(ស្ទឹងត្រែង)៖ ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តបានដឹកនាំបើកវេទិការស្តីពីការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ធ្វើឡើងមានរយៈពេល២ថ្ងៃ ចាប់ថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្ត។ វេទិការនេះ ក៏មានការចូលរួមពី ឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់នៃរដ្ឋបាលខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ប្រធានក្រុមប្រឹក្សា អភិបាលក្រុងស្រុកទាំង៦ មេឃុំ ចៅសង្កាត់ ស្មៀនឃុំសង្កាត់ទាំង៣៤ កំលាំងមានសមត្ថកិច្ចពាក់ព័ន្ធ តំណាងដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល តំណាងសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន និងតំណាងគ្រឹះស្ថានឧត្តម សិក្សាឯកជន សាលារៀនឯកជន ព្រមទាំងអ្នកពាក់ព័ន្ធមួយចំនួន៣២២ នាក់។ ឯកឧត្តមអភិបាលខេត្ត បានថ្លែងនូវការអរគុណចំពោះលោក លោកស្រី មន្ទីរ-អង្គភាព មន្ត្រីរាជការ កងកម្លាំង អាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត និងតំណាងអង្គការសង្គមស៊ីវិលពាក់ព័ន្ធទាំងអស់ ដែលកន្លងមកបានចូលរួមចំណែកយ៉ាងសកម្ម ប្រកបដោយស្មារតីទទួលខុសត្រូវទាំងក្នុងការដឹកនាំសម្របសម្រួល ការអនុវត្ត ការចូលរួម និងគាំទ្រដល់កិច្ចដំណើរការកំណែទម្រង់វិមជ្ឈការ […]
Month: October 2024
រាល់បញ្ហានានាដែលកើតឡើងនៅក្រុងប៉ោយប៉ែតតែងទទួលបានដំណោះស្រាយភ្លាមៗពីក្រុមងារចុះមូលដ្ឋាន និងអាជ្ញាធរមូលដ្ឋាន
ឯកឧត្តម បណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានក្រុងប៉ោយប៉ែអមដំណើរដោយ ឯ ឧ គ្រី សំណាង សមាជិកក្រុមប្រឹក្សាខេត្ត លោក យ៉ាង គឹមហ៊ុយ និងលោក ធឿន ចន្ថា សមាជិកក្រុមប្រឹក្សាក្រុងប៉ោយប៉ែត លោក អ៊ុយ ច័ន្ទរិទ្ធ ចៅសង្កាត់រងផ្សារកណ្តាល បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពទឹកភ្លៀងចាល់ជន់លិចផ្ទះប្រជាពលរដ្ឋនៅចំណុចផ្លូវក្រោយវត្តផ្សារកណ្តាល ភូមិ – សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ហើយភ្លាមៗនោះឯកឧត្តមបណ្ឌិតប៉ាន់ខែម ប៊ិនថនក៏បានធ្វើការទំនាក់ទំនងទៅ ឯ ឧ ប៉ោ វណ្ណៈ ដើម្បីស្នើសុំជួយផ្តល់ទីតាំងឆ្លងកាត់តាមដីបរិវេណក្រុមហ៊ុនដើម្បីកាយផ្លូវទឹករំដោះទឹកបញ្ចៀសការជន់លិចផ្ទះប្រជាពលរដ្ឋផងដែរ ! ឆ្លើយតបភ្លាមៗនាពេលនោះឯ ឧ ប៉ោ វណ្ណៈ ក៏បានចាត់មេការចុះពិនិត្យសិក្សាប្រឡាយរំដោះទឹក ដោយសម្រេចកាយប្រឡាយចាប់ពីចំណុចផ្លូវជាតិលេខ៥ ទល់មុខកងរាជអាវុធហត្ថក្រុង រួចទើបកាយផ្តាច់តំបន់ទឹកលិចរំដោះទឹកហូរចូលតាមប្រឡាយវិញ ។ គិតត្រឹមម៉ោងនេះទឹកក៏បានស្រកផុតនិងហូរអស់ហើយ មូលដ្ឋាននោះក៏បានវិលមកកាន់ភាពល្អប្រសើរដូចដើមវិញផងដែរ។
ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី នាយករងឧុទ្ទការល័យ សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត
ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី នាយករងឧុទ្ទការល័យ សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត អមដំណើរដោយ លោក ឈាន ចំរើន ប្រធានក្រុមប្រឹក្សាក្រុង លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត អញ្ជើញចុះសំណេះសំណាល និងនាំយកអំណោយនិងថវិការុមួយចំនួនចែកប្រជាពលរដ្ឋចំនួន១០៨ ក្នុងបរិវេណវត្តបរមនិវេស ស្ថិតក្នុងភូមិសាលាបែង ឃុំឫស្សីក្រោក ស្រុក មង្គលបូរី ខេត្តបន្ទាយមានជ័យ ក្នុងឱកាសពិធីបុណ្យខួបគម្រប់៣ឆ្នាំ របស់ឧបាសិកា តាន់ អ៊ូសឿម ត្រូវជាម្ដាយរបស់លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត។ថ្ងៃព្រហស្បតិ៍ ១៤រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤
សូមថ្វាយព្រះពរព្រះករុណាសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ក្នុងឱកាសព្រះរាជពិធីគម្រប់ខួបលើកទី២០នៃការគ្រងព្រះបរមរាជសម្បត្តិរបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គប្រកបដោយបរមសុខគ្រប់ប្រការ និងមានព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ សុខដុមរមនាដល់ប្រជានុរាស្ដ្រខ្មែរជានិច្ចនិរន្តរ៍តរៀងទៅ
សូមថ្វាយព្រះពរព្រះករុណាសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ក្នុងឱកាសព្រះរាជពិធីគម្រប់ខួបលើកទី២០នៃការគ្រងព្រះបរមរាជសម្បត្តិរបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គប្រកបដោយបរមសុខគ្រប់ប្រការ និងមានព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ សុខដុមរមនាដល់ប្រជានុរាស្ដ្រខ្មែរជានិច្ចនិរន្តរ៍តរៀងទៅ។
អាជ្ញាធរចុះសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយទឹកជំនន់រស់នៅជាប់អូរព្រំដែន
បន្ទាយមានជ័យ៖ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត ឯកឧត្តមបណ្ឌិតប៉ាន់ខែម ប៊ុនថន និងក្រុមការងារ លោកគាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត រួមទាំងអាជ្ញាធរភូមិសង្កាត់ នៅរសៀលថ្ងៃទី២៨ ខែតុលាឆ្នាំ២០២៤ បានអញ្ជើញសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយទឹកជំនន់រស់នៅជាប់អូរព្រំដែនចំនួន៣០គ្រួសារ នៅភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ឯកឧត្តមបណ្ឌិតប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត និងក្រុមការងារ អាជ្ញាធរបានសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋដែលរងផលប៉ះពាល់ទឹកជំនន់ទឹកភ្លៀង ហូរស្រុងពីស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ប៉ះពាល់ដល់ចំនួន៣០គ្រួសារ ដែលលិចផ្ទះ និងផ្លូវ ត្រូវដោះស្រាយភ្លាមៗ កាលពីសប្តាហ៍កន្លងទៅ។ ឯកឧត្តបណ្ឌិត ប៉ាន់ខែម ប៊ុនថន មានប្រសាសន៍បញ្ជាក់ថា៖ ក្រុមការងារនិង អាជ្ញាធរ នឹងបង្កើនការយកចិត្តទុកដាក់សម្របសំរួលដោះស្រាយបញ្ហាជូនបងប្អូន លោកយាយលោកតា ឲ្យបានទាន់ពេលវេលា ជាក់ស្តែងកន្លងទៅ បញ្ហាផ្លូវថ្នាល់ ដែលបង្កការលំបាក ត្រូវបានដោះស្រាយជូនភ្លាមៗ និងបញ្ហាទឹកជំនន់ទឹកភ្លៀងដែលបង្កឲ្យជន់លិចផ្លូវថ្នល់និងផ្ទះសម្បែងប្រជាពលរដ្ឋក៏ត្រូវបានដោះស្រាយភ្លាមៗផងដែរ មិនទុកឲ្យប្រជាពលរដ្ឋជួបការលំបាកនោះទេ។ ជាមួយគ្នាដែរ លោក បឹង គឹមសឹង អនុប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត និងជាប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយសង្កាត់និមិត្ត បានឧបត្ថម្ភ […]
ទូកងរដំណាងអោយរដ្ឋបាលក្រុងប៉ោយប៉ែត ដែលមានឈ្មោះ «ប៉ោយប៉ែតមានជ័យក្រុងក្រៃសីមា» នឹងត្រៀមប្រណាំងនៅថ្ងៃខាងមុខជាមួួយទូកងរដទៃទៀតក្នុងឱកាសពិធីអុំទូកខាងមុខ ដោយរៀបចំឡេីងពីរដ្ឋបាលខេត្តបន្ទាយមានជ័យ
ទូកងរដំណាងអោយរដ្ឋបាលក្រុងប៉ោយប៉ែត ដែលមានឈ្មោះ «ប៉ោយប៉ែតមានជ័យក្រុងក្រៃសីមា» នឹងត្រៀមប្រណាំងនៅថ្ងៃខាងមុខជាមួួយទូកងរដទៃទៀតក្នុងឱកាសពិធីអុំទូកខាងមុខ ដោយរៀបចំឡេីងពីរដ្ឋបាលខេត្តបន្ទាយមានជ័យ ខេត្តបន្ទាយមានជ័យ៖ ទូក “ង” ខ្នាតអន្តរជាតិតំណាងក្រុងប៉ោយប៉ែត ត្រៀមប្រកួតប្រជែងក្នុងព្រះរាជពិធីបុណ្យអុំទូកឆ្នាំ2024នេះ ដែលរៀបចំដោយរដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី26 និង27 ខែតុលា ឆ្នាំ2024 នៅលើស្ទឹងទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទិកាល័យសម្តេចបវរធិបតី និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែតបានមានប្រសាសន៍ថា៖ ទូក “ង” ខ្នាតអន្តរជាតិ តំណាងឲ្យក្រុងប៉ោយប៉ែត ដែលមានឈ្មោះ “ ប៉ោយប៉ែតមានជ័យក្រុងក្រៃសីមា” ដែលរៀបចំឡើងដោយឯកឧត្តមបណ្ឌិតផ្ទាល់ និងក្រុមការងារចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត រួមជាមួយរដ្ឋបាលក្រុងប៉ោយប៉ែត ដែលទូកនេះ អុំដោយក្រុមយុវជនស្រលាញ់សន្តិភាព ឯកឧត្តមបណ្ឌិតប៉ាន់ខែម ប៊ុនថន បញ្ជាក់ថា៖ ទូក “ង” ខ្នាតអន្តរជាតិតំណាងឲ្យក្រុងប៉ោយប៉ែត ដែលមានឈ្មោះ “ប៉ោយប៉ែតមានជ័យក្រុងក្រៃសីមា” នឹងបង្ហាញខ្លួននៅក្នុងពិធីប្រណាំងទូក នៅថ្ងៃទី26និង27 ខែតុលាឆ្នាំ2024នេះ ដែលរៀបចំដោយរដ្ឋបាលខេត្តបន្ទាយមានជ័យ ចាប់ពីឆ្នាំ2024នេះទៅ ទូក “ង” ខ្នាតអន្តរជាតិតំណាងឲ្យក្រុងប៉ោយប៉ែត នឹងចូលរួមប្រណាំងជារៀងរាល់ឆ្នាំ ក្នុងព្រះរាជពិធីបុណ្យអុំទូក៕
យុទ្ធនាការអប់រំផ្សព្វផ្សាយអនាម័យបរិស្ថានក្នុងទីប្រជុំជនក្រុងប៉ោយប៉ែត។
ក្រុងប៉ោយប៉ត : រដ្ឋបាលក្រុងប៉ោយប៉ែតដឹកនាំដោយលោក គាតហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត និងលោក ឈានចំរើន ប្រធានក្រុមប្រឹក្សាក្រុង បានបន្តដឹកនាំមន្ត្រីនៃអាជ្ញាធរមូលដ្ឋានក្រុងប៉ោយប៉ែតនិងកម្លាំងសមត្ថកិច្ចមកពីស្ថាប័នផ្សេងៗរួមមានកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត កម្លាំងកង់រាជអាវុធហត្ថ កម្លាំងនគរបាលវីរៈព្រំដែន ៨៩១ និង ៩១១ មេភូមិអនុភូមិប្រជាការពារភូមិរួមទាំងលោកគ្រូ អ្នកគ្រូសិស្សានុសិស្ស ជាច្រើននាក់ដើម្បីចូលរួមបន្តចុះយុទ្ធនាការអប់រំផ្សព្វផ្សាយអនាម័យបរិស្ថានក្នុងទីប្រជុំជនក្រុងប៉ោយប៉ែតដែលប្រព្រឹត្តទៅនៅថ្ងៃសុក្រ ៨ រោចខែអាសុចឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងព្រឹកថ្ងៃទី ២៥ខែតុលាឆ្នាំ ២០២៤ នេះ ក្នុងនេះផងដែរ លោក គាតហ៊ុល អភិបាលក្រុងប៉ោយប៉ែតបានឲ្យដឹងថា ការចុះយុទ្ធនាការធ្វើបរិស្ថានអនាម័យដើម្បីទីក្រុងស្អាតនេះគឺតែងតែធ្វើជាប្រចាំក្នុងរយៈពេល ២ ឬក៏ ៣ខែត្រូវធ្វើម្ដងដើម្បីជាការក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋរបស់យើងដែលរស់នៅក្នុងក្រុងប៉ោយប៉ែតទាំងមូលសូមឲ្យចូលរួមសហការ ជាមួយនឹងអាជ្ញាធរក្នុងការវេចខ្ចប់ទុកដាក់សំរាមឲ្យបានត្រឹមត្រូវកុំឲ្យរាយប៉ាយប៉ាតណាប៉ាតណីឬក៏ដឹកជញ្ជូនយកទៅបោះចោលតាមផ្លូវសាធារណៈដែលធ្វើឲ្យប៉ះពាល់សោភណ្ឌភាពរបស់ក្រុងប៉ោយប៉ែតរបស់យើង ។ លោក គាត ហ៊ុល បានបន្តទៀតថា ការធ្វើអនាម័យ បរិស្ថានសំអាតទីក្រុងក្រុងនេះមិនមែនអាជ្ញាធរធ្វើតែឯងបានស្អាតនោះទេ បើសិនជាបងប្អូនប្រជាពលរដ្ឋមិនមានឆន្ទៈចូលរួមជាមួយនឹងអាជ្ញាធរនោះទេទោះបីការខិតខំប្រឹងប្រែងប្រមែរប្រមូលបូសសំអាតលាងខ្នងវេចសពទុកដាក់យ៉ាងណាក៏ដោយក៏មិនអាចទៅរួចដែរដូច្នេះក្នុងនាមរដ្ឋបាលក្រុង សូមសំណូមពរទទូចហើយទទួចទផតដល់បងប្អូនប្រជាពលរដ្ឋរបស់យើងទាំងអស់គ្នាសូមមេត្តាចូលរួមឲ្យបានច្រើនទាំងអស់គ្នាដើម្បីរៀបចំឲ្យទីក្រុងយើងមានសោភ័ណភាពបានស្អាតល្អលុះត្រាតែបងប្អូនយើងមានឆន្ទៈចូលរួមសហការទាំងអស់គ្នា បើពុំនោះទេយើងមិនអាចក្លាយទៅជាទីក្រុងស្អាតបាននោះឡើយ។ដោយកន្លងមករាជរដ្ឋាភិបាលបានធ្លាប់សរសើរថាក្រុងប៉ោយប៉ែតគឺជាទីក្រុងស្អាត ជាតិទីក្រុងដែលទទួលបានផ្កាពីរ ទៅបីទង ហើយ ជាទីក្រុងដែលចង់រស់នៅ ហើយដើម្បីឲ្យទីក្រុងដែលយើងចង់រស់នៅទាំងអស់គ្នាបានស្អាតនិងមានសោភណ្ឌ័ភាពល្អទាល់តែបងប្អូនទាំងអស់គ្នាចូលរួមសហការជួយសម្អាតភ្ជាប់ទុកដាក់នៅសំរាមឲ្យបានត្រឹមត្រូវទាំងអស់គ្នា ទើបបានស្អាត។ លោកអភិបាលក្រុងបានបញ្ជាក់បន្ថែមទៀតថាលោកនឹងមានវិធានការទៅលើបងប្អូនប្រជាពលរដ្ឋណា ដែលបានបោះចោលសំរាមពាសវាលពាក្យកាលតាមផ្លូវ និងយកមកធ្វើកិច្ចសន្យានៅចំពោះមុខច្បាប់ដើម្បីកុំឲ្យមានការចោលសំរាមជាបន្តទៀតជៀសវាងធ្វើឲ្យប៉ះពាល់សណ្ដាប់ធ្នាប់តាមដងផ្លូវសាធារណៈនិងធ្វើឲ្យប៉ះពាល់បងប្អូនប្រជាពលរដ្ឋខ្លះទៀតដែលគាត់ចូលរួមសំអាតអនាម័យជាមួយនិងអាជ្ញាធរមូលដ្ឋាន ។
ឯក ឧត្តម អ៊ុំ រាត្រី ចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវអគារសិក្សា១ខ្នង ស្មើនិង ៣បន្ទប់ នៃអនុវិទ្យាល័យ សំរោងមានជ័យ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ
ខេត្តបន្ទាយមានជ័យ : ថ្ងៃនេះ ក្នុង ភូមិកណ្តាល ឃុំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានធ្វើពិធី សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអាគារមណ្ឌលសិក្សា១ខ្នងមាន ៣បន្ទប់ នៅសាលាអនុវិទ្យាល័យសំរោងមានជ័យ បានបំពាក់ទៅដោយនូវសម្ភារៈ បរិក្ខា រួមមាន តុគ្រូ កៅអីគ្រូ តុសិស្ស កំព្យូទ័រលើតុ ម៉ាសុីនបោះពុម្ភឯកសារ ទូរទស្សន៍ ធុងបាស់ ម៉ាសុីន LCD សៀវភៅសម្រាប់សិស្សអានក្នុងបណ្ណាល័យ ដោយចំណាយអស់ទឹកប្រាក់ថវិកា ចំនួន សរុប ១១៥.៧៥០ដុល្លា អាគារមណ្ឌលសិក្សានេះមានទទឹង៩ម៉ែត្រ និងបណ្តោយ២៣ម៉ែត្រ សង់អំពីថ្ម ប្រកក្បឿងចាប់ផ្តើមសាងសង់ នៅ ថ្ងៃទី៦ខែមេសា ឆ្នាំ ២០២៤ បញ្ចប់នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមជំនួយឧបត្ថម្ភពីអង្ការហ្គុដណេប៊ឺសកម្ពុជា ប្រទេសកូរេខាងត្បូង។ ការសម្ពោធអាគារ១ខ្នងនេះដាក់ឲ្យប្រើប្រាស់ជាផ្លូវការមានការចូលរួម លោកអ៊ុំរាត្រីអភិបាលខេត្តបន្ទាយមានជ័យ លោកជំទាវ នួម សុភ័ណ អ្នកតំណាងរាស្ត្រមណ្ឌលបន្ទាយមានជ័យ លោកចាងដុងវង នាយកអង្ការហ្គុដណេប៊ឺសកម្ពុជា លោក កែវ តារស្មី អភិបាលស្រុកអូរជ្រៅ […]










