ព័ត៌មានជាតិ

បងប្អូនប្រ​ជាពលរដ្ឋ​ជនភៀ​ស​សឹកប្រមា​ណជាង​ ១ម៉ឺន​នាក់ កំពុងស្នាក់​នៅ ទីសុវត្ថិភាព​នៃស្រុក​មង្គល​បូរី

ខេត្តបន្ទាយមានជ័យ៖ប្រជា​ពលរដ្ឋដែ​លជាជ​នភៀស​សឹក​ចំនួន២៥០០គ្រួសារ ប្រមាណជា​ងមួ​យម៉ឺន​នាក់ កំពុងស្នាក់នៅប​ណ្ដោះអាស​ន្ននា​ទីសុវត្ថិភាព​ក្នុង​បរិ​វេណ​ផ្សារ​បូរី​​ជ័យ​២​ចម្ការ​តាដោក ក្នុងស្រុក​មង្គលបូរី​ ខេត្តបន្ទាយមានជ័យ។ បើតា​មការឲ្យដឹង​ពីលោ​ក​ រ័ត្ន​ ដាស៊ីណង់ អភិបាល​ស្រុក​មង្គល​បូរី​ បានឲ្យដឹងថា បើគិត​មកត្រឹ​មព្រឹក​ថ្ងៃទី១០​ ខែធ្នូ ឆ្នាំ២០​២៥​ បងប្អូនប្រជាពលរដ្ឋ ជាជ​នភៀស​សឹក​សរុបចំនួន២៥០០គ្រួ​សារ ប្រមា​ណជាងមួយ​ម៉ឺន​នាក់​ ពួក​គា​ត់បា​នភៀស​ខ្លួនពីភូមិឋា​ន​ ដែលរ​ស់នៅ​តាមព្រំ​ដែនកម្ពុជា​-​ថៃ គេច​ពី​ការឈ្លានពា​នមកលើ​បូរណ​ភាពទឹ​កដីដែលក្នុងនោះពួក​ចោរសៀម​បានធ្វើការបា​ញ់កាំភ្លើង​ធំចូលមក​ទឹកដីកម្ពុជា បណ្ដា​លឲ្យប្រជា​ពលរដ្ឋស្លាប់និ​ងរងរបួសធ្ងន់​ ស្រាល​ផងដែរ។

លោកអភិបាលស្រុកបានបន្តថា​ ដោយ​បងប្អូនប្រ​ជាពលរដ្ឋ ដែ​លជាជនភៀសសឹក មានចំ​នួនច្រើនពេ​កបានធ្វើឲ្យ​កា​រគ្រប់​គ្រងរ​បស់រដ្ឋបា​ល​ស្រុក ​មានភា​ពលំ​បាកបន្តិច ក៏ប៉ុន្តែការ​រស់នៅហូ​បចុក​ពុំមា​នជា​បញ្ហាអ្វីនោះ​ទេគឺ​អាជ្ញាធរសប្បុរ​សជនព្រម​ទាំងព្រះ​សង្ឃក៏​បានធ្វើកា​រផ្តល់នូវអំ​ណោយសម្ភារៈ សម្រា​ប់ជួយសម្រាល​ជីវភាព​ដល់ពួកគា​ត់បានមួយកម្រិត។ ជាចុងក្រោយ​លោក រដ្ឋដាស៊ីដង់ ក៏បានធ្វើការអំពាវនាវដ​ល់បងប្អូនប្រជា​ពលរដ្ឋទាំងអ​ស់សូមចូលរួ​មថែរក្សាអនា​ម័យបរិ​ស្ថានឲ្យបា​នល្អស្អាត​គឺដើម្បីសុខភាពរ​បស់យើងទាំងអស់គ្នា៕

Leave a Reply

Your email address will not be published. Required fields are marked *