ធិកបឋមសិក្សា គ្រូ និងសមសិស្ស និមន្តមកពី៧វត្តក្នុងក្រុងប៉ោយប៉ែតសរុប១៩១អង្គ ក្នុងនោះមានសមណៈសិស្សនិមន្តមកពីវត្តសុធារាមកូនដំរី វត្តអណ្តូងថ្មមាស វត្តផ្សារកណ្តាល វត្តប្រជាធម្ម វត្តទំនប់ក៥ វត្តស្រះត្រាចនិងវត្តថ្មី ។ជាមួយគ្នានោះដែរព្រះអង្គក៏បានថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូទេសស្ត្រាចារ្យដែលបានខិតខំបង្ហាត់បង្រៀនដល់សមណសិស្សកន្លងមកនោះផងដែរ ។ នាឱកាសនោះដែរ ព្រះសមណៈញ្ញាណ ណាប់ ម៉ឺន ព្រះបាឡាត់គណខេត្ត ជាព្រះនាយករងពុទ្ធិកវិទ្យាល័យ សម្តេចជាស៊ីម និងព្រះចៅអធិការវត្តចំការខ្នុរ បានមានសង្ឈដីកាជម្រុញដល់គ្រូទេសស្តា្រចារ្យទាំងអស់ខិតខំរិៈរកនូវកម្មវិធីក៏ដូចជាគន្លឹះល្អដើម្បីបង្ហាត់បង្រៀនដល់សមណសិស្សឲ្យស្របតាមកម្មវិធីសិក្សារបស់ក្រសួងក៏ដូចមន្ទីរអប់រំ យុវជននិងកីឡា និងធ្វើយ៉ាងណាឲ្យសមណសិស្សឆាប់យល់ […]
Month: August 2025
កិច្ចប្រជុំពិភ្សា ស្តីពីការប៉ាន់ស្មានបន្ទុកជំងឺរបេង នៅកម្ពុជា សម្រាប់ឆ្នាំ ២០២៤ ដោយផ្អែកលើលទ្ធផលនៃការអង្កេតរកប្រេវ៉ាឡង់ជំងឺរបេងលើកទី៣ ឆ្នាំ២០២៣
រាជធានីភ្នំពេញ៖ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ៅ តាន់ អ៊ាង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំពិភ្សា លើការប៉ាន់ស្មាននូវបន្ទុកជំងឺរបេង នៅកម្ពុជា ដោយផ្អែកលើលទ្ធផលនៃការអង្កេតរកប្រេវ៉ាឡង់ជំងឺរបេងលើកទី៣ ឆ្នាំ២០២៣ (Meeting on Estimation of TB Burden in Cambodia for 2024 based on 3rd Prevalence Survey Result)។ កិច្ចប្រជុំនេះ រៀបចំដោយមជ្ឈមណ្ឌលជាតិកំចាត់របេង និងហង់សិន ដោយមានកាសហការពីមន្ត្រីបច្ចេកទេស នៃអង្គការសុខភាពពិភពលោក និងមានការចូលរួមពី លោកវេជ្ជបណ្ឌិតតំណាងអ្នកជំនាញការបច្ចេកទេស នៃអង្គការសុខភាពពិភពលោកនៅកម្ពុជា លោកនាយក និងមន្ត្រីពាក់ព័ន្ធ នៃមជ្ឈមណ្ឌលជាតិកំចាត់របេង និងហង់សិន និងអ្នកពាក់ព័ន្ធសរុបប្រមាណ ចំនួន ២០រូប។ កិច្ចប្រជុំនេះមានគោលបំណង ដើម្បីពិនិត្យមើលសេចក្តីព្រាង នៃតួលេខប៉ាន់ស្មាន អត្រាកើតជំងឺរបេងថ្មី (អត្រាអាំងស៊ីដង់) និង អត្រាស្លាប់ដោយសារជំងឺរបេង នៅកម្ពុជា សម្រាប់ឆ្នាំ ២០២៤ ដោយផ្អែកលើលទ្ធផលនៃការអង្កេតរកប្រេវ៉ាឡង់ជំងឺរបេង […]
ការប្រឡងសញ្ញាបត្រទុតិយភូមិ ឆ្នាំ២០២៥ នៅខេត្តបន្ទាយមានជ័យ បានបញ្ចប់ដោយភាពរលូន និងមានសន្តិសុខសុវត្ថិភាពល្អ ប៉ុន្តែបេក្ខជន១០នាក់មានបញ្ហាសុខភាព និង១នាក់បោះបង់ការប្រឡង
បន្ទាយមានជ័យ: ដោយអនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចាត់តាំងលោកឧត្តមសេនីយ៍ត្រី ង៉ាន់ ចិន្តា ស្នងការរង ផែនសណ្តាប់ធ្នាប់ ដឹកនាំកម្លាំងនគរបាលចំនួន ១៥៣នាក់ សហការជាមួយរដ្ឋបាលខេត្ត ស្ថាប័នពាក់ព័ន្ធ ចុះការពារសន្តិសុខសុវត្ថិភាព និងរៀបចំសណ្តាប់ធ្នាប់ ជូនបេក្ខជនតាមមណ្ឌលប្រឡងសញ្ញាបត្រ ទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៥ នៅក្នុងភូមិសាស្ត្រ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ រយះពេល២ថ្ងៃគិតចាប់ពីថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០២៥ នៃការប្រឡងសញ្ញាបត្រ ទុតិយភូមិនៅខេត្តបន្ទាយមានជ័យ បានបញ្ចប់ប្រកប ដោយភាពរលូន មានសន្តិសុខសុវត្ថិភាពល្អ ពុំមានអ្វីគួរឲ្យកត់សម្គាល់ឡើយ។ ចំនុចគួកត់ សម្គាល់គឺមានបេក្ខជន ចំនួន១០នាក់ មានបញ្ហាសុខភាព(ត្រូវសង្គ្រោះបឋមប្រឡងបានវិញ ០៩នាក់, បញ្ជូនទៅពេទ្យ០១នាក់គ្រុនឈាម) និង បោះបង់ការប្រឡង ចំនួន ០៦នាក់ ស្រី០៣នាក់ (បញ្ហាសុខភាព០១នាក់ស្រី គ្រុនឈាម)និង បេក្ខអវត្តមានមិនបានចូលរួមប្រឡងមាន៩៩នាក់។ […]
ឯកឧត្តម អ៊ុំ រាត្រី អញ្ជើញបើកហឹបនិងកាត់វិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅវិទ្យាល័យសិរីសោភ័ណ
(បន្ទាយមានជ័យ) នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥នេះឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយអភិបាលរងខេត្ត គណៈមេប្រយោគ អង្គភាពប្រឆាំងអំពើពុករលួយ និងតំណាងស.ស.យ.ក ខេត្ត បានអញ្ជើញបើកហឹប និងកាត់វិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅវិទ្យាល័យសិរីសោភ័ណ។ លោក ឈូ ប៊ុនរឿង បានមានប្រសាសន៍ក្នុងការបើកវិញ្ញាសារប្រឡងថា ការប្រឡងសញ្ញបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៤-២០២៥ នេះប្រព្រឹត្តទៅចំនួន២ថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០២៥ មានសិស្ស ចុះឈ្មោះក្នុងបញ្ជីប្រឡងសរុប ចំនួន ៦.៥៥២ នាក់ / ស្រី ៣.៧២៥នាក់ ។ក្នុងនោះមានថ្នាក់វិទ្យាសាស្ត្រសរុប ១.៨២៥នាក់ / ស្រី ១.១០៧នាក់ ។ ថ្នាក់វិទ្យាសាស្ត្រសង្គមចំនួន៤.៧២៧នាក់/ស្រី២.៦១៨នាក់។មានចំនួន៨មណ្ឌលនៅ ក្រុងសិរីសោភ័ណ ឬទីប្រជុំជនខេត្ត ដែលថ្នាក់វិទ្យាសាស្ត្រមាន៣ មណ្ឌលគឺ ១.មណ្ឌលវិទ្យាល័យហ៊ុន សែន សូភី ២.មណ្ឌលវិទ្យាល័យ ហ៊ុន សែន ខ្លាកូន ៣.មណ្ឌលសាកលវិទ្យាល័យជាតិមានជ័យ។ ថ្នាក់វិទ្យាសាស្ត្រសង្គម មាន៥មណ្ឌល គឺ៤-មណ្ឌលវិទ្យាល័យសិរីសោភ័ណ ។៥ […]
កិច្ចប្រជុំ ស្តីពីការពិនិត្យវឌ្ឍនភាពការអនុវត្តការងារ និងដំណោះស្រាយ នៃបញ្ហាប្រឈមនានា របស់គម្រោង H-EIQP 2
រាជធានីភ្នំពេញ៖ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី២ (H-EQIP 2) នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំ ស្តីពីការពិនិត្យវឌ្ឍនភាពការអនុវត្តការងារ និងដំណោះស្រាយ នៃបញ្ហាប្រឈមនានា របស់គម្រោង H-EIQP 2 ។កិច្ចប្រជុំនេះ ធ្វើឡើងនៅការិយាល័យធនាគារពិភព ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមវេជ្ជ ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល និងជាប្រធានក្រុមបច្ចេកទេសគម្រោង H-EQIP 2 លោកអគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុក្រសួងសុខាភិបាល លោកស្រីអគ្គនាយករងនៃទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ លោក លោកស្រី តំណាងនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងសុខាភិបាល និងតំណាងធនាគារពិភព ដឹកនាំដោយ លោកស្រីវេជ្ជ លី ណារ៉េត មន្ត្រីជាន់ខ្ពស់ផ្នែកសុខាភិបាល រួមទាំងដៃគូអភិវឌ្ឍន៍៖ GFF, KOICA, KfW, DFAT ផងដែរ។ គោលបំណង នៃកិច្ចប្រជុំ៖ -បង្ហាញពីវឌ្ឍនការងារដែលសម្រេចបាន បន្ទាប់កិច្ចប្រជុំ MTR ដើម្បីជម្រាបជូនដល់ប្រតិភូធនាគារពិភពលោក និងដៃគូអភិវឌ្ឍន៍ […]
ការបើកវិញ្ញាសារប្រព្រឹត្តទៅដោយរលូនក្រោមអធិបតីភាពលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន
(ប៉ៃលិន)៖លោកជំទាវ បានស្រីមុំ អភិបាលនៃគណ:អភិបាលខេត្តប៉ៃលិន នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញបើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៥ ។ លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តប៉ៃលិន បានអោយដឹងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៥ ខេត្តប៉ៃលិន មានបេក្ខជន ប្រឡងចំនួន៦០៣នាក់ មាន២៥បន្ទប់ ដោយចែកចេញជា២មណ្ឌល ក្នុងនោះផ្នែកវិទ្យាសាស្ត្រ មានចំនួន ១៤៣នាក់ និងផ្នែកវិទ្យាសាសស្ត្រសង្គម មានចំនួន៤៦០នាក់។ ដំណើរការបើកវិញ្ញាសារនិងការចូលប្រឡងរបស់បេក្ខជន មានដំណើរការល្អប្រសើរក្រោមអធិបតីភាព លោកជំទាវ បានស្រីមុំ អភិបាលខេត្តប៉ៃលិនដំណើរការយ៉ាងរលូន។ ចំណែកសន្តិសុខសណ្តាប់ធ្នាប់ល្អប្រសើរគ្មានបញ្ហាអីកើតឡើងខុសប្រក្រតីទេ។ សំរាប់បេក្ខជនប្រឡងដែលមានទីលំនៅឆ្ងាយពីមណ្ឌលប្រឡងមានបន្ទប់ស្នាក់នៅ អាហារហូបចុកកន្លែងផ្ញើរម៉ូតូឥតគិតថ្លៃដែលជាការឧបត្ថម្ភពីឯកឧត្តម ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន និងលោកជំទាវ បានស្រីមុំ អភិបាលខេត្តប៉ៃលិន រយះពេល២ថ្ងៃ និងមានការសម្របសម្រួលដោយយុវជនស្ម័គ្រចិត្តសសយកខេត្តប៉ៃលិនផងដែរ៕
រដ្ឋមន្រ្តីសុខាភិបាល អញ្ជើញចុះពិនិត្យការរៀបចំកន្លែងចត្តាឡីស័ក នៅអាកាសយានដ្ឋានអន្តរជាតិ តេជោ
ខេត្តកណ្តាល៖ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នារសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ បានដឹកនាំប្រតិភូក្រសួងសុខាភិបាល អញ្ជើញចុះពិនិត្យការរៀបចំកន្លែងចត្តាឡីស័ក នៅអាកាសយានដ្ឋានអន្តរជាតិ តេជោ ។នាឱកាសនោះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង មន្ទីរពេទ្យជាតិ និងមន្រ្តីចត្តាឡីស័ក រួមទាំងឯកឧត្តមតំណាងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្ដៅ ពីអ្នកឧកញ៉ា វ៉ាន់ ឆារស៌ជួន នាយកគ្រប់គ្រងនៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) និងសហការី ។ គណ:ប្រតិភូបានធ្វើទស្សនកិច្ច ក្នុងបរិវេណនៃការចេញដំណើរ និងការមកដល់របស់អ្នកដំណើរ ជាពិសេសឯកឧត្ដមសាស្ត្រាចារ្យរដ្ឋមន្ត្រី និងគណ:ប្រតិភូបានពិនិត្យទីតាំង ដាក់ប្រព័ន្ធកាមេរ៉ាត្រួតពិនិត្យសុខភាព និងការពារ ការនាំចូលនៃជំងឺឆ្លងនានាជាយថាហេតុ។ ក្នុងឱកាសចុះពិនិត្យនេះ ដែរឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់ថ្នាក់ដឹកនាំ ជាពិសេសមន្រ្តីចត្តាឡីស័ក ត្រូវរៀបចំលំហូនៃការងារចត្តាឡីស័កឱ្យមានប្រសិទ្ធភាពខ្ពស់ ជាមួយស្តង់ដារសាកល និងក្នុងករណីមានការសង្ស័យសញ្ញាណាមួយ នោះក្រុមគ្រូពេទ្យក្នុងភារកិច្ច ត្រូវអនុវត្តវិធានការសុខាភិបាលភ្លាមៗ និងរៀបចំ ប្រព័ន្ធ បញ្ជូនបន្តទៅមន្ទីរពេទ្យជាតិបានទាន់ពេលវេលា។ ឯកឧត្តមសាស្រ្តាចារ្យ បានបញ្ជាក់ថា ការងារចត្តាឡីស័កនៅអាកាសយានដ្ឋានអន្តរជាតិ គឺដើម្បីធានាអោយបានសុវត្ថិភាពសុខភាពសាធារណៈ និងពិសេសគិតគូអំពីបញ្ហាសុខភាព […]
ពីធីបួងសួង សែនទ័ពនៅប្រាសាទ បន្ទាយទ័ព ស្រុកថ្មពួក
ខេត្តបន្ទាយមានជ័យ៖ នៅប្រាសាទបន្ទាយទ័ព សសរ១០០ ស្ថិតនៅក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានរៀបចំពិធីបួងសួងសែនទ័ព នៅប្រាសាទបន្ទាយទ័ព ដើម្បីឧទ្ទិសថ្វាយជូនថាមពលដល់ដួងវិញ្ញាណបុព្វបុរស ក្នុងកិច្ចការពារជាតិមាតុភូមិកម្ពុជា ពីពួកចោរសៀមឈ្លានពាន ។ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ ជូ ប៊ុនអេងរដ្ឋលេខាធិការក្រសួងមហាផ្ទៃតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រទ្រង់ជាប្រធានសមាគមនារីកម្ពុជា សន្តិភាពនិងអភិវឌ្ឍន។ នៅក្នុងកម្មវិធីបួងសួង សែនទ័ពនេះ ក៏បានរៀបចំធ្វើពិធីសែនព្រេនគ្រប់ទិសទាំងប្រាំបី ជុំវិញប្រាសាទបន្ទាយទ័ព ដើម្បីឧទ្ទិសថ្វាយជូនថាមពលដល់ដួងវិញ្ញាណបុព្វបុរស វីរៈបុរស វីរៈនារីគ្រប់ជំនាន់ ក្នុងកិច្ចការពារជាតិមាតុភូមិកម្ពុជា ដែលបានតស៊ូ ផ្តាច់លះបង់ពលីជីវិតដើម្បីការពារ និងថែរក្សាបូរណភាពទឹកដីឲ្យស្ថិតស្ថេរគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ។ សូមដាស់ ដួងវិញ្ញាណបុព្វបុរស គ្រប់ជំនាន់មានមហិទ្ធិឫទ្ធិខ្លាំងពូកែស័ក្ដិសិទ្ធ យាងអញ្ជើញទៅដេញ បំបាក់ស្មារតីសត្រូវឈ្លានពាន សៀមរំលោភបំពានទឹកដីកម្ពុជាយើង ហ្នឹងសូមឲ្យដួងវិញ្ញាណតាមថែរក្សាជួយការពារកងទ័ពកម្ពុជា និងផ្តល់ថាមពលកម្លាំងកាយចិត្តអង់អាចក្លាហាន មោះមុតពុះពារគ្រប់ឧបសគ្គក្នុងការប្រយុទ្ធតទល់សត្រូវឈ្លានពានទឹកដីកម្ពុជា និង ជៀសផុត ពីអាវុធគ្រប់ប្រភេទ និងសូម ឲ្យទទួលបានជ័យជម្នះលើ សត្រូវចោរសៀមសាមាន ជានិច្ចនិរន្តតទៅ។ សូមបញ្ជាក់ផងដែរថា ក្រោយពីការចូលជាធរមាន បទឈប់បាញ់រវាងកងទ័ពកម្ពុជាយើង និងកងទ័ពសៀម កងកម្លាំងរបស់យើងស្ថិតក្នុងការប្រុងប្រយ័ត្ន បានអនុវត្តតួនាទី ខ្លួនច្បាស់លាស់ពេញលេញរឹងមាំគោរពយ៉ាងម៉ឺងម៉ាត់ លើលក្ខខណ្ឌឈប់បាញ់ ទាំងនេះគឺជាការប្ដេជ្ញាចិត្ត […]
ក្រសួងសុខាភិបាល បើកវគ្គបណ្តុះបណ្តាលស្តីពីការស្រាវជ្រាវមរណៈភាពមាតា និងទារក ជុំវិញកំណើត និងការឆ្លើយតប សម្រាប់ថ្នាក់ខេត្ត
រាជធានីភ្នំពេញ៖ លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការថ្នាក់ជាតិ ពិនិត្យមរណៈភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតប បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីការពិនិត្យមរណៈភាពមាតា និងទារក ជុំវិញកំណើត និងការឆ្លើយតប សម្រាប់ខេត្តចំនួន ៥ នាថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២៥។ វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងពង្រឹងសមត្ថភាពមន្រ្តីថ្នាក់ខេត្ត ក្នុងការពិនិត្យមរណៈភាពមាតា និងទារក ជុំវិញកំណើត និងការឆ្លើយតប និងលើកកម្ពស់គុណភាព នៃសេវាសុខភាពមាតា និងទារក ក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសនេះ លោកជំទាវសាស្ត្រាចារ្យរដ្ឋលេខាធិការ បានបញ្ជាក់ថាវគ្គបណ្តុះបណ្តាលនេះ នឹងផ្តល់ចំណេះដឹងបន្ថែម ព្រមទាំងការរៀបចំបង្កើតគណ:កម្មការ MPDSR ថ្នាក់ខេត្ត ដើម្បីបន្តបណ្តុះបណ្តាលដល់មន្រ្តីថ្នាក់មន្ទីរពេទ្យបង្អែកស្រុក និងមណ្ឌលសុខភាព ក្នុងគោលបំណង ពង្រឹងបន្ថែមលើការពិនិត្យមរណៈភាពមាតា និងទារក ជុំវិញកំណើត និងការឆ្លើយតប សម្រាប់មូលដ្ឋានសុខាភិបាល ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន រួមទាំងគ្លីនិកឯកជន និងសហគមន៍។ ក្នុងនោះលោកជំទាវសាស្ត្រាចារ្យ បានអំពាវនាវឱ្យមន្ទីរសុខាភិបាល និងមន្ទីរពេទ្យបង្អែករាជធានី ខេត្ត រាយការណ៍មរណៈភាពមាតា និងទារកឱ្យបានទាន់ពេលវេលា ដោយចែកជា […]
រដ្ឋបាលខេត្តកំពង់ចាម សហការជាមួយក្រសួងអប់រំយុវជន និងកីឡា និងអង្គភាពប្រឆាំងអំពើពុករលួយ បើកកិច្ចប្រជុំរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (BacII) សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥
(កំពង់ចាម)៖ ឯកឧត្តម ឡៅ ឈីវអ៊ាវ អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេស ប្រចាំខេត្តកំពង់ចាម, ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធាន គណៈបញ្ជាការឯកភាពខេត្ត និងលោកជំទាវ វេជ្ជ. ម៉ា សូយ៉ិនដា ឧបការី នៃអង្គភាពប្រឆាំងអំពើពុករលួយ និងជាប្រធានក្រុមការងារ អ.ប.ព. នារសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំ រៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (BacII) សម្រាប់ឆ្នាំសិក្សា នាសម័យប្រលង ២៨-សីហា សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥។ កិច្ចប្រជុំនេះបានធ្វើឡើងនៅសាលប្រជុំសាលាខេត្តកំពង់ចាមដោយមានការអញ្ជើញចូលរួមពីប្រតិភូក្រសួងអប់រំយុវជន និងកីឡា ក្រុមការងារអង្គភាពប្រឆាំងអំពើពុករលួយ គណៈកម្មការខេត្ត ក្រុង ស្រុក និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ។ កិច្ចប្រជុំបានដាក់ចេញនូវគោលការណ៍សំខាន់ៗ រួមមាន: ១-ការផ្អាកជាបណ្ណោះអាសន្នចំពោះទីតាំងអាជីកម្មថតចម្លង ឯកសារអុីនធឺណេត និងអាជីវកម្ម លក់សម្ភារសិក្សាគ្រប់ប្រភេទ។ ២-ការផ្អាកជាបណ្តោះអាសន្ននូវអាជីវកម្មនានា ភោជនីយដ្ឋាន អាហារដ្ឋាន ការដ្ឋានសំណង់នានាដែលស្ថិតនៅក្នុង និងជុំវិញបរិវេណមណ្ឌលប្រឡង។ ៣-ទីតាំងអាជីវកម្មផ្សេងទៀតដែលស្ថិតនៅជិតបរិវេណមណ្ឌលប្រឡង ហាមបង្កសំឡេងរំខាន ឫសកម្មភាពនានា […]










