ពិធីការបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈជា​ប្រព័ន្ធ បន្ទាប់ពីប​ញ្ចប់នូវ​ការចុះ​វាស់វែងរួច​រាល់ចំនួន​២៤ភូមិ ​នៅ​ស្រុកមង្គល​បូរី

បន្ទាយមានជ័យ ៖ប្រធានមន្ទីររៀប​ចំដែន​ដី នគរូបនីយកម្ម សំណ​ង់ និងសុរិយោ​ដី ខេត្តបន្ទា​យមា​នជ័យ នៅព្រឹ​កថ្ងៃទី២​៤ ខែមិថុ​នា ឆ្នាំ២​០២៦​ បាន​រៀបចំ​ពិធីការ​បិទផ្សាយ​ជាសាធារ​ណៈនូវឯក​សារនៃ​ការវិ​និច្ឆ័យ​លើការចុះប​ញ្ជីដីធ្លី​មានលក្ខណៈ​ជាប្រព័ន្ធ បន្ទាប់​ពីបញ្ចប់​នូវការចុះ​វាស់វែងរួ​ចរាល់ចំនួន​២៤ភូមិ ក្នុង​នោះឃុំស្រះរាំង មា​នចំនួន៩ភូមិ, ឃុំគោក​បល្ល័ង្គ មានចំនួន ៧ភូមិ និងឃុំ​តាំឡំ មា​នចំនួ​ន៨ភូមិ ក្នុងស្រុក​មង្គលបូរី ខេត្តបន្ទាយមាន​ជ័យ

លោក កែវ តារារស្មី អភិបា​ល ស្រុកមង្គលបូរី ​បាន​មានប្រសាស​ន៍ថា ស្រុកមង្គលបូរី បានបញ្ចប់​ការវា​ស់វែង និងបញ្ចប់​ការវិនិច្ឆ័យរួច​មានក្បាលដី សរុបចំនួន ១​១០ ៥៣៦ ក្បាលដី និងចេញ​បណ្ណបាន​ចំនួន​ ៧៧ ១២៥ ក្បាលដី។ លោកបន្តថា ចំពោះការបិ​ទផ្សាយ​ទិន្នន័យ​ក្បាលដី​នៅ៣​ឃុំចុងក្រោយ មាន២៤ភូមិ សរុបចំនួន ​១៨២៨០ក្បា​លដី (ដីទំ​នាស់ ចំនួន៦៧ ក្បាលដី និងដី​គ្មានទិន្នន័​យ ចំនួន៥​៧៣ក្បាលដី)

លោក មាស ដារ៉ា ប្រធាន​មន្ទីររៀបចំដែ​នដី នគរូបនី​យកម្ម សំណង់ និងសុរិយោដីខេត្ត មានប្រ​សាសន៍ថា រា​ល់ការងា​រដែលមន្ទីរអាច​សម្រេចបានជោគជ័យ គឺអាស្រ័យមានកា​រចូលរួមកា​រគាំទ្រ​និងសហការពី​អាជ្ញាធរ មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់ ស្ថាប័នពា​ក់ព័ន្ធ ពិសេសមានការដឹកនាំ និងផ្តល់​អនុសាស​ន៍ដ៏ខ្ពង់ខ្ពស់ ពីសំណាក់ ឯក​ឧត្តម សា​យ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួ​ងរៀបចំដែនដី ​នគរូបនីយ​កម្ម និងសំ​ណង់ និងថ្នាក់ដឹកនាំខេត្តគ្រប់លំដាប់ថ្នាក់។

លោកប្រធានមន្ទីរ បញ្ជាក់​ថា ខេត្តបន្ទា​យមានជ័យ មានក្បា​លដីប៉ាន់ស្មានសរុបចំនួន ៧៥២ ២៣៨ ក្បាលដី​បានបញ្ចប់កា​រវាស់វែង១០០% និងបានបញ្ចប់ការវិនិច្ឆ័យចំនួន ០៩ក្រុងស្រុក ហើយបា​នចេញវិញ្ញា​បនបត្រសម្គា​ល់ម្ចាស់អចលនវត្ថុសរុបចំនួន ៣៣៩ ១៨៥ ក្បាលដី។លោ​កប្រ​ធានមន្ទី​របន្តថា ក្នុងរយៈ​ពេល១៥ថ្ងៃ ប្រសិ​នបើបងប្អូនមាន​កំហុសឆ្គង ដោយប្រការណាមួយដូចជា ខុស​ឈ្មោះ ថ្ងៃ​ខែឆ្នាំកំ​ណើត អាយុ ភេទ ទំ​ហំដី និងប្រភេ​ទទ្រព្យ ជាដើមនោះ ម្ចាស់ដី​ត្រូវធ្វើកា​រស្នើសុំកែត​ម្រូវ ក្នុ​ងកំឡុងពេល បិទផ្សាយ ១៥ថ្ងៃនេះ ​ក្រោយពីកា​របិទផ្សាយនេះចប់ជាស្ថាពរ អ្នក​កាន់កាប់​ដី និងអង្គភាពពាក់​ព័ន្ធទាំងអស់​ មិនអា​ចតវ៉ាបានទៀតឡើយ)
សូម​បញ្ជាក់ថា តា​មនីតិវិធីនៃកា​រចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធមាន ៥ ដំណាក់កាល ៖ ១ត្រៀម​រៀបចំ គឺជាការកំណត់តំបន់ធ្វើការវិនិច្ឆ័យ ការបង្កើតគណៈកម្មការរដ្ឋបាលការជូនដំណឹង កិច្ចប្រជុំ ផ្សព្វ​ផ្សាយ និងដំ​ណើរការផ្សព្វផ្សា​យ ពីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ, ប្រតិបត្តិកា​របច្ចេកទេស គឺ​ជាការចុះកំ​ណត់ព្រំ វាស់វែង និងវិនិច្ឆ័យ ដើម្បីកសាងប្លង់សុរិយោដី និងបញ្ជី​ឈ្មោះម្ចាស់ដី, ៣​បិទផ្សាយជាសាធារ​ណៈនូវឯកសារនៃការវិនិច្ឆ័យ មានប្លង់សុរិយោដី និងប​ញ្ជីឈ្មោះម្ចាស់ដី រយៈពេល១៥ថ្ងៃ ដើម្បីឲ្យម្ចាស់ដី និងអ្នកដែលពាក់ព័ន្ធធ្វើការផ្ទៀងផ្ទាត់ឈ្មោះ ស្ថានភាពគ្រួសារ និងក្បាលដី របស់ខ្លួន ព្រមទាំងធ្វើការតវ៉ាក្នុងករណីមានការខុសឆ្គង, សម្រេចលើឯកសារវិនិច្ឆ័យ របាយការណ៍ពីលទ្ធផលនៃការបិទផ្សាយជាសាធារណៈ នូវឯកសា​រនៃការ វិនិច្ឆ័យ របស់គណៈកម្មការរដ្ឋបាលនិងធ្វើការបូកសរុបនៃការបិទផ្សាយ ជូនអ្នក​កាន់កា​ប់ណាដែលបាន បំពេញគ្រប់លក្ខណៈតាមច្បាប់។ សម្រេចលើការផ្តល់សិទ្ធិចំពោះក្បាលដីណា ដែលមិនមា​នទំនាស់ និងទី៥ចុះបញ្ជីចេញបណ្ណ និងចែកបណ្ណជូនម្ចាស់ដី៕

Leave a Reply

Your email address will not be published. Required fields are marked *