ព័ត៌មានជាតិ

រដ្ឋបាលខេត្តបន្ទាយមា​នជ័យ បាន​រៀប​ចំពិធី អកអំបុក សំពះព្រះខែ ដើម្បី​អបអ​រសាទ​រព្រះរាជ​ពិធីបុ​ណ្យអុំទូក​ បណ្តែតប្រទីប និងអ​កអំបុក ​សំពះព្រះ​ខែ

បន្ទាយមានជ័យ ៖ នារាត្រី​ពេញបូ​ណ៌មី ថ្ងៃពុធ ១៥កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ រដ្ឋបាលខេត្តបន្ទាយមា​នជ័យ បានរៀបចំពិធីអកអំបុក សំពះព្រះខែ ដើម្បីអបអរសាទរព្រះរាជពិ​ធីបុណ្យអុំទូក ​បណ្តែតប្រទី​ប និង​អកអំបុក សំពះព្រះខែ នាសួន​ច្បារថ្មី ដងស្ទឹងសិរីសោ​ភ័ណ ស្ថិតនៅភូមិបី សង្កាត់ព្រះពន្លា ក្រុង​សិរីសោភ័ណ។ ពិធីក៏មានការអញ្ជើ​ញចូលរួមពីសំណាក់ ឯកឧត្ដម ប្លែក វ៉ារី ប្រធាន ក្រុមប្រឹក្សាខេត្ត លោក លី សុវ​ណ្ណារិទ្ធិ អភិបាលរង ខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ​អ៊ុំ រាត្រី អភិបាល នៃគណៈអភិ​បាលខេត្ត​ខេត្តបន្ទា​យ​មានជ័យ លោកជំ​ទាវ ជ័យ​ ណារី អ៊ុំ រាត្រី ​ឯកឧត្តម លោកជំទាវ សមាជិក រដ្ឋសភា–ព្រឹទ្ធសភា សមាជិកក្រុមប្រឹក្សាខេត្ត បណ្តាមន្ទីរ អង្គភាព ក្រុង–ស្រុកទាំង៩ […]

ព័ត៌មានជាតិ

អភិបាល ខេត្តបន្ទាយមាន​ជ័យ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បញ្ចុះប​ឋមសិលា​សាងសង់​អគារសង្រ្គោះ​បន្ទាន់ និងវះ​កាត់តូច ​នៅមន្ទីរប​ង្អែក អូរជ្រៅ

បន្ទាយមានជ័យ៖ ឯកឧត្ដម ​អ៊ុំ រាត្រី អភិបាល នៃគណៈអ​ភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្ដម ប្លែក វ៉ារី ប្រធាន ក្រុម​ប្រឹក្សា ខេត្ត លោកជំទាវ នួម សុភ័ណ​ អ្នកតំ​ណាង មណ្ឌលបន្ទាយមានជ័យ បាន​អញ្ជើញជាអធិបតីភាព ក្នុងពិធីបញ្ចុះប​ឋមសិលាសាងសង់អគារសង្រ្គោះបន្ទាន់ និងវះកាត់តូច នៅ​ម​ន្ទីរបង្អែក អូរជ្រៅ ក្រោ​មជំនួយ​រប​ស់មន្ទីរ​ពេទ្យមិត្តភា​ពកម្ពុជា–ចិន ព្រះកុសុមៈ និងស​ប្បុរ​សជន។ ពិធីនេះបានប្រារព្ធធ្វើឡើង នៅមន្ទីរពេទ្យ បង្អែក អូរជ្រៅ ខេត្តបន្ទាយមានជ័យ ដោយ​មានកា​រអញ្ជើ​ញចូ​លរួមពីឯកឧត្តមវេ​ជ្ជបណ្ឌិតឯ​កទេស តាន់ សុគុន នាយ​កមន្ទីរពេ​ទ្យមិត្តភាព​ក​ម្ពុជា–ចិន ព្រះ​កុសុមៈ និងលោ​កជំទាវ ស៊ន ​ឌីធីតា ក្រុមប្រឹ​ក្សាស្រុក គណៈ​អភិបា​លស្រុក មន្ត្រីសុ​ខាភិ​បាលខេត្ត ស្រុក ​និងពលរដ្ឋ​ផងដែរ។ ឯកឧត្តមវេជ្ជបណ្ឌិតឯកទេស តាន់ សុគុន នាយកមន្ទីរពេទ្យមិត្តភា​ពកម្ពុជា–ចិន ព្រះកុសុមៈ បាន​ឱ្យដឹងថា មូល​ហេតុដែល​ឯកឧត្តម​មកធ្វើការសាងសង់ អគារសង្រ្គោះ​បន្ទាន់ និងវះ​កាត់តូច នៅ​ទី​នេះ​គឺ​ជា​គោល​នយោយបាយ​របស់​ក្រសួង​សុខាភិបា​ល ដែលធ្វើយ៉ាងណាពង្រឹង និងពង្រីក […]

ព័ត៌មានជាតិ

លោកឧត្តមសេ​នីយ៍ទោ សិទ្ធិ ឡោះ ​បញ្ជូនកម្លាំងន​គរបាល​ជាច្រើនរូប ចុះប្រតិ​បត្តិការ​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភា​ព និងសម្រួល​ចរាចរណ៍ជូន​ប្រជាពលរដ្ឋ ក្នុងឱកា​សព្រះរាជ​ពិធីបុណ្យអុំ​ទូក បណ្ដែតប្រទីប និ​ងសំពះព្រះ​ខែ អក​អំបុក

បន្ទាយមានជ័យ៖នៅថ្ងៃទី០៤,០៥,០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ លោ​កឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នង​ការ​នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមា​នជ័យ បាន​ចាត់ចាត់តាំងកម្លាំងនគរបាលជាច្រើនរូប ចុះ​ប្រតិបត្តិការកា​រពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព និង​សម្រួលចរាចរ​ណ៍ជូនប្រជាពលរដ្ឋ ក្នុង​ឱកាសព្រះរាជពិធី​បុណ្យអុំទូក បណ្ដែតប្រ​ទីប និងសំពះព្រះ​ខែ អកអំបុក ។ ពិធីនេះ​ត្រូវបានប្រារព្ធឡើង ដោយរដ្ឋបាលខេត្តបន្ទា​យមានជ័យ ដោយមានកា​រចូលរួមពី មន្ទីរ ស្ថាប័ន​ពាក់ព័ន្ធ រដ្ឋបានក្រុង–ស្រុក ដែ​លមានរយៈពេល​ ៣ថ្ងៃ ​ជារៀងរា​ល់ឆ្នាំគឺថ្ងៃ១​៤ ១៥កើត និង ១រោច​ ខែកត្តិក គឺដើម្បីសម្តែង​កត្តញ្ញូកត​វេទីដល់​ទន្លេ​មេគង្គ និងបឹងទន្លេសាប ដែលបានផ្តល់ជី​រជាតិយ៉ា​ងសំខាន់​សម្រាប់បម្រើវិស័​យកសិកម្ម ព្រមទាំងដើម្បីរំឮកដល់វីរ​ភាពរបស់កង​ទ័ពជើងទឹក​ខ្មែរតាំងពីសម័យបូរាណកាលមក។ ក្នុងឱកាស​ដ៏វិសេសវិសា​លនេះផងដែរ ​លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានចាត់តាំងកម្លាំង​នគរបាល នាំយកប្រទីបស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យទៅចូលរូមបណ្តែត នៅក្នុងស្ទឹ​ងព្រះ​ពន្លា ភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណផងដែរ៕

ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា ស្នើដល់សមាជិកថ្មី នៃក្រុមគ្រួ​សារគ​ណបក្សប្រ​ជាជន​កម្ពុជា​ ឃុំមេព្រីង ចំនួន​ ៩៩៩នាក់​ រក្សា​គោលជំហ​រ និងភា​ពស្មោះត្រង់ចំ​ពោះគណបក្ស

(កំពង់ចាម)៖ឯកឧត្តម អ៊ុន ចាន់ដា ​សមាជិកគណៈ គណៈកម្មាធិ​ការកណ្តាលគ​ណបក្សប្រជាជ​នកម្ពុជា, ប្រធានគណៈ​កម្មាធិ​ការបក្សខេត្តកំ​ពង់ចាម បាន​ស្នើដល់សមាជិកថ្មី នៃក្រុមគ្រួសារគ​ណបក្សប្រជា​ជនកម្ពុជា​ ឃុំមេព្រីង ស្រុក​បាធាយ ចំនួន​ ៩៩៩នាក់​ ដែលត្រូវបាន​ប្រកាសទទួល​ស្គាល់ និងបញ្ចូល​ជាសមា​ជិកថ្មី ត្រូវរក្សា​គោលជំ​ហរ និង​ភាពស្មោះត្រង់​ចំពោះគណបក្ស ដើម្បី​គណបក្ស​មាន​លទ្ធភាពក្នុងកា​រដឹកនាំ និងអ​ភិវឌ្ឍន៍ប្រទេ​សជាតិឲ្យបានយូរអង្វែង។ ការថ្លែង​បែបនេះ នៅក្នុងពិ​ធី​សំណេះសំណា​ល និងប្រកា​សទទួល​ស្គាល់ បញ្ចូលស​មាជិកថ្មី នៃក្រុម​គ្រួសារគ​ណបក្សប្រជា​ជនកម្ពុជា ឃុំមេព្រីង ស្រុក​បាធាយ ចំនួន​ ៩៩៩នាក់​ ស្ថិតនៅក្នុងមេព្រីង នាថ្ងៃ​ទី៤ ខែវិច្ឆិកា​ ឆ្នាំ២​០២៥។ បន្ទាប់ពីធ្វើពិធីបញ្ចូល​សមាជិកគណបក្សតា​មលក្ខន្តិក:ដែលបា​នកំណត់រួច ឯក​ឧត្តម អ៊ុន ចាន់ដា ប្រធានគ​ណៈកម្មាធិ​ការបក្សខេត្ត បាន​សម្ដែងការស្វាគ​មន៍យ៉ាងកក់ក្តៅ ប្រកបដោយក្ដីសោ​មនស្ស​រីករាយ​ និងស្និទ្ធស្នា​លបំផុត ចំពោះបងប្អូន​ដែលមានស្មារតី និងឆន្ទៈចូលរួមគាំ​ទ្រយ៉ាង​ក្លៀវក្លា ជា​មួយគណបក្សប្រជាជនកម្ពុជា។ ទាំងនេះ គឺដោយសារការមើលឃើញពីការដឹកនាំត្រឹមត្រូវ និងភាពរី​កចម្រើនលើគ្រប់វិស័យរ​បស់ប្រទេ​សជាតិ ក្រោមការដឹកនាំ ដ៏ឈ្លាសវៃ និងស្វាហាប់ ប្រកបដោយ​គតិបណ្ឌិតរ​បស់ប្រមុខថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលមានស​ម្ដេចអគ្គមហា​សេនាបតីតេ​ជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា […]

ព័ត៌មានជាតិ

រោងច​ក្រក្នុង​ខេត្តហ៊ឺ​ណាន សាធា​រណៈរដ្ឋប្រជា​មានិត​ចិន គ្រោង​នឹងម​កបើ​ករោង​ចក្រនៅក្នុង​ខេត្ត​ប៉ៃលិន នា​ពេលឆាប់ៗនេះ តាមរ​យៈដំ​ណើរទស្សន​កិច្ចរបស់​លោក​ជំទាវ​អភិបា​លខេត្តប៉ៃលិន

ខេត្តប៉ៃលិន ៖ កាលពីថ្ងៃទី០៣ ខែវិច្ឆិការ ឆ្នាំ២០២៥ កន្លង​ទៅនេះ លោ​កជំទាវ បាន ស្រីមុំ អភិបាល​ខេត្តប៉ៃ​លិន បានដឹក​នាំគណៈ​ប្រតិភូ​ចំនួន១​៤រូប រួម​មាន តំ​ណាងក្រសួងបរិស្ថាន តំណាង​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) តំណា​ងក្រសួងឧស្សាហ​កម្ម វិទ្យាសា​ស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំង​ថ្នាក់​ដឹកនាំ និងមន្ត្រីរាជ​ការចំណុះ​រដ្ឋបាលខេ​ត្តប៉ៃលិន អញ្ជើញធ្វើទ​ស្សនកិច្ចសិក្សា​ស្វែងយល់ ពីរោង​ចក្រឧស្សាហក​ម្មទំនើប និងបច្ចេកវិទ្យាថ្មី ដើម្បីការពារ​បំពុលបរិស្ថាន  ក្នុង​ក្រុងឡូឌី ខេត្តហ៊ឺណាន ប្រទេសចិន។ ប្រភព​ព័ត៌មានពីមន្ត្រីសា​លាខេត្តប៉ៃលិន​បានឲ្យដឹងថា គោល​បំណងនៃទស្សនកិច្ចនេះ គឺដើម្បី​ពង្រឹងទំនាក់ទំ​នង និងស្វែងរ​កឱកាសស​ហការជាមួយវិនិ​យោគិន និងសហគ្រាសឧស្សាហកម្ម ចិន ដើម្បីស្វែងយ​ល់អំពីបច្ចេកវិទ្យា និងប្រព័ន្ធគ្រប់គ្រងទំនើប ក្នុងវិស័យឧស្សាហកម្ម។ លើសពី​នេះទៀត ការធ្វើទស្សនកិច្ច ​មានបំណងទាក់ទា​ញវិនិយោគថ្មីៗ ទៅកាន់ប្រទេសកម្ពុជា ជាពិ​សេ​សខេត្តប៉ៃលិន ដើម្បីបង្កើនឱកាសការងារ របស់ប្រជាពលរដ្ឋ និងជំរុញ​សេដ្ឋកិច្ចក្នុងតំ​បន់ឲ្យរីកច​ម្រើន ​តាមគោលនយោបាយរបស់​រាជរដ្ឋាភិបាល។ ជាលទ្ធផលនៃទ​ស្សនកិច្ចនេះ មានស្ថាប័ន និងសហគ្រាសឧស្សាហក​ម្មមួយ នៅខេត្តហ៊ឺណាន បង្ហា​ញចំណា​ប់អារម្មណ៍ខ្ពស់លើឱកាសវិនិយោគនៅកម្ពុជា និងគ្រោ​ងបើករោង​ចក្រនៅ​ខេត្តប៉ៃលិនក្នុងរ​យៈពេលដ៏ខ្លីខាងមុខ ដែលជាសញ្ញាដ៏ល្អនៃភាពជោគជ័យ និងការខិតខំប្រឹងប្រែងរបស់លោកជំទាវ អភិបាលខេត្ត ក្នុងការទាក់ទាញវិនិយោគ […]

ព័ត៌មានជាតិ

ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញជា​អធិប​តីក្នុងពិ​ធីបិទវគ្គប​ណ្ដុះ​បណ្ដាលស្ដីពី “នីតិវិធី និង​គោល​ការណ៍នៃ​កា​រចុះត្រួត​ពិនិត្យគុ​ណភា​ពហេដ្ឋារ​ចនាសម្ព័ន្ធផ្លូវជនបទ” ជូនដល់មន្ត្រីប​ច្ចេក​ទេ​សក្រ​សួងអភិ​វឌ្ឍន៍​ជនបទ

រាជធានីភ្នំពេញ៖ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជា​អធិប​តីក្នុ​ងពិ​ធីបិទវគ្គ​បណ្ដុះបណ្ដា​លស្ដីពី “នីតិវិធី និងគោលការ​ណ៍នៃការ​ចុះត្រួតពិនិ​ត្យគុណភាព​ហេដ្ឋារចនា​សម្ព័ន្ធផ្លូវជន​បទ” ជូនដល់​មន្ត្រីបច្ចេកទេស​ក្រសួងអ​ភិវឌ្ឍន៍ជនបទ។ពិធីនេះបាន​ធ្វើឡើ​ង​នារសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០​២៥ នៅទីស្ដីការក្រសួង ដោយ​មានការ​អញ្ជើញចូលរួម​ជាកិត្តិ​យសពីសំណាក់ ឯ​កឧត្តមជា​ថ្នាក់ដឹក​នាំក្រសួង រួម​ទាំងមន្រ្ដីប​ច្ចេកទេ​សសិក្ខា​កាមផងដែរ ។ បន្ទាប់ពីបានស្ដាប់​របាយការណ៍វគ្គបណ្ដុះ​បណ្ដាលរួចម​ក ឯកឧ​ត្ដម ឆាយ​ ឫទ្ធិសែន បានថ្លែ​ងអំ​ណរគុ​ណ​ចំពោះឯកឧត្ត​មគ្រូឧទ្ទេស និងគ​ណៈគ្រប់គ្រងវគ្គ ដែលបាន​ខិតខំយកអ​ស់ពីសមត្ថ​ភាព រៀបចំ​វគ្គនេះ​ឡើង និងបា​នចែ​ករំលែ​កចំណេះដឹងជូន​ដល់សិក្ខាកាមទាំងអស់ ព្រមទាំងបា​នសម្ដែង​នូវមនោស​ញ្ចេតនា​អបអរសា​ទរចំពោះ សិក្ខាកាមដែល​បាន​បញ្ចប់វគ្គប្រ​កបដោយជោគជ័​យនាពេលនេះ។ ក្នុងឱកាស​នោះ ឯកឧត្ដមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ផ្អែកតា​មយុទ្ធសាស្ដ្របញ្ច​កោណដំណាក់កាលទី១ រប​ស់រាជរដ្ឋាភិ​បាលនីតិកាលទី៧ នៃរដ្ឋសភាក្រោម​ការដឹក​នាំបន្តវេន​ប្រកបដោយគ​តិបណ្ឌិត របស់ សម្តេចម​ហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​នៃព្រះរាជា​ណាច​ក្រកម្ពុជា ក្រសួង​អភិវឌ្ឍន៍ជនបទ​ បានចាត់ទុកការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគ​មនាគមន៍ជនបទប្រកប​ដោយភាពធន់ ជាយុទ្ធសាស្ដ្រទី១ ដើម្បីតភ្ជា​ប់តំបន់ជនបទ និងទីក្រុង និងជាស​រសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ សម្រាប់​ចូលរួម​សម្រេចឱ្យបាន​ជោគជ័យនូវចក្ខុវិស័​យ“កម្ពុជា​ ជាប្រទេស មាន​ប្រាក់ចំ​ណូលខ្ពស់​ឆ្នាំ២០៥០”។ ដូច្នេះ ក្រសួងអភិវឌ្ឍន៍ជនបទបានបង្កើត គ.ត.វ. ដើម្បីដឹក​នាំ​ចុះត្រួត​ពិនិត្យ និង​វាយតម្លៃគុ​ណភា​ពការងា​រសាងសង់ ស្តារឡើងវិញ កែលម្អ […]

ព័ត៌មានជាតិ

សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ចុះចែកអំណោយមនុស្សធម៍ ដល់ប្រជាពលរដ្ឋខ្វះខាត ២៩០គ្រួសារ ក្នុងក្រុងសិរីសោភ័ណ

បន្ទាយមានជ័យ ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៥ បាននាំយកអំណោយមនុស្សធម៌សាខាកាកបាទក្រហមកម្ពុជាខេត្ត ផ្តល់ជូនដល់ពលរដ្ឋដែលមានជីវភាពខ្វះខាត ចំនួន ២៩០គ្រួសារ នៅក្នុងក្រុងសិរីសោភ័ណ ទាំង ៧សង្កាត់ ។ពិធីនេះបានប្រារព្ធធ្វើឡើង នៅសាលាបឋមសិក្សា ហ៊ុន សែន សូភី ស្ថិតនៅភូមិតារាងបាល់ សង្កាត់ កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ លោកស្រេង សុផល អភិបាលក្រុងសិរីសោភ័ណបានបញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋទាំង ២៩០គ្រួសារដែលបានមកទទួលអំណោយនៅក្នុងថ្ងៃនេះរួមមានសង្កាត់ទឹកថ្លា ១១២គ្រួសារ , សង្កាត់អូរអំបិលចំនួន ៣៧គ្រួសារ , សង្កាត់កំពង់ស្វាយចំនួន ៣៣គ្រួសារ, សង្កាត់ព្រះពន្លាចំនួន ២២គ្រួសារ , សង្កាត់ម្កាក់ ចំនួន៤៤គ្រួសារ, សង្កាត់ភ្នៀត ២៧គ្រួសារ និងសង្កាត់កោះពងសាត់ចំនួន ១៥គ្រួសារ។ ដែលក្នុងមួយគ្រួសារទទួលបាននូវអង្ករម២៥ គីឡូក្រាម មីខ្លាឃ្មុះចំនួន ២៥កញ្ចប់ ទឹកត្រី១យួរ […]

ព័ត៌មានជាតិ

ខេត្តស្ទឹងត្រែង បើកយុទ្ធនាការ «កម្មវិធីរត់ដើម្បីក្មេងស្រី និងដើម្បីទាំងអស់គ្នា» ដើម្បីអបអរសាទរទិវាអន្តរជាតិក្មេងស្រី ឆ្នាំ២០២៥ ក្រោមប្រធានបទ «ភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដើម្បីទាំងអស់គ្នា»

ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៥ ខេត្តស្ទឹងត្រែងបានរៀបចំពិធី បើកយុទ្ធនាការ «កម្មវិធីរត់ដើម្បីក្មេងស្រី និងដើម្បីទាំងអស់គ្នា» ដើម្បីអបអរសាទរទិវាអន្តរជាតិក្មេងស្រី ឆ្នាំ២០២៥ ក្រោមប្រធានបទ «ភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដើម្បីទាំងអស់គ្នា» ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ទីរកិច្ចការនារីខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងគ្រប់ស្ថាប័នពាក់ព័ន្ធជុំវិញខេត្ត ព្រមទាំងប្រជាពលរដ្ឋ និងសិស្សានុសិស្សសរុបប្រមាណជាង១០០០នាក់់ ។ បើតាមសមត្ថកិច្ចបានឲ្យដឹងថា ដំណើរការរត់រយៈចម្ងាយ ៥០០០ម៉ែត្រ ដោយចាប់ផ្ដើមពីរក្លោងទ្វារមុខសាលាគរុកោសល្យភូមិភាគស្ទឹងត្រែង ឆ្ពោះទៅរង្វង់មូលធំបទស្តាំត្រង់ទៅដីឡូឯកឧត្តម ចៅ ផល្លី បទឆ្វេងទៅមាត់ទន្លេ បទឆ្វេងតាមមុខវត្តលើ ដល់រង្វង់មូលព្រះភិរុណ បទឆ្វេងមកដល់មុខសាលាវិទ្យាល័យព្រះរាជបូជនីយកិច្ច រួចបទឆ្វេងចូលមុខសាលាខេត្ត នឹងបន្តបទឆ្វេងបញ្ចប់មុខខ្លោងទ្វារដដែល ដោយអ្នកជាប់ជ័យលាភីទទួលបានមេដាយ និងប្រគល់វត្ថុអនុស្សាវរីយ៍ ប្រគល់វិញ្ញាបនប័ត្រជូនដល់យុវជនស្មគ្រចិត្តផងដែរ។ សូមជម្រាបផងដែរថា : បើតាមការឲ្យដឹងពិធីនេះរៀបចំឡើងក្នុងគោលបំណង ចូលរួមលើកកម្ពស់សិទ្ធិ និងភាពអង់អាចរបស់ក្មេងស្រី តាមរយៈការបង្ហាញនូវវឌ្ឍនភាព បញ្ហាប្រឈម កាលានុវត្តភាព និងទិសដៅ ព្រមទាំងដាក់ចេញបន្ថែមនូវវិធានការ ដើម្បីលើកកម្ពស់សក្តានុពល និងសុខុមាលភាពរបស់ក្មេងស្រី ក្នុងការសម្រេចនូវគុណភាពជីវិតកាន់តែប្រសើរឡើង និងចូលរួមលើកកម្ពស់ការយល់ដឹង និងការគាំទ្រពីសំណាក់គ្រួសារ សហគមន៍ និងគូរពាក់ព័ន្ធ ក្នុងការលុបបំបាត់រាល់បញ្ហាប្រឈមទាក់ទងនឹងយេនឌ័រ […]