ខេត្តព្រៃវែង៖ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានសមាគមក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា បានថ្លែងសរសើរ និងលើកទឹកចិត្តក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ដែលបានចូលរួមជាផ្នែកមួយ ជាមួយរាជរដ្ឋាភិបាល ក្នុងការងារជួយសម្រាលតម្រូវការសេវាសុខភាពមួយចំនួន ជូនប្រជាពលរដ្ឋ។ ការថ្លែងផ្ដល់កម្លាំងចិត្តនេះ បានធ្វើឡើងក្នុងឱកាសឯកឧត្តមអភិសន្តិបណ្ឌិត និងលោកជំទាវ បានអញ្ជើញជាអធិបតីពិធីពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ នៅស្រុកពោធិ៍រៀង ខេត្តព្រៃវែង នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥។ បើតាមឯកឧត្តមអភិសន្តិបណ្ឌិត ការថែទាំ និងពិនិត្យព្យាបាលសុខភាព គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់មនុស្សគ្រប់គ្នា និងគ្រប់វ័យ ទាមទាឱ្យមានការប្រុងប្រយត្នខ្ពស់ ហើយការពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា នាព្រឹកនេះ ជាឱកាសមួយសម្រាប់លោកតា លោកយាយ ពុកម៉ែ អ៊ុំពូមីង បងប្អូនប្រជាពលរដ្ឋ បានដឹងអំពីសុខភាពរបស់ខ្លួន តាមរយៈការពិនិត្យ និងការប្រឹក្សាយោបល់ និងផ្តល់ព័ត៌មានផ្សេងអំពីការថែទាំសុខភាព ចាប់ពេលនេះទៅមុខទៀត ដោយរបៀបណា។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា […]
Month: September 2025
ពិធីចែកអំណោយ មនុស្សធម៍ ដល់ភរិយា និងគ្រួសារ កងទ័ព នៅឃុំត្រពាំងប្រាសាទ
ខេត្តបន្ទាយមានជ័យ៖ដោយក្ដីអាណិតស្រឡាញ់ខ្មែរជួយខ្មែរ ក្នុងគ្រាលំបាក នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ ដឹកនាំដោយព្រះអង្គគ្រូ ព្រះវិជ័យរង្សី ពាង ផល្លា ដែលជាព្រះគ្រូចៅអធិការវត្ត ជ័យទេពមង្គលអូរញរ ឃុំភ្នំតូច ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ រួមដំណើរដោយព្រះចៅអធិការវត្ត ព្រះសង្ឃប្រជាពុទ្ធបរិស័ទ បាននាំយកនូវសម្ភារៈអំណោយមនុស្សធម៌ មកផ្តល់ជូនដល់បងប្អូនជាភរិយា និងគ្រួសារកងទ័ពវរសេនាតូចអន្តរាគមន៍លេខ ៦ ឈរជើងការពារទឹកដី ស្ថិតនៅក្នុងភូមិថ្នល់កែង ឃុំត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។ ដែលការផ្តល់នូវអំណោយមនុស្សធម៌នេះសរុបចំនួន ១២០គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករ ២៥គីឡូក្រាម ត្រីខ ១យួរ មី១កេស ទឹកស៊ីអ៊ីវ១យួរ ទឹកសុទ្ធ ២យួរ សារុង១ និងថវិកា ២ម៉ឺនរៀល សម្រាប់ក្មេងៗ ទទួលបាននូវសម្ភារៈសិក្សាមួយចំនួន។ ព្រះវីរជ័យសីលរង្សី ពាង ផល្លា ព្រះអង្គបានបញ្ជាក់ថា រាល់អំណោយទាំងអស់ ដែលបានយកមកផ្តល់ជូនដល់បងប្អូនជាភរិយា គ្រួសារកងទ័ពក្នុងឱកាសនេះ គឺបានមកពីការចូលរួមទឹកចិត្ត ជ្រះថ្លា ពីសំណាក់អ្នកស្រី សារ៉ុង មីឡឺនិងស្វាមី អ្នកស្រី សាវរីយ៍ ភើន […]
អភិបាលខេត្តបន្ទាយមានជ័យ ប្រគល់រង្វាន់ម៉ូតូ របស់សាលាអន្តរជាតិ សន្តិភាព អ៊ី អិន អេច ជូនសិស្សទទួលបាននិទ្ទេសA ចំនួន៣នាក់
ខេត្តបន្ទាយមានជ័យ៖ នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់រង្វាន់ ម៉ូតូ ៣គ្រឿង របស់សាលាអន្តរជាតិ សន្តិភាព អ៊ី អិន អេច នៅក្រុងប៉ោយប៉ែត ជូនសិស្សដែលជាប់និទ្ទេសA និងផ្តល់ជូនបណ្ណសរសើរដល់សិស្សនិទ្ទេសA&B សិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ៩៦.៣៦% ក្នុងចំណោមសិស្សដែលចូលរួមប្រឡងសម័យប្រឡង ២៨ ខែសីហា ឆ្នាំ២០២៥ និងចែកវិញ្ញាបនបត្រមធ្យមសិក្សាបឋមភូមិ ជូនដល់សិស្សានុសិស្ស សាលាខាងលើផងដែរ។ លោក ឃឹម ឆេងអៀង អគ្គនាយក និងម្ចាស់សាលាអន្តរជាតិសន្តិភាព អ៊ី អិន អេច បានឱ្យដឹងថា ដំណើរការនៃការបង្រៀន និងរៀនរបស់សាលាចែកចេញជាពីរផ្នែក ផ្នែកភាសាខ្មែរ មានគ្រប់កម្រិតថ្នាក់ ចាប់ពីមត្តេយ្យសិក្សា ដល់វិទ្យាល័យ ការបង្រៀន និងរៀន អនុវត្តតាមកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា ដោយបន្ថែម ម៉ោងសិក្សាកុំព្យូទ័រចាប់ពី ថ្នាក់ទី៣ទៅ និងសិក្សាទម្លាប់ល្អទាំង៧ របស់បុគ្គលឆ្នើមដែលមានប្រភពមកពីសហរដ្ឋអាមេរិក។ និងផ្នែកភាសាអន្តរជាតិ(ភាសាអង់គ្លេស […]
ឯកឧត្តមបណ្ឌិត ម៉ា ឈឿន បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាល និងប្រគល់រង្វាន់ជូនសិស្សប្រឡងមធ្យមសិក្សាទុតិយភូមិទទួលបាននិទ្ទេសA ចំនួន ១៣នាក់ ក្នុងស្រុកជើងព្រៃ
ខេត្តកំពង់ចាម៖នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកជើងព្រៃ បានរៀបចំពិធីជួបសំណេះសំណាល និងប្រគល់រង្វាន់ជូនសិស្សប្រឡងមធ្យមសិក្សាទុតិយភូមិទទួលបាននិទ្ទេសA ចំនួន ១៣នាក់ ក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ម៉ា ឈឿន សមាជិកគណៈកម្មាធិការថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា តំណាងរាស្ត្រមណ្ឌលកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកជើងព្រៃ និងលោកជំទាវបណ្ឌិត អ៊ុក ម៉ាលី សមាជិកគណៈកម្មាធិការថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា សមាជិកព្រឹទ្ធសភាមណ្ឌលភូមិភាគ២ និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកជើងព្រៃ, ឯកឧត្តម លន់ លឹម ថៃ សមាជិកគណៈកម្មាធិការថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា តំណាងរាស្រ្តមណ្ឌលកំពង់ចាម និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកជើងព្រៃ, ឯកឧត្តម ជីម លាវ សមាជិកគណៈកម្មាធិការថ្នាក់កណ្តាល សមាជិកព្រឹទ្ធសភាមណ្ឌលភូមិភាគ២ និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកជើងព្រៃ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធានក្រុមការងារគណបក្សចុះជួយឃុំ លោក លោកស្រី គណៈកម្មាធិការបក្សស្រុក ឃុំ មេបញ្ជាការកម្លាំងទាំង៣ លោកនាយកវិទ្យាល័យ លោកនាយប៉ុស្តិ៍នគរបាលឃុំ មាតាបីតា និងក្មួយៗសិស្សានុសិស្សទទួលបាននិទ្ទេសA សរុបអ្នកចូលរួមចំនួន ៨៩នាក់ ស្រី ៣៦នាក់។ ក្នុងឱកាសនោះដែរ […]
នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ ដឹកនាំកម្លាំងជំនាញចម្រុះ ចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ
(កំពង់ធំ)៖ លោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ បានដឹកនាំកម្លាំងសង្កាត់រដ្ឋបាលជលផលស្ទោង និងសង្កាត់រដ្ឋបាលជលផលពាមបាង ព្រមទាំងមន្រ្តីខណ្ឌ សហការជាមួយ លោកអនុសេនីយ៍ឯក លុយ សុភាព តំបន់ប្រតិបត្តិការសឹករងកំពង់ធំ (យោធភូមិភាគទី៤) ប្រចាំស្រុកស្ទោង កម្លាំងចម្រុះទីបញ្ជាការប្រចាំស្រុកស្ទោង និងកម្លាំងសហគមន៏នេសាទ បានចេញប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទ នៅចំណុចនឹងសន្ទូង ទ័ពធំ ក្នុងភូមិសាស្ត្រឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ ។ ហើយនៅថ្ងៃដដែលនេះដែរលោក កែវ សុឃឿន មន្ត្រីសង្កាត់រដ្ឋបាលជលផលបារាយណ៍(ប្រចាំស្រុកតាំងគោក) ក៏បានចូលរួមជាមួយទីបញ្ជាការស្រាលកោះរះ ចុះបង្ក្រាបបទល្មើសជលផលនៅចំណុចស្ទឹងរោត សចំណង់ និងបឹងកក់ស្ថិតនៅក្នុងភូមិសាស្រ្តឃុំស្រឡៅ និងឃុំពង្រ ស្រុកតាំងគោក។ លោក លឹម សុថាត នាយសង្កាត់រដ្ឋបាលជលផលកំពុងស្វាយក្រោម បានចូលរួមជាមួយក្រុមការងារចម្រុះដឹកនាំដោយលោកវរសេនីយ៍ទោ ហុន ប៊ុនចែម នាយទាហាននៃទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ(យោធភូមិភាគទី៤)បានរួមសហការជាមួយទីបញ្ជាការស្រាលឈរជើងនៅឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលនៅចំណុច ព្រះស្នែង ក្នុងឃុំកំពង់គោ ស្រុកកំពុងស្វាយ ខេត្តកំពង់ធំ។ សូមបញ្ជាក់ផងដែរថា កម្លាំងជំនាញចម្រុះចុះសង្ក្រាបបទល្មើសនេសាទ […]
ពិធីបើកជាផ្លូវការកម្មវិធីពិព័រណ៍ផលិតផលខ្មែរ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ គាំទ្រ ផលិតផលក្នុងស្រុក»!
កម្មវិធីពិព័រណ៍ផលិតផលខ្មែរក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ គាំទ្រ ផលិតផលក្នុងស្រុក» បានចាប់ផ្ដើមជាផ្លូវការនារសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធាន ស.ស.យ.ក.។ កម្មវិធីបើកពិព័រណ៍ផលិតផលខ្មែរនាឱកាសនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោកជំទាវ លោក លោកស្រី ជាម្ចាស់រោងចក្រ សហគ្រាស ម្ចាស់អាជីវកម្ម អ្នកផលិតមាតិកា រួមទាំងបងប្អូនសាធារណជនជាច្រើនរូប។ កម្មវិធីនេះ ធ្វើឡើងក្នុងគោលបំណងតាំងបង្ហាញផលិតផលក្នុងស្រុក ដើម្បីចូលរួម ជំរុញ គាំទ្រផលិតផលក្នុងស្រុក ដែលជាកត្តាចាំបាច់ដើម្បីពង្រឹងសមត្ថភាពផលិតកម្មក្នុងស្រុក បង្កើនឱកាសសម្រាប់ប្រជាពលរដ្ឋខ្មែរ និងជំរុញចរន្តសេដ្ឋកិច្ច ក៏ដូចជាផ្ដល់ឱកាសដល់អាជីវករ ពាណិជ្ជករ សហគ្រិន និងក្រុមហ៊ុនក្នុងស្រុកអាចតាំងបង្ហាញ និងផ្សព្វផ្សាយផលិតផលរបស់ខ្លួន និងធ្វើអន្តរកម្មជាមួយដៃគូអាជីវកម្ម។ លើសពីនេះ កម្មវិធីពិព័រណ៍ផលិតផលខ្មែរ មានគោលបំណងផ្ដល់ជាវេទិកាចែករំលែកចំណេះដឹង បទពិសោធពីភាគីពាក់ព័ន្ធនានា ដើម្បីយល់ដឹងបន្ថែមពីផលប៉ះពាល់នៃស្ថានភាពបច្ចុប្បន្ន និងយល់កាន់តែស៊ីជម្រៅបន្ថែមនូវអ្វីដែលជាប្រយោជន៍ជាតិក្នុងពេលបច្ចុប្បន្ន និងទៅអនាគត ព្រមទាំងផ្ដល់ជាវេទិកាក្នុងការប្រមូលផ្ដុំ និងសម្រួចស្មារតីស្នេហាជាតិ រួមគ្នាជាសំឡេងតែមួយ និងពួតដៃគ្នាសាមគ្គីគ្នា ជឿជាក់លើរាជរដ្ឋាភិបាល […]
ពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) សាខាខេត្តកំពង់ចាម
ខេត្តកំពង់ចាម៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញបានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រកម្រិត បរិញ្ញបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ជូននិសិ្សតជ័យលាភី នៃសាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច(UME) សាខាខេត្តកំពង់ចាម ។ នាឱកាសនោះឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានកោតសរសើរចំពោះការអភិវឌ្ឍខ្លួនជាបន្តបន្ទាប់ របស់សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច សាខាខេត្តកំពង់ចាម រហូតមានអគារផ្ទាល់ខ្លួនធំទូលាយ។ លទ្ធផលនេះ បានឆ្លើយតបនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការបន្តពង្រឹង និងពង្រីកមូលដ្ឋានគ្រឹះ នៅក្នុងវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម អភិបាលកិច្ចល្អ និងធានាបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព សមធម៌ ស្របតាមចក្ខុវិស័យប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ ព្រមទាំងឆ្លើយតបទៅនឹងការរីកចម្រើនផ្នែកបច្ចេកវិទ្យា សេដ្ឋកិច្ច វប្បធម៌ នយោបាយ ក្នុងបរិបទនៃសហគមន៍អាស៊ាន និងសាកលភាវូបនីយកម្ម ៕
ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែកញ្ញា ឆ្នាំ២០២៥ និងដាក់ចេញទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់
ខេត្តបន្ទាយមានជ័យ៖ ដោយអនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងនគរបាលគ្រប់អង្គភាពចំណុះ ប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតបត្តិការប្រចាំខែកញ្ញា ឆ្នាំ២០២៥ (គិតចាប់ពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ ដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥) និង ទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់ នៅស្នងការដ្ឋាននគរបាលខេត្ត។ លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ ស្នងការរងផែនសេនាធិការ បានឡើងអានរបាយការណ៍បូកសរុបលទ្ធផល ការងារដែលសម្រេចបានក្នុងខែកន្លងមក និងផ្សព្វផ្សាយអំពីផែនការការងារចំបាច់ផ្សេងៗដល់កងកម្លាំង។ ដើម្បីធានាបាននៅសេ្ថរភាព សន្តិសុខ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គម លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានដាក់ចេញទិសដៅអនុវត្តដូចខាងក្រោម៖ –កម្លាំងនគរបាលទាំងអស់ត្រូវពង្រឹងការយាមល្បាត ប្រចាំការ២៤ម៉ោង ដើម្បីត្រៀមអន្តរាគមន៍ឆ្លើយតបសំណូមពររបស់ពលរដ្ឋឲ្យបានទាន់ពេលវេលា។ ពង្រឹងការផ្តល់សេវាធារណៈជូនពលរដ្ឋឲ្យបានល្អ -ពង្រឹងការងារសន្តិសុខសង្គម និងសន្តិសុខតាមព្រំដែន –ត្រូវត្រៀមកម្លាំង បង្កា បង្ក្រាប ទប់ស្កាត់បទល្មើសគ្រប់ប្រភេទ និងជួយអន្តរាគមន៍ក្នុងករណីមានគ្រោះអគ្គីភ័យ គ្រោះទឹកជំនន់ និងគ្រោះធម្មជាតិនានាតាមមូលដ្ឋាន និងក្នុងភូមិសាស្ត្រខេត្ត –ត្រូវពង្រឹងការគោរពវិន័យ […]
ពិធីប្រគេនអង្ករ ជាទេយ្យទាន ដ៏ថ្លៃថ្លា របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ដល់ព្រះសង្ឃចំនួន ៧៧ វត្ត នៅក្នុងខេត្តបន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ៖ ឯកឧត្តម ហ៊ឹម វិបុលឬទ្ធិ រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា តំណាង ឯកឧត្ដម ចាយ បូរិន្ទ រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បាននាំយក នូវ អង្ករ ជាទេយ្យទាន ដ៏ថ្លៃថ្លា របស់សម្តេចមហាបវរបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រ កម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តាមរយៈក្រសួងធម្មការនិងសាសនាបានប្រគេនដល់ព្រះសង្ឃចំនួន ៧៧ វត្ត នៅក្នុងខេត្តបន្ទាយមានជ័យ ដែលក្នុង១ វត្តទទួលបានអង្ករ ៣០០គីឡូក្រាម។ ឯកឧត្ដម ចាយ បូរិន បានមានប្រសាសន៍ថា ព្រះពុទ្ធសាសនាកាន់តែមានតួនាទីចាំបាដើម្បីធានាថា ការរីកចម្រើន ខាងសម្ភារៈនិងស្មារតីត្រូវតែមានតុល្យភាពនិង ល្បឿនស្មើគ្នា ការស្វែងរកភាពមានបានខាងផ្នែកសម្ភារៈ ត្រូវតែស្ថិតនៅក្នុងក្របខ័ណ្ឌនៃច្បាប់សីលធម៌ សុជីវធម៌ សីលធម៌ និងគុណធម៌ ។ ដូច្នេះវាពិតជាមានភាពចាំបាច់និងបន្ទាន់ក្នុងការបញ្ជ្រាបការយល់ដឹង ដល់សង្គមដើម្បីពន្យល់ឱ្យមើលឃើញពីគុណតម្លៃនិងផលប្រយោជន៍ នៃការប្រតិបត្តិតាមធម៌វិន័យ ការគោរពច្បាប់ការលើកកម្ពស់ សុជីវធម៌ មនុស្សធម៌និងសីលធម៌ និងគុណធម៌។ ជាការពិត សាសនាបានបង្រៀនមនុស្សឱ្យធ្វើនូវសេចក្ដីល្អ […]
នៅថ្ងៃទី២៤ ខែកញ្ញា ពលរដ្ឋខ្មែរដែលវិល ត្រឡប់មកពីប្រទេសថៃ មានចំនួន២៣នាក់ នគរបាលបានប្រើប្រាស់រថយន្ត ០២គ្រឿង ដឹកជញ្ចូនពួកគាត់ទៅកាន់ខេត្តចំនួន៤
ខេត្តបន្ទាយមានជ័យ៖ដោយអនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចាត់តាំងលោកឧត្តមសេនីយ៍ត្រី យ៉ត សុផល ស្នងការរង ផែនការងារកិច្ចការប៉ុស្តិ៍ ដឹកនាំកម្លាំងនគរបាលចំនួន១៥នាក់ សហការជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យ ស្ថាប័នពាក់ព័ន្ធ ចុះជួយសម្របសម្រួលដល់ការឆ្លងដែនរបស់ពលរដ្ឋខ្មែរដែលវិលត្រឡប់ពីប្រទេសថៃ មកកម្ពុជាតាមច្រកអន្តរជាតិដូង ខេត្តបាត់ដំបង។ ជាលទ្ធផល នៅថ្ងៃពុធនេះ ចាប់ពីម៉ោង៨.០០ នាទីព្រឹក ដល់ម៉ោង៤.០០នាទី ល្ងាច ប្រជាពលរដ្ឋខ្មែរវិលត្រឡប់ មានចំនួន២៣នាក់ ស្រី១១នាក់ ក្នុងនោះកម្លាំងនគរបាលយើងបានប្រើប្រាស់រថយន្ត០២គ្រឿង ដឹកជញ្ជូនពលរដ្ឋទាំងនោះទៅកាន់លំនៅដ្ឋាន នៅតាមបណ្តាខេត្តរាមមាន: ខេត្តបាត់ដំបង ០៧នាក់ ស្រី០៣នាក់,ខេត្តសៀមរាប ០១នាក់ប្រុស,ខេត្តឧត្តរមានជ័យ ០១នាក់ ប្រុស,ខេត្តបន្ទាយមានជ័យ១៤នាក់ ស្រី០៨នាក់៕










