ព័ត៌មានជាតិ

លោកឧត្តមសេ​នីយ៍ទោ សិទ្ធិ ឡោះ ​បញ្ជូនកម្លាំងន​គរបាល​ជាច្រើនរូប ចុះប្រតិ​បត្តិការ​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភា​ព និងសម្រួល​ចរាចរណ៍ជូន​ប្រជាពលរដ្ឋ ក្នុងឱកា​សព្រះរាជ​ពិធីបុណ្យអុំ​ទូក បណ្ដែតប្រទីប និ​ងសំពះព្រះ​ខែ អក​អំបុក

បន្ទាយមានជ័យ៖នៅថ្ងៃទី០៤,០៥,០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ លោ​កឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នង​ការ​នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមា​នជ័យ បាន​ចាត់ចាត់តាំងកម្លាំងនគរបាលជាច្រើនរូប ចុះ​ប្រតិបត្តិការកា​រពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព និង​សម្រួលចរាចរ​ណ៍ជូនប្រជាពលរដ្ឋ ក្នុង​ឱកាសព្រះរាជពិធី​បុណ្យអុំទូក បណ្ដែតប្រ​ទីប និងសំពះព្រះ​ខែ អកអំបុក ។

ពិធីនេះ​ត្រូវបានប្រារព្ធឡើង ដោយរដ្ឋបាលខេត្តបន្ទា​យមានជ័យ ដោយមានកា​រចូលរួមពី មន្ទីរ ស្ថាប័ន​ពាក់ព័ន្ធ រដ្ឋបានក្រុងស្រុក ដែ​លមានរយៈពេល​ ៣ថ្ងៃ ​ជារៀងរា​ល់ឆ្នាំគឺថ្ងៃ១​៤ ១៥កើត និង ១រោច​ ខែកត្តិក គឺដើម្បីសម្តែង​កត្តញ្ញូកត​វេទីដល់​ទន្លេ​មេគង្គ និងបឹងទន្លេសាប ដែលបានផ្តល់ជី​រជាតិយ៉ា​ងសំខាន់​សម្រាប់បម្រើវិស័​យកសិកម្ម ព្រមទាំងដើម្បីរំឮកដល់វីរ​ភាពរបស់កង​ទ័ពជើងទឹក​ខ្មែរតាំងពីសម័យបូរាណកាលមក។

ក្នុងឱកាស​ដ៏វិសេសវិសា​លនេះផងដែរ ​លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានចាត់តាំងកម្លាំង​នគរបាល នាំយកប្រទីបស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យទៅចូលរូមបណ្តែត នៅក្នុងស្ទឹ​ងព្រះ​ពន្លា ភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *