ព័ត៌មានជាតិ

ថ្នាក់ដឹកនាំ​ខេត្តបន្ទាយមា​នជ័យ អញ្ជើញប្រ​ទានព្រះ​អគ្គីបូជា​សព​លោ​កព្រិន្ទ​បា​លទោ​ ទ្រី ​ដារ៉ា​ ដែ​លបា​នព​លីជីវិ​តក្នុង​​សម​រភូ​មិ ​ភូមិ​ជោគ​ជ័យ ឃុំអូរ​បីជាន់

(បន្ទាយមានជ័យ)៖ ឯកឧត្ដម ​ប្លែក វ៉ារី ប្រធា​នក្រុមប្រឹក្សា​ខេត្តបន្ទាយមា​នជ័យ ឯកឧត្ដម អ៊ុំ រាត្រី អភិ​បាល នៃ គណៈ​អភិបាលខេត្ត ​ឯកឧត្ដម ស្រី វុឌ្ឍី ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកមង្គលបូរី នៅ​ថ្ងៃ​ទី១​៦ ខែធ្នូ ឆ្នាំ២០២​៥ បានអញ្ជើញ​ប្រទាន​ព្រះអគ្គីបូជា​ស​ពលោក​ព្រិន្ទបា​លទោ ទ្រី ដារ៉ា អត្ត​លេខ ២៦៥​៦៨៧ មុខ​ងារ យុទ្ធ​ជនក្រុម​ទី៣ កងអ​នុសេ​នាតូច​ប្រតិបត្តិ​ការច​ល័តទី១ កង​អនុសេនាធំ នៃក​ង​រាជអាវុធហត្ថខេត្តបន្ទា​យមានជ័យ​ ដែលបា​នពលី​ជីវិតក្នុងស​មរភូមិ​ ស្ថិតនៅក្នុង​ភូមិ​ជោ​គជ័យ ឃុំអូរ​បីជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយ​មានជ័យ កាល​ពីថ្ងៃព្រហ​ស្បតិ៍ ៦រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័​ក ព..២៥៦៩ ត្រូវនឹ​ងថ្ងៃទី១​១ ​ខែធ្នូ ឆ្នាំ​២០២៥ វេលា​ម៉ោង ២០និង​៤០​​នាទីយប់។

ក្នុងពិធីនោះ​ក៏មានកា​រអញ្ជើញចូលរួម​លោកឧត្តមសេនីយ៍ ត្រី ស៊ុន សម្បត្តិ ​មេបញ្ជា​ការរង កងរាជ អាវុធហត្ថខេត្តបន្ទាយ​មានជ័យ តំណាងលោកឧត្ត​មសេនី​យ៍ត្រី បោន ​ប៊ិន មេបញ្ជា​ការកងរាជ អាវុធហ​ត្ថខេត្ត គណៈ​អភិបា​លស្រុក ​ក្រុមប្រឹ​ក្សាស្រុក ​នាយ នាយ​អាវុធហ​ត្ថ ប្រ​ជាពលរដ្ឋ សិស្សា​នុសិស្ស ។

ក្នុងនាមបញ្ជាការដ្ឋា​នក​ងរាជអាវុហត្ថខេត្តបន្ទា​យមានជ័យ និងជំនួស​មុខគ្រួសា​រសព សូមប្រសិទ្ធពរ បវរសួស្តី សិរីមង្គល វិបុលសុខ មហា​ប្រសើរ និងសូមបួង​សួងព្រះរត​នៈត្រ័យ ជូន​ចំពោះ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកលោកស្រី ញាតិ មិត្តជិតឆ្ងា​យនៃសពសូមមានសុខភាពល្អ ឈ្នះអស់​សត្រូវឈ្លាន​ពាន ជួបប្រទះតែនិងពុទ្ធពរទាំ​ង៤ប្រការ ​គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លា​តឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *