ប៉ៃលិន៖ នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញដឹកនាំមន្ត្រីជំនាញ និងក្រុមការងារ ចុះពិនិត្យមើលដោយផ្ទាល់ ការបង្ករបង្កើនផលដំណាំបន្លែ ក្នុងខេត្តប៉ៃលិន ព្រមទាំងលើកទឹកចិត្តដល់ប្រជាកសិករធ្វើការផលិតឱ្យបានច្រើន ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញ ដែលធានាបាននូវតម្លៃសមរម្យ និងគុណភាព តាមបែបធម្មជាតិ ប្រកបដោយទំនុកចិត្ត មិនប៉ៈពាល់ដល់សុខភាព។ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ បច្ចុប្បន្នរាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតជានាយករដ្ឋមន្ត្រី…
Author: champey
អភិបាលខេត្តប៉ៃលិន នាំយកអំណោយមកដាក់ក្នុងផ្ទះបរិច្ចាគ ដើម្បីជួយដល់បងប្អូនទុរគតជន និងមានជីវភាពខ្វះខាត
ប៉ៃលិន៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញនាំយកអំណោយ មកដាក់ក្នុងផ្ទះបរិច្ចាគ នៅគ្រប់ទីតាំងទាំងអស់ក្នុងខេត្ត ដើម្បីជួយដល់បងប្អូនទុរគតជន និងមានជីវភាពខ្វះខាត។ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ វប្បធម៌ នៃការចែករំលែក បានស្តែងចេញតាមរយៈនៃសមានចិត្តជួយគ្នាក្នុងគ្រាមានអាសន្ន និងសាមគ្គីភាពក្នុងចំណោមប្រជាជនកម្ពុជា ហើយទង្វើ ដ៏ ប្រពៃថ្លៃថ្លានេះទទួលបាននូវការសាទរយ៉ាងខ្លាំង ពីសំណាក់បងប្អូនប្រជាពលរដ្ឋ និងបានសរបញ្ជាក់ឱ្យឃើញពីតម្លៃ មិន អាចកាត់ថ្លៃបាន…
អភិបាល ក្រុងសិរីសោភ័ណ អំពាវនាវដល់ប្រជាពលរដ្ឋ បន្តសហការ រាយការណ៍អំពីបទល្មើស ជាពិសេសពាក់ព័ន្ធបទល្មើស Onlne Scams
បន្ទាយមានជ័យ ៖ ដើម្បីប្រសិទ្ធភាពនៃការអនុវត្តនូវគោលនយោបាយភូមិ ឃុំ–សង្កាត់ កាន់មានប្រសិទ្ធភាពបន្ថែមទៀត អភិបាលក្រុងសិរីសោភ័ណ បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន បន្តចូលរួមរាយការណ៍អំពីបទល្មើសដែលកើតមាននៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីធ្វើយ៉ាងណាឱ្យកងកម្លាំងមានសមត្ថកិច្ច អន្តរាគមន៍ និងបង្ក្រាបបានទាន់ពេលវេលា។ អភិបាល ក្រុងសិរីសោភ័ណមានប្រសាសន៍បែបនេះក្នុងវេទិកាផ្សព្វផ្សាយ ពិគ្រោះយោបល់របស់ក្រុមប្រឹក្សាក្រុងសិរីសោភ័ណ ជូនដល់សង្កាត់អូរអំបិល និងសង្កាត់ទឹថ្លា ដែលជាសង្កាត់ចុងក្រោយនៃសង្កាត់ទាំង៧។ ពិធីនេះ ធ្វើឡើងនៅវត្ត សុភមង្គល ស្ថិតនៅក្នុងសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ ដោយមានការចូលរួមពីលោក ជាម សុខ ប្រធាក្រុមប្រឹក្សាក្រុង សមាជិក…
កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
(បន្ទាយមានជ័យ)៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ នៅវេលាម៉ោង២៣និង០០នាទី ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ បានចុះប្រតិបត្តិការបង្រ្កាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចខាងកើតសួនតេជោឈ្នះឈ្នះ ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ដោយឃាត់ខ្លួនជនសង្ស័យបាន ០១នាក់ ឈ្មោះ គង់ មករា ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរកសិករ បច្ចុប្បន្នរស់នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ព្រមទាំង…
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយប្រសាសន៍លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ
(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នាព្រឹក ថ្ងៃសៅរ៍ ទី១៥ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយប្រសាសន៍លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ។កិច្ចប្រជុំនេះបានប្រារព្ធធ្វើឡើងនៅសាលប្រជុំ ធំ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង លោកនាយសេនាធិការរង ប្រធាន–អនុប្រធានមន្ទីរទាំង៧ លោកនាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថក្រុង–ស្រុកទាំង៩ មេបញ្ជាការកងអនុសេនាធំចល័ត នាយទាហាន នាយទាហានរង និងពលទាហាន…
ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំវិសាមញ្ញលើកទី៦ អាណត្តិទី៤
(ប៉ៃលិន)៖នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ក្រុមប្រឹក្សាខេត្តប៉ៃលិន បានរៀបចំកិច្ចប្រជុំវិសាមញ្ញលើកទី៦ អាណត្តិទី៤ របស់ខ្លួន ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន និង លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន។ កិច្ចប្រជុំនេះ បានរៀបចំឡើងក្នុងគោលបំណងពិនិត្យ ពិភាក្សា និងអនុម័តលើរបៀបវារៈសំខាន់ៗ មួយចំនួន ដើម្បីរុញច្រានការងាររដ្ឋបាល និងការអភិវឌ្ឍក្នុងខេត្ត ឱ្យកាន់តែមានប្រសិទ្ធភាព រួមមាន៖ ពិនិត្យឡើងវិញនូវកំណត់ហេតុ នៃកិច្ចប្រជុំកន្លងមក ដើម្បីតាមដានវឌ្ឍនភាព និងលទ្ធផល…
ឯកឧត្ដម អ៊ុំ រាត្រី និងលោកជំទាវ ប្រគល់ផ្ទះថ្មី២ខ្នង ជូនគ្រួសារមានជីវភាពខ្វះខាត ចំនួន២គ្រួសារ នៅស្រុកម៉ាឡៃ
បន្ទាយមានជ័យ ៖ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ នឹងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត និងលោកជំទាវ អញ្ជើញប្រគល់ផ្ទះថ្មី២ខ្នង និងបង្គន់អនាម័យ២ឈុត ជូនដល់គ្រួសារ ដែលមានជីវភាពខ្វះខាត នៅភូមិចាន់គិរី និងភូមិភ្នំកៅបី ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ។ ពិធីនេះធ្វើឡើងនៅរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ដោយមានការចូលរួមអមដំណើរ ដោយក្រុមការងារប្រតិបត្ត សាខាកាកបាទក្រហមកម្ពុជាខេត្ត អនុសាខាក្រហមស្រុកម៉ាឡៃ អ្នកស្ម័គ្រ ភូមិ យុវជនកាកបាទក្រហមកម្ពុជាស្រុកផងដែរ។ នាឱកាសឯកឧត្តម អ៊ុំ…
ពិធីបិទវគ្គបណ្ដុះបណ្ដាលស្ដីពីសង្គ្រោះបឋមផ្លូវចិត្ត
បន្ទាយមានជ័យ៖ឆ្លងវគ្គបណ្ដុះបណ្ដាលស្ដីពីសង្គ្រោះបឋមផ្លូវចិត្តប្រគេនដល់ព្រះសង្ឃរយៈពេលបីថ្ងៃរួចមកនាល្ងាចថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ត្រូវបានរៀបចំពិធីបិទវគ្គបណ្ដុះបណ្ដាលនេះក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត សេង សុមុនី រដ្ឋលេខាធិការប្រចាំការនៃក្រសួងធម្មការនិងសាសនានិងព្រះមេគណខេត្តបន្ទាយមានជ័យទាំងពីរគណៈ ។វគ្គបណ្ដុះបណ្ដាលនេះគឺមានការឧបត្ថម្ភដោយអង្គការយូនិសេសនិងអង្គការ tpo។ ព្រះឧត្តម សីល ញាណធុលសុធា ព្រះមេគណខេត្តគណៈមហានិកាយនិងព្រះ ព្រហ្ម សីមាមុនីវ៉ាចិន្តា ព្រះមានគុណខេត្តគណៈធម្មយុត្តិកនិកាយ ព្រះអង្គបានមានថេរដីកាសម្ដែងនៅសោមនស្សរីករាយយ៉ាងក្រៃលែងនិងសូមថ្លែងនាំអំណរគុណចំពោះអង្គការយូនិសេសនិងអង្គការ tpo ដែលបានសហការគ្នារៀបចំវគ្គបណ្ដុះបណ្ដាលដល់ព្រះសង្ឃស្ដីពីការសង្គ្រោះបឋមផ្លូវចិត្តសម្រាប់ព្រះសង្ឃនៅជាប់ព្រំដែនខ្មែរ សៀម ដោយក្នុងអំឡុងពេលគ្រាអាសន្នទាក់ទងទៅនឹងជម្លោះព្រំដែនកន្លងមកនេះ បានបង្កហានិភ័យប៉ះពាល់ដល់អារម្មណ៍ផ្លូវចិត្តដល់ព្រះសង្ឃនិងប្រជាពលរដ្ឋនេះក៏ដោយសារទង្វើឈ្លានពានរបស់យោធាសៀម ធ្វើការរំលោភបំពានដែលអធិបតេយ្យភាពកម្ពុជាប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋបាត់បង់ផ្ទះសំបែង ព្រះសង្ឃចាកចេញពីវត្តហើយវាមានផលប៉ះពាល់បន្ថែមទៀត ទៅលើសុខមាលភាពផ្លូវកាយផ្លូវ ចិត្តធនធានទ្រព្យសម្បត្តិប្រាសាទបុរាណប្រជាពលរដ្ឋចាកចេញពីផ្ទះការខកខានរបស់កុមារទទួលបានសេវាអប់រំនិងការរំខានដល់សេដ្ឋកិច្ចជីវភាពរស់នៅរួមនិងហេដ្ឋារចនាសម្ព័ន្ធផងដែរ។ ឯកឧត្តម សេង សុមុនី បានមានប្រសាសន៍បន្តថា៖វគ្គបណ្ដុះបណ្ដាលសង្គមបឋមផ្លូវចិត្តប្រគេនដល់ព្រះមន្ត្រីសង្ឃរយៈពេល៣…
ពិធីប្រគល់គ្រឿងឧបភោគបរិភោគជូនដល់វីរ:កងទ័ពជួរមុខ
(បន្ទាយមានជ័យ) គ្រឿងឧបភោគបរិភោគ ជាច្រើនមុខ និងថវិកាមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ព្រះមន្ត្រីសង្ឃខេត្ត ស្រុក ក្រុង ព្រមទាំងសប្បជនក្នុងនិងក្រៅប្រទេស ត្រូវបានរៀបចំចែកជូនដល់វីរៈកងទ័ពជួរមុខ នៅវត្តគិរីជុំចំការខ្នុរនារសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២ឥ២៦។ ព្រះសមណញ្ញាណ ណាប់ ម៉ឺន ព្រះបាឡាត់គណខេត្តបន្ទាយមានជ័យនិងជាព្រះគ្រូចៅអធិការវត្តគិរីជុំចំការខ្នុរបានមានសង្ឃដីកាថា ការផ្ដល់អំណោយមនុស្សធម៌ជាគ្រឿងឧបភោគបរិភោគនិងថវិកា ជូនដល់វីរៈកងទ័ពជួរមុខ គឺជាសកម្មភាពដ៏មានអត្ថន័យជ្រាលជ្រៅក្នុងការបង្ហាញពីការយកចិត្តទុកដាក់ការដឹងគុណនិងការលើកកម្ពស់ស្មារតីស្នេហាជាតិដល់កងកម្លាំងប្រដាប់អាវុធដែលកំពុងបំពេញបេសកកម្មការពារបូរណភាពទឹកដី ពីពពួកចោលសៀមឈ្លានពាន។ ព្រះអង្គ ណាប់ ម៉ឺន បានមានសង្ឃដីកាបន្តថា គោលបំណងសំខាន់របស់សប្បុរសជនទាំងអស់ដែលបានផ្ដល់នូវសម្ភារៈអំណោយថវិកាគឺជាការលើកកម្ពស់ស្មារតីនិងកម្លាំងចិត្តបង្កើនស្មារតីប្រយុទ្ធធ្វើឲ្យកងទ័ពយើងមានអារម្មណ៍ថា មានការគាំទ្រជានិច្ចពីសំណាក់រាជរដ្ឋាភិបាលនិងប្រជាជននៅសមរភូមិក្រោយម្យ៉ាងវិញទៀតការផ្ដល់នាំអំណោយទាំងអស់នេះគឺជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយសម្រួលជីវភាពរស់នៅតាមខ្សែបន្ទាត់ព្រំដែនរបស់វីរៈកងទ័ពជួរមុខនិយាយរួមគឺពង្រឹងកម្លាំងមហាសាមគ្គីភាពខ្មែរជួយខ្មែរ ខ្មែរស្រឡាញ់ទឹកដីស្រឡាញ់ជាតិនិងបង្ហាញថាសមរភូមិក្រោយគាំទ្រសមរភូមិមុខមរវាងប្រជាពលរដ្ឋអាជ្ញាធរនិងវីរៈកងទ័ព។ ក្នុងនាមព្រះមន្ត្រីសង្ឃខេត្តបន្ទាយមានជ័យ សូមសម្តែងនូវគារវៈភក្តីនិងសូមថ្លែងនាំអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសប្បុរសជនដែលបានបរិច្ចាគទ្រព្យធន់ផ្ទាល់ខ្លួនរួមមានថវិកានិងសម្ភារៈដើម្បីជួយឧបត្ថម្ភគាំទ្រដល់វីរៈកងទ័ពជួរមុខ…
រដ្ឋបាលខេត្តបាត់ដំបង និងរដ្ឋបាលខេត្តបន្ទាយមានជ័យ សម្រេចចុះហត្ថលេខា លេីសំណេីរសុំកែសម្រួលព្រំប្រទល់រដ្ឋបាល រវាងខេត្តទាំងពីរ
បាត់ដំបង ៖ រដ្ឋបាលខេត្តបាត់ដំបង និងរដ្ឋបាលខេត្តបន្ទាយមានជ័យ ចុះហត្ថលេខា លេីសំណេីរសុំកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងខេត្តទាំងពីរ ឱ្យមានភាពច្បាស់លាស់ ក្នុងការគ្រប់គ្រងរដ្ឋបាល សន្តិសុខសណ្តាប់ធ្នាប់ ក៏ដូចជាបម្រើសេវាជូនដល់ប្រជាពលរដ្ឋឱ្យមានលក្ខណៈកាន់តែល្អប្រសើរបន្ថែមទៀត។ ពិធីចុះហត្ថលេខា លេីសំណេីរនេះដឹកនាំដោយ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងឯកឧត្តម សុខ លូអភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ដែលធ្វេីឡេីងនៅរដ្ឋបាលខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ ២០២៦។ អនុលោមតាមលិខិតបទដ្ឋានគតិយុត្ត និងឯកសារយោងរដ្ឋបាលខេត្តបាត់ដំបង និងរដ្ឋបាលខេត្តបន្ទាយមានជ័យ ដោយមានផែនទីកំណត់ព្រំប្រទល់រដ្ឋបាលរវាងខេត្តទាំងពីរ ដោយការគ្រប់គ្រងរដ្ឋបាលនៅពុំទាន់មានភាពច្បាស់លាស់នៅឡើយពិសេសការគ្រប់គ្រងរដ្ឋបាល…
