ព័ត៌មានជាតិ

ពិធីចែកអំណោយមនុស្សធម៌ដល់ជនភៀសសឹកចំនួន ៣២០០គ្រួសារក្នុងស្រុកមង្គលបូរី

(ខេត្តបន្ទាយមានជ័យ) ព្រះរាជអំណោយមនុស្សធម៌របស់ព្រះករុណាព្រះបាទ​ សម្ដេចព្រះបរមនាថ​ នរោត្តម សី ហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រិយ៍នរោត្តមមុនីនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ​ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា​ តាមរយៈកាកបាទក្រហមកម្ពុជា​ ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានបាននាំយកនូវអំណោយមនុស្សធម៌ផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋជាជនភៀសសឹក នៅក្នុងតំបន់នៃស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ។

ឯកឧត្ដម អ៊ុំ រាត្រី​ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបានឲ្យដឹងថា​ បងបងប្អូនជាជនភៀសសឹកដែលបានទទួលអំណោយថ្ងៃនេះសរុបចំនួន​ ៣២០០គ្រួសារ​ ហើយមានការចែកជូនជាពីរវគ្គ​ ប្រព្រឹត្តទៅក្រោមអធិបតីភាព​ ឯកឧត្ដម​ យូ​ ឡាណាអគ្គលេខាធិការរងទី២​ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធ ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋ​មន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ។

ឯកឧត្តម ឌិត​ ទីណា​ និង​ ឯកឧត្តម​ យូ​ ឡាណា​ បានមានចិត្ត​ ស្រណោះជាពន់ពេក​ ដល់បងប្អូនជាជនភៀសសឹកក្នុងការឈ្លានពានពីព្រោះពួកចោរសៀមនិងចូលរួមសោកស្តាយចំពោះការបំផ្លិចបំផ្លាញផ្ទះសំបែង​ មិនបានរកស៊ីទទួលទានសិស្សានុសិស្សមិនបានរៀនសូត្រជាដើម។ នេះក៏ដោយសារការឈ្លានពានរបស់ពពួកចោរសៀម ទាំងកម្រោលក្នុងការវាយប្រហារមកលើអធិបតេយ្យភាពរបស់កម្ពុជា ហើយរួមនឹងការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិ​ ប៉ុន្តែកងកម្លាំងវិរៈជនដ៏អង់អាចក្លាហានរបស់ជើងបាននិងកំពុងប្រយុទ្ធតតាំងយ៉ាងស្វិតស្វាញស្វាហាប់រឹងមាំក្នុងការបំពេញតួនាទីដើម្បីការពារបូរណភាពទឹកដីកម្ពុជា។

គួរបញ្ជាក់ថា​ អំណោយ​ មនុស្ស​ធម៍​ ដែលបានយកមកផ្តល់ជូន​ ដល់ជនភាសសឹកទាំង​ ៣២០០គ្រួសារក្នុង​ ១គ្រួសារ​ ទទួល​បាន​ អង្ករ​ ២៥​kg មីជាតិ​ ២កេស​ ត្រីខ​ ២យួរ​ ទឹកសុិអុីវ​ ១យួរ​ ទទឹកសុទ្ធកម្ពុជា​ ១កេស​ ឃីត១ថង់រួមមាន​ មុង​ ភួយ​ សារុ​ងនិង​ ក្រម៉ា៕

Leave a Reply

Your email address will not be published. Required fields are marked *