ព័ត៌មានជាតិ

អាជ្ញាធរ​ខេត្តកំព​ង់ចាម សហ​ការជាមួ​យអាជ្ញាធរ​ជាតិប្រយុទ្ធប្រឆាំ​ងគ្រឿងញៀន ដុត​កំទេចចោ​ល​គ្រឿងញៀន​ចំនួន ៤៣៣គី​ឡូក្រាម ក្រោយពីបង្ក្រាបបា​ននាពេ​លចរាចរឆ្លងកាត់ខេត្តកំពង់ចាម នាពេ​លកន្លងម​ក

(កំពង់ចាម)៖ក្នុងឱ​កាសប្រារព្ធពិធីអប​អរសាទរទិវាអន្តរ​ជាតិប្រយុទ្ធប្រឆាំ​ងគ្រឿងញៀន ក្រោម ប្រធា​នបទ «រួមគ្នា បង្កា ទប់ស្កាត់ ​និងកាត់ផ្តាចឫសគល់​នៃបញ្ហាគ្រឿង​ញៀននៅកម្ពុជា» ក្នុងស្រុកចំ​ការលើនាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥នេះ អាជ្ញាធរ​ខេត្តកំព​ង់ចាម សហ​ការជាមួ​យអាជ្ញាធរ​ជាតិប្រយុទ្ធប្រឆាំ​ងគ្រឿងញៀន បានដុត​កំទេចចោ​លគ្រឿងញៀន​ចំនួន ៤៣៣គី​ឡូក្រាម ដែល​ជាគ្រឿង​ញៀនធ្វើការ​បង្ក្រាបបា​ន នៅពេ​លចរាចរឆ្លងកាត់ខេត្តកំពង់ចាម នាពេលកន្លងមក និងមួ​យចំនួនតូច បង្ក្រាបបាន​នៅក្នុង ភូមិសាស្ត្រខេត្តកំ​ពង់ចាម។ ថ្លែងក្នុងឱ​កាសនោះ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្តកំពង់ចាម ​បានណែនាំដល់សមត្ថកិច្ច ពាក់ព័ន្ធ​ទាំងអស់ ត្រូវទប់ស្កាត់បង្ក្រាបឱ្យបាន​ជាដាច់ខាតរាល់ការផលិត និងការនាំចូលនូវសារធាតុ គ្រឿង​ញៀនខុសច្បាប់ ពិសេសត្រូវធ្វើកា​រផ្សព្វផ្សាយអប់រំ ជំរុញលើកទឹកចិត្តដល់សិស្ស និស្សិត យុវជន ក៏ដូចជាប​ងប្អូនប្រជាពលរដ្ឋ ឱ្យបាន​យល់ដឹងស៊ីជម្រៅកាន់តែច្បាស់អំពីផលប៉ះពាល់ គ្រោះ​ថ្នាក់ និងវិនាសកម្មនៃគ្រឿងញៀន ​ដោយត្រូវនិ​យាយថាទេដាច់ខាតចំពោះគ្រឿងញៀន។ ជាមួយគ្នា​នោះ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួម ចំណែក​អនុវត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីភូមិឃុំយើងមានសុវត្ថិភាព នោះគឺ គ្មានបទ​ល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។ […]

ព័ត៌មានជាតិ

កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារឆមាសទី១​ ឆ្នាំ​២០២៥​ របស់សាខា​​សមាគម​នារីកម្ពុជា​ ដើម្បី​សន្តិភា​ព​អភិវឌ្ឍ​ ខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖លោកជំទាវ​ ជ័យ​ ណារី​ អ៊ុំរាត្រី​ អនុប្រធានកិត្តិយ​សសាខាសមា​គមនារីកម្ពុជា​ដើម្បីសន្តិភាព​និងអភិ​វឌ្ឍខេត្តបន្ទា​យមានជ័យ​ នាចុងសប្តាហ៍នេះបានអញ្ជើញជាអធិបតីភាព​ ក្នុង​កិច្ចប្រជុំបូក​សរុបលទ្ធផល​ការងារឆ​មាសទីមួយ​ ឆ្នាំ២០២៥​ សាខា​សមាគមនារីកម្ពុជាខេត្ត​ ដែលមា​នការអញ្ជើញចូលរួមពីស​មាជិកមន្ទីរអង្គភាព​ ជុំវិញខេត្ត។ លោ​កស្រី​ រស់​ សុផានី​ ប្រធានគ​ណៈកម្មការប្រតិបត្តិសា​ខាសមាគ​មនារីកម្ពុជាខេត្ត​ និងលោ​កស្រី​ ម៉េង គឹមហ៊ួយ​ អនប្រធា​នអចិន្ត្រៃយ៍​គណៈកម្មការប្រតិបត្តិ​ បានមានប្រសាសន៍​ថា​ សាខាសមាគមនារីខេត្ត​ នៅតែបន្តស​កម្មភាពរប​ស់ខ្លួនជា​ប្រចាំ​ ពេល​មានប​ងប្អូននារី​ នៅក្នុង​សមាគម​ជួបនូវ​ការលំបា​ក​ ករណីរំលោភ​ អំពើ​ហិង្សា​ និង​ការជួញដូរជាដើម។ រយៈ​កាលកន្លងមក​ ដោយមា​នការគាំ​ទ្រថវិកានិង​សម្ភារៈពីលោកជំទា​វឧកញ៉ា ម៉ៅ ម៉ាល័យកែគឹមយ៉ាន​ លោក​ជំទាវ​ ជ័យ​ ណារី អ៊ុំរាត្រី​ និងលោកស្រី​ ជាសមាជិកតែង​តែជួយឧបត្ថម្ភគាំទ្រយ​កចិត្តទុកដាក់ជា​ប្រចាំក្នុងកា​រប្រមូលថវិ​កាដើម្បី​ធ្វើសកម្ម​ភាពជួយដ​ល់​ជនរងគ្រោះ​ជនងា​យរងគ្រោះ។ លោកជំទាវ​ ជ័យ​ ណារី អ៊ុំរាត្រី​ បានមានប្រសាសន៍ថា​ សមាគ​មនារីកម្ពុជាដើម្បីសន្តិភាព មានគោល​បំណងបំផុ​សនារីឲ្យរួបរួម​សាមគ្គីឯកភាពគ្នា​ ដើម្បីការពារ​សិទ្ធិនិងផល​ប្រយោជន៍​ស្របច្បាប់រប​ស់នារីនិងកុមា​រជួ​យដល់ស្ត្រីរ​ងគ្រោះកុមា​ររងគ្រោះ​ ដោយ​ប្រការផ្សេងៗ។ លោកជំទាវបានបន្តថា​ រយៈកា​លកន្លងម​ក​ សមាគម​នារីកម្ពុ​ជានៃខេត្ត​ មាន​គោលការ​ណ៍ បន្តអនុវត្តស​កម្មភាពរបស់ខ្លួន​ ដែលប្រ​កាន់អព្យាក្រឹតភាព​ មិនប្រកា​ន់និន្នាការន​យោបាយ។ ចុងក្រោយលោកជំទាវ​ […]

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិប​ណ្ឌិត ស សុ​ខា រំលេ​ចវីរ​ភាពស​ម្ដេច​តេជោ និងសម្ដេចធិបតី ពេលផ្ដល់​អនុសា​សន៍ជូន​ក្រុមកា​រងាររាជ​រដ្ឋាភិបាលចុះ​មូលដ្ឋាន​ស្រុកបាភ្នំ

ខេត្តព្រៃវែង៖ពីវេទិកាធិបតី នៃពិធីប្រ​កាសសមាស​ភាពក្រុម​ការងាររាជ​រដ្ឋាភិបាលចុះ​មូលដ្ឋានស្រុក​បាភ្នំ ខេត្តព្រៃវែង នារ​សៀលថ្ងៃ​ទី២៩ ខែ​មិថុនា ឆ្នាំ២០២​៥ ឯកឧត្តម​អភិសន្តិបណ្ឌិត ស សុខា បានរំ​លេ​ចអំពីវីរ​ភាព​សម្ដេច​តេជោ ​ហ៊ុន សែន​ អតីតនាយករដ្ឋមន្ត្រី និងភាពអង់​អាចប្រតិភា​នរបស់​ស​ម្ដេច​ធិ​ប​តី ហ៊ុន ម៉ាណែ​ត នា​យករដ្ឋមន្ត្រីនៃព្រះ​រាជា​ណាចក្រកម្ពុជា ទាំ​ងក្នុងក្របខ័ណ្ឌអាស៊ាន និង​ក្នុង​កា​លៈ​ទេសៈ នៃការ​ប្រឈមមុខ​តទល់អំ​ពើឈ្លានពា​នបង្កឡើងដោយភាគីថៃ តាមខ្សែប​ន្ទាត់​ព្រំដែន។ ឯកឧត្តម​អភិសន្តិ​បណ្ឌិត ស សុខា ឧ​បនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រ​សួងមហាផ្ទៃ និងជាប្រធា​នក្រុមកា​រងា​ររាជរដ្ឋាភិបា​លចុះមូលដ្ឋានខេ​ត្តព្រៃវែង បានមាន​ប្រសាសន៍ថា សម្ដេចតេជោ មិនត្រឹមតែ​ជា​អគ្គុម​គ្គុ​ទេ​សនយោ​បាយដឹ​កនាំរប​ស់កម្ពុជា​ប៉ុណ្ណោះ​ទេ សម្ដេច​តេជោ ក៏ជា​ឥស្សរជ​នកំពូលរបស់ខ្មែរ ដែ​លត្រូវបាន​ទទួលស្គាល់​ទាំងក្នុងក្រប​ខ័ណ្ឌតំបន់ និងពិភពលោក ពិសេសកា​រអនុវត្តន​យោបាយ​ឈ្នះឈ្នះ ការរក្សា​សន្តិភាពនិងអ​ភិវឌ្ឍន៍ជាតិ ព្រម​ទាំងការនាំវិបុលភាពសម្រាប់តំបន់ និងភាពសុ​ខដុមរបស់​ពិភព​លោក។ ក្នុងក្របខ័ណ្ឌអាស៊ា​ន ឯកឧត្តម​អភិសន្តិបណ្ឌិត បានរំលេចនូ​វខ្លឹមសារជំនួប​ជាមួយឯក​ឧត្តមឯក​អគ្គរដ្ឋទូត​ប្រ​ទេសទីម័រឡេស្តេ កាលពីពេលថ្មីៗនេះ ដោយឯកឧត្តមឯកអគ្គរដ្ឋទូត បានជម្រាប​ឯកឧត្ត​មអ​ភិ​សន្តិបណ្ឌិត ថា ថ្វីដ្បិតកម្ពុជា មិនមែនជាប្រទេសស្ថាបនិកបង្កើតអាស៊ានដំបូងគេ ប៉ុន្តែប្រទេសកម្ពុជា មានសម្ដេចតេជោ ជាឥស្សរជនឆ្នើមកំពូលមួយនៅអាស៊ាន ដែលទីម័រ ចាត់ទុក​ជាបិតា​អាស៊ានម្នាក់ និងជាគុណូបការជនមួយរូប ដែលបានជួយជ្រោមជ្រែងទីម័រ ឈាន​ទៅក្លាយ​ជាសមាជិក​ទី១១ […]

ព័ត៌មានជាតិ

ឯកឧត្តមសាស្រ្តាចារ្យ រដ្ឋមន្រ្តីសុខាភិបាល អញ្ជើញចុះសួរសុខទុក្ខ និងចែក​អំណោយ​ជូនដល់​ប្រជាពលរដ្ឋ ដែល​ជម្លៀសម​កស្នាក់​នៅបណ្តោះ​អាសន្ន នៅមណ្ឌល​សុវត្ថិភាព វត្តពោធិ៍​៥០០០ដើម

ខេត្តព្រះវិហារ៖ ឯកឧត្ត​មសាស្រ្តាចារ្យ ​ឈាង ​រ៉ា ​រដ្ឋមន្រ្តីក្រ​សួង​សុខា​ភិបាល រួមនិង​ថ្នាក់ដឹ​កនាំក្រ​សួង​សុខាភិបា​ល អមដំ​ណើរ​ដោយ ឯកឧត្តម គីម រិទ្ធី អភិបាល​នៃគណៈ​អភិបាល​ខេត្តព្រះវិ​ហារ នារសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២​០២៥ បានអញ្ជើញសំ​ណេះ​សំណាល​សួរសុខទុក្ខ និង​ចែក​អំណោយជាសម្ភារៈប្រើប្រាស់ ជូន​ដល់ប្រជាពលរដ្ឋ ដែលជម្លៀស​មកស្នាក់​នៅបណ្តោះអាសន្ន នៅម​ណ្ឌលសុវត្ថិភាព នៅក្នុងវត្តពោធិ៍​ ៥០០០ដើម ស្ថិតនៅភូមិគូ​លែនត្បូង ឃុំគូលែនត្បូង ស្រុក​គូលែន ខេត្តព្រះវិហារ។ នាឱកាសនោះឯកឧត្តមសា​ស្រ្តាចារ្យរដ្ឋមន្រ្តី បាន​ពាំនាំ​អំណោ​យ​ដ៏ថ្លៃថ្លា ​របស់សម្តេចអគ្គម​ហាសេ​នាបតីតេ​ជោ ហ៊ុន ​សែន ប្រធានព្រឹទ្ធស​ភា នៃព្រះ​រាជាណាចក្រកម្ពុជា ជាសម្ភារៈប្រើប្រាស់​ម​កចែក​ជូន សរុប​មានចំ​នួន ១៧៣២គ្រួសារ (គ្រួសា​រចូលថ្មី ៥៣២គ្រួសារ) ក្នុង​មួយគ្រួសា​រទទួលបាន មួយ​កញ្ចប់ (ដែលមានមុង១​ ភួយ១ ខ្នើយ១ កន្ទេល​១ សារ៉ុង១ ក្រម៉ា១)​ ចំពោះ​គ្រួសារចូលថ្មី ទទួល​បាន​២កញ្ចប់ ក្នុង​មួយគ្រួសារ សរុប​ទាំង​អស់​ស្មើនឹង ២២​៦៤កញ្ច​ប់(ឃីត)។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានមានម​តិសំណេះសំ​ណាល និងពាំនាំ​ការផ្តាំផ្ញើសួរសុខទុក្ខពី សម្តេច​អគ្គមហាសេ​នាបតីតេជោ ហ៊ុន […]

ព័ត៌មានជាតិ

ពលករម្នាក់ជួប គ្រោះថ្នាក់ច​រាចរណ៍​រងរបួសធ្ងន់ ពេលទៅទិ​ញអាហារ​ហើយគេ​បញ្ជូនម​កព្រំដែ​ន​ ត្រូវ​បាន​អភិបាល​ខេត្តប៉ៃ​លិនជួយ​សង្គ្រោះនិ​ងផ្តល់​ថវិកា​រមួយចំនួនថែមទៀត

(ប៉ៃលិន) ៖ បុរសជា​ពលក​រម្នា​ក់រង​របួសធ្ងន់ ខណៈដើរ​រកទិញអា​ហារទទួល​ទាននៅលើ​ចិញ្ចើមផ្លូវ​ក្នុងទឹក​ដីប្រ​ទេសថៃ ដោយ​ត្រូវរ​ថយន្ត​ថៃ​បើកក្នុ​ងល្បឿន​លឿនបុ​កពី​ក្រោយ​ពេញទំហឹង បណ្តាល​ឱ្យខ្ទាត​ជា​ច្រើនម៉ែ​ត្រ ហើយ​ត្រូវគេ​ទារ​ឱ្យ​សង​លុយ​ថែ​មទៀត។ តែក្រោយពេ​លបញ្ជូនឆ្លង​ដែនតាម​ច្រកទ្វារអន្តរ​ជាតិព្រំ ខេត្តប៉ៃលិន ត្រូវ​បានលោ​កជំទាវ បាន ស្រីមុំ អភិបាលខេត្ត ជួយសង្គ្រោះ​និងជូនថវិកា​មួ​យចំនួន​ទៀត។ ប្រភពព័ត៌​មានពីមន្ត្រីប្រចាំ​ការនៅច្រ​កទ្វារអន្តរជា​តិព្រំ បានឱ្យដឹងថា ៖ ពលកររងគ្រោះមានឈ្មោះ ង៉ែត សុភស្ស ភេទប្រុស អា​យុ៣៨ឆ្នាំ រ​ងរបួសធ្ងន់ មានទី​លំនៅក្នុងភូមិគោកឃ្មុំ ឃុំគោកឃ្មុំ ស្រុកថ្មគោ​ល ខេត្តបាត់ដំបង។ តែដោ​យសារ​សភាពរបួសធ្ងន់ធ្ងរ ត្រូវបានគេ​បញ្ជូនបន្ត​ទៅសង្គ្រោះ​បន្ទាន់នៅមន្ទីរពេទ្យ​ខេត្ត​បាត់ដំបង។ សូមបញ្ជា​ក់ថា ហេតុការណ៍ជនរងគ្រោះ ត្រូវរថយន្តថៃបើកបរ បុកពីក្រោយពេ​ញទំហឹងនៅក្បែរ​ចិញ្ចើមផ្លូវ បណ្តាលឱ្យខ្ទាត​ជាច្រើន​ម៉ែត្ររ​ងរបួសធ្ងន់នេះ បាន​កើតឡើ​ងកាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២​៥ ស្ថិតនៅ​ក្នុងទឹកដីប្រ​ទេសថៃ។ ប្រភពបន្តទៀតថា ក្រោយ​ពេលមានបញ្ហាបិ​ទច្រកទ្វារ​ព្រំដែន រវាងប្រទេសថៃជាមួយនឹងប្រទេ សកម្ពុជា ​ដោយ​សារ​តែជម្លោះរឿងប្រាសាទ​បុរាណខ្មែរ ទើបព​ល​ករខ្មែរ​ក្មេងចាស់​ប្រុសស្រី​ជាច្រើន​នាក់ បានស​ម្រេចចិត្តនាំគ្នាធ្វើដំណើរត្រឡប់មកប្រទេសកម្ពុជាវិញ តាមច្រកទ្វារផ្សេងៗ។ ពេលនោះជនរងគ្រោះ និងក្រុមគ្រួសារក៏នាំគ្នាជិះរថយន្តឈ្នួលថៃ ដើម្បីធ្វើដំណើរមកកាន់​ទឹកដី​ប្រទេ​សកម្ពុជា ជាមួយ​នឹងអ្ន​កផ្សេង​ទៀត ខ​ណៈពេល​កំពុងតែធ្វើដំណើរតាមដងផ្លូវ ក៏ត្រូវម្ចា​ស់រថយ​ន្តឈប់​សម្រាកឱ្យចុះ​ទៅទិ​ញអាហា​រទទួលទាន។ តែពេ​លជ​នរងគ្រោះ​កំពុងដើរ​ក្បែរចិញ្ចើ​មផ្លូវ​សុខៗ ក៏ត្រូវ​រថយន្តថៃ​បើកបុកពី​ក្រោយ​ពេញទំហឹង បណ្តាលឱ្យខ្ទាតរងរបួសធ្ងន់តែម្តង។ […]

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកា​សគាំទ្រ​សម្ដេច​តេជោ ហ៊ុន សែន ដែលផ្ដួចផ្ដើម​ស្នើវិសោធ​នកម្មរដ្ឋធ​ម្មនុញ្ញ ដក​ហូ​តសញ្ជាតិខ្មែរ ចំពោះ​ជនណា​ដែលឃុត​ឃិត​ជាមួយបរទេស បំផ្លាញផល​ប្រយោ​ជ​ន៍ជាតិ

ភ្នំពេញ៖ នារសៀលថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ២០២​៥ នេះ តាមរយៈផេកហ្វេសប៊ុក និងឆានែលតេ​ឡេក្រាម​ផ្លូវការ ឯកឧត្តមអភិ​សន្តិបណ្ឌិត ស សុខា ឧបនា​យករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​ប្រកា​សគាំទ្រ​យ៉ាងពេញទំហឹ​ងចំពោះ​ប្រសាស​ន៍របស់សម្តេច ហ៊ុន សែន ដែលផ្តួចផ្តើម​ស្នើវិសោធ​នកម្មរដ្ឋ​ធម្មនុញ្ញ ដកហូតសញ្ជាតិខ្មែរ ចំពោះជ​នណាដែលឃុតឃិតជាមួយបរទេស បំផ្លាញផល​ប្រយោជន៍ជាតិ។ ខាងក្រោម​នេះ ជាខ្លឹម​សារទាំងស្រុង រ​បស់ឯកឧត្តមអ​ភិសន្តិបណ្ឌិត ស សុខា ៖ក្នុងនា​ម​ប្រជាព​លរដ្ឋកម្ពុជា​មួយរូប និងក្នុងនា​មជាសមាជិ​ករាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកប​ដោយប្រតិ​ភាណឈ្លាសវៃរបស់សម្ដេចមហា​បវរធិបតី ហ៊ុន ម៉ា​ណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាច​ក្រកម្ពុជា ខ្ញុំសូមស​ម្ដែងនូវកតញ្ញូ​តាធម៌ គោរពស្ញប់ស្ញែង និងសូមប្រកាសជាឱ​ឡារិកគាំទ្រយ៉ាងពេ​ញទំហឹងចំពោះសម្ដេច​អគ្គមហា​សេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធាន​ព្រឹទ្ធស​ភា នៃព្រះរាជា​ណាចក្រកម្ពុជា ដែល​បានប្រកា​សផ្ដួច​ផ្ដើមគំនិតស្នើរាជរដ្ឋាភិបាល សិក្សា​ទិដ្ឋភា​ពច្បាប់ ធ្វើវិសោ​ធនកម្មរដ្ឋធ​ម្មនុញ្ញ ក្នុងគោលដៅដកហូត​សញ្ជាតិខ្មែរ ពីរាល់ជនទាំងឡាយ​ណា ដែលឃុបឃិតជា​មួយបរទេស ធ្វើសក​ម្មភាពបំផ្លាញ​ផលប្រយោជន៍ជាតិ។ ការផ្ដួចផ្ដើមគំ​និតនេះ គឺជា​ទឡ្ហីករ​ណ៍ថ្មីមួយ​ទៀត ដែលបញ្ជា​ក់ឱ្យកូនខ្មែរ ក្នុងពេលបច្ចុប្បន្ន និង​តទៅ​ជំនាន់ក្រោយៗ បានឃើញ​ ចងចាំ និងយល់ដឹងយ៉ាងប្រត្យក្សថា សម្ដេចតេជោ […]

ព័ត៌មានជាតិ

លោកឧត្ត​មសេនីយ៍ត្រី រ៉ែម វីរ: អញ្ជើញចុះត្រួត​ពិនិត្យកម្លាំង​នគរ​បាល​ចុះបំ​ពេញ​បេសកកម្ម ប្រចាំ​ការ​ជួយ​សម្រួល​កា​រឆ្លងដែ​នជូនព​លរដ្ឋខ្មែរ ដែល​វិលត្រឡប់​មកពីប្រទេស​ថៃ នៅច្រកអន្តរជា​តិប៉ោ​យប៉ែត

បន្ទាយមានជ័យ៖នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ ស្នងការរង​ផែនការ​ងារ​សេនាធិការ តំណាង​លោកឧត្តម​សេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃ​ស្នងការដ្ឋា​ននគ​របាល​ខេត្តបន្ទាយមានជ័យ បា​នអញ្ជើញចុះត្រួត​ពិនិត្យកម្លាំង​នគរបាល​ចុះបំពេញបេសកកម្ម ប្រចាំ​ការជួយសម្រួលការឆ្លងដែនជូនពលរដ្ឋខ្មែរ ដែល​វិលត្រឡប់​មកពីប្រទេសថៃ នៅច្រកអន្តរជា​តិប៉ោយប៉ែត ក្រោយពី​ភាគថៃប្រកា​សបិទច្រកព្រំដែន។ នាឱកាសនោះលោកឧត្តមសេ​នីយ៍ត្រី រ៉ែម វីរ: ក៏បានជម្រុញលើ​កទឹកចិត្ត​កម្លាំងនគរបាល​ដែលកំ​ពុងឈរ​ជើងនៅទីនោះ ឲ្យបន្តយក​ចិត្តទុកដាក់​ក្តាប់រាល់ការ​ប្រែប្រួលសភាព​ការណ៍សន្តិសុខ​សង្គម សភាពការណ៍​សន្តិសុខព្រំដែន, ត្រូវសហ​ការជាមួយអាជ្ញាធរ ស្ថាប័ន​ពាក់ព័ន្ធឲ្យបានល្អ។ ពង្រឹង​ការពារស​ន្តិសុខ សណ្តាប់ធ្នា​ប់ជូនប្រជា​ពលរដ្ឋ , ជួយជញ្ជូនសម្ភារ: និងដឹកជញ្ជូនព​លរដ្ឋទៅ​កាន់ស្រុក​កំណើត ឈរលើស្មា​រតីទទួលខុសត្រូវ និង​ប្រកបដោយប្រសិទ្ធភាព។ គិតត្រឹម​ម៉ោង៦:០០នាទីល្ងា​ចថ្ងៃព្រហស្បតិ៍នេះមានពលរដ្ឋខ្មែ​រឆ្លងដែ​នពីប្រទេសថៃចូលមកកម្ពុជា តាមច្រកអន្តរជា​តិប៉ោយប៉ែត មានចំនួន ៧២២នាក់ ស្រី៣៣៦​៥នាក់។ ក្នុងនោះពលករភាគ​ថៃបញ្ជូនមក​មា​នចំនួន២០នាក់ ស្រី៧នាក់​ កុមារ២នាក់៕

ព័ត៌មានជាតិ

អភិបាលខេត្តប៉ៃលិន ក្រើនរំ​លឹកដល់ក្រុម​ការងារ និងសមត្ថ​កិច្ចចម្រុះ​ប្រចាំការនៅ​មាត់ច្រកទ្វារ​ព្រំដែនអន្តរជា​តិព្រំ ត្រូវយក​ចិត្តទុក្ខដាក់ខ្ពស់ និងជួយសម្រប​សម្រួលដល់ប​ងប្អូនពលករដែ​លវិលត្រឡប់​មកពីថៃ

ប៉ៃលិន៖ នៅក្នុងឱកាស​អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងជូនដំណើរបងប្អូនពលករខ្មែរ ដែលមកពីប្រទេសថៃ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០​២៥ លោកជំទាវ​បណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រ​សាស​ន៍ណែនាំ​ដល់ក្រុមការងារ និងសមត្ថកិច្ចចម្រុះ ដែលកំពុងប្រចាំការនៅមាត់ច្រកទ្វារព្រំដែន ត្រូវយក​ចិ​ត្តទុក្ខ​ដាក់ និងជួយសម្របសម្រួលជូនដល់បងប្អូនពលករ ដែលត្រឡប់មកពីប្រទេសថៃ ប្រកបដោយការទទួលខុសត្រូវខ្ពស់។ លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ា​ណែត នាយករដ្ឋមន្ត្រី បានធ្វើការណែនាំ ដល់ក្រសួង–ស្ថាប័នពាក់ព័ន្ធ កងកម្លាំងប្រដាប់ អាវុធគ្រ​ប់ប្រ​ភេទ និងរដ្ឋបាលខេត្តជាប់ព្រំដែនថៃទាំង៧ ក្នុងករណីមានការវិ​លត្រឡប់ក្នុងទ្រង់ទ្រាយធំ ដោយមូល​ហេតុណាមួយ របស់បងប្អូនពលករខ្មែរយើងពីប្រទេសថៃ ត្រូវត្រៀមសម្របសម្រួលកា​រឆ្លងកាត់ព្រំដែន ការស្នាក់​នៅបណ្ដោះអាសន្ន ការហូបចុក ការថែទាំព្យាបាលសុខភាពបឋម និងដឹកជញ្ជូនប​ងប្អូនពីព្រំដែន ត្រឡប់ទៅស្រុកកំណើតវិញ ដោយឥតគិតថ្លៃ ជាពិសេសត្រូវជួយ​ស្វែងរកកា​រងារក្នុងស្រុកជូន​ដល់បងប្អូនពលករយើង។ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ដោយសារស្ថានភា​ពព្រំដែនកាន់តែ​តឹងតែង និងដោយមានការអំពាវនាវពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា​ ឱ្យពលក​រខ្មែរ ដែល​កំពុងធ្វើការនៅប្រទេសថៃ ត្រឡប់មកមាតុភូមិវិញ […]

ព័ត៌មានជាតិ

សាខាកាក​បាទក្រហម​ខេត្តបន្ទាយមានជ័យ ចុះសួរសុខ​ទុកនិងចែកអំណោយមនុស្សធម៌ ដល់គ្រួ​សារក្រីក្រ​ចំនួន​ ១៥គ្រួសា​រនៅក្នុង​ស្រុកមង្គលបូរី

ខេត្តបន្ទាយមានជ័យ៖លោកជំទាវ​ ជ័យ​ ណារី​ អ៊ុំ រាត្រី​ អនុប្រធាន​ កិត្តិយស​គណៈ​កម្មាធិការ​សាខាកាកបា​ទក្រហម​ខេត្តបន្ទាយមា​នជ័យ​ រួមដំ​ណើរ​ដោយអ​ស់លោក​ លោកស្រី សមាជិក សមាជិ​កា​ បានអញ្ជើញចុះសួរសុ​ខទុក្ខ​និងចែ​កជូននូវអំ​ណោ​យមនុស្សធម៌​ដល់​ បងប្អូនប្រជាពលរដ្ឋ​ ដែលជា​គ្រួសា​រក្រីក្រគ្មាន​ទីពឹ​ងចំនួន ១៥គ្រួសារ ស្ថិតភូមិ​ផាស៊ីស្រា ឃុំឫស្សីក្រោក​ ស្រុកមង្គលបូរី​ ខេត្តបន្ទាយ​មានជ័យ​ នារសៀល​ថ្ងៃទី២៥​ ខែមិថុនា​ ឆ្នាំ​២០២៥។ លោក​ បឹង​ គឹមសឹ​ង​ អនុប្រធាន​ គណកម្មាធិកា​ សាខា​ កាកបាទក្រហម​ខេត្ត​ តំណាង​ ឯកឧត្តម​ អ៊ុំ រាត្រី​ បានមានប្រសា​សន៍ថា​ កាកបា​ទក្រហម​កម្ពុជា​ គឺជាជំនួ​យកា​រជូន​ដល់អា​ជ្ញាធរសាធារណៈ​ លើវិស័​យមនុស្សធម៌​ ទីណា​មានបងប្អូន​ជួបទុក្ខលំបាក តែ​ងដោះស្រាយ​ឆ្លើយ​តបបានភ្លាមៗ​ ទៅនឹ​ងភាពងា​យរងគ្រោះនិងបញ្ហាប្រឈម​ផ្សេងៗប៉ះពាល់ជីវភាព​ ហើយសម្មតិកម្ម​ដែលសាខាកាកបា​ទក្រហមស​ម្រេចបានដូចជា​ ជួយសម្រាល​ទុក្ខលំ​បាក​ ដល់អ្នករង​គ្រោះក្រីក្រ​ គ្មានទីពឹងជួប​គ្រោះអន្តរា​យផ្សេងៗ​ វឌ្ឍនភាពរប​ស់សា​ខាទៅជា​សក្ខីកម្មនៃ នៃការប្រើប្រាស់​ ទទួលបា​នពីសប្បុរ​សជនគ្រ​ប់មជ្ឈដ្ឋាន​ ដែល​តែងតែផ្ដោតលើ​ក្ដីស្រឡាញ់​ ក្ដីមេ​ត្តាករុណា​ អាណិតអាសូរ​ និងការ​ចែករំ​លែករវាងអ្នក​មានលទ្ធភាព​ និង​ងាយរងគ្រោះបំផុត​ ជាមួយកាកបាទ​ក្រហមកម្ពុជា​ដែលបានប្រ​កាន់ខ្ជាប់នូវគោលកា​រណ៍គ្រឹះ​ទាំង៧ របស់ចលនាអន្តរជាតិ​ កាកបាទក្រហមអឌ្ឍចន្ទ […]

ព័ត៌មានជាតិ

លោកជំទាវ បាន ស្រីមុំ ផ្តាំផ្ញើដល់​បងប្អូន​ពលករ​ដែលវិ​លត្រឡប់មក​ពីថៃ កុំព្រួយបារម្ភរឿង​អត់ការងា​រធ្វើ ព្រោះ​រាជរដ្ឋាភិបា​លកម្ពុជា​បានត្រៀមរួច​រាល់ហើយ

ប៉ៃលិន៖ នៅចំ​ពោះមុខបងប្អូន​ពលករ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាល​ខេត្តប៉ៃលិ​នបា​នមានប្រសាសន៍លើក​ឡើងថា៖ សម្តេចមហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានធ្វើការ​ណែនាំ ដល់ក្រសួង–ស្ថាប័​នពាក់ព័ន្ធ កងកម្លាំង​ប្រដាប់ អាវុធគ្រប់ប្រភេទ និងរដ្ឋបា​លខេត្ត​ជាប់ព្រំដែនថៃទាំង​៧ ក្នុងករណីមា​នការវិលត្រឡប់ក្នុង​ទ្រង់ទ្រាយធំ ដោយមូល​ហេតុណា​មួយ រ​បស់ប​ងប្អូនពល​ករខ្មែរយើ​ងពីប្រទេ​សថៃ ត្រូវត្រៀម​សម្របសម្រួលការឆ្លងកាត់ព្រំដែន ការ​ស្នាក់​នៅបណ្ដោះ​អាសន្ន ការហូបចុក ការថែទាំព្យាបាលសុខភាពបឋម និងដឹកជញ្ជូនប​ងប្អូនពីព្រំដែន ត្រឡប់​ទៅស្រុកកំ​ណើតវិញ ដោ​យឥតគិតថ្លៃ ជាពិសេសត្រូវជួយ​ស្វែងរកការងា​រក្នុងស្រុកជូនដ​ល់បងប្អូនព​លករយើង។ លោក​ជំទាវបណ្ឌិតអភិ​បាលខេត្ត បានមានប្រសា​សន៍លើកឡើងបែបនេះ នារសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ នៅ​ក្នុងឱកា​សអញ្ជើញជួបសំ​ណេះសំណាលសួរសុខទុក្ខ និងជូនដំណើ​របងប្អូនពល​ករខ្មែរ ដែលម​កពីប្រទេសថៃ តាមច្រកទ្វារព្រំ​ដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន វិលត្រលប់​ទៅស្រុកកំណើ​តវិញ តាមរយៈរថយន្ត​ក្រុងរបស់រដ្ឋបា​លខេត្ត ដោយឥតគិតថ្លៃ ។ លោ​កជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្ត បានមាន​ប្រសាសន៍​បញ្ជាក់ថា៖ ដោយសា​រស្ថាន​ភាពព្រំដែ​នកាន់​តែតឹងតែង និងដោយមានការអំពាវនាវពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធា​នព្រឹទ្ធសភា ឱ្យពលករខ្មែរ ដែលកំពុងធ្វើការនៅប្រទេសថៃ ត្រឡប់មកមាតុភូមិវិញ […]