ក្រុងប៉ោយប៉ែត៖នៅព្រឹកថ្ងៃអាទិត្យ ៣រោច ខែអស្សុជ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤នេះ លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត បានដឹកនាំក្រុមការងារសង្កាត់និមិត្តបានសហការជាមួយក្រុមហ៊ុនអានកូរចុះបើកទំនប់ឲ្យទឹកហូរនៅសំណង់បង្ហារហូរធ្លាក់មកតាមស្ទឹងភូមិរស្មីសេរីភាព និងភូមិកូបធំ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ដើម្បីរំដោះទឹកចេញពីតំបន់ដែលមានការជន់លិច។ ស្ថានភាពទឹកនៅតែបន្ទហូរ ក្រុមការងារកំពុងតែតាមដានកម្រិតទឹកបន្តទៀត អាស្រ័យហេតុនេះសូមពុកម៉េបងប្អូននៅបណ្ដាលភូមិខាងក្រោមជ្រាបជាព័ត៌មាន និងមានការប្រុងប្រយ័ត្នចំពោះទឹកជំនន់ទឹកភ្លៀងនេះ។
Author: champey

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឆ្មក់បង្ក្រាបទីតាំងខារ៉ាអូខេនិងក្លឹប យីហោ ហូលីវូត ឃាត់បានមនុស្ស4នាក់ សំងំប្រើប្រាស់គ្រឿងញៀន បន្ទាយមានជ័យ៖ កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឆ្មក់បង្ក្រាបទីតាំងខារ៉ាអូខេយីហោ ហូលីវូត ឃាត់បានមនុស្ស៤នាក់ សំងំប្រើប្រាស់គ្រឿងញៀន នៅក្នុងបន្ទប់ខារ៉ាអូខេខាងលើ នៅយប់រំលងអាធាត្រឈានចូលថ្ងៃទី20 ខែតុលា ឆ្នាំ2024 នៅទីតាំងKTV B9 ចាស់ ប្តូរយីហោ (ហូលីវូត) ក្នុងភូមិក្បាលស្ពានមួយ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ លោកវរសេនីយ៍ទោ កែវ ដូល អធិការរងទទួលផ្នែកប្រឆាំងគ្រឿងញៀនក្រុងប៉ោយប៉ែត បានប្រាប់ថា៖ ដោយមានការចុះផ្សាយពីសារព័ត៌មានថាមានការប្រើប្រាស់គ្រឿងញៀនខុសច្បាប់នៅ (ខេ ធី វី)និងក្លឹប មួយកន្លែងយីហោ(ហូលីវូត)។ តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កម្លាំងចំរុះនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត និងមានការការសម្របសម្រួលពីលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យបានចុះទៅដល់ទីតាំង(ខេ ធី វី) យីហោ(ហូលីវូដ)។ លោក អធិការរងផ្នែកប្រឆាំងគ្រឿងញៀនបានបញ្ជាក់ថា៖ ពេលចុះទៅដល់ […]
ក្រុងប៉ោយប៉ែត : ដោយឃើញមានព័ត៌មានធ្វើការផ្សព្វផ្សាយតាមបណ្ដាញសង្គមមួយចំនួន ថា ទីតាំងកន្លែងកំសាន្តមួយកន្លែង ដែលមាន ឈ្មោះ ថា ហូ លីវូដ ស្ថិតនៅក្នុងភូមិក្បាលស្ពាន ១ សង្កាត់ អូរជ្រៅ ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ មានការប្រើប្រាស់ គ្រឿងញៀនថ្នាំសប្បាយក៏ដូចជាមានទូរបាញ់ត្រីបង្កប់ល្បែងស៊ីសងនោះ
ហើយនៅវេលាម៉ោង ២ ទាបភ្លឺ ត្រូវនិងថ្ងៃទី ២០ខែតុលាឆ្នាំ ២០២៤ នេះ កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដឹកនាំដោយលោក ព្រហ្ម ពិសិដ្ឋ អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតចុះពិនិត្យភ្លាមៗ និងមានការសម្របសម្រួល ពីរសំណាក់លោកសំរិទ្ធ សុខុន ព្រះរាជអាជ្ញារងសាលាដំបូងខេត្តបន្ទាយមានជ័យបានចុះពិនិត្យមកដល់ទីតាំងផ្ទាល់ តែម្តង ហើយនៅក្នុងការត្រួតពិនិត្យនិងឆែកឆេ នោះឃើញថា មិនមានទូបាញ់ត្រីអ្វីឡើយ ។ ហើយ នៅវេលាម៉ោង៤ ជាង ភ្លឺថ្ងៃខែឆ្នាំដ៍ដែលកំលាំងបាន ធ្វើការលោបឆ្មក់និងបន្តឆែកឆេគ្រប់បន្ទប់ ផ្សេងៗទៀតបានឃើញមានកន្លែងចងខ្សែមួយកន្លែងទៀត។ហើយ (ដាក់ស្លាក) ថាហាមចូលនៅមាត់ទ្វារចូលនិងមិនបើកភ្លើងនោះទេ។ដោយមានការសហការជាមួយសន្តិសុខដែលមើលការងារទីនោះកម្លាំងក៏បានបាន រកឃើញមានការប្រើប្រាស់គ្រឿងញៀនខុសច្បាប់មួយបន្ទប់ យីហោរ dior និងឃាត់ខ្លួនបានចំនួនមនុស្សប្រាំបីនាក់ស្រីបួននាក់ និងសម្ភារៈវត្ថុតាងរួមមានកូនថង់ប្រើប្រើប្រាស់គ្រឿងញៀនមួយប្រើប្រាស់អស់និងបានបន្តធ្វើតេសទឹកនោមស្វែងរកសាធាតុញៀនលទ្ធផលវិជ្ជមាន+៤នាក់ អវិជ្ជមាន _ ៤ នាក់ បច្ចុប្បន្ននេះកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សទាំងនោះនិងវត្ថុតាងទៅកាន់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតសួរនាំចាត់ការតាមនិតិវិធីច្បាប់។