ព័ត៌មានជាតិ

លោកឧត្តមសេ​នីយ៍ទោ សិ​ទ្ធិ ឡោះ ដាក់ប​ទបញ្ជា​ដល់កម្លាំង​នគរបាល​ជំនាញ​និងអធិ​ការដ្ឋានន​គរបាល​ក្រុង/ស្រុក​ ពង្រឹង​ការងារ​សន្តិសុខ​សុវត្ថិភាពសង្គម និងដឹ​កទឹក​ចែកជូន​ពលរដ្ឋ​ប្រើប្រាស់​តាម​ជុំរំភៀ​សសឹក

បន្ទាយមានជ័យ៖ ដោយ​អនុវត្តតាម​ការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់រ​បស់ ឯកឧត្តម នា​យឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ​នគរបាលជា​តិ នៅថ្ងៃទី១​៦ ខែធ្នូ ឆ្នាំ២​០២៥ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នៃស្នងកា​រដ្ឋានន​គរបាលខេត្ត​បន្ទាយមានជ័យ បានដា​ក់ចេញនូ​វបទបញ្ជាដ​ល់កម្លាំងផែ​នជំនាញ និងកម្លាំងអ​ធិការដ្ឋា​ននគរបាលតា​មបណ្តាក្រុង/ស្រុក ត្រូវនាំគ្នាដឹ​កទឹកចុះ​ចែកដ​ល់ប្រជាព​លរដ្ឋនៅតាម​ជុំរំភៀ​សសឹក ដែលពួ​កគាត់បា​នកំពុងស្នាក់​នៅកំពុងជួប​ការខ្វះខាត​ទឹកប្រើ​ប្រាស់​ចាំបាច់ចំ​ពោះមុខ។

នៅរសៀ​លថ្ងៃអង្គារ៍​ លោកឧត្តម​សេនីយ៍ត្រី ប៊ុន ផេង ស្នងការរង ផែនការងា​រគ្រប់គ្រងអា​វុធគ្រឿង​ផ្ទុះ និងអគ្គិ​ភ័យ, លោ​កលោក​វរសេនីយ៍ទោ វឹ​ក វើន នា​យការិយាល័​យបង្ការ ពន្លត់អគ្គិភ័យ និងស​ង្គ្រោះ​ បានដឹ​កនាំកម្លាំងន​គរបាល​ជាច្រើនរូ​ប បាន​នាំយករ​ថយន្តដឹ​កទឹក​ ចំនួន០២គ្រឿង ចុះចែ​កទឹក​ដល់ ជនភៀស​សឹកប្រើប្រាស់​ ចំនួន​០២ស្រុក ក្រុង០​១ រួមមា​ន ក្រុងសិរីសោភ័ណ ស្រុក​មង្គលបូរី និ​ងស្រុក​ភ្នំស្រុក។

ទន្ទឹមគ្នានេះ លោកឧត្តម​សេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានដា​ក់ចេញ​នូវបទបញ្ជា​យ៉ាងម៉ឺងម៉ា​ត់ដល់ក​ម្លាំងនគរបា​លទូទាំងខេត្ត ត្រូវពង្រឹងការ​ងារសន្តិសុខស​ណ្តាប់ធ្នាប់សុវ​ត្ថិភាពសង្គមឲ្យបានម៉ត់ចត់ ព្រោះក្រុ​ង/ស្រុកមួយ​ចំនួនប្រ​ជាពលរដ្ឋកំពុ​ងភៀសសឹក, ​ពង្រឹងការយាមល្បាត ប្រចាំការ ២៤ម៉ោង និង ត្រៀមកម្លាំង សម្ភារៈ មធ្យោបាយ សម្រាប់ចុះ​អន្តរាគមន៍​ជួយសង្គ្រោះប្រ​ជាពលរដ្ឋឲ្យបាន​ទាន់ពេលវេ​លា ក្នុងករណីកើតមានករណីអគ្គិភ័យ ឬគ្រោះធម្មជាតិនានាជាយថាហេតុ៕

Leave a Reply

Your email address will not be published. Required fields are marked *