ឯកឧត្តម អ៊ិ​ន ចន្ថា អញ្ជើញ​ចុះ​ត្រួយ​ពិនិត្យ និង​វាយ​តម្លៃ​ការ​ងា​រថែ​ទាំ​ខួ​បផ្លូវ​ក្រា​ល​ល្បា​យគ្រោះ​ចំនួន២ខ្សែ ក្នុ​ងស្រុក​ព្រះនេ​ត្រព្រះ និងស្រុកថ្មពួក

(បន្ទាយមានជ័យ) ​ដោយមានការចង្អុលបង្ហាញពី​ឯកឧត្ដម ឆា​យ ឫទ្ធិសែន រដ្ឋមន្ត្រីក្រ​សួងអភិ​វឌ្ឍន៍​ជ​នបទ នៅ​ថ្ងៃ​ទី២២ ខែមិថុនា ឆ្នាំ២០២៦នេះ​ ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិ​ការក្រសួងអ​ភិវឌ្ឍន៍ជន​បទ បានអញ្ជើញដឹ​កនាំក្រុមកា​រងារអន្តរក្រសួង (មានតំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ) បានអញ្ជើញចុះត្រួយពិនិត្យ និងវាយតម្លៃការ​ងារថែទាំខួប​ផ្លូវក្រា​លល្បា​យគ្រោះចំនួ​ន២ខ្សែ ក្នុងស្រុកព្រះនេត្រព្រះ ​និងស្រុកថ្មពួក ​ខេត្តបន្ទាយមានជ័យ ដែលទទួល​ការអនុវត្តដោ​យមន្ទីរអភិ​វឌ្ឍន៍ជនប​ទខេត្តបន្ទាយមានជ័យ ការចុះពិនិត្យនោះដោយ​មានការចូ​លរួមអម​ដំណើរដោយលោក​ស្រី កែវ ពេជ្រតា ​អនុប្រធានមន្ទីរ​អភិវឌ្ឍន៍ជនបទ តំណាងឲ្យលោក ជា យុទ្ឋារុ​ណ ប្រធានមន្ទីរអភិវឌ្ឍន៍ជ​នបទ ខេត្តបន្ទាយ​មានជ័យ និងក្រុមការងារបច្ចេកទេស នៃម​ន្ទីរ​អភិវឌ្ឍន៍ជ​នបទខេត្ត។

លោកស្រី ​កែវ ពេជ្រតា អនុប្រធានមន្ទីរអភិវឌ្ឍន៍​ជនបទ បានមានប្រសាសន៍លើកឡើងថា៖ ការចុះ​ត្រួយពិនិត្យ និងវាយ​តម្លៃការងារថែ​ទាំខួបផ្លូវក្រា​លល្បាយគ្រោះ​ចំនួនពីរខ្សែប្រវែងសរុប ៩៤០០ម ទទឹង៥​ម៉ែត្រ កម្រាស់០,២ម ស្ថិតនៅក្នុងឃុំបុស្បូវនិងឃុំបន្ទាយឆ្មារ ស្រុកព្រះនេត្រព្រះ និងស្រុកថ្ម​ពួក ខេត្តបន្ទាយមានជ័យ ដែ​លអនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ។

ថ្លែងក្នុងឱកា​សនោះឯកឧត្តម អ៊ិ​ន ចន្ថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានមានប្រសាសន៍​លើកឡើងថា​៖ រាជរដ្ឋាភិបាលបច្ចុប្បន្ន ក្រោម​ការដឹកនាំដ៏ត្រឹមត្រូវឈ្លាសវៃ និងប្រកបដោយស​មត្ថភា​ព និងចក្ខុវិស័​យវែងឆ្ងាយ រប​ស់សម្តេចមហា​បវរធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងបន្តខិ​តខំអភិវឌ្ឍ​ប្រទេស​ជាតិលើគ្រប់វិស័យឱ្យ​កាន់តែរីកចម្រើនទៅមុខបន្ថែមទៀត ដោយបានដាក់ចេញ​នូវ “យុទ្ធសាស្ត្របញ្ចកោ​ណដំណាក់កាលទី១” ដែលបានកំណត់ អាទិភាពគន្លឹះ៥។ ដោយឡែក​ពាក់ព័​ន្ធនឹងវិស័យអភិវឌ្ឍជនបទត្រង់មុំទី៣ នៃបញ្ចកោណទី៤ បានបញ្ជាក់ច្បាស់អំពីការលើកស្ទួយ និងលើក​កម្ពស់ការអភិវឌ្ឍជនបទតាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍​ជនបទ ការលើកកម្រិតគុណភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ។

ឯកឧត្តម អ៊ីន ចន្ថា បានធ្វើការកោធសរសើរ និងវាយតម្លៃចំពោះលោក.លោកស្រី ថ្នាក់ដឹកនាំ​មន្ទីរអភិវឌ្ឍន៍​ជនបទខេត្តបន្ទាយមានជ័យ ដែលបានសហការ សាមគ្គីភាពគ្នាក្នុង​ការអនុវត្តការងា​ររយៈពេល​កន្លងមក។ ជាពិសេសត្រូវបន្តចុះអនុវត្តត្រួតពិនិត្រ និងថែទាំផ្លូវប្រកបដោយគុណភាព និងមានប្រសិទ្ធភាពខ្ពស់ក្នុងការប្រើប្រាស់ បានយូរអង្វែង និងបម្រើផលប្រ​យោជន៍ជូនប្រជា​ពលរដ្ឋយើង​នៅមូលដ្ឋានផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *