ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ទូក “ង” ប៉ោយប៉ែតមានជ័យក្រុងក្រៃសីមា ត្រៀមប្រណាំងថ្នាក់ជាតិនៅក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែឆ្នាំ២០២៤

បន្ទាយមានជ័យ៖ ទូក “ង” ប៉ោយប៉ែតមានជ័យក្រុងក្រៃសីមា ត្រៀមប្រណាំងថ្នាក់ជាតិនៅក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែឆ្នាំ២០២៤នេះ នៅថ្ងៃទី១៤.១៥.១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅក្នុងទន្លេ ចតុមុខ មុខព្រះបរមរាជវាំង នៅរាជធានីភ្នំពេញ។ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ធកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត បានមានប្រសាសន៍ថា៖ ទូក “ង” បុរសចំណុះ២២នាក់ ខ្នាតអន្តរជាតិ មានឈ្មោះ ប៉ោយប៉ែតមានជ័យក្រុងក្រៃសីមា តំណាងឲ្យរដ្ឋបាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នឹងធ្វើការអុំប្រណាំងប្រជែងនៅមុខព្រះបរមរាជវាំង ដើម្បីអបអរសាទរក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែនៅថ្ងៃទី១៤.១៥.១៦ ខែវិច្ឆិកា ឆ្នាំ២០២៤។ ឯកឧត្កមបណ្ឌិត ប៉ាន់ខែម ប៊ុនថន បញ្ជាក់ថា៖ នេះជាលើកទី១ហើយ ដែលក្រុងប៉ោយប៉ែត បានរៀបចំទូក “ង” ខ្នាតអន្តរជាតិ តំណាងឲ្យរដ្ឋបាលក្រុងប៉ោយប៉ែត ធ្វើការប្រណាំងប្រជែងថ្នាក់ជាតិនៅរាជធានីភ្នំពេញ ដែលឯកឧត្តមបណ្ឌិត ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាផ្តល់សេចក្តីទុកចិត្ត ដឹកនាំក្រុមការងារមកពង្រឹង ចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត។ ទូក “ង” […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ពិធីក្រុងពាលីបញ្ចុះបឋមសីលា សាងសង់អគារសិក្សាថ្មីជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

បន្ទាយមានជ័យ៖ នៅរសៀលថ្ងៃ ចន្ទ ទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០២៤នេះ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថននាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រួមទាំងអាជ្ញាធរសង្កាត់/ក្រុងប៉ោយប៉ែត មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស បានរៀបចំពិធីក្រុងពាលីបញ្ចុះបឋមសីលាបុកគ្រឹះ សាងសង់អគារសិក្សា១ខ្នងកំពស់២ជាន់ មាន១០បន្ទប់ នៅសាលាបឋមសិក្សា ហ៊ុន សែន វត្តថ្មី នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានប្រាប់ថា៖ ការរៀបចំពិធីក្រុងពាលីបញ្ចុះបឋមសីលា សាងសង់អគារសិក្សាថ្មី កំពស់២ជាន់ មាន១០បន្ទប់ ដំបូលក្បឿង និងមានសមទ្ធផលផ្សេងៗដូចជាចាក់បេតុង និងរៀបចំសួននៅក្នុងបរិវេណសាសាបឋមសិក្សាហ៊ុនសែន វត្តថ្មីនេះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមបណ្ឌិតប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

លោក ឈាន ចំរើន ប្រធានក្រុមប្រឹក្សាក្រុងប៉ោយប៉ែត លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត អញ្ជើញដឹកនាំប្រតិភូរដ្ឋបាលក្រុងប៉ោយប៉ែត ចូលរួមកិច្ចប្រជុំពិភ្សាការងារ ជាមួយប្រតិភូ ខេត្តសៀងជូ នៃសារធារណរដ្ឋ ប្រជាមានិត កូរ៉េ ។

លោក ឈាន ចំរើន ប្រធានក្រុមប្រឹក្សាក្រុងប៉ោយប៉ែត លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត អញ្ជើញដឹកនាំប្រតិភូរដ្ឋបាលក្រុងប៉ោយប៉ែត ចូលរួមកិច្ចប្រជុំពិភ្សាការងារ ជាមួយប្រតិភូ ខេត្តសៀងជូ នៃសារធារណរដ្ឋ ប្រជាមានិត កូរ៉េ ។ សៀមរាប,ថ្ងៃសៅរ៍ ៩កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

អាជ្ញាធរចុះរៀបចំសណ្តាប់ធ្នាប់ នៅជុំវិញផ្សារត្រីប៉ោយប៉ែត ដែលអាជីវករដាក់លក់រំលោភដីផ្លូវសារធារណៈ

បន្ទាយមានជ័យ៖ អនុវត្តតាមសេចក្តីណែនាំរបស់រដ្ឋបាលក្រុងប៉ោយប៉ែត ក្នុងការរៀបចំសណ្តាប់ធ្នាប់សាធារណៈ ដើម្បីកែលំអសោភ័ណភាពក្រុងប៉ោយប៉ែត នៅព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ ២០២៤នេះ អាជ្ញាធរសង្កាត់អូរជ្រៅ និងអាជ្ញាធរសង្កាត់ប៉ោយប៉ែត បានចុះអប់រំដល់អាជីវករដែលដាក់លក់អីវ៉ាន់នៅលើផ្លូវសាធារណៈ ជុំវិញផ្សារត្រី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ អាជ្ញាធរបានណែនាំដល់អាជីវករលក់បន្លែ ផ្លែឈើ ត្រីសាច់ និងគ្រឿចាប់ហួយទាំងអស់ ត្រូវចូលរួមជាមួយអាជ្ញាធរ ត្រូវដាក់តាំងលក់ឲ្យផុតពីផ្លូវសារធាណៈ ដើម្បីឲ្យមានសណ្តាប់របៀបរៀបរយថែរក្សាអនាម័យឲ្យបានល្អ បញ្ចៀសការកកស្ទះចរាចរណ៍ និងធ្វើឲ្យក្រុងមានសោភ័ណភាព ។ លោក តាំង លីហេងសមាជិកក្រុមប្រឹក្សាសង្កាត់អូរជ្រៅ បានប្រាប់ឲ្យអាជីវករ ការចុះមករៀបចំសណ្តាប់ធ្នាប់សាធារណៈនេះ គឺជាអនុវត្តតាម សេចក្តីណែនាំ របស់រដ្ឋបាលក្រុងប៉ោយប៉ែត ដើម្បីបញ្ចៀស ការដាក់តាំងលក់ទំនិញ រទេះចំណីអាហារ ការចតយាន្តជំនិះគ្រប់ប្រភេទលើដីផ្លូវសាធារណៈ ធ្វើឲ្យស្ទះចរាចរណ៍ បាត់បង់នូវសោភ័ណភាព និងរបៀបរៀបរយក្នុងក្រុង។ ដូច្នេះសូមបងប្អូនអាជីវករ ដែលដាក់តាំងលក់ទំនិញ រទេះកង់បីលក់ដូរនៅលើផ្លូវសាធារណៈ សូមចូលរួមជាមួយអាជ្ញាធរដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ទៅមករបស់ប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរឡើង មានសណ្តាប់ធ្នាប់ របៀបរៀបរយ មានអនាម័យបរិស្ថានល្អ និងធ្វើឲ្យទីក្រុងរបស់យើងកាន់តែមានសោភ័ណភាពល្អប្រសើរឡើង

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត អញ្ជើញក្នុងពិធីសូត្រមន្ត អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ដង្គែទៅកាន់វត្តពោធិគិរីវង្សារាម ខេត្តតា្រវិញ សាធារណរដ្ឋសង្គមនិយមវៀតណាម

នៅរសៀល ថ្ងៃអាទិត្យ ៣កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងមន្ត្រីសមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល អញ្ជើញក្នុងពិធីសូត្រមន្ត អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ដង្គែទៅកាន់វត្តពោធិគិរីវង្សារាម ខេត្តតា្រវិញ សាធារណរដ្ឋសង្គមនិយមវៀតណាម ដែលពិធីនេះធ្វើឡើងនៅវិមាន៧ មករា (ស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា)។ ពិធីបែបសាសនានៃអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរដង្ហែឆ្ពោះទៅវត្តខ្មែរក្រោមនារសៀលថ្ងៃនេះប្រព្រឹត្តទៅនៅវិមាន៧មករា ទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា ក្រោមអធិបតី​ភាព​សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាក​បាទក្រហមកម្ពុជា និងសម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា។ ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសម្តេចមហារដ្ឋសភាធិការបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្តេចមហាបវរធិបតី ហ៊ុន […]