(បន្ទាយមានជ័យ) ខ្មែរជួយខ្មែរ នៅក្នុងគ្រាលំបាក នេះគឺជាប្រពៃណីវប្បធម៌ដ៏ល្អផូរផង់ របស់ជាតិសាសន៍ខ្មែរយើងតាំងពីយូរលង់ណាស់មកហើយ ។ ព្រះសមណៈញាណ ណាប់ ម៉ឺន ព្រះបាឡាត់គណខេត្ត មមានសង្ឃដីការបែបនេះក្នុងពិធីនិមន្តចែកអំណោយមនុស្សធម៌ ជូនដល់បងប្អូនប្រជាពលរដ្ឋ ជាជនភៀសសឹកស្នាក់នៅក្នុងទីកន្លែងសុវត្ថិភាពនៅក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ដែលមានការចូលរួមពី លោកជំទាវ ជ័យ ណារី អ៊ុំ រាត្រី និងលោកស្រី រស់ សុផានី អភិបាលរង ខេត្ត។ លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណបានឲ្យដឹងថា បងប្អូនប្រជាពលរដ្ឋដែលជាជនភៀសសឹក ដែលមករស់នៅបណ្ដោះអាសន្ននាទីនេះ សរុបចំនួន ៧៣២គ្រួសារ ប៉ុន្តែដោយមាន បទឈប់បាញ់ ដោយគ្មានលក្ខខណ្ឌរបស់កងទ័ពកម្ពុជាសៀម ទេីបបងប្អូនខ្លះបានវិលត្រឡប់ទៅស្រុកកំណើតវិញ ហើយមួយចំនួនធំបាននៅបន្តទៀតពុំហ៊ានទៅដើម្បីរង់ចាំមើលសភាពការណ៍ ។ ព្រះសមណ:ញាណ ណាប់ មុឺន បានមានសង្ឃដីការថ្លែងអំណរគុណចំពោះញាតិញោមសប្បុរសជនក្នុងនិងក្រៅប្រទេសបងប្អូនអាជីវករ ក្នុងក្រុងសិរីសោភ័ណ និងក្រុងប៉ោយប៉ែតដែលតែងតែជួយ ផ្តល់នូវអំណោយជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលជួបការលំបាកជីវភាពខ្វះខាត។ ជាក់ស្តែងបងប្អូន ជនភៀសសឹកដែលបានមកស្នាក់នៅជួបការលំបាក បែកផ្ទះសំបែង ខាតពេលវេលារកស៊ីទទួលទាន កូនៗផ្អាកការសិក្សាជាដើម។ […]
Month: July 2025
ពិធីដង្ហែក្បួនកាន់ទុក្ខ និងពិធីបង្សុកូល ឧទ្ទិសកុសលជូនដល់វីរកងទ័ពជួរមុខ ដែលបានពលីជីវិតក្នុងសមរភូមិ ដើម្បីបុព្វហេតុការពារបូរណភាពទឹកដីកម្ពុជា
(ខេត្តបន្ទាយមានជ័យ) នាល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ននាបរិវេណសួនតេជោឈ្នះឈ្នះ ដោយផ្ដើមឡើងដោយព្រះសមណ:ញាណ ណាប់ មុឺន ព្រះបាឡាត់គណខេត្ត ព្រះគ្រូសោភ័ណនីមល ប៉ាត សុគន្ធ អនុគណក្រុងសិរីសោភ៧ណ និងដែលមានការអនុញ្ញាតពីសំណាក់ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ដែលសម្របសម្រួលដោយមន្ទីរធម្មការ និងសាសនាខេត្ត បានរៀបចំពិធីដង្ហែក្បួន កាន់ទុក្ខនិងពិធីបង្សុកូលឧទ្ទិស ជូនដល់វីរកងទ័ពជួរមុខ ដែលបានពលីជីវិត លេីសមរភូមិបុព្វហេតុការពារបូរណភាពទឹកដីកម្ពុជា មានភាពអង់អាចក្លាហានប្រយុទ្ធតតាំងយ៉ាងស្វិតស្វាញជាមួយពួកចោរសៀមឈ្លានពានទឹកដីអស់រយៈពេល៥ទៅ៦ថ្ងៃ ធ្វើឲ្យបាត់បង់ជីវិត និងមានការរងរបួសផងដែរ ។ ជាលទ្ធផល ដោយមាន ភាពអង់អាចក្លាហានរបស់កងទ័ព និងបានធ្វើការគ្រប់គ្រងលើទឹកដីប្រាសាទបានទាំងស្រុងព្រះសមណ:ញាណ ណាប់ ម៉ឺន ព្រះបាឡាត់គណខេត្ត បានបញ្ជាក់ថា ការប្រារព្ធពិធីដង្ហែក្បួនកាន់ទុក្ខនេះថ្ងៃនេះគឺយើងបានសម្តែងនូវការគោរពដឹងគុណចំពោះ វីរៈកងទ័ព ដែលបានបូជាសាច់ស្រស់ឈាមស្រស់លេីសមរភូមិ ហេីយបាន ឧទ្ទិសកុសល បួងសួងដល់ កងទ័ព ដែលបានស្លាប់ សុំឲ្យបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ និងសុំឲ្យចាប់កំណើតជាខ្មែរវិញទៀតផងចុះ។ នៅក្នុងពិធីដង្ហែនេះផងដែរគេសង្កេតឃើញមាន ការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ឈេីយ ចាន់ណា សមាជិកព្រឹទ្ធសភា ឯកឧត្ដម ប្លែក […]
ឯកឧត្ដម ឌិត ទីណា នាំយកអំណោយសម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ជូនដល់បងប្អូនជនភៀសសឹក ជាង៦០០គ្រួសារ ក្នុងស្រុកមង្គលបូរី
បន្ទាយមានជ័យ ៖ ឯកឧត្ដម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អមដំណេីរដោយ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណ:អភិបាលខេត្ត ឯកឧត្ដម ប្លែក វ៉ារី ប្រធាន ក្រុមប្រឹក្សា ខេត្ត បានអញ្ជើញចុះសួរសុខទុក្ខ នាំយកអំណោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់បងប្អូនជនភៀសសឹក ជាង៦០០គ្រួសារ ដែលជម្លៀសខ្លួនពីតំបន់សមរភូមិមុខនៅឧត្តរមានជ័យ និងព្រះវិហារ មកទីតាំងសុវត្ថិភាព នៅក្នុងស្រុកមង្គល នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ ២០២៥។ ក្នុងឱកាសនោះឯកឧត្តម ឌិត ទីណា ក៏បានជម្រាបជូនដល់បងប្អូនជនភៀសសឹក អំពីស្ថានភាពនៅតាមបន្ទាត់ព្រំដែនក្រោយពីមានកិច្ចចរចាបទឈប់បាញ់ដោយគ្មានលក្ខខណ្ឌ កងទ័ពទាំងពីរបានអនុវត្ត យ៉ាងម៉ឺងមាត់ ហេីយស្ថានភាពតាមព្រំដែនមានភាពក៏មានភាពស្ងប់ស្ងាត់ ។ តែទោះជាយ៉ាងណាក៏ដោយ ឯកឧត្ដម សូមឱ្យបងបងប្អូនជនភៀសសឹកទាំងអស់កុំទាន់វិលត្រលបទៅលំនៅឋានវិញ នៅសមរភូមិមុខខេត្តឧត្តរមានជ័យ និងព្រះវិហារ ក៏ដូចជាស្រុកជាប់ព្រំដែនក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ […]
ពិធីគោរព វិញ្ញាណក្ខន្ធព្រះសព ព្រះឥន្ទមុនី អ៊ុក មុត ព្រះមេគណខេត្តបាត់ដំបង
ខេត្តបន្ទាយមានជ័យ៖នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំមន្ត្រីរាជការនៃមន្ទីរធម្មការ និងសាសនាខេត្តបន្ទាយមានជ័យ ទាំងមន្ត្រី សាលាគណខេត្ត ព្រះមន្ត្រីសង្ឃ សាលាអនុគណទាំង៩ស្រុក ក្រុង ព្រះចៅអធិការ គ្រប់វត្តនិងគណៈគ្រប់គ្រងសាលាពុទ្ធិកវិទ្យាល័យសម្ដេចជាស៊ីម ដែលបាននិមន្តអញ្ជើញទៅ គោរពវិញ្ញាណក្ខន្ធ ឧទ្ទិសបង្សុកូលប្រគេនដល់ ព្រះសព ព្រះឥន្ទមុនី អ៊ុក មុត ព្រះរាជាគណៈថ្នាកលកិត្តិយស ព្រះ សង្ឃកិច្ចកោសល ព្រះមេគណខេត្តបាត់ដំបង ដែលបានទទួល អនិច្ចកម្មនាថ្ងៃសៅរ៍ទី១៩ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ៧:០០នាទីយប់ក្នុងជន្មាយុ៨៨ព្រះវស្សាដោយរោគាពាធ នាវត្តពោធិ៍វាលសង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ លោក បៀវ ថាន ប្រធានមន្ទីរធម្មការនិងសាសនាខេត្តបន្ទាយមានជ័យក៏បានប្រគេន នូវសាររំលែកទុក្ខចំពោះសាលាគណខេត្តបាត់ដំបងនិងក្រុមញាតិព្រះសព ដែលមានខ្លឹមសារបញ្ជាក់ថា ស្ថិតនៅក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះក្នុងនាមជាមន្ទីរធម្មការ និងសាសនាខេត្តបន្ទាយមានជ័យ និងក្នុងនាមលោកផ្ទាល់ ក៏សូមចូលរួមរំលែកមរណៈទុក្ខ ដ៏សែនវិយោគនេះ ដោយសេចក្ដីស្រណោះអាឡោះអាល័យជាទីបំផុត រួមជាមួយព្រះមន្ត្រីសង្ឃ សាលាគណ អាចារ្យគណៈកម្មការពុទ្ធបរិស័ទ និងក្រុមគ្រួសារនៃព្រះអង្គដែលបាត់បង់នូវព្រះបិតា សង្ឃខេត្តបាត់ដំបង ដែលបានរួមចំណែកយ៉ាងសកម្ម នៅក្នុងការលើកស្ទួយតម្លៃ នៃព្រះពុទ្ធសាសនានិងសង្គមជាតិប្រកបដោយស្មារតីទទួលខ្ពស់។ ចំពោះការបាត់បង់ ព្រះឥន្ទ្រមុនី អ៊ុក […]
អង្កការសាម៉ារីតាន់ភឺស តាមរយៈគណកម្មាធិកាគ្រិស្ទបរិស័ទ ខេត្តបន្ទាយមានជ័យ បានផ្តស់អំណោយដល់ ប្រជាពលរដ្ឋភាសសឹក
ខេត្តបន្ទាយមានជ័យ៖អង្គការសាម៉ារីតាន់ភឺស តាមរយៈក្រុមជំនុំ មេតូឌីស្ទ បានសហការជាមួយគណៈកម្មាធិការគ្រិស្តបរិស័ទខេត្តបន្ទាយមានជ័យបាន ធ្វើការផ្តល់កញ្ចប់អំណោយជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលជាជនភៀសសឹក បានជម្លៀសចេញពីតំបន់ព្រំដែន ជម្លោះខ្មែរ សៀម ហើយក៏គាត់បានមកស្នាក់បី លើទីទួលសុវត្ថិ ។ពិធីនេះដែរក៏មានការចូលរួម ពីសំណាក់លោកជំទាវ នួម សុភ័ណ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ លោក លី សុវណ្ណារិទ្ធ អភិបាលរង ខេត្តផងដែរ លោក គឹម វិវឌ្ឍន៍ ប្រធានក្រុមមេតូឌីស្ទ និងជា អនុប្រធានគណៈកម្មាធិការគ្រិស្តបរិស័ទ ប្រចាំខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា អង្គការសាម៉ារីតាន់ភឹស បានផ្តល់នូវអំណោយជាកញ្ចប់ ដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលកំពុងជួបការលំបាក សរុបចំនួន ២២០០កញ្ចប់ និងបានធ្វើការបែងចែក ចំនួន ៤កន្លែង នៅក្នុងខេត្ត។ ដោយឡែក សម្រាប់ការបែងចែក ក្នុងស្រុកអូរជ្រៅនៅថ្ងៃនេះ មានចំនួន ១២២២កញ្ចប់ ដោយក្នុងម្នាក់ៗ ទទួលបានអង្ករ ១០គីឡូក្រាម ទឹកសុទ្ធ២យួរ ឃីត១ធុង រីឯសម្រាប់កុមារក្មេងៗ មានការបែងចែកជូនជានំនិងសម្លៀកបំពាក់។ លោក លី សុវណ្ណារិទ្ធ អភិបាលរង […]
ឯកឧត្ដម ឌិត ទីណា នាំយកអំណោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនដល់ជនភៀសសឹកជាង១០០០គ្រួសារ
បន្ទាយមានជ័យ ៖ ឯកឧត្ដម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០២៥ បានអញ្ជើញចុះសួរសុខទុក្ខ នាំយកអំណោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់បងប្អូនជនភៀសសឹក ចំនួន៦៥៦ គ្រួសារដែលជម្លាសខ្លួនពីតំបន់សមរភូមិមុខនៅឧត្តរមានជ័យ មកទីតាំងសុវត្ថិភាព នៅក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។ ឯកឧត្ដម ឌិត ទីណា បានលេីកឡេីងថា កម្ពុជាមិនត្រូវការសង្គ្រាមនោះទេ ប៉ុន្តែកម្ពុជាត្រូវការសន្តិភាព ។ ឯកឧត្ដម បញ្ជាក់ ថា ក្រោយកិច្ចចរចារវាងភាគីទាំងពីរកម្ពុជា-ថៃដែល ប្រទេសម៉ាឡេស៊ី ជាប្រធាននៃកិច្ចប្រជុំនេះក៏ទទួលបានលទ្ធផលផ្លែផ្កានៃការបទឈប់បាញ់ដោយគ្មានលក្ខខណ្ឌរវាងកងទ័ពទាំងពីរ ឆ្ពោះទៅការបន្ថយការតានតឹង នឹងការស្តារឡេីងវិញនៅសន្តិភាព និងសន្តិសុខ ។ បើទោះបីជាបទឈប់បាញ់បានចូលជាធរមានក៏ដោយ ក៏យើងត្រូវនៅរក្សាភាពប្រុងប្រយ័ត្នជានិច្ច។ សូមពុកម៉ែ បងប្អូនស៊ូទ្រាំអត់ធ្មត់ និងថែរក្សាខ្លួននៅទីតាំងសុវត្ថិភាព រហូតដល់ស្ថានភាពព្រំដែនមានស្ថិរភាព។ ឯកឧត្ដម ឌិត ទីណា បញ្ជាក់ថា […]
ឯកឧត្តម សេរី ជំនះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា រួមជាមួយលោក ឃ្លោក នួយ អភិបាលរង ខេត្ត បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យបង្អែកស្រុកភ្នំស្រុក
បន្ទាយមានជ័យ៖ ឯកឧត្តម សេរី ជំនះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកភ្នំស្រុក និងលោក ឃ្លោក នួយ អភិបាលរងខេត្ត តំណាងឲ្យឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យបង្អែកស្រុកភ្នំស្រុក និងបាននាំយកអំណោយរបស់សប្បុរសជនមកប្រគល់ជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលជំងឺ ដោយមានការចូលរួមពី អភិបាលរងស្រុក អាជ្ញាធរមូលដ្ឋាន និងសមាជិក សមាជិកាស.ស.យ.ក. ស្រុក នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។ លោក ឃ្លោក នួយ អភិបាលរងខេត្ត បានសម្តែងនូវការកោតសរសើរ ដល់ការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាលនៃរដ្ឋបាលស្រុកភ្នំស្រុក ដែលបានលះបង់ខ្ពស់ ក្នុងការងារបំរើសេវាសុខាភិបាល ជូនប្រជាពលរដ្ឋទទួលបានលទ្ធផលល្អប្រសើរ និងព្រមទាំងណែនាំដល់បុគ្គលិកសុខាភិបាលស្រុកទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ ផ្តល់សេវាសុខាភិបាល ប្រកបដោយគុណភាព ប្រសិទ្ធភាព ជូនប្រជាពលរដ្ឋដោយសមធម៌ និងបន្តស្មារតីសាមគ្គីភាពផ្ទៃក្នុង គោរពវិន័យការងារ ប្រកាន់ភ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាល។ ឯកឧត្តម សេរី ជំនះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន […]
រដ្ឋមន្ត្រីសុខាភិបាល «ចាត់ទុក មន្រ្តីសុខាភិបាល គឺជាកងទ័ពអាវស ដែលឈរនៅជួរក្រោយ បន្ទាប់ពីកងទ័ពក្នុងភារកិច្ចមើលថែសុខភាពប្រជាជននៅក្នុងកាលៈទេសៈនៃការប្រយុទ្ធ ដើម្បីការពារទឹកដី»
(ខេត្តឧត្តរមានជ័យ) ស្របពេលដែរ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចុះពិនិត្យនៅមណ្ឌលសុខភាពស្រីស្នំ សួរសុខទុក្ខមន្រ្តីសុខាភិបាល និងប្រជាជននៅតាមទីសុវត្ថិភាព នៅខេត្តឧត្តរមានជ័យ នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមនូវតែបន្តឆ្លៀតចូលរួមចែករំលែកបទពិសោធន៍នៃភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រម ក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ។ នាឱកាសនោះឯកឧត្តមសាស្រ្តាចារ្យ បានប្រៀបមន្រ្តីសុខាភិបាលទាំងអស់ ដូចជាកងទ័ពស្ងប់ស្ងាត់ជួរក្រោយ ដែលត្រូវខិតខំទ្រោលសភាពការណ៍ ដោយធានាឱ្យមានសេវា ២៤ម៉ោង ប្រកបដោយគុណភាពសម្រាប់ថែទាំ និងព្យាបាលជំងឺជូនប្រជាជន និងកងទ័ព និងជំរុញឱ្យមន្រ្តីសុខាភិបាលទាំងអស់បន្តរវីរៈភាពនេះរហូតដល់ស្ថានការណ៍បានត្រឡប់មករកភាពប្រក្រតីវិញទាំងស្រុង។ ជាមួយគ្នានោះដែរឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានលើកឡើងពីចំនុចសំខាន់៣ ដែលអ្នកដឹកនាំត្រូវមាន គឺ ចក្ខុវិស័យ យុទ្ធសាស្រ្ត និង មធ្យោបាយ។ នៅក្នុងន័យនេះ ឯកឧត្តមសាស្រ្តាចារ្យបានជំរុញអ្នកដឹកនាំសុខាភិបាលទាំងអស់ ឱ្យប្រើប្រាស់មធ្យោបាយដែលមានលក្ខណៈប្រកដប្រជា ជាក់ស្តែង ខិតទៅភាពត្រឹមត្រូវ ហើយអាចនាំក្រុមការងារទៅការសម្រេចចក្ខុវិស័យ ៕
អាជ្ញាធរខេត្តប៉ៃលិន បន្តជួយអន្តរាគមន៍ប្រជាពលរដ្ឋខ្មែរ កំពុងសម្រុកមកពីថៃវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ
(ប៉ៃលិន)៖ លោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញពិនិត្យមើលក្រុមការងាររបស់រដ្ឋបាលខេត្ត កំពុងបន្តសម្របសម្រួល និងដោះស្រាយជូនបងប្អូនពលករខ្មែរ ដែលមកពីប្រទេសថៃ វិលត្រលប់ទៅស្រុកកំណើតវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន។ លោកស្រីបណ្ឌិត បាន ស្រីមុំ បានលើកឡើងថា រដ្ឋបាលខេត្ត បានជូនដំណឹងដល់បងប្អូនពលករខ្មែរ ដែលកំពុងធ្វើការនៅប្រទេសថៃ ឱ្យត្រឡប់មកមាតុភូមិវិញ មុនពេលអាជ្ញាធរថៃ បណ្តេញចេញ ឬធ្វើការប្រមាថណាមួយ ដោយរង់ចាំទទួលទាំងអស់ឱ្យតែជាជនជាតិខ្មែរ ទោះបីជាមានឯកសារ ឬមិនមានឯកសារគ្រប់គ្រាន់ក៏ដោយ។ ជាក់ស្តែងនៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន គឺមានបងប្អូនពលករខ្មែរ បានធ្វើដំណើរឆ្លងព្រំដែន ត្រលប់មកកម្ពុជាវិញជារៀងរាល់ថ្ងៃ ដោយរដ្ឋបាលខេត្ត បានសហការជាមួយ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំទីតាំងត្រៀមទទួលបងប្អូនពលករ នៅក្បែរព្រំដែន ដើម្បីសម្រួលទាំងការស្នាក់នៅបណ្ដោះអាសន្ន ការហូបចុក ការថែទាំព្យាបាលសុខភាព និងជូនដំណើរវិលត្រលប់ទៅស្រុកកំណើតវិញ ដោយឥតគិតថ្លៃ ព្រមទាំងជួយរកការងារជូនបងប្អូនពលករផងដែរ។ លោកស្រីបណ្ឌិតអភិបាលខេត្ត ក៏បានបន្តអំពាវនាវ និងជូនដំណឹងដល់បងប្អូនពលករខ្មែរ ដែលមានបំណងវិលត្រឡប់មកស្រុកកំណើតវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន ឬក្នុងករណីបងប្អូន កំពុងស្ថិតនៅក្នុងប្រទេសថៃ ជួបបញ្ហាទាន់បើកប្រាក់ខែ […]
ពិធីសម្ពោធឆ្លង រទេះសាឡី និង ឈាបនដ្ឋាន ក្នុងវត្តឬស្សីក្រោក ស្រុក មង្គលបូរី
(បន្ទាយមានជ័យ) រទេះសាឡី ចំនួន២គ្រឿងថ្មីស្រឡាង និង ឈាបនដ្ឋាន ស្ថិតនៅវត្តឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ត្រូវបានធ្វើពិធីបុណ្យសម្ពោធឆ្លង នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ។ដែលរទេះសាឡីទាំង ២គ្រឿងនេះគឺជា សទ្ធាជ្រះថ្លារបស់ឯកឧត្ដមអ្នកឧកញ្ញ៉ា នូ ស៊ីថា និងលោកជំទាវ សុខ សុភា ហើយត្រូវបានធ្វើការបែងចែក ទុកសម្រាប់ប្រើប្រាស់ជាទូទៅ ក្នុងវត្តឬស្សីក្រោក ១គ្រឿង សម្រាប់ប្រើប្រាស់នៅវត្តកោះកែវលង្ការាម ចំនួនមួយគ្រឿង។ បើតាមរបាយការណ៍របស់លោកគ្រូ យ៉ា ថន ដែលជាគណៈកម្មការវត្តបានឲ្យដឹងថា រទេះសាឡីនេះ មានទំហំ ដូចគបណ្តោយ៩ ម៉ែត្រ ទទឹង ២,៦០ម៉ែត្រ ផ្ទុកចំនួន ៩តោន មានក្បាលនាគបី កន្ទុយនាគបី ក្នុង១គ្រឿង ចំណាយអស់ ២៥០០០។ ព្រះគ្រូសិរីមង្គល សំ វីរៈ ដែលជាព្រះគ្រូចៅអធិការវត្តឫស្សីក្រោក ព្រះអង្គឲ្យមានសង្ឃដីកាថ្លែង អំណរ ព្រះគុណ ចចំពោះម្ចាសសទ្ធាដែលបានចំណាយទ្រព្យធនផ្ទាល់ខ្លួនបង្កើត បានជាទ្រព្យសម្បត្តិរួមដូចជារទេះសាឡី និងឈាបនដ្ឋាន ដែលជាបំណងប្រាថ្នាជាយូរមកហើយសម្រាប់ប្រជាពុទ្ធបរិស័ទគ្រប់ៗរូប។ លោក […]










