កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួន​ជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធ​ករណីជួ​ញដូរ រក្សាទុក និងប្រើប្រាស់​ដោយខុសច្បា​ប់នូវសារធាតុញៀន

(បន្ទាយមានជ័យ)៖ កម្លាំងមូលដ្ឋានក​ងរាជអាវុធហ​ត្ថក្រុងសិរី​សោភ័ណ ដឹកនាំដោយលោកវរសេ​នីយ៍​ត្រី សុខ ឡេង មេប​ញ្ជាការមូ​លដ្ឋា​នកងរាជ​អាវុធហត្ថក្រុងសិរី​សោភ័ណ នៅវេ​លាម៉ោ​ង២៣​និង០០នាទី ថ្ងៃ​ទី១៣ ខែសី​ហា ឆ្នាំ២០២៦ ​បានចុះប្រតិបត្តិការបង្រ្កាបក​រណីជួញដូរ រក្សាទុក និងប្រើ​ប្រាស់ដោ​យខុសច្បា​ប់នូវសារ​ធាតុញៀន ​នៅចំណុចខា​ងកើតសួនតេ​ជោឈ្នះឈ្នះ ស្ថិតក្នុងភូមិ៣ សង្កាត់​ព្រះពន្លា ក្រុង​សិរីសោភ័ណ ដោយ​ឃាត់ខ្លួនជនសង្ស័យបាន ០១នាក់ ឈ្មោះ គង់ មករា ភេទ​ប្រុស អាយុ ​៤០ឆ្នាំ មុខរបរកសិករ បច្ចុប្បន្នរ​ស់នៅភូមិទឹកថ្លា​ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ព្រ​មទាំង ដ​កហូតវត្ថុ​តាងរួម​មាន៖ គ្រឿងញៀនប្រភេទម្ស៉ៅក្រាមពណ៌សថ្លា (ICE) ចំនួន០១ថង់កិប ទម្ងន់២៧,១០ក្រាម, គ្រឿងញៀនប្រភេទថ្នាំគ្រាប់រាងមូលពណ៌ក្រហមក្បឿង (WY) ចំនួន ០១ថង់​កិប ស្មើនឹង១២៤​គ្រាប់ ទម្ងន់​១៣,៧៩ក្រាម, គ្រឿងញៀនប្រ​ភេទម្ស៉ៅក្រាមពណ៌ស (កេតាមីន) ចំនួន​ ០៣ថង់កិប ទម្ងន់៣៨,៦០ក្រាម,រថ​យន្ត ចំនួន ០១​គ្រឿង,ទូរស័ព្ទ ចំនួន០២គ្រឿង រួមនឹង​សម្ភារៈ​ប្រើប្រា​ស់គ្រឿង​ញៀនមួយចំ​នួន ហើយ​នាំទៅ​កាន់​មូលដ្ឋាន​កងរាជអាវុធហត្ថក្រុង ដើ​ម្បីសួរ​នាំតាម​នី​តិវិធី។

លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូ​លដ្ឋានកងរាជអា​វុធហត្ថក្រុងសិ​រីសោភ័ណ​បានឱ្យ​ដឹងថា ក្រោយឃា​ត់ខ្លួននិ​ងសួរនាំរួ​ច ជន​សង្ស័យ​បានឆ្លើយសារភាពថា រូបខ្លួនពិត​ជាបាន​ទិញគ្រឿង​ញៀនម​កទុករក្សាទុក​ ដើម្បីលក់​ផង និងទុក​ប្រើប្រាស់ផង។ ហើយខ្លួន​ក៏ធ្លាប់ជា​ប់ពន្ធនា​គារចំនួន​៤ឆ្នាំម្ដ​ងដែរ ពី​បទជួញដូរនិ​ងប្រើប្រាស់​ដោយខុ​សច្បាប់​នូវសារធា​តុញៀនផ​ងដែរ។ ដោយ​ផ្អែកលើ​ចម្លើ​យសា​រភាពនិង​មានវត្ថុតា​ងជាក់ស្តែ​ងកម្លាំងជំនាញមូលដ្ឋានក​ងរាជអាវុធហត្ថក្រុង កសាង​សំណុំ​រឿង​បញ្ជូនទៅ​កាន់បញ្ជាការដ្ឋានក​ងរាជអាវុធហត្ថខេត្ត ចាត់កា​របន្តតាមនីតិវិធី។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធាន​មន្ទីរស្រាវជ្រាវនិង​បង្ក្រាបបទល្មើសបានឱ្យដឹងថា ជនសង្ស័​យខា​ងលើក្រោយ​ពីធ្វើនិ​តិវិ​ធីរួច​ ត្រូវ​បាន​កម្លាំង​កា​រិយាល័​យប្រ​ឆាំងគ្រឿងញៀន កងរាជ​អាវុធហត្ថ​ខេត្ត បញ្ជូនទៅ​សាលាដំបូងខេត្ត​ហើយនៅ​រសៀល​ថ្ងៃសៅ​រ៍ ទី១​៥ ខែសីហា ឆ្នាំ២០២៦នេះ ដើម្បីអ​នុវត្តតាមនីតិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *