ព័ត៌មានជាតិ

រោងច​ក្រក្នុង​ខេត្តហ៊ឺ​ណាន សាធា​រណៈរដ្ឋប្រជា​មានិត​ចិន គ្រោង​នឹងម​កបើ​ករោង​ចក្រនៅក្នុង​ខេត្ត​ប៉ៃលិន នា​ពេលឆាប់ៗនេះ តាមរ​យៈដំ​ណើរទស្សន​កិច្ចរបស់​លោក​ជំទាវ​អភិបា​លខេត្តប៉ៃលិន

ខេត្តប៉ៃលិន ៖ កាលពីថ្ងៃទី០៣ ខែវិច្ឆិការ ឆ្នាំ២០២៥ កន្លង​ទៅនេះ លោ​កជំទាវ បាន ស្រីមុំ អភិបាល​ខេត្តប៉ៃ​លិន បានដឹក​នាំគណៈ​ប្រតិភូ​ចំនួន១​៤រូប រួម​មាន តំ​ណាងក្រសួងបរិស្ថាន តំណាង​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) តំណា​ងក្រសួងឧស្សាហ​កម្ម វិទ្យាសា​ស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំង​ថ្នាក់​ដឹកនាំ និងមន្ត្រីរាជ​ការចំណុះ​រដ្ឋបាលខេ​ត្តប៉ៃលិន អញ្ជើញធ្វើទ​ស្សនកិច្ចសិក្សា​ស្វែងយល់ ពីរោង​ចក្រឧស្សាហក​ម្មទំនើប និងបច្ចេកវិទ្យាថ្មី ដើម្បីការពារ​បំពុលបរិស្ថាន  ក្នុង​ក្រុងឡូឌី ខេត្តហ៊ឺណាន ប្រទេសចិន។

ប្រភព​ព័ត៌មានពីមន្ត្រីសា​លាខេត្តប៉ៃលិន​បានឲ្យដឹងថា គោល​បំណងនៃទស្សនកិច្ចនេះ គឺដើម្បី​ពង្រឹងទំនាក់ទំ​នង និងស្វែងរ​កឱកាសស​ហការជាមួយវិនិ​យោគិន និងសហគ្រាសឧស្សាហកម្ម ចិន ដើម្បីស្វែងយ​ល់អំពីបច្ចេកវិទ្យា និងប្រព័ន្ធគ្រប់គ្រងទំនើប ក្នុងវិស័យឧស្សាហកម្ម។

លើសពី​នេះទៀត ការធ្វើទស្សនកិច្ច ​មានបំណងទាក់ទា​ញវិនិយោគថ្មីៗ ទៅកាន់ប្រទេសកម្ពុជា ជាពិ​សេ​សខេត្តប៉ៃលិន ដើម្បីបង្កើនឱកាសការងារ របស់ប្រជាពលរដ្ឋ និងជំរុញ​សេដ្ឋកិច្ចក្នុងតំ​បន់ឲ្យរីកច​ម្រើន ​តាមគោលនយោបាយរបស់​រាជរដ្ឋាភិបាល។

ជាលទ្ធផលនៃទ​ស្សនកិច្ចនេះ មានស្ថាប័ន និងសហគ្រាសឧស្សាហក​ម្មមួយ នៅខេត្តហ៊ឺណាន បង្ហា​ញចំណា​ប់អារម្មណ៍ខ្ពស់លើឱកាសវិនិយោគនៅកម្ពុជា និងគ្រោ​ងបើករោង​ចក្រនៅ​ខេត្តប៉ៃលិនក្នុងរ​យៈពេលដ៏ខ្លីខាងមុខ ដែលជាសញ្ញាដ៏ល្អនៃភាពជោគជ័យ និងការខិតខំប្រឹងប្រែងរបស់លោកជំទាវ អភិបាលខេត្ត ក្នុងការទាក់ទាញវិនិយោគ និងលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន។

នៅចុងបញ្ចប់ គ​ណៈប្រតិភូបានថ្លែងអំណរគុណដល់ភាគីចិន និងសហគ្រាសទទួលស្វាគមន៍ សម្រាប់ការយក​ចិត្តទុកដាក់យ៉ាងកក់ក្តៅ ការផ្តល់សហការយ៉ាងរួសរាយរាក់ទាក់ និងការចែក​រំលែកបទពិសោ​ធន៍ដ៏មានតម្លៃផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *