ពិធីសម្ពោធដាក់​ឲ្យប្រើប្រា​ស់ជាផ្លូវការអ​គារមជ្ឈម​ណ្ឌល​សិក្សាពេ​ញមួ​យជីវិតថ្មពួក ជាអំណោ​យដ៏ថ្លៃថ្លា​របស់អង្គកា​រកុ​មារឥតព្រំ​ដែនអន្តរជា​តិ(Knk international)

(បន្ទាយមានជ័យ) អគារមជ្ឈមណ្ឌល​សិក្សាពេញមួយជីវិតថ្មពួក ដែលចំណាយថវិ​កាអស់​ប្រមាណ​ជាង ​៧៨.៥៤២.២៨ដុល្លារ​សហរដ្ឋអាមេ​រិក ជាអំណោ​យដ៏ថ្លៃថ្លារប​ស់អង្គការកុមា​រឥតព្រំដែនអន្តរ​ជាតិ(Knk international) ត្រូវបា​នសម្ពោធ​ដាក់ឲ្យប្រើប្រាស់​ជាផ្លូវការ នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ។ដែលពិធីនេះបានប្រព្រឹត្តទៅនៅបរិវេ​ណការិ​យាល័យអប់រំ យុវជន និងកីឡា​ ក្រោមអធិប​តី​ភា​ពឯកឧត្តម ​ប្លែក វ៉ារី ប្រធានក្រុមប្រឹ​ក្សាខេ​ត្តបន្ទាយ​មានជ័​យ និង​លោក ឃូ​ ពៅ អភិបា​លរង ខេត្ត តំ​ណាង​ឯកឧត្ដម អ៊ុំ រាត្រី អភិបាល​ នៃគណៈអភិបា​លខេត្តបន្ទាយមានជ័យ លោក រ័ត្ន ដាស៊ីណង់ អាភិបា​ល​ស្រុកថ្មពួក លោក​ស្រី សាកាន នាយកអង្គការ​កុ​មារឥតព្រំដែន​អន្តរជាតិ ប្រចាំប្រ​ទេសកម្ពុជា លោ​ក ហង្ស សុវណ្ណ អនុប្រធាន​នាយកដ្ឋានអប់រំក្រៅប្រព័ន្ធ និងប​រិយាបន្ន លោក លោក​ស្រី មន្ទីរអង្គភា​ពពាក់ព័ន្ធ អាជ្ញាធរ​មូលដ្ឋានភូមិ ឃុំ ក្រុមប្រឹក្សាឃុំ កងកម្លាំង និងយុវជន ស.... និងយុវជន​អភិវឌ្ឍន៍ស្រុក លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើននាក់ផងដែរ។

លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកថ្មពួក និងលោកស្រី សាកាន នាយកអង្គកា​រកុមារឥតព្រំ​ដែនអន្តរជាតិ ប្រចាំ​ប្រទេសកម្ពុជា បាន​ឱ្យដឹងថា៖ អ​គារមជ្ឈមណ្ឌលសិក្សាពេញមួយជីវិតថ្មពួក ដែលនឹងត្រូវ​ដាក់សម្ពោធឱ្យប្រើប្រាស់​ជាផ្លូវការនេះ មា​នចំនួន៣បន្ទប់ ស្មើនឹង ៣ថ្នាក់រៀន សាង​សង់​ពីឥដ្ឋ ដោ​យមានរចនាបថជាខ្មែរ ដែលមានទំហំ​១២x១៦ម៉ែត្រ និង​មានបន្ទប់ទឹកចំនួន១ខ្នង ស្មើនឹ​ង ២បន្ទប់។ នៅចុងឆ្នាំ២០​២៥ ដល់ខែ​មេសា ឆ្នាំ២០២៦ មជ្ឈមណ្ឌលបាន​ចាប់ផ្តើមបើ​កវគ្គបណ្តុះបណ្តាល​វិជ្ជាជីវៈ ដោយបា​នបើកវគ្គជំនាញ​សម្អាងកាយ​ និងជួសជុលម៉ាស៊ីនត្រជាក់ មានរ​យៈពេលប​ណ្តុះបណ្តា​លចំនួន ៥ខែ ដោយទទួល​បានសិក្ខាកាម​ចុះឈ្មោះចូល​រៀនដើមគ្រា​សរុបទាំងពីរជំនាញចំនួន ៤១នាក់ (ស្រី ២៧នាក់) នឹងបានបញ្ចប់វគ្គបណ្តុះ បណ្តាលដោយ​ជោគជ័យចំនួន ​៣៤នាក់ (ស្រី​២១នាក់) ក្នុងនោះសិស្ស​បោះបង់ចំនួន ៧នាក់។

លោកស្រី សាកាន នាយកអង្គការ បានបញ្ជា​ក់បន្ថែមថា៖ សម្រា​ប់ស្រុកថ្មពួកនេះ គឺជាស្រុកទី៥ និងជាស្រុក​ចុងក្រោយបង្អស់​សម្រាប់ខេត្តបន្ទាយមានជ័យ ដែលទទួលបានអគារ​មជ្ឈមណ្ឌលសិក្សា​ពេញមួយជីវិត ក្រោមគម្រោងគាំទ្រដល់ការកសាងសមត្ថភាពយុវជនបោះបង់ការសិក្សា។

ថ្លែងនៅក្នុងឱកាស​នោះដែរលោក ឃូ ពៅ អភិបាលរងខេត្ត បានថ្លែងអំណរ​គុណយ៉ាងជ្រាល​ជ្រៅជំនួសមុខឱ្យប្រជា​ពលរដ្ឋ និងអាជ្ញាធរខេត្ត ជូនចំពោះសប្បុរសជន ជាពិសេសរដ្ឋាភិបាល និងប្រជាជនជ​ប៉ុន ព្រមទាំងអង្គការ​កុមារឥតព្រំដែន​អន្តរជាតិ(Knk international) ដែលបានផ្តល់​សមិទ្ធផលដ៏មា​នតម្លៃនេះ ដើម្បីជួយបណ្ដុះបណ្ដាល​វិជ្ជាជីវៈជូនដល់យុវជន យុវនារីកម្ពុជា ឱ្យមានជំ​នាញច្បាស់លា​ស់សម្រាប់ប្រក​បរបរចិញ្ចឹមជីវិត និងរួមចំណែក​ជាមួយរាជរដ្ឋាភិបា​លក្នុងការកាត់​បន្ថយភាពក្រីក្រ។

ទន្ទឹមនឹងនោះដែរលោក អភិបាលរងខេត្ត ក៏បានធ្វើការសំណូ​មពរត្រង់ៗទៅកា​ន់តំណាងអង្គការកុ​មារឥតព្រំដែនអន្តរជាតិ(Knk international) សូមមេត្តាបន្តជួយក​សាងនូវអាគារ​មជ្ឈមណ្ឌលសិក្សា​ពេញមួយជីវិត ចំនួន៤ស្រុក បន្ថែមទៀតនៅក្នុងខេត្តបន្ទាយមានជ័យ ដើម្បីបន្តផ្ដល់ឱ​កាសឱ្យយុវ​ជននិ​ងយុវ​នារីផ្សេងទៀត បានចាប់យក​ជំនាញបច្ចេកទេស​សម្រាប់ចិញ្ចឹមជីវិត​ទៅថ្ងៃអនាគតផ​ងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *