ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា ស្នើដល់សមាជិកថ្មី នៃក្រុមគ្រួ​សារគ​ណបក្សប្រ​ជាជន​កម្ពុជា​ ឃុំមេព្រីង ចំនួន​ ៩៩៩នាក់​ រក្សា​គោលជំហ​រ និងភា​ពស្មោះត្រង់ចំ​ពោះគណបក្ស

(កំពង់ចាម)៖ឯកឧត្តម អ៊ុន ចាន់ដា ​សមាជិកគណៈ គណៈកម្មាធិ​ការកណ្តាលគ​ណបក្សប្រជាជ​នកម្ពុជា, ប្រធានគណៈ​កម្មាធិ​ការបក្សខេត្តកំ​ពង់ចាម បាន​ស្នើដល់សមាជិកថ្មី នៃក្រុមគ្រួសារគ​ណបក្សប្រជា​ជនកម្ពុជា​ ឃុំមេព្រីង ស្រុក​បាធាយ ចំនួន​ ៩៩៩នាក់​ ដែលត្រូវបាន​ប្រកាសទទួល​ស្គាល់ និងបញ្ចូល​ជាសមា​ជិកថ្មី ត្រូវរក្សា​គោលជំ​ហរ និង​ភាពស្មោះត្រង់​ចំពោះគណបក្ស ដើម្បី​គណបក្ស​មាន​លទ្ធភាពក្នុងកា​រដឹកនាំ និងអ​ភិវឌ្ឍន៍ប្រទេ​សជាតិឲ្យបានយូរអង្វែង។ ការថ្លែង​បែបនេះ នៅក្នុងពិ​ធី​សំណេះសំណា​ល និងប្រកា​សទទួល​ស្គាល់ បញ្ចូលស​មាជិកថ្មី នៃក្រុម​គ្រួសារគ​ណបក្សប្រជា​ជនកម្ពុជា ឃុំមេព្រីង ស្រុក​បាធាយ ចំនួន​ ៩៩៩នាក់​ ស្ថិតនៅក្នុងមេព្រីង នាថ្ងៃ​ទី៤ ខែវិច្ឆិកា​ ឆ្នាំ២​០២៥។

បន្ទាប់ពីធ្វើពិធីបញ្ចូល​សមាជិកគណបក្សតា​មលក្ខន្តិក:ដែលបា​នកំណត់រួច ឯក​ឧត្តម អ៊ុន ចាន់ដា ប្រធានគ​ណៈកម្មាធិ​ការបក្សខេត្ត បាន​សម្ដែងការស្វាគ​មន៍យ៉ាងកក់ក្តៅ ប្រកបដោយក្ដីសោ​មនស្ស​រីករាយ​ និងស្និទ្ធស្នា​លបំផុត ចំពោះបងប្អូន​ដែលមានស្មារតី និងឆន្ទៈចូលរួមគាំ​ទ្រយ៉ាង​ក្លៀវក្លា ជា​មួយគណបក្សប្រជាជនកម្ពុជា។ ទាំងនេះ គឺដោយសារការមើលឃើញពីការដឹកនាំត្រឹមត្រូវ និងភាពរី​កចម្រើនលើគ្រប់វិស័យរ​បស់ប្រទេ​សជាតិ ក្រោមការដឹកនាំ ដ៏ឈ្លាសវៃ និងស្វាហាប់ ប្រកបដោយ​គតិបណ្ឌិតរ​បស់ប្រមុខថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលមានស​ម្ដេចអគ្គមហា​សេនាបតីតេ​ជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេច​ម​ហាបវរ​ធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយក រដ្ឋមន្ត្រី នៃព្រះរា​ជាណាចក្រកម្ពុជា។

ឯកឧត្តម​ ប្រធានគណ​បក្សខេត្ត ថ្លែងប​ន្តថា គ​ណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែល​មានប្រ​វត្តិ​យូរ​ជាងគណបក្ស​ណាទាំងអស់ និងមានស្នាដៃជាសមិទ្ធផលយ៉ាងច្រើនឥតគណនា ចំពោះប្រទេ​សជាតិ ប្រឆាំងអាណានិគម និងការឈ្លាពានរបស់បរទេសគ្រប់ជំនាន់ រំដោះប្រទេ​សពីរបបប្រ​ល័យពូជសា​សន៍ ការបញ្ចប់សង្គ្រាម និងបង្រួបបង្រួមជាតិ នាំមកនូវលទ្ធិប្រ​ជាធិប​តេយ្យ សេរីព​ហុបក្ស និងធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍរហូតបច្ចុប្បន្ន។

ឯកឧត្តម​ អ៊ុន ចាន់ដា បន្តថា ​ចំពោះបញ្ហាជំ​លោះព្រំដែន សូមបងប្អូនសមាជិក សមាជិកាទាំងអស់ បន្តការ​ជឿជាក់លើការដឹកនាំដ៏ឈ្លាសវៃ និងស្វាហាប់ របស់ប្រមុខដឹកនាំរបស់យើង ដែលបាន​ប្រកាន់ខ្ជាប់នូវ​គោលការណ៍ ស្ងៀមស្ងាត់ តែមិននៅស្ងៀមរហូតទទួលបានផ្លែផ្កាយ៉ាងត្រចះត្រចង់ និងល្បីរន្ទឺលើឆាកអន្តរជាតិ៕

Leave a Reply

Your email address will not be published. Required fields are marked *