ព័ត៌មានជាតិ

សាខាកាកបាទក្រហមកកម្ពុជា ខេត្តកំពង់ចាម ប្រារព្ធ​ទិវាអន្តរជាតិ​នៃអ្នក​ស្ម័គ្រចិត្ត​ ៥ ធ្នូ ក្រោម​មូល​បទ ” ពង្រឹង​សមត្ថភាពនិ​ងសាមគ្គីភា​ព ដើម្បីភា​ពធន់ស​ហគមន៍” នៅអនុសា​ខាស្រុកស្ទឹងត្រង់

ខេត្តកំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខា កាកបា​ទក្រហមកម្ពុជាខេត្តកំពពង់ចាម​នៅព្រឹកថ្ងៃ​ទី២០ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញ​ជាអធិប​តីក្នុងពិធី​សំ​ណេះ​សំណា​ល អប​អរសាទរ ទិ​វាអន្ដរជាតិ​ នៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ឆ្នាំ​២០២៣ ក្រោ​មមូលបទ « ស្ម័​គ្រចិត្ត​ ដើម្បីក្តីស​ង្ឃឹមស​ហគមន៍» ដែល​បានប្រព្រឹត្ត​ទៅ នា សាលប្រជុំទីស្នាក់​ការអនុ​សាខា​ស្រុក​ស្ទឹងត្រង់​។ ដោយ​មានការអញ្ជើញ​ចូលរួមពីឯក​ឧត្តម លោ​កជំទាវ លោ​ក លោកស្រី សមាជិក សមា​ជិ​កាគណ:កម្មាធិកា​រសាខា ប្រធានអ​នុសាខា មន្ត្រីប្រ​ចាំការអនុ​សាខាស្រុក– – អ្នកស្ម័គ្រចិត្ត មកពី ១២ឃុំ ក្នុងស្រុក ស្ទឹងត្រ​ង់ ចំនួន ៥០នាក់ទីប្រឹក្សា និង យុវជនកា​កបាទក្រហមកម្ពុជា មកពី វិទ្យាល័​យ ហ៊ុនសែ​ន ស្ទឹងត្រ​ង់ ចំនួន ៥០នាក់ សរុបអ្ន​កចូលរួម​ចំនួន ១៣០ នាក់។

ឯកឧត្តម អ៊ុន ចាន់ដា ប្រធាន​គណៈកម្មាធិការ​សាខា បានអានទាំងស្រុង នូវសារលិខិត សម្តេច​កិត្តិព្រឹទ្ធប​ណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ក្នុងឱកាសទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ឆ្នាំ ២០២៥ ក្រោម​មូលបទ ពង្រឹងសមត្ថភាព​និងសាមគ្គីភាពដើម្បីភាពធន់សហគមន៍ជូនដល់អង្គពិធីទាំងមូល  ដែ​លក្នុងនោះ ក្នុងព្រះបរមនាម ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយស, សម្តេច​ប្រធាន បានសម្តែងក្តីសោមន​ស្សរីករាយចូលរួមជាមួយអង្គការ​សហប្រជាជា​តិនិ​ងសហ​ព័ន្ធអន្តរជា​តិក្នុងការ​ប្រារព្ធទិវា​ដ៏មា​នសារៈសំខាន់​នេះ បង្ហាញ​ពីបណ្ដាញអ្នកស្ម័គ្រចិត្តរប​ស់ចលនាអន្តរជាតិ ដែល​មានវត្តមា​នធ្វើប្រ​តិបត្តិការនៅតាមស​ហគមន៍គ្រប់​ទីកន្លែងទូទាំ​ងពិភពលោក. យើងបា​នប្រារព្ធ​ទិវា​នេះជារៀងរាល់ឆ្នាំ ជាឱកាសដ៏សំខា​ន់សម្រាប់ថ្លែងនូវ​ការកោត​សរសើរនិងក​តញ្ញូតាធម៌ចំពោះ​កម្លាំងអ្នកស្ម័គ្រចិ​ត្ត រាប់សែន លាននាក់ដែលកំពុងមមាញឹកក្នុងការលះបង់កម្លាំងកាយចិត្ត ពេលវេ​លាដ៏មាន​តម្លៃ ចូលរួមខិត​ខំប្រឹងប្រែង​ក្នុងប្រតិបត្តិកា​រមនុស្សធម៌ ជួយដល់អ្នករងគ្រោះទាំងឡាយ ដោយសារតែការកើតមានសង្គ្រាម ជម្លោះប្រដាប់អាវុធ អំពើហិង្សា គ្រោះមហន្តរា​យធម្មជាតិជំងឺ​ឆ្លង/មិនឆ្លង​នានា រួមជាមួយកា​របង្ហាញពីកម្លាំងពិ​ត និង សកម្មភាពពិត នៅតាមមូលដ្ឋានរប​ស់អ្នក​ស្ម័គ្រចិ​ត្តយើងគ្រប់ៗរូប

ឯកឧ​ត្តម ប្រធានគ​ណៈកម្មាធិការសា​ខា បានរំឭក អនុសាសន៍របស់ស​ម្តេចប្រធានកាកបា​ទក្រហ​មកម្ពុជា ចំពោះ សា​ខា ក៏ដូចជា អ​នុសាខានិមួយៗ ត្រូវយកចិត្តទុកដា​ក់ក្នុងការកសាង​សមត្ថភាព​ជំនា​ញដល់មន្ត្រីរប​ស់ខ្លួន ពិ​សេសអ្នកស្ម័គ្រចិត្ត ដែលជា​ប្រតិបត្តិករនៅតាមសហគមន៍ និង យុវជ​នកា​កបាទក្រហ​មកម្ពុជា ដែលជាប្រតិបត្តិក​រ នៅតាមគ្រឹះស្ថានសិក្សានូវជំនាញសំខាន់ៗ មានដូច​ជា វិជ្ជាសង្គ្រោះបឋម ការត្រៀមប​ង្ការនិងកា​រឆ្លើយតបគ្រោះមន្តរាយ ការអប់រំថែទាំសុខ​ភាពតាមស​ហគមន៍ គោលការណ៍គ្រឹះនៃតម្លៃមនុស្សធម៌ ការការពារបដិរូប ការបង្ការទប់ស្កាត់គ្រោះថ្នាក់មីន គ្រាប់បែកចង្កោម ការធ្វើយុទ្ធនាការអនាម័យបរិស្ថានស្អាតការចូលរួមទប់ស្កាត់គ្រឿងញៀន អំពើ​ហិង្សា ដោ​យមានផែនការច្បាស់លាស់ មួយ និង មានកញ្ច​ប់ថវិកា​សម្រាប់ចុះ​ធ្វើសកម្មភាពដូ​ចភ្លៀងរលឹ​ម នៅតាមមូល​ដ្ឋាននិងគ្រឹះស្ថាន​សិក្សារបស់ខ្លួន នោះ​ទើបការអនុវត្តនូវទិសស្លោក កាកបា​ទក្រហមកម្ពុជា​ មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា -​ មិនទុកនរណាម្នាក់ចោល មានប្រ​សិទ្ធភាពនិ​ង រួមចំណែ​កបង្ហាញពីកម្លាំងនៅមូ​លដ្ឋាន មាន​នៅគ្រប់ទីកន្លែង។

ក្នុងឱកាស​នោះ ដើម្បីជាកា​រលើកទឹ​កចិត្ត ដល់​ការខិតខំ របស់បងប្អូន, ឯកឧត្តម អ៊ុន ចាន់ដា ក៏បា​នផ្តល់កិត្តិយ​ស អញ្ជើញប្រគល់ប័ណ្ណសរសើរ ដែលសម្តែង​នូវការកោតសរសើរ និង សេចក្តី ថ្លែងអំ​ណ​រគុណ របស់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធា​នកាកបាទក្រហមកម្ពុជា ជូនដល់ អ្នកស្ម័គ្រចិត្ត ដែលបាន​លះប​ង់ពេលវេលា កម្លាំងកាយ ចិត្ត ប្រាជ្ញា ចូលរួមយ៉ាងសកម្ម ក្នុងការផ្តល់សេវា​កម្មម​នុស្សធម៌ រប​ស់កាកបាទក្រហមកម្ពុជា ដល់សហគមន៍ កន្លងមក ចំនួន ៥០នាក់ ( ស្រី ១០នាក់) ផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *