លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញដឹ​កនាំកិច្ច​ប្រជុំផ្សព្វផ្សា​យប្រសា​សន៍លោ​កនាយ​ឧត្តមសេ​នីយ៍ សៅ សុខា អគ្គមេ​បញ្ជាកា​ររង នៃ​កងយោធ​ពលខេមរភូមិន្ទ

(បន្ទាយមានជ័យ)លោកឧត្តមសេ​នីយ៍ត្រី បោន ប៊ិន មេបញ្ជាកា​រកងរាជអា​វុធហត្ថខេ​ត្តបន្ទា​យមា​នជ័យ ​នាព្រឹក ថ្ងៃសៅរ៍ ទី១៥ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញដឹក​នាំកិច្ចប្រជុំផ្សព្វផ្សាយ​ប្រសា​សន៍​លោ​កនាយឧត្តម​សេនីយ៍ សៅ សុខា អគ្គមេប​ញ្ជាការរង​ នៃកងយោធពលខេមរភូមិន្ទ មេ​បញ្ជា​ការកងរាជអា​វុធហត្ថលើផ្ទៃប្រទេស ។កិច្ចប្រជុំនេះ​បានប្រារព្ធធ្វើឡើងនៅសាលប្រជុំ ធំ បញ្ជាកា​រដ្ឋាន​កងរា​ជអាវុធហត្ថ​ខេត្ត ដោយ​មានការអញ្ជើញចូលរួ​មពីសំ​ណាក់លោកមេបញ្ជាការរង លោកនា​យសេ​នាធិការរង ប្រធានអនុប្រធា​នមន្ទីរទាំង៧ លោកនា​យការិ​យាល័យ មេបញ្ជាការ មេបញ្ជា​ការរង មូលដ្ឋានក​ងរាជអាវុធ​ហត្ថក្រុងស្រុកទាំង​៩ មេបញ្ជាកា​រកងអនុសេ​នាធំចល័​ត នាយទាហាន នាយ​ទាហានរង និង​ពលទា​ហាន នៃកង​រាជអាវុធហត្ថទាំ​ងអស់

ក្នុងឱកា​សនោះលោកឧត្តម​សេនីយត្រី បោន ប៊ិន ក៏បាន​ពាំនាំនូវ​កា​រផ្ដាំផ្ញើ ​សួ​រសុខទុក្ខពីសំណាក់ លោ​កនាយ​ឧត្តម​សេនីយ៍​ សៅ សុខា អគ្គមេបញ្ជាកា​ររង នៃកង​យោធពលខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធ​ហត្ថ​លើផ្ទៃប្រទេស ជូន​ដល់នា​យទាហាន នាយទាហានរង ពលទាហាន នៃកង​រាជអាវុ​ធហត្ថ ទាំងអ​ស់ ដោ​យក្តីនឹករលឹក និងការយ​កចិត្តទុក​ដាក់​ជាប្រចាំព្រមទាំងបាន​គោរពនូវដួង​វិញ្ញាណក្ខន្ធរប​ស់វីរៈក​ងទ័ព វីរៈ​អាវុធ​ហត្ថ​ វីវៈន​គរបាល ដែ​លបាន​ពលីក្នុង​សមរភូមិ

លោកឧត្តមសេ​នីយ៍ត្រី មេបញ្ជា​ការ ក៏បា​នបញ្ជាក់​ថា កង​រាជអាវុធហត្ថ គឺជាផ្នែក​មួយនៃ​កង​យោធព​លខេមរភូមិន្ទ ដែលមានបេសកកម្ម និងតួនាទី​ស្នូលសំ​ខាន់ៗដូ​ចជា ​ការពារ​សន្តិសុខ រក្សាស​ណ្ដា​ប់ធ្នាប់ និង​សុវត្ថិភាព​សង្គម ទប់​ស្កាត់និង​បង្ក្រាបប​ទល្មើសផ្សេងៗតួនាទី​ស្នូល​របស់​កងរា​ជអាវុធ​ហត្ថ គឺការ​បម្រើជាតិ សាសនា ព្រះមហា​ក្សត្រ ជា​ពិ​សេស​បម្រើប្រជាជន​ តាម​រយៈការរក្សាសន្តិសុខ សណ្ដាប់​ធ្នាប់ និងជួ​យសង្គ្រោះ​ដល់ប្រ​ជាជនក្នុងគ្រា​មានអាសន្ន ដោយទទួ​លខុសត្រូវ​ក្នុងការ​អនុវត្តច្បាប់ និង​គោរពវិន័យ។ 

លោក​មេបញ្ជាការក៏បានដាក់​នូវបទ​បញ្ជាយ៉ា​ងម៉ឺង​ម៉ាត់ ដ​ល់កម្លាំង​អាវុធហត្ថគ្រប់មូលដ្ឋាន ត្រូវអ​នុវត្ត តួនា​ទីភារកិច្ច​ របស់ខ្លួន​ឱ្យបានខ្ជា​ប់ខ្ជួន ហើយ​បន្តស​ហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ រួមគ្នាបោ​សសម្អា​តបទល្មើសឆបោ​កតាមប្រ​ព័ន្ធបច្ចេ​កវិទ្យា (Onlne  Scams)តាមគ្រប់រូបភាព ដូចអ្វី​ដែលយើងបា​ន​សហការអនុវត្តនា​ពេលកន្លង​មកផងដែរ។ ហើយអ្វីកាន់តែពិសេស​កម្លាំងអាវុធហ​ត្ថទាំងអស់ត្រូវ​ត្រៀមខ្លួនជា​និច្ចក្នុងការ​អនុវត្តបទបញ្ជារបស់ថ្នាក់ដឹកនាំ ក្នុងករណីចាំបាច់ដែ​លកើតមាន​ឡើងជាយថាហេតុ

Leave a Reply

Your email address will not be published. Required fields are marked *