ឯកឧត្ដម ​អ៊ុំ រាត្រី អញ្ជើញជាអធិបតី​ភាពក្នុងវេ​ទិការសា​ធារណៈ របស់ក្រុម​ការងាររា​ជរដ្ឋាភិបា​លចុះមូលដ្ឋា​ន សង្កាត់​ព្រះពន្លា ក្រុងសិ​រីសោភ័ណ

បន្ទាយមានជ័យ ៖ ឯកឧត្ដម ​អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ នឹង​ជាប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបា​លចុះមូលដ្ឋា​នក្រុងសិរីសោ​ភ័ណ អញ្ជើ​ញជា​អធិបតីភាព ក្នុង​វេទិការសាធា​រណៈ រប​ស់ក្រុមកា​រងាររាជរដ្ឋាភិ​បាលចុះមូ​លដ្ឋាន សង្កា​ត់ព្រះពន្លា ក្រុងសិ​រីសោ​ភ័ណ។ វេទិការនេះបានធ្វើឡើងនៅភោជនីយដ្ឋាន ស្ទឹងសែន ស្ថិតនៅ​សង្កាត់ព្រះពន្លា ក្រុងសិ​រីសោភ័ណ នៅព្រឹកថ្ងៃទី​២២ ខែ​មិថុនា ឆ្នាំ២០២៦ ដោយ​មានកា​រចូលរួមពីសំ​ណាក់អនុប្រធា​នក្រុមការងារចុះមូ​លដ្ឋានក្រុង ប្រធា​នក្រុមកា​រងារចុះមូល​ដ្ឋានសង្កាត់​ និងភូមិ បងប្អូន​ប្រជាព​លរដ្ឋប្រមា​ណជាង​២០០នាក់

យោងតាមសេចក្តីរាយ​ការសង្ខេបរបស់​លោកស្រី ឆាត សុជា ចៅសង្កាត់ព្រះពន្លា មានរបាយការណ៍ សង្ខេប ពីវឌ្ឍនភាពការងារនៅមូលដ្ឋាន ដោយបញ្ជាក់ថា ការអនុវត្តកម្មវិធី គោលនយោបាយជាអាទិភាព និងវិធានការនានារបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សង្កាត់ព្រះពន្លាធ្វើការលើកកម្ពស់ប្រសិទ្ធិភាពការងារផ្តល់សេវា ជូនបងប្អូនប្រជាប្រពលរដ្ឋនៅមូលដ្ឋាន ប្រកបដោយទំនួលខុសត្រូវ។ ជាមួយគ្នានោះសមិទ្ធផល ថ្មីដែលសង្កាត់ព្រះពន្លាបានទទួលអំណោយពីរាជរដ្ឋាភិបាលតាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ គឺស្ពានបេតុងចំនួន០២កន្លែង ៖ ស្ពានបេតុងទី១ ប្រវែង១០៨ម៉ែត្រ ទទឹង១០ម៉ែត្រ ស្ថិតនៅភូមិព្រះពន្លា និងភូមិចក, ស្ពានបេតុងទី២ ប្រវែង៩០ម៉ែត្រ ទទឹង១០ម៉ែត្រ និងផ្លូវបេតុងប្រវែង ២០០ម៉ែត្រ ទទឹង១០ម៉ែត្រ ស្ថិតនៅ ភូមិព្រៃឫស្សី និងភូមិ៣ សាងសង់ឆ្នាំ២០២៤។ ក្នុងនោះសង្កាត់ក៏បាននឹងកំពុងអនុវត្តគម្រោងសាងសង់ផ្លូវបេតុង០២ខ្សែ ប្រវែង ៧៩៩ម៉ែត្រ ប្រើប្រាស់មូលនិធិសង្កាត់ឆ្នាំ២០២៦ អនុវត្តបានប្រហែល១០%។ ចំពោះទិសដៅបន្ត សង្កាត់នឹងបន្តចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋបានយល់ពីសារៈសំខាន់នៃឯកសារអត្រានុកូលដ្ឋាន និងឯកសាអត្តសញ្ញាណកម្មគ្រប់ប្រភេទជូនប្រជាពលរដ្ឋ និងផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋបានដឹងពីការថែទាំសុខភាព អនាម័យ និងបរិស្ថាន ផលវិបាកការប្រើប្រាស់គ្រឿងញៀនគ្រឿងស្រវឹងគ្រប់ប្រភេទល្បែងស៊ីសង អំពើហិង្សាក្នុងគ្រួសារ មេរោគអេដស៍ និងជម្ងឺទឹក នោមផ្អែមលើកុមារអាយុ០៥ឆ្នាំជាដេីម។ និងបន្តដោះបញ្ហាប្រឈម និងសំណើរសំណូមពររបស់ប្រជាពលរដ្ឋឱ្យអស់លទ្ធភាព។
ក្រោយពីបានស្ដាប់ការរាយការណ៍សង្ខេបពីសមិទ្ធផលនិងវឌ្ឍនភាពការងាររបស់សង្កាត់ព្រះពន្លារួចមក ឯកឧត្ដម អ៊ុ រាត្រី ក៏បានបើកឱកាសជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដើម្បីលើកឡើងអំពីបញ្ហាប្រឈម ក៏ដូចជាសំណូមពរ ដែលបងប្អូនប្រជាពលរដ្ឋបានជួបប្រទះ ដើម្បីធ្វើការរួមគ្នាដោះស្រាយនៅចំពោះមុខ។ ជាក់ស្តែងចំពោះបញ្ហានិងសំណូមពរដែលបានលើកឡើងនៅក្នុងអង្គវេទិកាសាធារណៈមានចំនួន១៦បញ្ហានិងសំណូមពរ ហេីយត្រូវបានដោះស្រាយចំពោះមុខចំនួន១៥បញ្ហា និងសំណូមពរ នៅសល់១បញ្ហា និងសំណូមពរ នឹងលេីកទៅដោះស្រាយជាបន្តបន្ទាប់ទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *