ព័ត៌មានជាតិ

ប្រជាព​លរដ្ឋខ្មែរ ដែល​ធ្វើការ ​និងលក់​ដូរនៅផ្សារ​រោងក្លឿ ត្រូវ​បាន​អាជ្ញា​ធរកម្ពុ​ជា​និងថៃ សម្រប​សម្រួល​ឲ្យចេញមកកម្ពុជាវិញរាប់ពាន់នាក់ ​ខណៈនៅ​តាម​ព្រំ​ដែន​កំពុង​ឡើង​កំដៅខ្លាំង

(បន្ទាយមានជ័យ) នាប្រលប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ អាជ្ញា​ធរកម្ពុ​ជា​និងថៃ សម្រប​សម្រួល​ឲ្យប្រជា​ព​លរដ្ឋខ្មែរ ដែល​ធ្វើការ ​និងលក់​ដូរនៅផ្សារ​រោងក្លឿ ប្រទេសថៃ រាប់​ពាន់​នាក់ចេញ​មក​កម្ពុជា​វិញ​តា​មច្រក​ទ្វា​ព្រំ​ដែន​អន្តរជា​តិ​ប៉ោយ​ប៉ែត ខ​ណៈ​នៅ​តាម​ព្រំ​ដែន​កំពុង​ឡើង​​កំ​ដៅខ្លាំង ។ក្នុងនោះអាជ្ញាធរ និង​កងកម្លាំង​សមត្ថកិច្ច នូវ​ចាំទទួល​យ៉ាងយ​កចិត្តទុក​ដាក់​បំផុត ហើយ​ក៏បា​នធ្វើកា​រអំពាវនាវ​​​ឲ្យ​បង​ប្អូនយើ​ងទាំ​ងអស់​ចេញ​ជាបន្ទាន់ ព្រោះ​ពេ​លវេ​លានៃការស​ម្របរសម្រួល​បើក​នេះមានការកំណ​ត់ ។

ពាក់ព័ន្ធករណីនេះ​ប្រជា​ព​លរដ្ឋខ្មែរ ដែល​ធ្វើការ ​និងលក់​ដូរនៅផ្សារ​រោងក្លឿបាន​ឲ្យដឹងថា ខណៈដែ​លប្រទេ​សទាំ​ងពីមានជំ​លោះ​នឹងគ្នា​ដោយ​​សារភា​​គីថៃ រំ​លោ​ភបំ​ពាន​លើ​បទឈប់បាញ់ និងសេ​ចក្តីថ្លែង​កា​រណ៍រួម​ស្តីពីកិ​ច្ចព្រម​ព្រៀងស​ន្តិភាពរវាង​កម្ពុជានិ​ងថៃ” ដែល​​ភាគី ​ទាំង​ពីរបា​នចុះហត្ថ​លេ​ខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដែ​លចុះហត្ថលេ​ខាដោយនាយករដ្ឋ​មន្ត្រីនៃប្រទេ​សកម្ពុជា និង​ថៃ​ ក្រោម​សា​ក្សីរប​ស់​ឯ​កឧត្តម ដូ​ណា​ល់ ត្រាំ ប្រធា​នាធិបតី​ស​ហរដ្ឋអាម៉េ​រិក ​និង​ឯកឧ​ត្តម អាន់វ៉ា​ អ៊ីប្រាហ៊ីម ​នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និង​ជា​ប្រធាន​អាស៊ានផងនោះ រហូត​ឡើង​​កំដៅ​កាន់តែ​ខ្លាំង​ឡើងៗ អាជ្ញា​ធ​រសៀ​ម បាន​ប្រកាស​ឲ្យ​ពួក​គាត់​ជា​ប្រជា​ពលរដ្ឋខ្មែរ​ចេញពី​ផ្សាររ​រោង​ក្លឿ ដែល​កំពុងលក់​ដូរ ចាក​ចេ​ញ​ទៅ​ស្នាក់​នៅម្តុំសួ​នកាញ​ចាណា ស្រុក​អារញ្ញ ខេត្ត​ស្រះ​កែវ នៅ​ពេល​ទៅដល់​ក៏​ត្រូវបា​ន​តម្រួត​សៀមដ​កហូត​យកទូរស័ព្ទ​មិន​ឲ្យប្រើប្រាស​និងថវិការ​ពីពួកគាត់​អស់ ចំណែ​កអ្នកសំ​ងំនៅក្នុង​តូបដូច​អ្នក​ជា​ប់ឃុំអញ្ជឹងធ្វើ​ឲ្យពួក​គាត់ពិ​បាកក្នុង​កា​រទាក់​ទង និង​ទិញ​អា​ហា​រហូប ​ដោយ​សា​រតម្រួ​តសៀម​នូវ​ចាំ​ឃ្លាំមើ​ល​ជា​ប្រចាំ ​ជាហេតុធ្វើ​ឲ្យពួក​គាត់មាន​កាព្រួយ​បារ​ម្មជាខ្លាំង​ ទើបមាន​ការទំនា​ក់​ទំនង​​សុំ​ការអ​ន្ត​រាគ​ម​ឲ្យជួ​យ។​​​​​​​​​​​​​​​​​​​​​​​​​​

សម្រាប់​ទិដ្ឋភាពរួ​មនៅក្នុង​ខេត្តបន្ទាយ​មានជ័យ សៀមនូវតែ​បន្តបាញ់ចូល​មកទឹក​ដីកម្ពុ​ជាយ៉ាងស​ន្ធាប់ដ​ដែល រហូ​តប្រើប្រាស​យន្តហោះ​រំលោ​ភចូល​ដែន​អធិបតេយ្យភាពរប​ស់​កម្ពុជា​ចាប់ពីថ្មពួក​រហូត​ដល់ក្រុង​ប៉ោយប៉ែត ទាំ​ង​បំពាន ថែ​មទាំង​បា​នទំលា​ក់គ្រាប់បែក​ បណ្តាល​ឲ្យ​​ខូចខាត​ទ្រព្យ​សម្បត្តិ និង​ជន​ស៊ីវិ​លរ​ងរ​បួស និ​ង​បាត់ប​ង់ជី​វិត ធ្វើ​ឲ្យ​ប្រជា​ព​លរដ្ឋ​មាន​ការភ័​យខ្លាច​ជាខ្លាំង​បន្តជ​ម្លៀខ្លួន​ទៅ​រក​ទីទួលមា​នសុវត្តិភាព​ដែលអា​ជ្ញាធរ​បានរៀប​ចំរួចជាស្រេច​ នៅក្នុង​ស្រុ​កមង្គលបុរី នៃខេត្តបន្ទា​យមានជ័យ ​ដោយអា​ជ្ញាធរ​បា​នបញ្ជា​ក់ថា ​គិតត្រឹម​ថ្ងៃទី១០​ ខែធ្នូ នេះ ប្រជា​ពលរដ្ឋដែ​លជាជ​នភៀស​សឹក​កំពុងស្នាក់​នៅប​ណ្ដោះអា​ស​ន្ននា​ទីសុវត្ថិភា​ពមានចំ​នួន​២៥​០០គ្រួសារ ប្រមា​ណ​ជា​ងមួ​យម៉ឺន​នា​ក់ ។ក្នុងនោះអាជ្ញាធរ សប្បុរ​សជន​ ព្រម​ទាំងព្រះ​សង្ឃបានធ្វើកា​រផ្តល់នូវអំ​ណោ​យ សម្ភារៈ ជូនដល់​ពួកគា​ត់សម្រា​ប់ជួយ​សម្រាល​ជីវភាព​ដល់ពួកគា​ត់បានមួយ​កម្រិតផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *