ព័ត៌មានជាតិ

ពិធីប្រគេន​ គ្រឿង​ឧបភោគ​បរិភោគ​ និង​បច្ច័យ​ដល់ព្រះសង្ឃភាសឹក​ តាមបន្ទាត់ព្រំដែន​ កម្ពុជា​-ថៃ

(បន្ទាយមានជ័យ)៖ដោយពិនិត្យមើលឃើញ​ ពីភាពលំបាក​របស់ព្រះសង្ឃ​ ដែលបាននិមន្តភាសឹក​ មករកទីសុវត្ថិភាពនៅក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ឯកឧត្តមបណ្ឌិត​ ចាយ​ បូរិន្ទ​ រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា​ រួមនិងលោកជំទាវ​ ព្រមទាំងសម្ដេចមហាសុមេធាធិបតីកិត្តិឧទ្ទេសបណ្ឌិត អំ លឹមហេង​ ព្រះសង្ឃនាយក​ នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការប្រគល់នូវគ្រឿងឧបភោគបរិភោគរួមនឹងបច្ច័យតាមរយៈមន្ទីរធម្មការនិងសាសនាខេត្តនៅព្រឹកថ្ងៃទី១២​ ខែធ្នូ​ ឆ្នាំ២០២៥ នៅបរិវេណ​ វត្តគិរីជុំចំការខ្នុរ​ ក្នុងក្រុងសិរីសោភ័ណ​ ទៅព្រះសង្ឃទាំងអស់បានធ្វើការភៀសសឹកចេញពីវត្ត​ ជាប់ព្រំដែនខ្មែរ-ថៃ ដែលបច្ចុប្បន្នពួកចោរសៀមឈ្លានពានកំពុងធ្វើការ រំលោភមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា​ ដោយកម្រោលនិងព្រៃផ្សៃបំផុត។

ព្រះសមណញាណ​ ណាប់​ មុឺន​ ព្រះបាឡាត់ គណខេត្ត្តបានមានសង្ឃដេការអំណរព្រះគុណចំពោះទឹកប្រទ័យ​ និងទឹកចិត្តដ៏ល្អប្រពៃរបស់សម្ដេចសង្ឃ​ និងឯកឧត្តមបណ្ឌិត​ ចាយ​ បូរិន​ និងលោកជំទាវ​ តែងគិតគូរខ្ពស់ ដល់ព្រះសង្ឃភាសសឹក​ ដោយសារការឈ្លានពានរបស់សៀម។

លោក​ បៀវ​ ថាន​ បានមាន​ប្រសាសន៍​ថា​ ក្នុងស្ថានភាពកំពុងតែមានភាពតានតឹងបងប្អូនប្រជាពលរដ្ឋរួមជាមួយនឹងព្រះសង្ឃបានបង្ខំជម្លៀសចេញពីភូមិឋានក៏ដូចជាវត្តអារាមមកស្នាក់នៅកន្លែងសុវត្ថិភាពកាន់តែមានការកើនឡើងរាប់សិបពាន់គ្រួសារ​ ខ្លះរស់នៅក្រោមតង់កៅស៊ូ មានភាពលំបាក​ ខ្លះទៀតមិនបានរកស៊ីទទួលទានប្រកបរបរពុំបានប្រមូលផលដំណាំផ្សេងៗសិស្សានុសិស្សពុំបានសិក្សារៀនសូត្រ​ ហើយការវាយប្រហារដ៏កម្រោលដែលមិនរើសគោលដៅរបស់ជនជាតិថៃ​ គឺជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិ​ ក៏ប៉ុន្តែកងកម្លាំងយុទ្ធជនដ៏អង់អាចក្លាហានរបស់កម្ពុជាបាននិងកំពុងប្រយុទ្ធតតាំង យ៉ាងស្វិតស្វាញអស់ពីកម្លាំងកាយចិត្តក្នុងការបំពេញតួនាទីរបស់ខ្លួនដើម្បីការពារបូរណភាពទឹកដី៕

Leave a Reply

Your email address will not be published. Required fields are marked *