ឯកឧត្តម អ៊ុំ រាត្រី នាំយកអំ​ណោយ​មនុស្សធម៌​ មានគ្រឿងឧ​បភោគបរិភោគ ផ្តល់ជូន​ដល់គ្រួសា​ររងគ្រោះ​ដោ​យខ្យល់​កន្ត្រាក់​ចំនួន៥៩​គ្រួសារ នៅមូ​លដ្ឋាន​សង្កាត់ម្កាក់

បន្ទាយមានជ័យ ៖ ដើម្បីចូលរួម​ចំណែកឆ្លើ​យតប​ជាមួយ​គ្រោះ​មហន្តរា​យនៅក្នុង​មូលដ្ឋានស​ង្កាត់ម្កា​ក់ ក្រុង​សិរីសោភ័ណ ​ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការ​សាខាកាកបាទ​ក្រហមកម្ពុជា​ខេត្ត​បន្ទាយ​មា​នជ័យ អមដំណើ​រដោយលោក លោកស្រី សមាជិ​ក សមា​ជិកាគណៈកម្មាធិការ ក្រុមប្រតិ​បត្តិសា​ខា អនុសា​ខាក្រុង ក្រុមកា​កបាទក្រហ​មសង្កាត់ ​និងអ្នកស្ម័គ្រចិត្តភូមិ ​ព្រម​ទាំងសហការី បាន​ចុះទៅសួ​រសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌សាខាដូចជា គ្រឿងឧបភោគ បរិភោគ ផ្តល់ជូន​ដល់​គ្រួសាររងគ្រោះ​ដោយខ្យល់កន្ត្រាក់​ចំនួន៥៩គ្រួសារ ​នៅមូលដ្ឋានសង្កាត់ម្កាក់ ក្រុងសិរី​សោភ័ណ ខេត្តបន្ទាយ​មានជ័យ។ នេះជា​ការរួមចំណែក​ជួយដល់ប្រជាពលរដ្ឋ ពិសេ​សប្រជាពលរដ្ឋដែល​រងគ្រោះដោយ​សារគ្រោះ​ធម្មជា​តិខ្យល់កន្ត្រា​ក់កាកបាទក្រហម​កម្ពុជា តែងតែ​មានមុខក្នុង​ការជួយដោះស្រាយ នឹងនៅក្បែ​របងប្អូនប្រ​ជា​ពលរដ្ឋជា​និច្ច ក្នុងការជួយ​ដោះស្រាយទុ​ក្ខលំបាក…

ម៉ូតូនិងរថ​យន្តបុក​គ្នា​ពេញទំហឹ​ង បណ្ដាល​ឲ្យស្លាប់​៣នាក់ នៅលើផ្លូវជាតិលេខ ៥ ត្រង់ចំណុ​ចមុខសា​លា​បឋមសិក្សា សាលាក្រហម ក្នុងឃុំកូប ស្រុកអូរជ្រៅ

(បន្ទាយមា​នជ័យ) យ៉ាងហោច​ណាស់មានមនុស្សចំនួនបីនាក់ បានបាត់បង់ជីវិតក្នុង​ហេតុការណ៍​គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់រវាងម៉ូតូនិងរថយន្ត នៅវេលា​ម៉ោង០៨:០០នាទីព្រឹកថ្ងៃទី០៣ ឧសភា ឆ្នាំ២០២៦ លើផ្លូវ​ជាតិលេខ៥ ក្នុងទីប្រជុំជន ត្រង់ចំណុចមុខសាលាបឋមសិក្សា សាលាក្រហម ស្ថិតនៅក្នុង​ភូមិសូរិយា ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ សមត្ថកិច្ចបានឲ្យដឹងថា ករ​ណីគ្រោះថ្នាក់ចរាចរណ៍នេះគឺកើតឡើងរវាងម៉ូតូម៉ាកHONDA DREAM ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប1AQ-2998 បើកបរដោយ:ឈ្មោះ ឆាយ ដាវីន ភេទប្រុស អាយុ ១៩ ឆ្នាំមានទី​លំនៅភូមិ គោកចារ ឃុំស្ពានស្រែង…

ប្រកាស​តែងតាំង​ព្រះ​ចៅអ​ធិការ​ស្តី​ទី​វត្ត​គិ​រីធម្ម​បា​ល​កង​វ៉ា​ ក្រុង​សិរីសោ​ភ័ណ

ខេត្តបន្ទាយមាន​ជ័យ៖​យោងតា​ម​ការ​ចាំ​បាច់​ របស់​សា​លា​អនុគ​ណក្រុង​សិរីសោភ័​ណ សា​លា​គណ​ខេត្តបន្ទាយ​មានជ័​យលេខ​ 155/26 និង​តាម​ចំណា​រឯក​ភា​ពចុះ​ថ្ងៃទី២២​ ខែមេសា​ ឆ្នាំ២០២៦ របស់​លោក​ប្រធាន​មន្ទីរធ​ម្មកា​រនិង​សា​សនាខេត្ត ​នាព្រឹក​ថ្ងៃទី​៤ ខែឧ​សភា ឆ្នាំ២០២៦​ បានរៀប​ចំពិធីប្រកា​ស តែងតាំង ព្រះភិក្ខុអ៊ុ​ រ៉ន​ នាម​ឆា​យា​ ចន្ទ​សា​រោ​ ប្រ​សូត​នៅឆ្នាំ១៩៨៦ មានព្រះជន្ម ៤០ព្រះវស្សា នៅ​វ​ត្តគិរី​ធម្មបាល​ គិរី​កងវ៉ា​ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ​ ជាដើម​ជា​គ្រូសូត្រ​ស្ដាំឲ្យ​ឡើង​ជាព្រះ​ចៅអ​ធិការស្តីទី​នៃវត្តនេះ​តទៅ​ ។ដែល​កម្មវិ​ធី​នេះ​ប្រព្រឹត្តទៅ​ក្រោមអធិ​បតីភាព​លោកជំទាវ​ ជ័យ​ ណារី​ អ៊ុំ រាត្រី។…

ឯកឧត្តម អ៊ុំ រាត្រី នាំយកអំណោយ​ចែកជូនដ​ល់បងប្អូន​ប្រជាពលរដ្ឋ ដែលមានជីវ​ភាពខ្វះខាត​២០០គ្រួសារ ​នៅក្រុងសីរីសោភ័ណ

បន្ទាយមានជ័យ ៖ នៅព្រឹក​ថ្ងៃទី០៤ ​ខែឧសភា ឆ្នាំ២​០២៦ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិ​បាលខេត្ត​បន្ទាយមានជ័យ អមដំណើ​រដោយ​លោក ហ៊ឹល​ រ៉ាយ៉ា អភិបាលរង ខេត្ត ព្រមទាំង​ក្រុមការ​ងារ បាន​នាំយកអំ​ណោយចែ​កជូនដល់​បងប្អូនប្រ​ជាពលរដ្ឋដែល​មានជី​វភាពខ្វះខា​ត២០០គ្រួសារ នៅ​ក្នុងអំបិល និងសង្កាត់​ព្រះពន្លា ក្រុង​សិរីសោភ័ណ។ ក្នុងឱកាសនោះ​ឯកឧត្តម អ៊ុំ រាត្រី បានពាំ​នាំប្រសាស​ន៍ផ្តាំផ្ញើ​រសួរ​សុខទុក្ខពី​សំណាក់ស​ម្តេចអគ្គមហា​សេនា​បតី តេ​ជោ ហ៊ុន សែ​ន ប្រធាន​ព្រឹទ្ធសភា នៃ​ព្រះរាជា​ណា​ចក្រកម្ពុជា ​និងសម្តេ​ចកិត្តិព្រឹទ្ធ​បណ្ឌិត…

ឯកឧត្តម ​អ៊ុំ រាត្រី ដឹកនាំក​ងកម្លាំង​ជួយរុះ​រើនិង​ជួស​ជុលផ្ទះ​ជូនប​ងប្អូ​នប្រជាព​លរដ្ឋ ដែលរង​គ្រោះដោ​យ​សារខ្យល់កន្ត្រាក់ នៅក្រុងសិ​រីសោភ័ណ

បន្ទាយមានជ័យ ៖ នៅថ្ងៃទី០៤​ ខែឧសភា​ ឆ្នាំ២០២៦ ឯកឧត្ត​ម​ ​អ៊ុំ រាត្រី អភិបាល នៃគណៈអភិ​បាល​ខេត្ត​បន្ទាយ​មានជ័យ​ និងជា​ប្រធាន​គណៈបញ្ជាការឯកភា​ពរដ្ឋ​បាលខេត្ត និងជា​ប្រធាន​ក្រុមការងា​រចុះមូ​លដ្ឋាន​ក្រុងសិរី​សោភ័ណ បានអញ្ជើ​ញសួរ​សុខទុក្ខ​បងប្អូនប្រ​ជាពលរដ្ឋដែ​លរងគ្រោះដោ​យសារខ្យល់កន្ត្រាក់​នៅក្នុង​សង្កាត់ម្កាក់ ជាង៥​០ខ្នង ​កាល​ពីល្ងា​ចថ្ងៃទី​០៣ ខែឧសភា ឆ្នាំ២០២​៦​។ ព្រម​ទាំ​ង​បាន​កម្លាំង​អធិកា​រដ្ឋានន​គរបាល​ក្រុងសិ​រីសោភ័ណ ដើម្បីធ្វើការ​ជួយរុះ​រើនិងជួ​សជុល​ផ្ទះជូន​បងប្អូន​ប្រជា​ពលរដ្ឋភ្លាមៗ​ផងដែរ។ ក្នុងឱកាសនោះឯកឧត្តម ​អ៊ុំ រាត្រី ក៏បានបន្តជំរុញណែ​នាំឱ្យបង​ប្អូនប្រជា​ពលរដ្ឋប​ង្កើនការ​ប្រុងប្រយ័​ត្នចំពោះ​បាតុ​ភូតធម្ម​ជាតិដែ​លតែ​ងតែកើ​តមាន​ឡើង ដូច​ជាខ្យល់​កន្ត្រាក់ រន្ទះ​បាញ់ជាដើ​ម ដែ​លបណ្តា​លឱ្យប៉ះ​ពាល់ទ្រព្យស​ម្បត្តិ ផ្ទះសំ​បែង និងអាយុ​ជីវិតរប​ស់បងប្អូនប្រជា​ពលរដ្ឋ។ ឯកឧត្តម អភិ​បាលខេត្ត…

លោក យឹម សំណាង និងព្រះអង្គ ង៉ែត ​សម្ផស្ស បាននិ​មន្តនិ​ងអញ្ជើញ​នាំយក​នៅបន្លែច​ម្រុះរួម​ជា​មួយផ្លែឈើ ជិត​១តោ​ន ទៅប្រគ​ល់ជូ​នដល់ថ្នា​ក់ដឹក​នាំមណ្ឌ​លជីវិត​ថ្មី ភ្នំ​បាក

(បន្ទាយមានជ័យ) ក្នុង​ឱកាស​បុណ្យវិ​សាខបូជា​លោក ​យឹម សំណាង អភិបាលរង ខេត្តបន្ទា​យមានជ័​យ និងព្រះ​អង្គ ង៉ែត ស​ម្ផស្ស ជំនួយការ​ផ្ទាល់រប​ស់ព្រះ​វិរៈមុន្នី ​វ៉ា ចិន្តា ព្រះមេគ​ណខេត្តប​ន្ទាយមាន​ជ័យ និងជា​ម្ចាស់​អាស្រមវិ​បស្សនា​រាម ផ្លូវ​លេខ​៧ ស្ថិត​នៅក្នុងភូមិ​សូភី ២ សង្កាត់​កំពង់ស្វាយ ក្រុង​សិ​រី​សោភ័ណ បាននិ​មន្តនិងអ​ញ្ជើញនាំយក​បន្លែចម្រុះ រួម​ជា​មួយផ្លែ​ឈើ ជិ​ត១តោន ទៅប្រ​គល់ជូ​នដល់ថ្នា​ក់ដឹ​កនាំមណ្ឌល​ជីវិតថ្មី ភ្នំបា​ក ដើម្បីប្រគ​ល់ជូ​នចុងភៅ ធ្វើម្ហូបអា​ហារស​ម្រាប់ផ្គត់ផ្គង់ដល់​ជនរង​គ្រោះដែលទ​ទួ​លការស្ដា​នីតិ​សម្បទា(បន្សាប​គ្រឿង​ញៀន) ស្ថិតនៅក្នុង​សង្កាត់ទឹកថ្លា ក្រុងសិ​រីសោភ័ណ ខេត្តបន្ទាយ​មានជ័យ។ ជាមួយគ្នានោះ​លោក…

ឯកឧត្តមអភិ​សន្តិបណ្ឌិត​ ស សុខា ​និងលោក​ជំទាវ កោ​តសរសើរសមាគមនារី ដែលយក​ចិត្តទុក​ដាក់លើស្រ្តី ជា​មន្ត្រីចូលនិវត្តន៍

ឯកឧត្តម​អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា បានកោតសរសើរ និងវាយ​តម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែ​ងរបស់គ​ណៈកម្ម​ការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ក្រសួងមហាផ្ទៃ ដែលបានផ្តួចផ្តើម​រៀប​ចំឱ្យមានព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ ផ្សារភ្ជាប់មនោសញ្ចេតនាស្រឡាញ់រាប់អាន និងនឹករលឹក សួរសុខទុក្ខដល់ស្រ្តីជាមន្រ្តីចូលនិវត្តន៍ បើទោះបីជាលោកជំទាវ លោកស្រីទាំងអស់ បានចូលនិវ​ត្តន៍​ហើយក្តី។ ការថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត និងលោកជំទាវ អញ្ជើញជា​អធិ​បតី​ពិធីសំណេះសំណាលជាមួយនិវត្តជនជាស្ដ្រី របស់ក្រសួងមហាផ្ទៃ នៅទីស្តីការក្រសួងមហាផ្ទៃ នារ​សៀលថ្ងៃទី៣០ ខែ​មេសា ឆ្នាំ២០២៦។…

កម្ពុជា បណ្តេញជន​ជាតិថៃ​ ជាង៦០០នាក់ ចេញពីកម្ពុជា តាមច្រកទ្វាព្រំដែនអន្តរជាតិប៉ោយប៉ែត ក្រោយ​ពី​ឃា​ត់ខ្លួនពា​ក់ព័ន្ធស្នាក់​នៅ និងធ្វើកា​រខុស​ច្បាប់

ខេត្តបន្ទាយ​មានជ័យ៖សមត្ថកិច្ច​កម្ពុជា នារ​សៀលថ្ងៃទី៣​០ ខែមេ​សា ឆ្នាំ២​០២៦ បាន​បណ្តេ​ញ​ជ​ន​ជាតិថៃ​ ប្រុស ស្រី ​ជាង​៦០០នាក់ ​ចេញ​ពីកម្ពុជា​ តាមច្រកទ្វាព្រំដែន​អ​ន្តរជាតិ​ប៉ោយប៉ែ​ត ខេត្តប​ន្ទាយ​​មានជ័យ ក្រោ​យ​ពី​ឃាត់ខ្លួន​ពា​ក់ព័ន្ធណី​​ស្នាក់​​នៅ និ​ងធ្វើ​ការ​ខុស​ច្បា​ប់ ។​ គួរំលឹកផ​ងដែរថា រយះពេ​លប៉ុន្មានថ្ងៃម​កនេះ កម្លាំង​សមត្ថកិច្ច​នៃអគ្គស្នងកា​រដ្ឋាននគរបា​លជាតិ បា​នចុះប្រតិបត្តិការ​បង្ក្រាប​បទល្មើស ឆបោ​កតា​មប្រព័ន្ធប​ច្ចេកវិទ្យា ​(Online Scams) ​យ៉ា​ងក្តៅ​គគុក​នៅ​ក្រុង​ប៉ោយ​ប៉ែត ​ជាច្រើ​នកន្លែង ដោយ​ឃាត់ខ្លួនជ​នសង្ស័យ​បាន​ជាច្រើន​នាក់។ ក្នុងវង្វង់​ចុះប្រតិ​បត្តិ​ការ​នោះដែរ​​ឃើញ​ថា ​មា​នការ​ផ្ទុះអា​វុធ​ជាច្រើន​គ្រាប់​បង្កកា​រភ្ញា​ក់ផ្អើល ​ដោយ​សា​រជន​ល្មើស​បាន​បាញ់​តដៃ​ជា​មួយ​កម្លាំង​សមត្ថកិច្ចរ​ប​ស់យើ​ង។ជាក់ស្តែង ​នៅថ្ងៃទី២៩ ​ខែមេសា ​ឆ្នាំ២០២៦​…

ឯកឧត្តម អ៊ុំ រាត្រី ទទួល​ស្វាគមន៍ដំ​ណើរទស្សនកិច្ចរប​ស់លោ​កស្រី រ៉ូ​ណា រ៉ា​ធោទ មក​បំពេញ​ទស្សន​កិច្ចនៅក្នុង​ខេត្តបន្ទាយ​មានជ័យ

បន្ទាយមានជ័យ ៖ នៅរសៀលថ្ងៃទី២៩ ខែ​មេសា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈ​អភិ​បាលខេត្តបន្ទាយមា​នជ័យ ទទួលស្វា​គមន៍ដំ​ណើរទស្សនកិ​ច្ចរប​ស់លោកស្រី រ៉ូណា រ៉ាធោទ (Rona Rathod) ប្រធាន​ផ្នែក​នយោ​បាយនៃស្ថាន​ទូតសហរដ្ឋអា​មេរិកប្រចាំកម្ពុជា មកបំពេ​ញទស្សន​កិច្ចនៅក្នុង​ខេត្តបន្ទាយ​មានជ័យ នៅក្នុងមណ្ឌ​លជនភៀស​សឹកស្នាក់នៅ​បណ្ដោះអា​សន្នស្ថិតក្នុងភូ​មិស្លក្រាម ឃុំ ស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ នៅក្នុងជំនួបទទួលស្វាគម​ន៍លោកស្រី រ៉ូណា រ៉ាធោទ (Rona Rathod ឯកឧត្តម អ៊ុំ រាត្រី…

ប្រជុំផ្សព្វផ្សា​យច្បាប់​ស្តីពីការប្រឆាំ​ងការឆ​បោកតា​មប្រព័ន្ធប​ច្ចេកវិទ្យា​(Online Scams) និង​ ក្រឹត្យ​លេខ០៣ រ​បស់​រាជរដ្ឋាភិបា​លកម្ពុ​ជា

បន្ទាយមា​នជ័យ​ ៖​ នៅព្រឹក​ថ្ងៃទី២​៩ ខែមេ​សា ឆ្នាំ២០២៦ រដ្ឋបាលខេត្តបន្ទា​យមានជ័យបានបើ​កកិ​ច្ចប្រជុំផ្ស​ព្វផ្សា​យច្បាប់ស្តីពី​ការប្រឆាំង​ការឆបោ​កតាមប្រព័ន្ធ​បច្ចេកវិទ្យា និងអ​នុក្រឹត្យលេខ ០៣ អន​ក្រ.បក ចុះថ្ងៃទី៥ ខែម​ករា ឆ្នាំ២០២​៦ របស់រាជរដ្ឋា​ភិបាល ស្តីពីការគ្រ​ប់គ្រង សន្តិសុខសុ​វត្ថិភាពតា​មទីតាំងរ​ស់នៅប្រ​មូលផ្តុំ ក្រោម​អធិបតីភា​ពឯកឧត្តម ប្លែក វ៉ារី ​ប្រធានក្រុ​មប្រឹក្សាខេត្ត ​និងឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាល​ខេត្តបន្ទាយមានជ័យ ។កិច្ចប្រជុំនេះបានធ្វើ​ឡើងនៅ​សាល​ប្រជុំ(ធំ) សា​លាខេត្តប​ន្ទាយមានជ័យ ដោ​យមានកា​រចូលរួម​ពីអ​ភិបាលរង ខេត្ត ​នាយករដ្ឋបាល លោក…