ព័ត៌មានជាតិ

ឯកឧត្ដម​ កែ​ គឹមយ៉ាន​ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អញ្ជើញចុះសួរសុខទុក្ខបងប្អូនប្រជាភាសសឹកនៅតាមបណ្ដាវត្តអារាមនានា ក្នុងស្រុកមង្គលបូរី

(បន្ទាយមានជ័យ) ឯកឧត្ដម​ កែ​ គឹមយ៉ាន​ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ​ និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ​ អូនដំណើរដោយឯកឧត្តម លោកជំទាវ​ សមាជិកសភាមណ្ឌលខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះសួរសុខទុក្ខបងប្អូនប្រជាភាសឹក​ ស្នាក់នៅបណ្ដោះអាសន្នតាមបណ្ដាវត្តអារាមនានា ក្នុងស្រុកមង្គលបូរី វាចុងសប្តាហ៍នេះ។

ឯកឧត្ដម​ កែ គឹមយ៉ាន បបានមានចិត្តអាណិតស្រឡាញ់និងចូលរួមសោកស្ដាយចំពោះបងប្អូនប្រជាពលរដ្ឋរងការខូចខាតនូវផ្ទះសម្បែងផលដំណាំផ្សេងៗ ពីការបាញ់ប្រហាររបស់ពួកសៀមឈ្លានពានចាប់តាំងពីថ្ងៃទី៧ ខែធ្នូឆ្នាំ២០២៥​ ។

ឯកឧត្ដម កែ គឹមយ៉ាន បានបន្តថា​ ការវាយប្រហារនេះ​ គឺជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិរីឯកងកម្លាំងកម្ពុជាបាននិងកំពុងប្រយុទ្ធតតាំងជាមួយសត្រូវឈ្លានពានយ៉ាងស្វិតស្វាញក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួនដើម្បីការពារបូរណភាពទឹកដីកម្ពុជា​ ហេីយបងប្អូនប្រជាពលរដ្ឋបានបង្ខំចិត្តជម្លៀសខ្លួនចេញពីលំនៅឋានក៏រកទីសុវត្ថិភាពរាប់សិបម៉ឺននាក់​ មានការលំបាក។ ម្យ៉ាងទៀត​ ខកខានពុំបានប្រកបរបររកស៊ីទទួលទានផ្សេងៗពុំបានប្រមូលផលដំណាំកសិកម្មនិងសិស្សានុសិស្សពុំបានទៅសាលារៀនទេគឺដោយសារតែការឈ្លានពានពី ពួកល្មោភសង្គ្រាម ជនជាតិសៀមទោះជាយ៉ាងណាយើងជាប្រជាពលរដ្ឋខ្មែរត្រូវតែរួបរួមសាមគ្គីគ្នាជាធ្លុងមួយដើម្បីការពារសន្តិភាព៕

Leave a Reply

Your email address will not be published. Required fields are marked *