កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ២នាក់ ទៅតុលាការ​ពាក់ព័ន្ធករណីលួច

(បន្ទាយមានជ័យ) កម្លាំងជំនា​ញមូលដ្ឋានកងរា​ជអាវុធហត្ថ​ក្រុងប៉ោយ​ប៉ែតបាន​ទទួលបណ្តឹ​ងបន្ទា​ន់ពីជន​រងគ្រោះ​ឈ្មោះ តា​ប់ គឹមទឺ ភេ​ទប្រុស អា​យុ២៧ឆ្នាំ រស់នៅ​ភូមិកូបធំសង្កាត់និមិត្ត ក្រុង​ប៉ោយ​ប៉ែត ស្តីពីករ​ណីលួ​ចឌី​ណា​ម៉ូភ្លើង កាល​ពីវេលាម៉ោ​ង១៧និង០០នាទី ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ នៅ​ចំណុចភូ​មិកូបធំ សង្កាត់និ​មិត្ត ក្រុងប៉ោយប៉ែ​ត ខេត្តបន្ទាយមានជ័យ។ ​ក្រោយទទួ​លបានប​ណ្តឹងខាង​លើកម្លាំង​ជំនាញមូលដ្ឋានកង​រាជអាវុធហត្ថក្រុង​ប៉ោយប៉ែត ដឹកនាំ​ដោយ​លោកអ​នុសេ​នីយ៍​ឯក តិល តៃលីវ មេបញ្ជា​ការមូលដ្​ឋានកងរាជ​អាវុធហត្ថក្រុង​បានចុះដល់ក​ន្លែងកើតហេតុ​ធ្វើការស្រាវជ្រាវ​រហូតឃា​ត់ខ្លួនជន​សង្ស័យម្នាក់​ ឈ្មោះ ទូច អឿន ភេទប្រុស អាយុ២០ឆ្នាំ ក្នុងចំ​ណោមបក្ខពួក​ចំនួន​០២នាក់ ហើយ​បន្តឃា​ត់ខ្លួនបក្ខពួក​ម្នាក់ទៀតឈ្មោះ​ ថន សេងអេង ភេទប្រុស អាយុ២​៣ឆ្នាំ នៅវេលា​ម៉ោង១៥និង​៣០នាទី ថ្ងៃទី២​២ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុច​សង្កាត់និមិត្ត ក្រុងប៉ោយ​ប៉ែត រួចនាំម​កកាន់មូលដ្ឋានកង​រាជអាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ព្រម​ទាំងបា​នធ្វើតេស្ត​ទឹកនោមរក​សា​រធាតុញៀនជាល​ទ្ធផលវិ​ជ្ជមាន(+)

លោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋា​នកងរាជអាវុ​ធហត្ថក្រុង​ប៉ោយប៉ែត​បានឱ្យដឹ​ងថា ក្រោយឃា​ត់ខ្លួននិងសួរនាំ​រួច ជនសង្ស័យបា​នឆ្លើយសារភាពថា ពួកខ្លួនពិតជា​បានលួចយ​កឌី​ណា​ម៉ូភ្លើង​របួស​ដើ​មបណ្ដឹ​ងពិ​តប្រា​កដមែន។ ដោយផ្អែកលើ​ចម្លើ​យសារភាព​និងមាន​វត្ថុតាងជា​ក់ស្តែង កម្លាំង​មូលដ្ឋានកងរា​ជអាវុធហត្ថក្រុង បានកសាង​សំណុំរឿងប​ញ្ជូនទៅ​កាន់បញ្ជាការដ្ឋា​នកងរាជអាវុធហត្ថខេត្តចាត់ការប​ន្តតាម​នីតិវិធី។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបានកម្លាំងកា​រិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហ​ត្ថខេត្តបញ្ជូន​ទៅសាលា​ដំបូងខេត្តហើយ នៅព្រឹ​កថ្ងៃពុធ ទី២​៤ ខែមិថុនា ឆ្នាំ២​០២៦នេះ ដើម្បីអនុវត្តតាមនីតិវិធី។ ចំណែ​កវត្ថុតា​ងត្រូវបានកម្លាំងជំ​នាញប្រគល់ជូនជនរងគ្រោះវិញហើយ៕

Leave a Reply

Your email address will not be published. Required fields are marked *