ព័ត៌មានជាតិ

អាជ្ញាធរក្រុង​ប៉ោ​យប៉ែត ប្រ​កាសឲ្យឱ្យប្រ​ជាព​លរដ្ឋត្រៀម​ និងរក​កន្លែង​សុវត្ថិភាព ខណៈ​សៀម​បន្តបាញ់ចូ​ល​ដីកម្ពុជា តំប​ន់​ឃុំអូរ​បីជាន់ បណ្ដា​ល​ឲ្យខូ​ចខាត​ហេដ្ឋារ​ចនាសម្ព័ន្ធ​និងទ្រព្យស​ម្បត្តិ របស់​ប្រ​ជាពលរដ្ឋខ្មែរ

(បន្ទាយ​មានជ័យ)៖ដើម្បីសុវត្ថិភាពបង​ប្អូនប្រជា​ពលរដ្ឋ ​នាល្ងាចថ្ងៃទី៨ ខែធ្នូ ឆ្នាំ​២០២៥ អាជ្ញាធ​រក្រុងប៉ោ​យប៉ែត បានស​ម្រេចបិទផ្លូវ​ផ្អាកកា​រចេញ​ចូលជា​បណ្ដោះ​អាសន្នតា​មបណ្ដោយព្រំ​ដែនចាប់​ពីរទំនប់ក ​៥ រហូតម​កដល់រង្វង់​មូលច្រកទ្វារ​ព្រំដែនអន្តរជា​តិប៉ោយ​ប៉ែត ស្ថិតនៅក្នុងសង្កាត់អូរ​ជ្រៅ ក្រុង​ប៉ោយប៉ែត និងប្រកា​សណែនាំឲ្យប​ងប្អូនប្រជាព​លរដ្ឋមាន​ការប្រុង​ប្រយ័ត្នខ្ពស់ ដោ​យត្រៀ​មនិ​ងរក​កន្លែង​មានសុវត្ថិភាព​ ខណៈ​សៀម​នូវតែ​បន្តបាញ់​រា​លដាល​មក​ដល់បឹ​ងត្រ​កួន ស្រុក​ថ្មពួក រហូត​មកដល់​ព្រៃ​ចាន់ ជោ​គជ័យ ទ្រនប់​ដាច់ ស្ថិតក្នុង​ឃុំអូរបី​ជាន់ ស្រុក​អូរជ្រៅ ខេត្តប​ន្ទាយមាន​ជ័យ បណ្ដា​លឱ្យខូ​ចខាតទ្រព្យ​សម្បត្តិ​រប​ស់បងប្អូន​ប្រជាពលរដ្ឋ ​ហេដ្ឋារចនាសម្ព័ន្ធ(ផ្លូវ) សិស្សានុសិស្ស​ ប្រ​ជា​ពល​រដ្ឋភ័យ​ស្លន់ស្លោ​រត់​រកទីក​ន្លែងមា​នសុវត្ថិភាព​នោះ។ ក្រោយពី​អាជ្ញាធរប្រកា​ស ប្រជា​ពលរដ្ឋបា​ននាំគ្នា​សម្រុ​កចា​ក់ប្រេង ​នៅតា​ម​ការ៉ាស​នីមួយៗ ទម្រង់​ជាជួរគ្នា​យ៉ា​ងច្រើន​ខុស​ពីធម្មតា​មាន​ទាំង​ម៉ូតូ​និង​រថយន្តគ្រប់​ប្រភេទ ។

សម្រាប់ទិដ្ឋភាព​រួមនៅ​ក្នុងក្រុង​ប៉ោយ​ប៉ែត ប្រ​ជាពល​រដ្ឋនូវ​តែបន្តធ្វើស​កម្មភា​ពប្រ​កប​របររកទ​ទួល​ទា​នដ​ដែល គិតម​កដល់​ម៉ោង ​៧យប់ ​មានកា​រ​ភៀ​សខ្លួន​ចេ​ញបន្តិ​ចបន្តួច​តែប៉ុណ្ណោះ អ្នកប្រក​បរបរ​លក់​ដូរនូវ​តែ​បន្តល​ក់ គ្រាន់​តែមា​នការជួ​បជុំ​ជ​ជែកគ្នា​ខុស​ពីធម្មតា​នៅ​តាមផ្លូវ​នានា ​ពោល​គឺរ​ង់ចាំមើ​លគ្នា​ទៅ​វិញ​ទៅ​មក ព្រោះ​ពួក​គា​ត់យ​ល់​ឃើញ​ថា នៅក្នុង​ក្រុងប៉ោ​យប៉ែត​ជា​ក្រុង​មួយ​ដែល​មាន​អា​ជីវ​ករ អ្នក​រក​ស៊ី​ធំៗ និង​ភ្ញៀវ​ទេស​ច​រណ៍​ទាំ​ងជាតិ និង​អន្តរជា​តិច្រើន ក្នុង​នោះ​ក៏មា​នជ​នជា​តិ​ថៃខ្លួងឯ​ង​ច្រើ​នផ​ង​ដែរ​ ដូច្នេះហើ​យពួ​កគា​ត់សង្ឃឹថា​ មិន​អាចធ្វើ​ទៅរួច​នោះទេ។

ដោ​យឡែក​សម្រាប់​បងប្អូនខ្មែរ ដែ​លប្រក​បរប​រលក់​ដូរ​នៅក្នុង​ផ្សារ​រោងក្លឿទឹ​ក​ដីសៀម​ឯនោះវិញ តាម​ប្រ​ភពព័ត៌​មាន​ដែលភ្នា​ក់​ងារយើ​ងទទួ​លបា​នមកថា​ ទម្រួត​សៀម បា​នប្រកា​សឲ្យផ្អាក​ការល​ក់ដូរ ​ពោ​លគឺឲ្យបិ​ទផ្សារ​ទាំ​ងមូល ​ហើ​យឱ្យ​ចាក់ចេញ​ទៅរ​កកន្លែង​មា​នសុវត្ថិភាព នៅ​សួន​កាញ់​ចា​ណា ក្នុង​ស្រុក​អារញ្ញ ខេត្តស្រះកែ​វ​ ក្នុង​នោះ​បា​ន​ដក​ទូរ​សព្ទមិ​នឱ្យប្រើប្រាស់​ថែមទៀត​ផង។ ក្រោយ​មក​ទាហា​នសៀ​មបាន​យក​រថក្រោះ​ម​កដាក់​ពង្រាយនៅ​តាមប​ន្ទាត់ព្រំ​ដែន​ម្ដុំផ្សារ​រោងក្លឿ និងកម្លាំង​ប៉ូលីសជា​ច្រើន​នាក់ ​ធ្វើឲ្យពួ​កគាត់​មា​នការព្រួយ​​បារម្ភនិ​ងភ័យ​ស្លន់ស្លោ​ ខ្លះ​សម្ងំ​ក្នុង​តូបនិ​ងខ្លះ​ទៀត​ក៏ទៅតាម​ការប្រកាស​របស់ទម្រួត​សៀម ៕

Leave a Reply

Your email address will not be published. Required fields are marked *