ព័ត៌មានសន្តិសុខសង្គម

មានអគ្គីភ័យបានឆាបឆេះអគារ៩ជាន់មួយ កន្លែងដែលជនបរទេសជួលស្នាក់នៅឆេះជាន់ទី៦អស់២បន្ទប់ដែលបង្កដោយដោតបំពង់ទឹកក្តៅចោលបង្កអោយឆាបឆេះនៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ៖អគ្គីភ័យបានឆាបឆេះអគារ៩ជាន់ដែលជនបរទេសជួលស្នាក់នៅនៅជាន់ទី៦ឆេះអស់២បន្ទប់ដែលបង្កដោយដតបំពង់ទឹកក្តៅចោលបង្កអោយឆាបឆេះនៅល្ងាចថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤នៅភូមិក្បាលស្ពានមួយ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ កម្លាំងនគរបាលបង្កានិងពន្លត់អគ្គីភ័យក្រុងប៉ោយប៉ែតបានប្រាប់ថា៖នៅពេលដែលអគ្គីភ័យបានឆាបឆេះអគារ៩ជាន់ដែលជនបរទេសជួលស្នាក់នៅដែលឆាបឆេះនៅជាន់ទី៦គឺកម្លាំងជាច្រើននាក់និងរថយន្តពន្លត់អគ្គីភ័យ៤គ្រឿងបានជួយអន្តរាគមន៍ដោយទាញទុយោទឹកបាញ់តាមចំហៀងនិងប្រើប្រាស់បំពង់ពន្លត់អគ្គីភ័យដែលឆាបឆេះរយៈពេលជាងកន្លៈម៉ោងទើបគ្រប់គ្រងស្ថានការបានព្រោះចូលទៅខាងក្នុងផ្សែងខ្លាំង។ កម្លាំងពន្លត់អគ្គីភ័យបានបញ្ជាក់ថា៖ក្រោយពេលកម្លាំងអន្តរាគមន៍បាញ់ពន្លត់អគ្គីភ័យដែលឆាបឆេះអគារ៩ជាន់នៅជាន់ទី៦កម្លាំងជាច្រើននាក់បានអន្តរាគមន៍ជួយពន្លត់មានកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតនិងកម្លាំងនគរបាលវរៈការពារព្រំដែនគោកលេខ៩១១និង៨៩១និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងក្រុងរយន្តពន្លត់អគ្គីភ័យ៤គ្រឿងមាន១គ្រឿងរបស់អធិការដ្ឋាននគរបាលក្រុងនិង១គ្រឿងទៀតរបស់រដ្ឋបាលក្រុងប៉ោយប៉ែតនិង២គ្រឿងរបស់ក្រុមហ៊ុនកាស៊ីណូប៉ោយប៉ែតដែលប្រើប្រាស់ទឹកជាច្រើនឡាន។ កម្លាំងពន្លត់អគ្គីភ័យបានបញ្ជាក់ថា៖អគ្គីភ័យដែលឆាបឆេះអគារ៩ជាន់គឺឆាបឆេះនៅជាន់ទី៦ដែលឆាបឆេះអស់ចំនួន២បន្ទប់និងសម្ភារៈភ្ញៀវជួលស្នាក់នៅជាជនបរទេសដែលស្នាក់នៅធ្វើការអគ្គីភ័យនេះបង្កដតបំពង់ទឹកក្តៅចោលទើបបណ្តាលឆ្លងចរន្តផ្ទុះឆាបឆេះរយៈពេលជាងកន្លៈម៉ោងទើបគ្រប់គ្រងពន្លត់ទាំងស្រុងហើយ

ព័ត៌មានសន្តិសុខសង្គម

ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ដឹកនាំប្រជុំគណៈកម្មការ ត្រៀមរៀបចំពិធីបុណ្យខួបអនុស្សាវរីយ៍ ទិវាជ័យជម្នះ ៧ មករា លើកទី៤៦ (០៧មករា១៩៧៩ -០៧មករា២០២៥) នៅក្រុងប៉ោយប៉ែត

(បន្ទាយមានជ័យ ក្រុងប៉ោយប៉ែត)៖ រសៀលថ្ងៃសៅរ៍ទី១៤ខែធ្នូឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត បានដឹកនាំប្រជុំគណៈកម្មការត្រៀមរៀបចំពិធីបុណ្យខួបអនុស្សាវរីយ៍ទិវាជ័យជម្នះ ៧ មករា លើកទី៤៦ (០៧-មករា-១៩៧៩.០៧-មករា-២០២៥) នៅក្រុងប៉ោយប៉ែត ដែលនឹងរៀបចំដោយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែតសហការជាមួយរដ្ឋបាលក្រុងប៉ោយប៉ែត។ នាកិច្ចប្រជុំនោះ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន បានបញ្ជាក់ថា ថ្ងៃជ័យជម្នះ៧មករា គឺជាថ្ងៃកំណេីតទី២របស់ប្រជាជនកម្ពុជា ដ៏មានតម្លៃមិនអាចបំភ្លេចបាន ឡេីយ ហេីយគុណតម្លៃថ្ងៃជ័យជម្នះ៧មករា ត្រូវបានប្រជាពលដ្ឋកម្ពុជាគ្រប់រូប ចងចាំដក់ជាប់ក្នុងក្រអៅបេះដូង និងរំលឹកលេីកតម្កេីងជានិច្ច។ ជាក់ស្តែងទូទាំងព្រះរាជាណាចក្រកម្ពុជាតែងតែប្រារព្ធរំលឹកខួបអនុស្សាវរីយ៍ទិវាជ័យជម្នះ៧មករា ជារៀងរាល់ឆ្នាំ ក្នុងនោះក្រុងប៉ោយប៉ែតយេីងក៏តែងតែប្រារព្ធធ្វេីជាមួយគ្នាដែរ ព្រោះទិវាជ័យជម្នះ៧មករា ជាកម្មវិធីបុណ្យរបស់ជាតិ និងប្រជាជនកម្ពុជាទាំងអស់គ្នា។ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន បានថ្លែងកោតសរសេីរចំពោះថ្នាក់ដឹកនាំ សមាជិកគណៈកម្មការ និងអនុគណៈកម្មការទាំងអស់ដែលមានការយកចិត្តទុកដាក់ខ្ពស់ចំពោះតួនាទីភារកិច្ចរបស់ខ្លួន ហេីយបានត្រៀមលក្ខណៈប្រកបដោយស្មារតីទទួលខុសត្រូវតាមផ្នែករៀងៗខ្លួន។ ឯកឧត្តមប្រធានបានបញ្ជាក់បន្ថែមថា សម្រាប់ពិធីបុណ្យខួបអនុស្សាវរីយ៍ទិវាជ័យជម្នះ៧មករា លើកទី៤៦ (០៧មករា១៩៧៩ -០៧មករា២០២៥) នៅក្រុងប៉ោយប៉ែត នាដេីមឆ្នាំ២០២៥នេះក្រុមការងារទទួលបានព័ត៌មានថានឹងមានបងប្អូនមន្ត្រីរាជការ អាជីវករ ប្រជាពលរដ្ឋ និងយុវជន យុវតី យ៉ាងច្រេីនកុះករត្រៀមចូលរួមអបអរសាទរសប្បាយរីករាយរួមគ្នាដូចឆ្នាំកន្លងទៅ ហេីយកម្មវិធីនេះនឹងប្រារព្ធធ្វេីឡេីងនៅក្នុងបរិវេណបុរីដឹផាក ដែលមានទីតាំងតាមបណ្តោយផ្លូវជាតិលេខ៥ […]

ព័ត៌មានសន្តិសុខសង្គម

ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន បានដឹកនាំប្រជុំជាមួយក្រុមហ៊ុនចាក់បេតុង និងក្រុមហ៊ុនដឹកជញ្ជូនទំនិញក្រុងប៉ោយប៉ែត

(បន្ទាយមានជ័យ)ព្រឹកថ្ងៃសុក្រទី១៣ខែធ្នូឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត បានដឹកនាំប្រជុំជាមួយក្រុមហ៊ុនចាក់បេតុង និងក្រុមហ៊ុនដឹកជញ្ជូនទំនិញក្រុងប៉ោយប៉ែត នៅសាលប្រជុំសាលាក្រុងប៉ោយប៉ែត ដោយមានការចូលរួមពីសំណាក់លោក លៀម សុដា អភិបាលរងនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត តំណាងក្រុមហ៊ុនចាក់បេតុង តំណាងក្រុមហ៊ុនដឹកជញ្ជូន ចៅសង្កាត់ មេភូមិ កងកម្លាំងមានសមត្ថកិច្ច និងក្រុមការងារពាក់ព័ន្ធ នានា។ នៅក្នុងកិច្ចប្រជុំនោះ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត បានអំពាវនាវឱ្យក្រុមហ៊ុនទាំងអស់យកចិត្តទុកដាក់លេីកត្តាសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈក្នុងក្រុងប៉ោយប៉ែតយេីងទាំងមូល ហេីយគ្រប់ក្រុមហ៊ុនចាក់បេតុងត្រូវជូនដំណឹងដល់អាជ្ញាធរ មូលដ្ឋាននៅរាល់មុនពេលក្រុមហ៊ុនទៅចាក់បេតុងនៅទីតាំងណាមួយ ដេីម្បីអាជ្ញាធរមូលដ្ឋានបានសហការសម្រួលបញ្ចៀសការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ហានីភ័យនានាដែលអាចកេីតឡេីងជាយថាហេតុ និងដេីម្បីងាយស្រួលបញ្ជាទិសចរាចរណ៍សម្រាប់អ្នកធ្វេីដំណេីរ។ ហេីយសូមក្រុមហ៊ុនពិនិត្យពង្រឹងក្រមសីលធម៌អ្នកបេីកបរ និងហាមផ្តាច់មិនឱ្យអ្នកបេីកបរណាមួយជាប់ពាក់ព័ន្ធនឹងការប្រេីប្រាស់សារធាតុញៀននោះឡេីយ។ ដោយមេីលឃេីញសកម្មភាពឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ដឹកនាំក្រុមការងារយកចិត្តទុកដាក់ខ្ពស់ចំពោះការកែលំអសោភ័ណភាពក្រុងប៉ោយប៉ែត យ៉ាងមានប្រសិទ្ធភាពនាពេលកន្លងមក ហេីយកំពុងបន្តដឹកនាំធ្វេីយ៉ាងផុលផុស ធ្វេីឱ្យក្រុមហ៊ុនបេតុង ZO A រីករាយចូលរួមជួយឧបត្ថម្ភបេតុង១០ម៉ែត្រគូបក្នុងមួយខែជូនក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត សម្រាប់ចាត់ចែងប្រេីប្រាស់ជួសជុលកំណាត់ផ្លូវនានាក្នុងក្រុងប៉ោយប៉ែតតាមតម្រូវការចាំបាច់ ។ ក្នុងឱកាសនោះឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន បានរីករាយទទួលយក និងបានផ្តល់ឱកាសឱ្យបណ្តាក្រុមហ៊ុនចាក់បេតុងដទៃទៀត […]

ព័ត៌មានសន្តិសុខសង្គម

បន្ទាយមានជ័យ៖ អាជ្ញាធរក្រុងប៉ោយប៉ែតបន្តសកម្មភាពជួសជុលផ្លូវគ្រោះថ្មមិចប្រវែង៣០០០ម៉ែត្រ សម្រួលដល់ការធ្វើដំណើរឡើងវិញដែលរងការខូចខាតនៅរដូវវស្សា នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ នៅតាមផ្លូវជាស៊ីម ក្នុងភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ការចុះពិនិត្យឯកឧត្តម បណ្ឌិត ប៉ាន់ខែម ប៊ុនថនប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត អភិបាលរង ចៅសង្កាត់ អាជ្ញាធរភូមិចុះពិនិត្យសកម្មភាពគ្រឿងចក្រចុះជួសជុលផ្លូវខូចខាតនៅផ្លូវជាស៊ីម ឡើងវិញដើម្បីសម្រួលជូនប្រជាពលរដ្ឋងាយស្រួលប្រើប្រាស់ឡើងវិញ។ ឯកឧត្តម បណ្ឌិត ប៉ាន់ខែម ប៊ុនថន បានមានប្រសាសន៍ថា៖ បន្ទាប់ពីខែវស្សាកន្លងផុតទៅ អាជ្ញាធរក្រុង សង្កាត់នៅនៅក្នុង មូលដ្ឋានក្រុងប៉ោយប៉ែត សម្រុកជួសជុលផ្លូវខូចខាតជូនប្រជាពលរដ្ឋឲ្យប្រើប្រាស់ឡើងវិញ ទាំងផ្លូវបេតុង ផ្លូវគ្រួសថ្មមិច នៅតាមភូមិឋានដោយមិនបង្អង់ទុកយូរនោះទេ ដោះស្រាយសម្រួលជូនប្រជាពលរដ្ឋប្រើប្រាស់ភ្លាមៗ។ ឯកឧត្តមបណ្ឌិតបញ្ជាក់ថា៖ រាល់បញ្ហាដែលទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ ទាំងការសំណូមពរ និងមិនបានសំណូមពរ ក្នុងនាមឯកឧត្តមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត និងក្រុមការងារ បានសហការ ជាមួយសមត្ថកិច្ច អាជ្ញាធរនៅមូលដ្ឋានក្រុងប៉ោយប៉ែត ចុះដោះស្រាយទុក្ខលំបាកក៏ដូចជាក្តីកង្វល់ជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា និងបន្តការងារអភិវឌ្ឍន៍នៅក្នុងមូលដ្ឋានក្រុងប៉ោយប៉ែតឲ្យកាន់តែល្អប្រសើរឡើង

ព័ត៌មានសន្តិសុខសង្គម

ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋ

បន្ទាយមានជ័យ : ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថននាយករងខុទ្ធកាល័យសម្ដេច មហាបវរអធិបតី ហ៊ុន ម៉ាណែត និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត និង ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ នៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ តាមរយៈការចុះបញ្ជីដី និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ការដោះស្រាយវិវាទដីធ្លី ការផ្តល់សេវាគាប់ចិត្ត ការបញ្ចប់បញ្ហានៅបឹងទន្លេសាប និងនៅរមណីយដ្ឋានអង្គរ ការបង្រួមបញ្ហានៅតាមបុរី ដើម្បីបន្ថយនិងឈានទៅលុបបំបាត់បញ្ហាចម្រូងចម្រាសក្នុងសង្គមកម្ពុជា មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី បន្ទាយមានជ័យ គួរបន្តផ្តោតលើកិច្ចការនគរូបនីយកម្ម ការរៀបចំក្រុង និងសំណង់ ដើម្បីធានាឱ្យសំណង់របស់យើងមានគុណភាព សុវត្ថិភាព និងសោភ័ណភាព ប្រែក្លាយតំបន់នេះឱ្យទៅជាទីក្រុង ដែលគួរឱ្យចង់រស់នៅ មានផ្លូវដើរ មានលម្ហសាធារណៈ ផ្ទះសម្បែងរៀបរយ បរិស្ថានស្អាតប្រកបដោយសុខមាលភាព ក្នុងជីវភាពប្រកបដោយសេចក្តីថ្លៃថ្នូរ សាកសមជាប្រជាពលរដ្ឋក្នុងសហសម័យរុងរឿង […]

ព័ត៌មានសន្តិសុខសង្គម

នាយ ពាក់មី សហការជាមួយរដ្ឋបាលខេត្ត សហគមន៍បាគងភូមិខ្ញុំរៀបចំកម្មវធី “សា្នមញញឹមភូមិខ្ញុំ” ដេីម្បីច្រូត ស្រូវ បោក ស្រូវ បែនស្រូវតាមប្រពៃណីខ្មែរ ដាល់អំបុក និងដុតក្រឡាន ធ្វើនំជាដើម

នាយ ពាក់មី សហការជាមួយរដ្ឋបាលខេត្ត សហគមន៍បាគងភូមិខ្ញុំរៀបចំកម្មវធី “សា្នមញញឹមភូមិខ្ញុំ” ដេីម្បីច្រូត ស្រូវ បោក ស្រូវ បែនស្រូវតាមប្រពៃណីខ្មែរ ដាល់អំបុក និងដុតក្រឡាន ធ្វើនំជាដើម

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ភូមិអភិវឌ្ឍបឹងជង្រុកតេជោឈ្នះ ឈ្នះ គឺជាសមិទ្ធផលនៃការប្រើប្រាស់គោលនយោបាយឈ្នះ ឈ្នះ ចំនួន ២ដង នៅកន្លែង​តែមួយ របស់សម្តេចតេជោ ហ៊ុន​ សែន៖ ១/ ការបញ្ចប់សង្គ្រាមរ៊ាំរ៉ៃនៅកម្ពុជា និង២/ បញ្ចប់ជម្លោះដីធ្លីជាង ២០ម្ភៃឆ្នាំ

ក្នុង​ឱកាសអញ្ជើញជាអធិបតីក្នុងពិធី “សម្ពោធសមិទ្ធផលនានានៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះ ឈ្នះ” នៅព្រឹក​ថ្ងៃទី២៩ ខែវិច្ឆិកា​ ឆ្នាំ២០២៤​ ក្នុង​ស្រុកម៉ាឡៃ​ ខេត្ត​បន្ទាយ​មានជ័យ សម្តេច​បវរ​ធិបតី​ បានលើកឡើង​ថា ការអភិវឌ្ឍ​នៅតបន់បឹងជង្រុកនេះ បន្ទាប់​ពី​អវត្ថមាន​សង្គ្រាម​ ហេីយយេីងនឹង​បន្ត​អភិវឌ្ឍតំបន់នេះបន្ថែមទៀត។ ។ តំបន់អភិវឌ្ឍបឹងជង្រុក គឺជាសមិទ្ធផលដែលកេីតចេញពី​ការអនុ​វត្តនូវនយោបាយ​ ឈ្នះ​ ឈ្នះ​ ២ដង​ ក្រោមការដឹកនាំរបស់​សម្តេចអគ្គមហា​សេនា​បតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ទី​១).​ការបញ្ចប់សង្គ្រាមរ៊ាំរ៉ៃនៅកម្ពុជា និង​២)​ការបញ្ចប់ជម្លោះដីធ្លីជាង​២០ឆ្នាំរវាងប្រជាជន និងប្រជាជន។ នយោបាយឈ្នះ ឈ្នះ គឺជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់ ដែលបាននាំមកនូវសុខសន្តិភាព​ពេញលេញឯកភាពទឹកដី បូរណភាពទឹកដី និងជាឱកាសដ៏វិសេសវិសាល សម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជា។ សន្តិភាពទទួលបានក្រោយការបញ្ចប់សង្គ្រាម គឺជាការលំបាកមួយ ប៉ុន្តែការថែរក្សាសន្តិភាព និងស្ថិរភាពសង្គមជាតិ គឺជា​ការ​លំបាកមួយកម្រិតទៀត។ សង្គ្រាមអាចកេីតឡេីងបាន​យ៉ាងឆាប់រហ័ស​ និងផុយស្រួយណាស់​ តាមរយៈ​ការញុះញង់ បញ្ឆេះកំហឹងប្រជាជន ឱ្យស្អប់រាជរដ្ឋាភិបាលដែលឈានទៅ​បង្កើត​ការ​តវ៉ា​ផ្សេងៗ​។ ក្នុងន័យនេះ សម្តេចបវរធិបតី សូមអំពាវនាវដល់ប្រជាពលរដ្ឋ សូមកុំជឿក្រុមអគតិ និងជនបោកប្រាស់ ដើម្បីចូលទន្ទ្រាន ឬ រំលោភដីធ្លីខុសច្បាប់ ហើយបានបញ្ជាក់​ថា​រាជរដ្ឋាភិបាល​បាន​ដាក់ចេញ​នូវ​គោលនយោបាយ​ផ្តល់ដីសម្បទាន​សង្គមកិច្ចជូនដល់ប្រជាពលរដ្ឋដែលខ្វះ​ដី​ពិតប្រាកដ​ ហេីយប្រជាពលរដ្ឋដែលខ្វះ​ដី​ពិតប្រាកដ​ អាចស្នេីសុំ​ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ទូក “ង” ប៉ោយប៉ែតមានជ័យក្រុងក្រៃសីមា ត្រៀមប្រណាំងថ្នាក់ជាតិនៅក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែឆ្នាំ២០២៤

បន្ទាយមានជ័យ៖ ទូក “ង” ប៉ោយប៉ែតមានជ័យក្រុងក្រៃសីមា ត្រៀមប្រណាំងថ្នាក់ជាតិនៅក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែឆ្នាំ២០២៤នេះ នៅថ្ងៃទី១៤.១៥.១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅក្នុងទន្លេ ចតុមុខ មុខព្រះបរមរាជវាំង នៅរាជធានីភ្នំពេញ។ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ធកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត បានមានប្រសាសន៍ថា៖ ទូក “ង” បុរសចំណុះ២២នាក់ ខ្នាតអន្តរជាតិ មានឈ្មោះ ប៉ោយប៉ែតមានជ័យក្រុងក្រៃសីមា តំណាងឲ្យរដ្ឋបាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នឹងធ្វើការអុំប្រណាំងប្រជែងនៅមុខព្រះបរមរាជវាំង ដើម្បីអបអរសាទរក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែនៅថ្ងៃទី១៤.១៥.១៦ ខែវិច្ឆិកា ឆ្នាំ២០២៤។ ឯកឧត្កមបណ្ឌិត ប៉ាន់ខែម ប៊ុនថន បញ្ជាក់ថា៖ នេះជាលើកទី១ហើយ ដែលក្រុងប៉ោយប៉ែត បានរៀបចំទូក “ង” ខ្នាតអន្តរជាតិ តំណាងឲ្យរដ្ឋបាលក្រុងប៉ោយប៉ែត ធ្វើការប្រណាំងប្រជែងថ្នាក់ជាតិនៅរាជធានីភ្នំពេញ ដែលឯកឧត្តមបណ្ឌិត ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាផ្តល់សេចក្តីទុកចិត្ត ដឹកនាំក្រុមការងារមកពង្រឹង ចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត។ ទូក “ង” […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ពិធីក្រុងពាលីបញ្ចុះបឋមសីលា សាងសង់អគារសិក្សាថ្មីជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

បន្ទាយមានជ័យ៖ នៅរសៀលថ្ងៃ ចន្ទ ទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០២៤នេះ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថននាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រួមទាំងអាជ្ញាធរសង្កាត់/ក្រុងប៉ោយប៉ែត មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស បានរៀបចំពិធីក្រុងពាលីបញ្ចុះបឋមសីលាបុកគ្រឹះ សាងសង់អគារសិក្សា១ខ្នងកំពស់២ជាន់ មាន១០បន្ទប់ នៅសាលាបឋមសិក្សា ហ៊ុន សែន វត្តថ្មី នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានប្រាប់ថា៖ ការរៀបចំពិធីក្រុងពាលីបញ្ចុះបឋមសីលា សាងសង់អគារសិក្សាថ្មី កំពស់២ជាន់ មាន១០បន្ទប់ ដំបូលក្បឿង និងមានសមទ្ធផលផ្សេងៗដូចជាចាក់បេតុង និងរៀបចំសួននៅក្នុងបរិវេណសាសាបឋមសិក្សាហ៊ុនសែន វត្តថ្មីនេះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមបណ្ឌិតប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

លោក ឈាន ចំរើន ប្រធានក្រុមប្រឹក្សាក្រុងប៉ោយប៉ែត លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត អញ្ជើញដឹកនាំប្រតិភូរដ្ឋបាលក្រុងប៉ោយប៉ែត ចូលរួមកិច្ចប្រជុំពិភ្សាការងារ ជាមួយប្រតិភូ ខេត្តសៀងជូ នៃសារធារណរដ្ឋ ប្រជាមានិត កូរ៉េ ។

លោក ឈាន ចំរើន ប្រធានក្រុមប្រឹក្សាក្រុងប៉ោយប៉ែត លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត អញ្ជើញដឹកនាំប្រតិភូរដ្ឋបាលក្រុងប៉ោយប៉ែត ចូលរួមកិច្ចប្រជុំពិភ្សាការងារ ជាមួយប្រតិភូ ខេត្តសៀងជូ នៃសារធារណរដ្ឋ ប្រជាមានិត កូរ៉េ ។ សៀមរាប,ថ្ងៃសៅរ៍ ៩កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤