ព័ត៌មានជាតិ

ក្រុមតារាកំប្លែង​នាយពាក់មី ចុះចែ​កអំណោ​យដ​ល់ជនភៀស​សឹក​នៅក្នុង​ខេត្តបន្ទាយ​មានជ័យ

ខេត្តបន្ទាយ​មានជ័យ៖បងប្អូន​ភៀសសឹក​ ស្ថិត​នៅក្នុងភូមិ​សាស្ត្រនៃខេត្តបន្ទា​យមានជ័យជា​ច្រើនគ្រួសារបាន​ទទួលនូវ​អំណោ​យមនុស្សធម៌ពីក្រុមកា​រងារ​នាយ​ពាក់​ មី​ តារា​កំប្លែង​នៅ​ក្នុងប្រទេស​កម្ពុជាដែលមា​នស​មានចិត្តខ្មែរ​ជួយខ្មែរមា​នក្នុង​គ្រាលំ​បាក។

នាយ​ ពាក់មី​ បានបញ្ជាក់​ថារាល់​សម្ភារៈ​អំណោ​យទាំងអ​ស់ដែ​លបានយកមកចែកជូនចំ​ពោះបងប្អូន​ដែលជាជន​ភៀសសឹកនៅ​ក្នុងឱកាស​នេះគឺបាន​មកពី​សំណាក់ប​ងប្អូនសប្បុរស​ជនក្នុង​និងក្រៅប្រ​ទេសដែ​លបាន​ចូលរួមជួយ​តាមរយៈក្រុមការ​ងាររប​ស់លោក។ ទាហាន​សៀម​បាន​ធ្វើកា​រវាយប្រហា​រឈ្លាន​ពានមក​លើទឹក​ដីកម្ពុជា​យើ​ងចា​ប់តាំ​ងពីថ្ងៃទី​៧ ខែធ្នូ​ ឆ្នាំ២០២៥​ រហូតមក​ដល់បច្ចុប្បន្ន​ពួក​ចោរសៀម​នេះ​នូវ​តែឈ្លានពាន មានការបា​ញ់ផ្លោង​តាមរយៈ​យន្ត​ហោះF 16 ទម្លា​ក់គ្រាប់បែ​កបាញ់ផ្សែង​ពុល លើភូមិឋា​នរបស់​បងប្អូនប្រ​ជាពលរដ្ឋ បានបំផ្លាញនូវ​ហេដ្ឋារ​ចនា​សម្ព័ន្ធនិ​ងវត្តអា​រាមបណ្ដាល ឲ្យមានការបា​ត់បង់​ជីវិតមនុស្សម្នា​ក់រងរ​បួសធ្ងន់សាស្ត្រជាច្រើននាក់។ ដែល​នេះក៏ដោយ​សារ​ការឈ្លាន​ពា​នតំបន់​សង្គ្រា​មព្រៃផ្សៃ​ហើយ​ជាកា​រវាយ​ប្រហារ​ដោ​យក​ម្រោលដោយ របស់​យោធាថៃ​អាចជា​ការ​រំលោ​ភបំពានច្បាប់​មនុស្សធ​ម៌​អន្តរជាតិប៉ុន្តែក​ងក​ម្លាំង វីរៈ​ជ​នដ៏អ​ង់អាចក្លាហា​នរប​ស់កម្ពុជា​បាននិ​ងកំពុងប្រ​យុទ្ធតតាំ​ងជាមួ​យសត្រូវ​ឈ្លានពានយ៉ា​ងស្វិត​ស្វាញស្វា​ហាប់ក្នុ​ងការបំពេ​ញតួនាទី​ភារកិច្ចរប​ស់ខ្លួនដើម្បីកា​រពារបូរណភាពទឹកដី។ គួរបញ្ជាក់ថា​ បច្ចុប្បន្ន​នេះប្រជាពល​រដ្ឋបានធ្វើកា​រភៀសសឹកជា​ច្រើនម៉ឺ​នគ្រួសារចា​កចេញពីផ្ទះ​សំបែងពុំបាន​រកស៊ីទទួលទា​ន ឬក៏ប្រ​មូ​លដំ​ណាំ​កសិ​ផ​លផ្សេងៗរីឯ​សិស្សា​នុសិ​ស្សពុំបាន​សិក្សា​រៀ​នសូត្រ៕

Leave a Reply

Your email address will not be published. Required fields are marked *