ព័ត៌មានជាតិ

ក្រុម​ប្រឹក្សា​ខេត្ត​ប៉ៃលិ​ន បើកកិច្ច​ប្រជុំ​សាមញ្ញលើ​កទី១​៩​ អ​ណត្តិទី៤

ប៉ៃលិន៖ នាព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៥ ក្រុមប្រឹក្សា​ខេត្តប៉ៃលិន បានបើ​កកិច្ចប្រជុំ​សាមញ្ញលើក​ទី១៩ អាណត្តិ​ទី៤ រ​បស់ខ្លួន ស្ថិត​ក្រោមអធិ​បតីភាព ឯក​ឧត្តម ជា​ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និង លោ​កជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ព្រមទាំ​ងមានកា​រចូលរួមពីសំ​ណាក់ឯកឧត្តម លោកជំទាវសមាជិកក្រុម ប្រឹក្សាខេត្ត, គណៈអភិបាលខេត្ត នាយក នាយករងរដ្ឋបាលខេត្ត នាយកទីចាត់ការ លោកលោកស្រី ប្រធានមន្ទីរអង្គភាព ស្ថាប័នជុំវិញខេត្ត និងអា​ជ្ញាធរក្រុងស្រុក ជាច្រើននាក់ផងដែរ។

ក្នុងកិច្ចប្រជុំ​នេះមានរបៀបវា​រៈដូចជា ៖ ១.ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុ នៃកិច្ច​ប្រជុំសា​មញ្ញលើកទី ១៨ របស់ក្រុមប្រឹក្សាខេត្តប៉ៃលិន អាណត្តិទី៤, .ពិនិត្យ និងអនុម័ត​សេច​ក្តីព្រាង​របាយការណ៍ ស្តីពីការអនុវត្តការងារ ប្រចាំខែវិច្ឆិកា ឆ្នាំ២០២៥ និងទិសដៅការងារបន្ត របស់​រដ្ឋ​បាលខេត្តប៉ៃលិន, .បញ្ហាផ្សេងៗ។

ក្រោយពីបានស្តាប់ការលើកឡើងពីរបៀបវារៈ និងបញ្ហាសំខាន់ៗក្នុងកិច្ចប្រជុំរួចមក លោកជំ​ទាវប​ណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមាន​ប្រសាសន៍ក្រើ​នរំលឹកមន្ទីរជំនា​ញស្ថាប័នជុំវិញ​ខេត្ត និងអាជ្ញាធរ ក្រុង/ ស្រុក ត្រូវមើលឡើងវិញ នូវរាល់បញ្ហានាពេលកន្លងមក មិនត្រូវទុកចោល​នោះទេ គឺត្រូវដោះស្រាយជូនពលរដ្ឋឱ្យ បានទាន់ពេលវេលា ជាពិសេសត្រូវយ​កចិត្តទុក្ខដា​ក់ខ្ពស់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនពលករ ដែលទើបវិល ត្រឡប់មក​ពីប្រទេស​ថៃ ព្រមទាំងស​ហការគ្នាជួយសម្រប​សម្រួលរកការ​ងារជូនពួកគា​ត់ផងដែរ។

លោ​កជំទាវបណ្ឌិតអភិបាលខេត្ត ក៍បា​នមានប្រសាសន៍កោតសរសើរ ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកង​កម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ ដែលកន្លងម​កបានសហការគ្នាធ្វើការងារ តាមតួរនាទី​ភារៈ​កិច្ច ប្រកបដោយការទទួលខុស ត្រូវខ្ពស់ជា​ពិសេសបានចូលរួម​ក្នុងការការពារបូរណៈ​ភាពទឹ​កដី, ថែរក្សាសន្តិសុខ​សណ្តាប់ធ្នាប់សាធារណៈ, ការបម្រើ សេវាសាធារណៈ​នានាបានល្អប្រ​សើ និងបានក​សាងសមិទ្ធផលនានា នៅតាមមូលដ្ឋានឱ្យលេចឡើងជារូបរាង ដែលជា ការរួមចំណែ​កឲ្យខេត្តប៉ៃលិ​ន យើងមា​នភាពរីកចម្រើន ស្របតាមគោលន​យោបាយដ៏ត្រឹម​ត្រូវរបស់រាជរដ្ឋាភិបា​លកម្ពុជា ដែលមា​នសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី​នៃព្រះរាជាណាច​ក្រកម្ពុជា។

មានប្រសា​សន៍​បូកសរុបក្នុងកិច្ចប្រជុំ ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន បានមាន​ប្រសា​សន៍ កោ​តសរសើរ និងវាយតម្លៃខ្ពស់ ចំពោះរដ្ឋបាលខេត្តប៉ៃលិន ដែលមានលោកជំទា​វបណ្ឌិ​ត បាន ស្រីមុំ ជាអភិបាលខេត្ត បានខិតខំប្រឹងប្រែងធ្វើការដោះស្រាយនូវរាល់បញ្ហានានា ជូនដល់ប្រ​ជាព​លរដ្ឋ និងការអនុវត្តនូវគោលនយោបាយភូមិ/ឃុំ មានសុវត្តិភាព នៅតាមមូលដ្ឋានប្រកប​ដោយប្រសិទ្ធិភា​ពខ្ពស់ និ​ងបានធ្វើការ​អភិវឌ្ឍខេត្ត ឱ្យមា​នការរីកចំរើនជាបន្ត បន្ទាប់គួរជាទីមោទន ដែលធ្វើអោយភ្ញៀវជាតិ និងអន្តរជាតិមកកំសាន្ត មានការស្ងើចសសើរមិនដាច់ពីមាត់ ចំពោះការ កែប្រែមុខ​មាត់ថ្មី របស់ខេត្តប៉ៃលិន ជាពិសេសបានជួយ​សម្របសម្រួលដោះ​ស្រាយបញ្ហាជូនប្រជា​ពលករ ដែលវិញត្រឡប់ មក​ពីប្រទេសថៃ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ និងបានស្វះស្វែង​ទំនាក់ទំនងជាមួ​យក្រុមហ៊ុនរក​ការងារជូនបងប្អូន ពលករទាំងនោះផងដែរ ។

នៅក្នុងឱកាសនោះផងដែរ ឯកឧត្តមប្រធានក្រុមប្រឹក្សា ក៍បានមានប្រសាសន៍ផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ មន្ត្រីរាជ​ការ ទាំងអស់ ត្រូវបន្តខិតខំបន្ថែមទៀត ក្នុងន័យបម្រើដល់ផលប្រយោជន៍ និងសេចក្តីត្រូវ​ការរបស់​ប្រជា​ពលរដ្ឋ ដោយត្រូវយក ចិត្តទុកដាក់ខ្ពស់ទៅលើការដោះស្រាយបញ្ហាប្រឈមនានា ក៍ដូចជាបំរើ សេវា​សាធារណៈជូនប្រជាពលរដ្ឋ ឱ្យបានឆាប់ រហ័សទាន់សភាពការណ៍ និងមាន​ប្រសិទ្ធភា​ពខ្ពស់ ស្របទៅនឹងគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់ កាលទី១ របស់រា​ជរដ្ឋា​ភិបាល អាណត្តិទី៧ នេះ៕

Leave a Reply

Your email address will not be published. Required fields are marked *