(បន្ទាយមានជ័យ)៖កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ ខាំ ណយស្រីលក្ខ ភេទស្រី អាយុ២០ឆ្នាំ មានអាសយដ្ឋាននៅភូមិម៉ក់ហឺន ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ស្ដីពីករណីបាត់ម៉ូតូ នៅវេលាម៉ោង០៣និង៣០នាទី ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ក្រោយទទួលបានបណ្ដឹងខាងលើ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានចុះធ្វើការស្រាវជ្រាវ រហូតកំណត់មុខសញ្ញាបាន នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៦…
លោកឧត្តមសេនីយ៍ត្រី ងួន វ៉ា អញ្ជើញជាអធិបតីក្នុងពិធី ត្រួតពិនិត្យចំនួនទ័ព-កូន និង នីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថឱ្យចូលសោធននិវត្តន៍ ដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ
(បន្ទាយមានជ័យ)៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២៦ បានរៀបចំពិធីត្រួតពិនិត្យចំនួនទ័ព-កូន និង នីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថឱ្យចូលសោធននិវត្តន៍ ដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី ងួន វ៉ា ស្នងការរង ស្នងការដ្ឋានកសាងកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រធានក្រុមការងារទី៤ ចុះត្រួតពិនិត្យចំនួនទ័ព–កូន និងពិនិត្យស្ថានភាពយោធិន នៃកងរាជអាវុធហត្ថដល់អាយុចូលសោធននិវត្តន៍។ កិច្ចប្រជុំនេះបានប្រារព្ធធ្វើឡើងនៅសាលប្រជុំ ធំ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន…
នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ដឹកនាំកិច្ចប្រជុំ ការងារយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំ ការងារយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងខេត្តបន្ទាយមានជ័យ។កិច្ចប្រជុំនេះបានធ្វើឡើង នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ នៅសាលប្រជុំ ក សាលាខេត្តបន្ទាយមានជ័យដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធជុំវិញខេត្ត ។ ក្នុងយុទ្ធនាការដែលកំពុងអនុវត្តការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្ត ក៏បានរាយការសង្ខេបជូនអង្គពិធី ដោយបញ្ជាក់ថា…
ព្រះវិរៈមុន្នី វ៉ា ចិន្តា និងលោក យឹម សំណាង និងព្រះអង្គ ង៉ែត សម្ផស្ស បាននិមន្តនិងអញ្ជើញនាំយកបន្លែផ្លែឈើចម្រុះប្រមាណជាង៤តោន និងទឹកសុទ្ធ១០០០យួរ ទៅប្រគល់ជូនដល់ប្រជាជនភៀសសឹក និងវីរកងទ័ពដែលឈរជើង
(បន្ទាយមានជ័យ) បន្លែផ្លែឈើចម្រុះប្រមាណជាង៤តោន និងទឹកសុទ្ធចំនួន១០០០យួរ ដែលបានមកពីការនិមន្តបិណ្ឌបាតកៀរគរពីសប្បុរសជន ពីទីជិត ទីឆ្ងាយ ក្នុងស្រុក និងក្រៅស្រុករបស់ព្រះអង្គ ង៉ែត សម្ផស្ស ម្ចាស់អាស្រមវិបស្សនារាម ផ្លូវលេខ៧ ស្ថិតនៅក្នុងភូមិសូភី២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ត្រូវបានយកទៅប្រគល់ជូនដល់គណៈគ្រប់គ្រងស្នាក់ការក្រុមការងារខេត្ត ទុកធ្វើការបែងចែកជូនប្រជាជនភៀសសឹក នៅឃុំស្លរក្រាម ស្រុកស្វាយចេក និងវីរៈកងទ័ពដែលឈរជើងជួរមុខ នៅទិសស្រុកថ្មពួក និងស្រុកអូរជ្រៅ ដឹកនាំដោយព្រះវិរៈមុន្នី វ៉ា ចិន្តា ព្រះមេគណខេត្តបន្ទាយមានជ័យ(គណៈធម្មយុទ្ធ) លោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ…
ឯកឧត្តម កែវ វណ្ណថន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ស្តីពីការ បន្តនិរន្តរភាពយុទ្ធនាការ ទប់ស្កាត់ សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅខេត្តប៉ៃលិន
ប៉ៃលិន៖ នាថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម កែវ វណ្ណថន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការ ស្តីពីការបន្តនិរន្តរភាពយុទ្ធនាការ ទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធ បច្ចេក វិទ្យា (Online Scams) នៅក្នុងព្រះរាជាណាចក្រ កម្ពុជា និងបូកសរុបលទ្ធផលនៃការចាត់តាំងការអនុវត្ត គោលនយោ បាយ «ភូមិឃុំសង្កាត់មានសុវត្ថិភាព» ប្រចាំត្រីមាសទី៦ ឆ្នាំ២០២៦ រដ្ឋបាលខេត្តប៉ៃលិន។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុម…
សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ចុះចែកអំណោយមនុស្សធម៌ ដល់បងប្អូនរងគ្រោះដោយសារខ្យល់កន្ត្រាក់២៥ គ្រួសារនៅស្រុកស្វាយចេក
ខេត្តបន្ទាយមានជ័យ៖នារសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្ដម ឈើយ ចាន់ណា អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ អមដំណើរដោយលោក បឹង គឹមសឹង អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បានអញ្ជើញចុះសួរសុខទុក្ខនិងនាំយកនូវអំណោយមនុស្សធម៌ ផ្តល់ជូនដល់បងប្អូន រងគ្រោះដោយសារ ខ្យល់ កន្ត្រាក់ចំនួន ២៥គ្រួសារនៅក្នុងស្រុកស្វាយចេក ។ដែរក្នុងនោះមានផ្ទះបងប្អូនមួយចំនួនខ្វះខាតស្រាលនិងធ្ងន់ ក៏ប៉ុន្តែដោយមានការយកចិត្តទុកដាក់របស់អាជ្ញាធរមូលដ្ឋាន រួមទាំងក្រុមការងារចុះជួយមូលដ្ឋានបានធ្វើការសាងសង់និងជួសជុលផ្ទះបងប្អូនបានទាន់ពេលវេលា។ លោក បឹង គឹមសឹង និងឯកឧត្តម ឈើយ ចាន់ណា ក៏បានចូលរួមសោកស្ដាយនូវការបាត់បង់ផ្ទះសម្បែងរបស់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់។ ឯកឧត្តមបន្តថា អំណោយទាំងនេះពោលគឺបានមកពីការកៀងគររកមូលនិធិថវិកាសម្ភារៈពីព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គឯកឧត្តម លោកជំទាវ…
ឯកឧត្តម កែវ វណ្ណថន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការ ស្តីពីការបន្តនិរន្តរភាពយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) នៅខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ ៖ ឯកឧត្តម កែវ វណ្ណថន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងប្រតិភូអមដំណើរ អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការ ស្តីពីការបន្តនិរន្តរភាពយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ជូនដល់អង្គភាព ពិសេសសមត្ដកិច្ចពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ។ពិធីនេះបានប្រារព្ធធ្វើឡើងនៅសាលប្រជុំ ក សាលាខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦។ យោងតាមរបាយការណ៍សង្ខេបរបស់លោកឧត្តមសេនីយ៍ត្រី អេង លីហួរ ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា យុទ្ធនាការបង្ក្រាប Online Scams នៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ចាប់ពីថ្ងៃទី១៨…
អភិបាលខេត្តបន្ទាយមានជ័យ ទទួលស្វាគមន៍ លោកស្រី Matidlda Bogner តំណាងប្រចាំប្រទេស នៃអង្គការសហប្រជាជាតិសិទ្ធិមនុស្សប្រចាំនៅកម្ពុជា
បន្ទាយមានជ័យ៖ ក្នុងឱកាសទទួលស្វាគមន៍ លោកស្រី Matidlda Bogner តំណាងប្រចាំប្រទេស នៃអង្គការសហប្រជាជាតិសិទ្ធិមនុស្សប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួសម ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បានជម្រាបជូនអំពីស្ថានភាពទូទៅក្រោយពេលដែលយោធាថៃបានបើកការឈ្លានពានមកលើដល់អធិបតេយ្យភាពរបស់កម្ពុជា ពិសេសនៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ដែលបណ្តាលឱ្យជីវិតជនស៊ីវិលស្លូតត្រង់បានស្លាប់ចំនួន៩នាក់ របួស៧៧នាក់ ខូចខាតលំនៅដ្ឋាន២.០១៨ខ្នង។ ឯកឧត្តម ក៏បានបញ្ជាក់ថា ក្រៅពីបណ្ដាលឱ្យប្រជាពលរដ្ឋស្លូតត្រង់រងរបួស និងស្លាប់បាត់បង់ជីវិត ដី ផ្ទះសម្បែងរបស់ពលរដ្ឋននៅតាមបន្ទាត់ព្រំដែន ក៏ត្រូវបានយោធាថៃធ្វើការហ៊ុមព័ទ្ធ និងបំផ្លាញផ្ទះសំបែងរបស់ពួកគាត់គ្មានសល់ ក្រោយពីបទឈប់បាញ់លើកទី២ ចូលជាធរមាន ធ្វើឱ្យពលរដ្ឋកម្ពុជាគ្មានសំបែងរស់នៅ។ ព្រមទាំង មានគ្រាប់យុទ្ធភ័ណមិនទាន់ផ្ទុះជាច្រើន…
ព្រឹត្តិការណ៍ប្រកួតបាល់ទាត់មិត្តភាព និងមនុស្សធម៌ រវាងក្រុមបាល់ទាត់តារាកម្ពុជា និងក្រុមបាល់ទាត់សហភាព សហព័ន្ធយុវជនកម្ពុជាខេត្តបន្ទាយមានជ័យ
(បន្ទាយមានជ័យ) កម្ពុជាសន្តិភាព កីឡារស់ក្នុងសន្តិភាព នៅបរិវេនទីលានកីឡានៃវិទ្យាល័យ ហ៊ុន សែន ខ្លាកូន ក្នុងសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ លោក កែ សួនសុភាព ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបន្ទាយមានជ័យ បានទទួលស្វាគមន៍និងបើកកម្មវិធីព្រឹត្តិការណ៍ប្រកួតបាល់ទាត់មិត្តភាពរវាងក្រុមកីឡាករ ស.ស.យ.ក. ខេត្តបន្ទាយមានជ័យ និងក្រុមកីឡាបាល់ទាត់តារាកម្ពុជា(CFSS) ក្រោមប្រធានបទ «កម្លាំងសាមគ្គី ដើម្បីជួរមុខ និងសន្តិភាព» ព្រឹទ្ធិការរប្រកួតនេះមានការចូលរួមពីលោក លោកស្រីអភិបាលរង ខេត្ត ប្រធាន.អនុប្រមន្ទីរជុំវិញខេត្ត…
ឯកឧត្តម អ៊ុំ រាត្រី អញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរខួប អនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា
បន្ទាយមានជ័យ ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាល ខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងពិធី អបអរសាទរខួប អនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ក្រោមប្រធានបទ “រួមគ្នាកសាងភាពធនដើម្បី ការងារសមរម្យ”។ពិធីនេះ នាថ្ងៃអង្គារ ទី៥ ខែឧសភា ឆ្នាំ២០២៦ នៅសាលប្រជុំ ធំ ខេត្តបន្ទាយមានជ័យ ដោយមានការញ្ជើញចូលរួមឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត លោក លោកស្រី…
