(បន្ទាយមានជ័យ)៖ក្នុងឱកាសទិវាជ័យជំនះលើរបបប្រល័យពូជសាសន៍ ៧មករា ឆ្នាំ២០២៥នេះ ពន្ធនាគារខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំស្តីពីការបន្ធូរបន្ថយទោស ដល់ទណ្ឌិតចំនួន ១២នាក់ ស្រី ២នាក់ ចំនួន ៣ខែ ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោក ឃូ ពៅ អភិបាលរងខេត្តបបន្ទាយមានជ័យ លោក ហេង ផេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ អ៊ុង ស៊ីផាន ប្រធានពន្ធនាគារ ខេត្តបន្ទាយមានជ័យ លោកវរៈសេនីយ៍ឯក ពៅ ខេមរា ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ រួមទាំងមន្ត្រីជំនាញពាក់ព័ន្ធ ។កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦។ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ អ៊ុង ស៊ីផាន បានមានប្រសាសន៍អោយដឹងថា៖ ព្រះរាជក្រឹត្យលេខ ២៧.០៤ ១៥.០០មរ ចុះថ្ងៃទី២៦ ខែ៥ ឆ្នាំ២០២៣ នស/រកត/៩១៨ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនីបានត្រាស់បង្គាប់ឲ្យធ្វើការបន្ធូបន្ធោយទោសដល់ទណ្ឌិត ក្នុងឱកាសពិធីបុណ្យលើរបបប្រល័យពូជសាសន៍ ៧ មករា ឆ្នាំ២០២៦ ចំនួន ១២ […]
Author: champey
រដ្ឋមន្រ្តីសុខាភិបាល៖ «មន្ទីរពេទ្យ គឺជាកន្លែងដែលបម្រើប្រយោជន៍ដល់មនុស្សគ្រប់គ្នា ក៏ជាទីកន្លែងបណ្តុះបណ្តាលធនធានមនុស្សជាមួយគុណតម្លៃផ្សេងៗគ្នា សម្រាប់ចូលរួមបម្រើសង្គមជាតិ»
រាជធានីភ្នំពេញ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានណែនាំដល់ប្រធាននាយកដ្ឋាន ទាំងអស់គិតគូរៀបចំផែនការសកម្មភាព របស់នាយកដ្ឋាន សម្រាប់ការងារឆ្នាំថ្មី និងអភិវឌ្ឍអង្គភាពកាន់តែរីកចម្រើនទៅមុខ ។ ឯកឧត្តមសាស្ត្រាចារ្យ មានប្រសាសន៍ណែនាំបែបនេះក្នុងកិច្ចប្រជុំប្រចាំខែតុលា ឆ្នាំ២០២៥ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងរៀបចំផែនការងាររបន្ត ដើម្បីបង្កើនប្រសិទ្ធភាព គុណភាព និងស័ក្តិសិទ្ធិភាព ក្នុងការអនុវត្តការងារប្រចាំថ្ងៃបន្ថែមទៀត នៅទីស្តីការក្រសួងសុខាភិបាល នារសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ។ ក្នុងនោះឯកឧត្តមសាស្រ្តាចារ្យ ក៏បានផ្តល់នូវអនុសាន៍បន្ថែម ជូនដល់ថ្នាក់ដឹកនាំ និងប្រធានអង្គភាពទាំងអស់ ដើម្បីបន្តពង្រឹងគុណភាពសេវានៅតាមមូលដ្ឋានសុខាភិបាលនូវចំណុចមួយចំនួនដូចខាងក្រោម៖ – ត្រូវយកចិត្តទុកដាក់លើសុវត្ថិភាព របស់អ្នកជំងឺ – យកចិត្តទុកដាក់លើបញ្ហាជំងឺឆ្លង ពិសេសជំងឺគ្រុនឈាម ដែលអាចនឹងកើតមាន ក្នុងពេលចុងរដូវវស្សានេះ – យកចិត្តទុកដាក់លើការងារជំងឺមិនឆ្លង ដែលជាការងារអាទិភាព – បន្តធ្វើការងារផ្នែកសុខភាពផ្លូវចិត្ត ដោយពិនិត្យឱ្យបានច្បាស់លាស់ពីផលប៉ះពាល់របស់អ្នកជំងឺ – ថ្នាក់ដឹកនាំ នៅថ្នាក់ក្រោមជាតិ ត្រូវយកចិត្តទុកដាក់ក្នុងការពិនិត្យ និងពង្រឹងសេវានៅតាមមូលដ្ឋាន ប្រកបដោយគុណភាព និងសមធម៌ – បន្តពង្រឹងការគាំទ្រ ដល់មូលដ្ឋានសុខាភិបាល និងបង្កើនការទំនាក់ទំនងឱ្យកាន់តែមានប្រសិទ្ធភាព […]
ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធីតាំងពិព័រណ៍ផលិតផលសហគមន៍ជនបទ ក្រោមប្រធានបទ “ភូមិខ្ញុំ ផលិតផលខ្ញុំ” នៅបរិវេណតារាងបាល់ទាត់ មុខសាលាខេត្តកំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង៖ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធីតាំងពិព័រណ៍ផលិតផលសហគមន៍ជនបទ ក្រោមប្រធានបទ “ភូមិខ្ញុំ ផលិតផលខ្ញុំ”។ពិធីនេះបានប្រារព្ធធ្វើឡើងនៅបរិវេណតារាងបាល់ទាត់ មុខសាលាខេត្តកំពង់ឆ្នាំង ដោយមានអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តមជាថ្នាក់ដឹកនាំក្រសួង, ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត, លោក យិន សាវ៉េន អភិបាលរងខេត្ត, មន្ដ្រីរាជការ, កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ, យុវជន, សិស្សានុសិស្ស, ប្រជាពលរដ្ឋ និងអាជីវករ ដែលអញ្ជើញមកពីតាមបណ្តារាជធានី–ខេត្តទាំង ២៥ផងដែរ។ លោក យិន សាវ៉េន អភិបាលរងខេត្ត បានធ្វើសុន្ទរកថាស្វាគមន៍ ដោយជម្រាបជូនអំពីស្ថានភាពសេដ្ឋកិច្ចនៅទូទាំងខេត្តកំពង់ឆ្នាំង ពាក់ព័ន្ធនឹងវិស័យឧស្សាហកម្ម សិប្បកម្ម ពាណិជ្ជកម្ម ការវិនិយោគ និងការធ្វើអាជីវកម្មនានានៅក្នុងខេត្ត ដែលបានធ្វើឱ្យជីវភាពប្រជាពលរដ្ឋមានការរីកចម្រើន។ បន្ទាប់មក លោក គី សុផល ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ បានបញ្ជាក់ថាពិធីតាំងពិព័រណ៍ផលិតផលសហគមន៍ជនបទនេះមានរយៈពេល២ថ្ងៃ គឺថ្ងៃទី២៩–៣០ ខែតុលា ឆ្នាំ២០២៥ ព្រមទាំងបានជម្រាបជូនអំពីកិច្ចខិតខំប្រឹងប្រែងរបស់នាយកដ្ឋានក្នុងការសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីជំរុញឱ្យមានកំណើនសេដ្ឋកិច្ចនៅតំបន់ជនបទ […]
កិច្ចប្រជុំលើកទី៤ នៃគណៈកម្មការចម្រុះសម្រាប់សម្របសម្រួលការអនុវត្តគម្រោង ស្តីពីការពង្រឹងសមត្ថភាពក្នុងការសម្របសម្រួលសម្រាប់ការធ្វើឱ្យប្រសើរឡើងនូវ ប្រព័ន្ធភស្តុភារកម្មកម្ពុជា
បន្ទាយមានជ័យ៖ លោក ឃ្លោក នួយ អភិបាលរង ខេត្ត តំណាងឲ្យឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំលើកទី៤ នៃគណៈកម្មការចម្រុះសម្រាប់សម្របសម្រួលការអនុវត្តគម្រោង ស្តីពីការពង្រឹងសមត្ថភាពក្នុងការសម្របសម្រួលសម្រាប់ការធ្វើឱ្យប្រសើរឡើងនូវ ប្រព័ន្ធភស្តុភារកម្មកម្ពុជា ក្រោមអធិបតីភាព លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន ទទួលបន្ទុកជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោង SF-CLIP និងលោកស្រី MIURA Yoshiko តំណាងជាន់ខ្ពស់នៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំកម្ពុជា។ កិច្ចប្រជុំនេះបានធ្វើឡើងនាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥នៅសាលប្រជុំធំ នៃទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិកា នៃគណៈកម្មការចម្រុះសម្របសម្រួលគម្រោងរបស់អន្តរក្រសួង និងក្រុមការងារជំនាញរបស់ទីភ្នាក់ងារ JICA ផងដែរ។ អង្គប្រជុំបានពិភាក្សាលើរបាយការណ៍លទ្ធផលការងារ បញ្ហាប្រឈម និងដំណោះស្រាយចំពោះគម្រោងនៃការសិក្សាមណ្ឌលភស្តុភារកម្មក្នុងតំបន់ (Regional Hub Study) និងការសិក្សាថ្មីៗក្នុងការរៀបចំការវិភាគផ្អែកលើភស្តុតាង ការធ្វើផែនការសម្រាប់ការកែលម្អភស្តុភារកម្ម […]
រដ្ឋបាលខេត្តបន្ទាយមានជ័យ ប្រារព្ធព្រះរាជពិធីបុណ្យខួបលើកទី២១ នៃការគ្រងព្រះបរមរាជសម្បត្តិ របស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហ មុនី
បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃអង្គារ ទី២៨ ខែតុលា ឆ្នាំ២០២៥ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានប្រារព្ធព្រះរាជពិធីបុណ្យខួបលើកទី២១ នៃការគ្រងព្រះបរមរាជសម្បត្តិ របស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាព ឯកឧត្ដម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត។ពិធីនេះបានប្រារព្ធឡើងនៅសាលប្រជុំ ធំ សាលាខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ អ្នកតំណាងរាស្រ្ត មណ្ឌលបន្ទាយមានជ័យ ថ្នាក់ដឹកនាំមន្ត្រីសង្ឃខេត្ត លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរង នៃគណៈអភិបាលខេត្ត ស្ថាប័នពាក់ព័ន្ធជុំវិញខេត្ត មេបញ្ជាការកងកម្លាំងគ្រប់កងឯកភាព មន្ទីរ អង្គភាព មន្រ្តីរាជការ លោកតា លោកយាយ សីលវ័ន្ត សីលវតី យុវជន សិស្សានុសិស្ស ចូលរួមយ៉ាច្រើនកុះករផងដែរ។ នាឱកាសនោះក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្ស […]
អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យរុក្ខទិវា
បន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ ២០២៥ អញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យរុក្ខទិវា ។ពិធីនេះបានប្រារព្ធធ្វើឡើង លើដងផ្លូវជាតិលេខ៦ ឆ្ពោះទៅខេត្តសៀមរាប ចន្លោះស្ពានទី២ និងស្ពានទី៣ ស្ថិតក្នុងភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ដោយមានការចូលរួមពីឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អ្នកតំណាងរាស្រ្ត មណ្ឌលបន្ទាយមានជ័យ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរង ខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មន្ទីរ អង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សាក្រុង–ស្រុក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។ ក្នុងឱកាសនោះឯកឧត្ដម អ៊ុំ រាត្រី អភិបាល ខេត្ត បានលើកឡើងថា ការបាត់បង់ព្រៃឈើពិតជានឹងនាំមកនូវគ្រោះមហន្តរាយយ៉ាងធំធេង ដល់ភពផែនដីយើងនេះដូចជា ធ្វើឱ្យមានបំរែបំរួលអាកាសធាតុ ការឡើងកំដៅនៃភពផែនដី គ្រោះរាំងស្ងួត ភ្លើងឆេះ បាត់បង់ជីវសាស្ត្រចំរុះ បាត់បង់សត្វព្រៃគ្រប់ប្រភេទ ខ្យល់ព្យុះ ខ្យល់កន្ត្រាក់ និងគ្រោះទឹកជំនន់ជាដើម។ ក្នុងនោះឯកឧត្ដម […]
កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ១នាក់ ទៅតុលាការ ពាក់ព័ន្ធករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
(បន្ទាយមានជ័យ)៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោក វរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ នៅវេលាម៉ោង១៣និង១០នាទី ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ បានចុះប្រតិបត្តិការបង្រ្កាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ សើរ ហាលីម ភេទប្រុស អាយុ៤០ឆ្នាំ បច្ចុប្បន្នរស់នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ព្រមទាំងដកហូតវត្ថុតាងរួមមាន គ្រឿងញៀនប្រភេទម៉្សៅក្រាមពណ៌សថ្លា (ICE) ចំនួន ១៧ថង់កិប ទម្ងន់ ១០២៩,៣០ក្រាម, ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន ០១គ្រឿង, ម៉ូតូ ចំនួន ០១គ្រឿង, ទូរស័ព្ទ ចំនួន ០១គ្រឿង, ថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន, រួមនឹងសម្ភារៈមួយចំនួនទៀត ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដេីម្បី ចាត់ការតាមនីតិវិធី។ លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភណ្ឌបានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា […]
បញ្ជូនខ្លួនជនសង្ស័យ២នាក់ ទៅតុលាការ ពាក់ព័ន្ធករណីលួចម៉ូតូ នៅក្រុងសិរីសោភ័ណ
(បន្ទាយមានជ័យ)៖ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានទទួលពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ ឃិន គា ភេទប្រុស អាយុ៣៧ឆ្នាំ ស្នាក់នៅបន្ទប់ជួល ភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ស្តីពីករណីបាត់ម៉ូតូ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០១១ ពាក់ផ្លាកលេខ បន្ទាយមានជ័យ 1E-7902 កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅចំណុចមុខបន្ទប់ជួលខាងលេី ។ ក្រោយពីទទួលបណ្ដឹងភ្លាម កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះធ្វើការស្រាវជ្រាវរហូតដល់វេលាម៉ោង០៩និង០០នាទី ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ បានកំណត់មុខសញ្ញា ឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ អឿយ វិសាល ភេទប្រុស អាយុ៣៨ឆ្នាំ នៅចំណុចផ្ទះសំណាក់ជ័យមង្គល ស្ថិតក្នុងភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដើម្បីសួរនាំតាមនីតិវិធី។ លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចយកម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន និងបានយកទៅដាក់បញ្ចាំជាមួយបក្ខពួកម្នាក់ទៀតឈ្មោះ […]
ឯកឧត្ដម អ៊ុំ រាត្រី រួមនឹងសមាគមសិល្បករខ្មែរ នាំយកអំណោយផ្តល់ជូនបងប្អូនប្រជាពលរដ្ឋ រស់នៅ ក្នុងភូមិព្រៃចាន់ ២៥៥គ្រួសារ
បន្ទាយមានជ័យ៖ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០២៥ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ រួមនឹងសមាគមសិល្បករខ្មែរ ដឹកនាំដោយលោកជំទាវ នៅ សុនីតា តំណាងលោកជំទាវ ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ ព្រមទាំង ក្រុមការងារសិល្បករជាច្រើនរូប បាននាំអំណោយសប្បុរសជនតាមរយៈមូលនិធិទ្រទ្រង់ជនភៀសសឹក ផ្តួចផ្តើមដោយ អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ម៉ៅ ចំណាន ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងភូមិព្រៃចាន់២៥៥គ្រួសារ ។ លោកជំទាវ នៅ សុនីតា ក៏បានថ្លែងអំណរគុណចំពោះរដ្ឋបាលខេត្តបន្ទាយមានជ័យ ជាពិសេសឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត តែងតែនៅជាមួយពលរដ្ឋជានិច្ចក្នុងគ្រាដែលមានបញ្ហាព្រំដែន នៅភូមិព្រៃចាន់ និងភូមិជោគជ័យ ឯកឧត្ដម នៅក្បែរពលរដ្ឋជានិច្ចទាំងយប់ទាំងថ្ងៃ។ លោកជំទាវ នៅ សុនីតា ក៏បានបញ្ជាក់សមាគមន៍ និងបន្តចូលរួមចំណែកជាមួយរដ្ឋាភិបាល ក្នុងកៀរគរសប្បុរសជន ក៏ដូចសិល្បៈករខ្មែរ បន្តជួយដល់កងទ័ព ពិសេសជួយដល់បងប្អូនជនភៀសសឹក […]
លោកបណ្ឌិត ឌីម សុខុន តំណាងឲ្យឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តី បានដឹកនាំក្រុមការងារក្នុងសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព អញ្ជើញចូលរួមបុណ្យកឋិនទានសាមគ្គី នៅវត្តខ្មែរពុទ្ធភូមិជាយដែនសីមារាម ស្ថិតក្នុងក្រុងប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យ៖ជារៀងរាល់ឆ្នាំដល់ថ្ងៃខែពិធីបុណ្យកឋិនទានសាមគ្គីដែលជាបុណ្យប្រពៃណីជាតិ សមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព តែងតែចូលរួមមិនដែលខាន។ជាក់ស្តែងសម្រាប់កម្មវិធីបុណ្យកឋិនទានមហាសាមគ្គី នៅវត្តខ្មែរពុទ្ធភូមិជាយដែនសីមារាម ស្ថិតនៅក្នុងសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត លោកបណ្ឌិត ឌីម សុខុន អគ្គលេខាធិការ សមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព តំណាងឲ្យឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តី ប្រធាន សមាគម អមដំណើរដោយអគ្គលេខាធិការរង ប្រធាន–អនុប្រធានសាខារាជាធានី/ខេត្ត,ប្រធាន–អនុប្រធានផ្នែក រួមនិងសមាជិក សមាជិការ អញ្ជើញចូលរួមពិធីបុណ្យកឋិនទានមហាសាមគ្គី ដើម្បីប្រគេនដល់ព្រះ ភិក្ខុសង្ឃ ដែលគង់ចាំព្រះវស្សាអស់ត្រីមាស ហើយក៏ដើម្បីប្រមូលបច្ច័យសម្រាប់កសាងក្នុងបរិវេណវត្តផដែរ។ កម្មវិធីអង្គកឋិនទានសាមគ្គីនេះ ក៏បានរៀបចំទៅតាមបែបប្រពៃណីនៃព្រះពុទ្ធសាសនា សម្រាប់នៅវត្តពុទ្ធភូមិខ្មែរជាយដែន គឺបានធ្វើឡើងនាវេលារសៀលថ្ងៃសៅរ៍ ៤កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តេស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ ជួបជុំពុទ្ធបរិស័ទជិតឆ្ងាយ ប្រារព្ធពិធីក្រុងពាលីធ្វើបទនមស្ការ ព្រះរតនត្រ័យ សមាទានសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត្តនិងសម្តែងព្រះធម៌ទេនា។លុះព្រឹកត្រូវនិងថ្ងៃទី២៦ ខែតុលា ប្រគេនយាគូដល់ព្រះសង្ឃ វេអង្គកឋិនទាន និងដង្ហែរអង្គឋិនទានមហាសាមគ្គីប្រទក្សិណ ៣ជុំវិញព្រះវិហារប្រគេនដល់ព្រះសង្ឃផងដែរ។ ក្នុងពិធីអង្គកឋិនទាននេះក៏មានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ព្រះមេគណខេត្ត ព្រះចៅអធិការវត្ត ព្រះមន្ត្រីសង្ឃ ឯកឧត្តម លោកជំទាវ ជ្ញាធរមូលដ្ឋាន រួមនឹងអស់លោក […]










