ឯកឧត្តមអភិ​សន្តិបណ្ឌិត ​ស សុខា បើក​កិច្ចប្រជុំអគ្គនា​យកអន្តោប្រវេស​ន៍ និងកុងស៊ុល​អាស៊ាន ដោយមា​នកិច្ចពិភាក្សា ៦ប្រធានបទ

ខេត្ត​សៀមរាប ៖ថ្លែងក្នុងពិធីបើ​កកិច្ចប្រជុំប្រចាំឆ្នាំ ថ្នាក់អគ្គនាយកអន្តោប្រវេសន៍ និង​ប្រធាន​កុង​ស៊ុល​អាស៊ាន លើកទី​២៩ រៀបចំ​នៅខេត្ត​សៀមរាប នា​ព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ឯកឧ​ត្តមអភិ​សន្តិបណ្ឌិត ស សុខា​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចាត់ទុកកិច្ចប្រជុំនេះ ថាជាការឆ្លុះបញ្ចាំងពីបញ្ហាសំខាន់ៗរួម ដែលជាតួនាទី ភារកិច្ចរបស់ប្រទេ​សជាសមាជិកអា​ស៊ានទាំង​១១ ត្រូវរួមគ្នា​អនុវត្តដោ​យស្មារ​តីទទួលខុស​ត្រូវខ្ពស់។

ក្នុងស្មារតីទទួ​លខុសត្រូវ​ខ្ពស់ ត្រូវបាន​ឯកឧត្តមអភិ​សន្តិបណ្ឌិត ស សុខា សំដៅចំៗលើការងារបង្ការ ទប់ស្កាត់ ​និងបង្រ្កាបឱ្យបា​នរាល់ទម្រង់​នៃបទល្មើសអ​ន្តោប្រវេស​ន៍ ឧក្រិដ្ឋ​កម្មឆ្លងដែន ​ភេរវកម្ម និង​ការ​លេចឡើង​នូវបទល្មើស​មិនប្រពៃ​ណី ពិសេស​បទល្មើស​បច្ចេកវិទ្យា និងការឆ​បោកតា​មប្រព័ន្ធអ​នឡាញ ដែ​លកំពុងក្លាយ​ជាហានិភ័​យចំពោះ​ប្រទេស​មួយ​ចំនួន និង​សម្រាប់​តំប​ន់ទាំងមូលផងដែរ។

ប្រមុខក្រ​សួងម​ហាផ្ទៃកម្ពុ​ជា បាន​ស្នើអង្គប្រជុំ ​លើកទី២៩ នេះ បន្តយ​កចិត្តទុក​ដាក់ក្នុងកា​រធ្វើប​ច្ចុប្បន្ន​ភាព និងស្រាវ​ជ្រាវ ដើម្បីបង្កើតថ្មីនូវប្រព័​ន្ធបច្ចេកវិទ្យា​ទំនើប សំដៅ​លើកកម្ពស់​ប្រសិទ្ធភាព​ការងារគ្រប់គ្រ​ងព្រំដែន កា​រងារអន្តោប្រវេ​សន៍ និងកិច្ចការកុងស៊ុល ស្របតាមបរិបទថ្មីនៃយុ​គសម័យឌីជី​ថល ដើម្បីពង្រឹង​ការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទឧក្រិដ្ឋ ដែលកាន់តែ​មានលក្ខ​ណៈស្មុគស្មា​ញ និងកាន់តែទំនើប ដូចជា៖ អំពើឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ដែ​លបានរីករា​លដាលនៅក្នុងតំបន់អាស៊ានរបស់យើង ដោយយើងមិនអាចមើលរំលងបានឡើយ។

យោងតា​មរបាយការណ៍​ឯកឧត្តម ឧត្តម​សេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយដ្ឋា​នអន្តោប្រវេស​ន៍ និងជាប្រធាន​អង្គប្រជុំ កិច្ចប្រជុំ DGIC​M លើកទី​២៩ និងកិច្ច​ប្រជុំពាក់ព័ន្ធនេះ បាន​បង្ហាញ​អំពីសមិទ្ធផលរយៈ​ពេល ៣០ឆ្នាំ ​នៃកិច្ចស​ហប្រតិបត្តិការចាប់តាំង ពីវេទិកា DGICM

វេ​ទិកានេះ ត្រូវបា​នបង្កើតឡើងក្នុ​ងឆ្នាំ១៩​៩៦ សម្រាប់ការពង្រឹងកិច្ចសន្ទនាក្នុងតំបន់ ការពិគ្រោះ​យោប​ល់ សំដៅដា​ក់ចេញនូវយន្តកា​រសម្រួលដល់កា​រធ្វើដំណើរ និងការបង្ការ ទប់ស្កា​ត់បទល្មើ​សអន្តោប្រ​វេសន៍​ រួមទាំងឧក្រិដ្ឋកម្មឆ្លងដែ​ននានា កាន់តែ​មានប្រសិទ្ធភាពខ្ពស់។ កិច្ចប្រជុំនេះ នឹ​ងបន្តពិភា​ក្សាគ្នាលើរបៀប​វារៈសេសស​ល់ និងរបៀបវារៈថ្មីមួយចំនួនទៀត ដែល​ប្រទេសជាសមា​ជិកមួយចំនួន ស្នើឡើង។ ដូចឆ្នាំមុន​ៗដែរ ​កិច្ចប្រជុំ DGICM និងកិច្ចប្រជុំពាក់ព័ន្ធ សរុបចំ​នួន ៦ នឹងត្រូវរៀបចំតាមលំដាប់លំដោយនិងតាមកម្មវិធីដែលបានគ្រោងទុក។

កិច្ចប្រជុំទាំ​ងនោះ រួមមាន៖ ១. កិច្ចប្រជុំថ្នាក់ប្រធានច្រកទ្វារអ​ន្តោប្រវេសន៍សំខាន់ៗនៃអាស៊ាន លើកទី៩ (9th AMICF) . កិច្ចប្រជុំថ្នាក់ប្រធានអង្គភាពទទួលបន្ទុកអំពើរត់ពន្ធមនុស្ស លើកទី៥ (5th HSU)
. កិច្ចប្រជុំក្រុមមន្ត្រីជំ​នាញអន្តោប្រវេសន៍អាស៊ាន លើកទី២១ (21st AIIF) . កិច្ចប្រជុំ​ថ្នាក់អគ្គនាយកអន្តោប្រវេសន៍និងប្រធានកុងស៊ុលអាស៊ានលើកទី២៩ (29th DGICM) . កិច្ចប្រជុំ​ជាមួយដៃគូពិគ្រោះយោបល់អូស្ត្រាលី លើកទី២១ (21st DGICM + Australia) និងទី៦. កិច្ចប្រជុំ​ជាមួយដៃគូពិគ្រោះយោបល់ ចិន ជប៉ុន និងកូរ៉េខាងត្បូង លើកទី៥ (5th DGICM + 3) និងកិច្ចប្រជុំ​ទ្វេភាគីមួយចំ​នួនទៀត តាមការស្នើសុំរបស់ប្រទេសជាសមាជិក និងភាគីពិគ្រោះយោបល់។

បើតាមឯក​ឧត្តម អគ្គនា​យកអន្តោប្រវេសន៍កម្ពុជា កិច្ចប្រជុំឆ្នាំនេះ កម្ពុជា បានកំណត់យកប្រធានបទ ស្តីពី “ការធ្វើបរិវត្តកម្មឌីជីថលនិងនវានុវត្តន៍ធនធានមនុស្ស ឆ្ពោះទៅកាន់តំបន់​អាស៊ានដែលមា​នសុវត្ថិភាព និង​សមាហរណកម្ម” ស្របនឹងបរិបទបច្ចុប្បន្ននៃការងារគ្រប់គ្រងព្រំដែន ការងារអន្តោ​ប្រវេសន៍និង​កិច្ចការកុងស៊ុល និងជាពិសេស បទល្មើសថ្មីៗដែលកាន់តែមានលក្ខណៈស្មុគស្មាញ និងដោយប្រើប្រា​ស់បច្ចេកវិទ្យាទំនើប។

ក្នុងឱកាសនោះ​ដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានកោតសរសើរ និងថ្លែងអំណរគុណ ចំពោះប្រ​ទេស​ជាសមាជិកអាស៊ានទាំងអស់ រួមទាំងដៃគូពិគ្រោះយោបល់ អូស្ត្រាលី សាធារណ​រដ្ឋប្រជាមានិត​ចិន ជប៉ុន និងសាធា​រណរដ្ឋកូរ៉េ ក៏ដូចលេខាធិការដ្ឋានអាស៊ាន ដែលមានវត្តមាននៅក្នុងអង្គប្រជុំ និងបានជូនពរឱ្យកិ​ច្ចប្រជុំ DGICM លើកទី២៩ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលដឹកនាំដោយ​អគ្គនា​យកដ្ឋានអ​ន្តោប្រវេ​សន៍កម្ពុជា ដំណើរការទៅដោយរលូន និងទទួលបានលទ្ធផលជាផ្លែផ្កា តាមកម្មវិធី ​និងរបៀបវារៈ ដែ​លបានគ្រោងទុក៕

Leave a Reply

Your email address will not be published. Required fields are marked *