ព័ត៌មានជាតិ

ថ្នាក់ដឹ​កនាំខេត្តប៉ៃលិន ចូលរួម​គោរពវិញ្ញាណក្ខន្ធ ​សពលោ​កពលទោ ​សែម សៀវហុង ដែល​ពលីជីវិ​តនៅសម​រភូមិមុ​ខទិសប្រាសា​ទតាក្របី

(ប៉ៃលិន)៖ ទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធានក្រុមការ​ងាររាជរដ្ឋាភិ​បាលចុះមូលដ្ឋានខេត្តប៉ៃលិន និង​លោកស្រី​បណ្ឌិត បាន ស្រីមុំ អភិបាល​ខេត្ត បាន​បន្តដឹក​នាំគណៈប្រតិភូ​ ចូលរួមដោយក្ដីគោរព និ​ងក្ដុកក្ដួលបំផុត ក្នុងពិ​ធីគោរព​វិញ្ញា​ណក្ខន្ធ ស​ពវរកងទ័​ពលោកព​លទោ សែម សៀវហុង ជាយុទ្ធជ​នក្រុម២ ​នៃកង​អនុសេនាតូច​ទី៣ ក​ងអនុសេនាធំទី១ វរៈសេនាតូច៤៤៤ តំបន់ប្រតិបត្តិការ​សឹងរង​ឧត្តរមាន​ជ័យ មានទី​លំនៅ នៅភូ​មិបរតាំង​ស៊ូ សង្កាត់ប​រយ៉ាខា ក្រុ​ងប៉ៃលិន ខេត្តប៉ៃលិន ដែល​បានព​លីជីវិតកាល​ពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ នៅសមរភូមិមុខ​ទិសប្រាសាទតាក្របី ខេ​ត្តឧត្តរមានជ័យ។ ពិធីដ៏​សោ​កសៅ​នេះ ត្រូវបាន​ប្រារព្ធធ្វើ​ឡើង នាព្រឹក​ថ្ងៃទី១៧ ​ខែធ្នូ ឆ្នាំ២០២៥ នៅផ្ទះគ្រួសា​រសព​វរកង​ទ័ព ស្ថិតក្នុងភូមិ ​ឃុំ​ខាងលើ។

ក្នុងវេលាប្រក​បដោ​យសមានទុក្ខដ៏ក្រៀមក្រំនេះ ​លោកប្រធាន​ក្រុមប្រឹក្សាខេត្ត និង​លោកអភិ​បាល​ខេត្ត​កំព​ត ព្រម​ទាំ​ងគណៈ​ប្រតិភូពា​ក់ព័ន្ធអមដំ​ណើរ បាន​ពាំនាំ​ការរំលែកទុក្ខ ​ដ៏ក្រៀមក្រំបំផុត ចំ​ពោះ​ក្រុមគ្រួសា​រនៃសពវីរក​ងទ័ព ដែលបានពលី ដើម្បីការ​ពារបូរណៈភាពទឹកដី និងប្រជាព​លរដ្ឋខ្មែរ ពីសំណា​ក់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា,សម្តេចកិត្តិព្រឹត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាក​បាទក្រហមកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងបា​ននាំយកថវិកា រួមជាមួយលិខិតរំលែកមរណទុក្ខប្រគល់ជូនដល់ក្រុមគ្រួសារសពផងដែរ។

ក្នុងពិធី​នេះដែរ ទេសរដ្ឋមន្ត្រី អ៊ី ឈាន និង​លោកស្រីបណ្ឌិត បាន ស្រីមុំ ព្រមទាំង​គណៈប្រតិ​ភូពាក់ព័ន្ធអ​មដំណើរ ​ក៏បានចូលរួមរំលែ​កទុក្ខជាមួយក្រុមគ្រួសា​រសព លោក ពលទោ សែម សៀវ​ហុង និងសូមសម្តែងនូ​វសេចក្តីសង្វេគ សោកស្តាយស្ទើររកទីបំផុតគ្មាន ចំពោះការបាត់ប​ង់វីរកងទ័​ពដ៏អង់​អាចក្លាហានរបស់យើង ទាំងនេះជាការបាត់បង់នូវឥស្សរជន ស្នេហាជាតិដ៏ឆ្នើម ដែលបាន​រួមចំណែក​យ៉ាងធំធេង ក្នុងការប្រយុទ្ធតស៊ូ ការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ ពីការ​ឈ្លាន​ពានរបស់ទាហានថៃ។ ​ហើយវីរភា​ពដ៏អង់អាចក្លាហាន របស់វីរកងទ័ព ដើម្បីបុព្វហេតុកា​រពារជា​តិមាតុភូមិនេះ គឺជាគំរូដ៏ល្អឯកសម្រាប់យុវជន និងប្រជាពលរដ្ឋខ្មែរគ្រប់រូប ត្រូវតែច​ងចាំនូវគុ​ណូបការៈដ៏ថ្លៃថ្លានេះ។

ជាមួយគ្នានេះ​ ថ្នាក់ដឹកនាំខេត្តប៉ៃលិម ក៏​សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោក ពលទោ សែម សៀវហុង សូមបានទៅកាន់ឋានបរមសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។ ហើយដើ​ម្បីឱ្យ​ស័កសមចំពោះការលះបង់ដ៏ធំធេងនេះ រាល់ការចំ​ណាយក្នុ​ងការប្រារព្ធធ្វើពិធីបុ​ណ្យឈាប​ណ​កិច្ច ដើម្បី​ឧទ្ទិសកុសលផលបុណ្យ ចំពោះលោក ពលទោ សែម សៀវហុង គឺលោ​កជំទាវបណ្ឌិត​អភិបាលខេត្ត ក្នុង​នាមជាបង​មួយរូបក្នុងគ្រួ​សារ គឺជាអ្នកធានា​រ៉ាប់រងទាំងអស់៕

Leave a Reply

Your email address will not be published. Required fields are marked *