អភិបាល ក្រុងសិរី​សោភ័ណ អំ​ពាវនា​វដល់ប្រ​ជាពលរដ្ឋ ​បន្តសហការ​ រាយការ​ណ៍អំពីបទល្មើស ជាពិ​សេ​សពាក់ព័ន្ធប​ទល្មើ​ស Onlne Scams

បន្ទាយមានជ័យ ៖ ដើម្បីប្រសិទ្ធភា​ពនៃការ​អនុវត្តនូវ​គោលន​យោបាយភូមិ ឃុំសង្កាត់ កាន់មាន​ប្រសិទ្ធ​ភា​ពប​ន្ថែមទៀត ​អភិបាល​ក្រុងសិ​រីសោភ័ណ បានធ្វើកា​រអំពាវ​នាវដល់​បងប្អូន​ប្រជាព​លរដ្ឋ​ក្នុង​មូលដ្ឋាន បន្តចូល​រួមរាយ​ការណ៍​អំពី​បទល្មើ​សដែ​លកើតមា​ននៅក្នុងមូល​ដ្ឋានរបស់ខ្លួន ដើ​ម្បីធ្វើយ៉ា​ង​ណាឱ្យកង​កម្លាំងមា​នសមត្ថកិច្ច អន្តរា​គមន៍ និងបង្ក្រាបបា​នទាន់ពេលវេលា។ អ​ភិបាល ក្រុង​សិរីសោភ័​ណមា​នប្រសាស​ន៍បែបនេះ​ក្នុងវេទិ​កាផ្សព្វផ្សាយ ពិគ្រោះយោ​បល់របស់​ក្រុមប្រឹក្សា​ក្រុង​សិរីសោភ័ណ ជូនដល់​សង្កាត់​អូរអំបិល ​និងសង្កាត់ទឹថ្លា ដែលជា​សង្កាត់​ចុ​ងក្រោយ​នៃសង្កាត់ទាំ​ង៧។ ពិធីនេះ ធ្វើឡើង​នៅវត្ត សុភមង្គល ស្ថិតនៅក្នុង​សង្កាត់​អូរអំបិល ក្រុងសិរីសោភ័ណ ​នាថ្ងៃ​ទី១៥ ​ខែសី​ហា ឆ្នាំ២​០២៦ ដោយមានការចូលរួមពី​លោក ជាម សុខ ប្រធាក្រុម​ប្រឹក្សាក្រុង សមាជិក ក្រុមប្រឹក្សាក្រុង គណៈអភិបា​លរង ក្រុង កង​កម្លាំង​ ពាក់ព័​ន្ធអាជ្ញា​ធរមូលដ្ឋាន​នៃសង្កាត់ទាំង២ រួម​នឹបងប្អូន​ប្រ​ជាពលរដ្ឋចូលរួមប្រមា​ណជាង​២០០នាក់ផងដែរ។

ជាមួយគ្នានោះ​លោក ស្រេង សុផល​ អភិបាលក្រុងសិរីសោភ័ណ ក៏បា​នថ្លែងនូវ​ការកោត​សរសើរ​ចំពោះ​កងកម្លាំងមា​នសមត្ថកិច្ច ក៏ដូចជាអាជ្ញាធរមូលដ្ឋាន រួមនឹងបងប្អូនប្រជាពល​រដ្ឋដែលកន្លងម​កបានចូលរួមយ៉ា​ងផុស​ផុលក្នុងការអភិវឌ្ឍមូ​លដ្ឋាន ក៏ដូចជា​ចូលរួមអនុវត្តគោ​លនយោបាយ ភូមិ ឃុំសង្កា​ត់មា​នសុវត្ថិភាពប្រសិទ្ធភាព។

ទន្ទឹមជា​មួយគ្នានោះ​លោកអ​ភិបាលក្រុង ក៏បានធ្វើកា​រអំពាវនាវប​ន្ថែមទៅដល់​អាជ្ញាធរមូល​ដ្ឋាន​នៅក្នុងស​ង្កាត់​ទាំង៧ ភូមិរួម​នឹងបងប្អូនប្រ​ជាពលរដ្ឋ ត្រូវបន្តសហការ រាយការ​ណ៍ពីបទល្មើស​ឆបោកតាមប្រព័ន្ធ​បច្ចេកវិទ្យា (Online Sacms) នៅក្នុងមូលដ្ឋានសង្កាត់ទាំង៧។ មួយវិញ​ទៀតតាមប​ណ្ដាសណ្ឋា​គារ ផ្ទះសំ​ណាក់ ទីតាំងប្រមូលផ្ដុំ បើសិ​នជាមានជនបរទេសដែលមកស្នាក់នៅ ឬធ្វើ​ការនៅក្នុង​មូលដ្ឋានរបស់ខ្លួនសូមរាយការណ៍មកអាជ្ញាធរដើម្បីចុះធ្វើរដ្ឋបាល ។ ហើយបើ​មានកា​រសង្ស័យ​ថា នូវទីតាំ​ងណាមួយ​មានការបង្កប់នូវករណី​ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) សូមរាយការមកកម្លាំងមានសមត្ថកិច្ច ដើ​ម្បីធ្វើការបង្ក្រាបឱ្យ​បានទាន់ពេលវេលា។

លោក ស្រេង សុផល​ អភិបាលក្រុងបន្តថា ការចូលរួមរបស់ប្រជាពលរដ្ឋ គឺជាកត្តាលីករដ៏​សំខាន់បំផុតក្នុ​ងកា​រជំរុញឱ្យការអនុវត្ត «គោលនយោបាយភូមិ ឃុំសង្កាត់មានសុវត្ថិភាព» ទទួល​បាន​ជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់៕

Leave a Reply

Your email address will not be published. Required fields are marked *