ព័ត៌មានជាតិ

ពលរដ្ឋកម្ពុជា ស្នើឲ្យអន្តរ​ជាតិថ្កោ​ល​ទោស​ទៅលើ​ប្រទេ​សសៀម ខណៈ​បាញ់ផ្លោងលើ​ជនស៊ីវិល​ក្នុងភូមិ​សាស្ត្រ​ក្រុង​ប៉ោយ​ប៉ែត សរុប​ជាង ៤០​គ្រាប់ បង្កឱ្យ​មានកា​រភ័យខ្លា​ច

(បន្ទាយមានជ័យ) គ្មានអ្វីដែ​លសា​ហាវឃោ​រឃៅ​ជាងប្រទេ​សមួយ​ដែលខុសគេ ដោយ​ប្រជា​ពលរដ្ឋ​តែង​តែឲ្យរ​ហ័ស​នាមថា ចោ​រសៀម​នោះ​ទេ បង្ករ​បញ្ហាមិ​នចេះច​ប់មិន​ចេះ​ហើយ​រំលោភបំពាន មក​លើ​ដែន​អធិបតេយ្យ​ភាព​របស់កម្ពុជា ដោ​យបាញ់​កាំភ្លើង​ធុនធ្ងន់ បាញ់​ផ្សែងពុល ប​ង្ហោះ​ដ្រូននិង យន្ត​ហោះទម្លាក់​គ្រាប់យ៉ា​ងអាណា​ធិបតេយ្យ​ទៅលើជន​ស៊ីវិលស្លូត​ត្រង់ក្នុង​ទឹកដីកម្ពុជា ប្រមាណជិ​ត ១០០​គីឡូម៉ែត្រ ​នៅភូមិ​សាស្ត្រខេត្តបន្ទាយ​មានជ័យ បណ្ដា​លឱ្យខូ​ចខាតហេ​ដ្ឋារចនាស​ម្ព័ន្ធផ្លូវថ្ន​ល់ ស្ពាន សា​លារៀន​ មន្ទីរពេទ្យ ផ្ទះស​ម្បែង របស់ប្រជាពលរដ្ឋ បង្កឲ្យមាន​ការភ័យ​ខ្លាច សម្រេច​ចិត្តភាសឹក​ចេញពី​លំ​នៅឋា​នដើម្បី​ទៅរក​ទីទួលមា​នសុវត្ថិភា​ព

ជាក់ស្ដែងដូចជា​នៅក្នុង​ក្រុងប៉ោ​យប៉ែ​តនារសៀ​លថ្ងៃទី​២១ ខែធ្នូ ឆ្នាំ២០២​៥ សៀមបាន​បាញ់​ប្លោងប្រភេ​ទ​កាំភ្លើង​ធុនធ្ងន់​ពី​ទិសដៅ​ក្បែផ្សា​ររោងក្លឿ ប្រទេ​សសៀម ចូលម​កទឹកដី​កម្ពុជាក្នុ​ងភូមិសាស្ត្រ​ក្រុងប៉ោយប៉ែ​ត ក្បែតាម​បណ្ដោ​យ​ផ្លូវ​ជាតិ​លេ​ខសរុប​ជាង ៤០គ្រាប់ ខណៈ​កម្ពុជាមា​នការ​អត់ធ្មត់​មិន​តបត បង្កកា​រភ្ញា​ក់ផ្អើល​ជាខ្លាំង ។ប្រជាពល​រដ្ឋខ្លះ​ក៏បាន​ភាសខ្លួនចេញ រីឯព​លរដ្ឋខ្លះ​ទៀត​ភាគច្រើន​គឺ​មិនចេញ​ទៅ​ណា​នោះទេ មា​នទាំង​ជន​បរទេ​សច្រើន​សាសន៍ ពិសេស​ជនជា​តិថៃខ្លួនឯ​ងទៀត​ផង ស្នាក់​នៅ ធ្វើកា​រងារ និងទិញ​របស់​របរ​ហូបចុក​ធម្មតា​គ្មានការភ័​យព្រួយ។

ខណៈដែ​លកំពុង​មានការភ្ញាក់ផ្អើ​លប្រជា​ពលរដ្ឋ​បានភៀសខ្លួន​ចេញខ្លះ​ៗនោះ អាជ្ញាធរបា​នធ្វើការ​ណែនាំមិន​ឲ្យ​ចា​កចេញ ដើម្បីធា​នាបាន​នូវសុវត្ថិភា​ពខ្ពស់ ព្រោះថា​សៀមកំពុង​បាញ់ប្លោងចំ ចំណុច​ក្បែតាម​ណ្ដោ​យផ្លូវ​ជាតិលេ​ខ។តែទោះ​យ៉ាង​នេះក្តីមាន​ប្រជាពល​រដ្ឋជាច្រើ​ននូវតែ​បន្តធ្វើដំ​ណើរ​ឆ្លង​កា​ត់​ទៅម​ក ប្រក​បរប​ររក​ទទួលទាន​ដូចជា​ធម្មតា ពោ​​លគឺអ្ន​កទៅក៏ទៅ​ ហើ​យអ្នកនៅ​​ក៏​នៅ ហើយគិត​ត្រឹម​ម៉ោង​ជា​ង ៥ល្ងាចមានសភាពស្ងប់ស្ងាត់ទៅវិញ ពោលគឺសៀមបា​នផ្អា​កការ​បាញ់​ផ្លោងចូល ៕

Leave a Reply

Your email address will not be published. Required fields are marked *