កំពង់ចាម៖អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានណែនាំ ដល់មន្ត្រីពាក់ព័ន្ធ ឱ្យបន្តយុទ្ធនាការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (អនឡាញស្គែម) និងពង្រឹងការគ្រប់គ្រងអាជីវកម្មសាច់បង្កកនាំចូលដោយខុសច្បាប់ ថ្លែងបែបនេះក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦។ ថ្លែងក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់រដ្ឋបាលក្រុង–ស្រុក ទាំងអស់ ត្រូវពង្រឹងការគ្រប់គ្រងអាជីវកម្មសាច់បង្កកនាំចូលដោយខុសច្បាប់ និងទំនិញ ក្លែងក្លាយ ពោលគឺត្រូវមានកិច្ចសហការយ៉ាងជិតស្និទ្ធ ពីសមត្ថកិច្ចពាក់ព័ន្ធ វិស័យឯកជន និងប្រជាពលរដ្ឋ ដើម្បីទប់ស្កាត់បទល្មើស និងការពារសុខុមាលភាពសាធារណៈ។ ឯកឧត្តម អ៊ុន ចាន់ដា បានណែនាំដល់រដ្ឋបាលក្រុង–ស្រុក…
ឯកឧត្ដម អ៊ុំ រាត្រី អញ្ជើញជាអធិបតីភាពក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ
បន្ទាយមានជ័យ ៖ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ នឹងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងសិរីសោភ័ណ អញ្ជើញជាអធិបតីភាព ក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។ វេទិការនេះបានធ្វើឡើងនៅភោជនីយដ្ឋាន ស្ទឹងសែន ស្ថិតនៅសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការចូលរួមពីសំណាក់អនុប្រធានក្រុមការងារចុះមូលដ្ឋានក្រុង ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ និងភូមិ បងប្អូនប្រជាពលរដ្ឋប្រមាណជាង២០០នាក់។ យោងតាមសេចក្តីរាយការសង្ខេបរបស់លោកស្រី ឆាត សុជា ចៅសង្កាត់ព្រះពន្លា មានរបាយការណ៍ សង្ខេប…
លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ ១ខ្នង ជូនដល់អតីតយុទ្ធជន នៅក្នុងស្រុកសាលាក្រៅ
ប៉ៃលិន៖ នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តប៉ៃលិន អមដំណើរដោយក្រុមការងារ បានអញ្ជើញប្រគល់ផ្ទះ ១ខ្នង ដែលជាអំណោយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងកសាងដោយសម្ដេចមហាបវរបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ជូនដល់អតីតយុទ្ធជនឈ្មោះ ដឿក…
ឯកឧត្តម អ៊ុន ចាន់ដា ជំរុញឱ្យអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ឱ្យទទួលបានជោគជ័យ
កំពង់ចាម៖ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម បានជំរុញដល់ថ្នាក់ដឹកនាំនិងសមាជិកបក្សនៅមូលដ្ឋាន ត្រូវអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ–សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ឱ្យទទួលបានជោគជ័យតាមការរំពឹងទុក។ឯកឧត្តមអភិបាលខេត្តថ្លែងបែបនេះក្នុងពិធីផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ–សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ របស់ក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងកំពង់ចាម នាព្រឹកថ្ងៃទី២០ មិថុនា ២០២៦ ក្រោមវត្តមានឯកឧត្តម ខ្លូត ផន សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានប្រចាំការគណបក្សខេត្តកំពង់ចាម។ ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងកំពង់ចាម មានប្រសាសន៍ថា ការផ្សព្វផ្សាយផែនការរួមនាពេលនេះ គឺមានសារៈសំខាន់ក្នុងការពង្រឹងស្មារតីទទួលខុសត្រូវ…
រដ្ឋបាលខេត្តកំពង់ចាម នឹងរៀបចំចាក់បញ្ចាំ ការប្រកួតកីឡាបាល់ទាត់ពិភពលោក FIFA World Cup ផ្ទាល់ជូនពលរដ្ឋទស្សនាកម្សាន្តនៅសួនច្បារមុខសាលាខេត្តកំពង់ចាម
កំពង់ចាម៖ដើម្បីបង្កលក្ខណៈសប្បាយរីករាយ និងឆ្លើយតបទៅនឹងចំណូលចិត្តផ្នែកកីឡាបាល់ទាត់របស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងឱកាសដែលព្រឹត្តិការណ៍កីឡាបាល់ទាត់ពិភពលោក FIFA World Cup បានឈានចូលមកដល់ រដ្ឋបាលខេត្តកំពង់ចាម នឹងចាក់បញ្ចាំងការប្រកួតជូនសាធារណជនបានទស្សនាដោយសេរី នៅលើអេក្រង់ LED ខ្នាត់យក្ស។នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណអភិបាលខេត្តកំពង់ចាម ។ហើយការចាក់បញ្ចាំងនេះ ត្រូវបានរៀបចំឡើងនៅទីតាំងសួនច្បារដ៏ធំល្វឹងល្វើយ នៅខាងមុខសាលាខេត្តកំពង់ចាមផ្ទាល់តែម្តង ដែលជាទីតាំងដ៏ស្រឡះ ងាយស្រួលសម្រាប់បងប្អូនប្រជាពលរដ្ឋ យុវជន យុវនារី ក៏ដូចជាអ្នកគាំទ្រវិស័យកីឡា អាចមកជួបជុំគ្នា ទស្សនាការប្រកួត បង្កើតបានជាបរិយាកាសដ៏សប្បាយរីករាយ ។ សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋ…
អាជ្ញាធរកម្ពុជា ទទួលពលរដ្ឋខ្មែរឆ្លងដែនខុសច្បាប់ ដែលអាជ្ញាធរថៃបញ្ជូនមកតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យ៖លោកឧត្ដមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នារសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំ មន្ត្រីជំនាញទទួលពលរដ្ឋខ្មែរឆ្លងដែនខុសច្បាប់ ដែលអាជ្ញាធរថៃ បញ្ជូនមកតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សរុបចំនួន ៨៨នាក់ ក្នុងនោះស្រី ៣២នាក់ និងកុមារ ០៧នាក់ ។ ជាមួយគ្នានេះផងដែរ ប៉ុស្តិ៍បានចែកអាហារសម្រន់ ក្នុងម្នាក់ៗទទួលបានបាយ ០១ប្រអប់ នំប៉័ង ០១ដើម ទឹកសុទ្ធ ០១ដប ។ ដោយអនុវត្តតាមការណែនាំរបស់លោកឧត្តមសេនីយ៍ទោ ប្រធាននាយកដ្ឋានច្រកទ្វារទី១…
កិច្ចប្រជុំ ពិនិត្យវឌ្ឍនភាពគម្រោង ជាមួយប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុង ជុំវិញបឹងទន្លេសាបជំហានទី២ ទីលានទុកដាក់សំរាមចាស់ និងទីលានទុកដាក់សំរាមថ្មី ក្នុងក្រុងសិរីសោភ័ណ
បន្ទាយមានជ័យ ៖ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃ គណៈអភិបាលខេត្តបន្ទាយមានជ័យ និងឯកឧត្តម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហានទី២ ដឹកនាំកិច្ចប្រជុំ ពិនិត្យវឌ្ឍនភាពគម្រោង ជាមួយប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុង ជុំវិញបឹងទន្លេសាបជំហានទី២ ទីលានទុកដាក់សំរាមចាស់ និងទីលានទុកដាក់សំរាមថ្មី ក្នុងក្រុងសិរីសោភ័ណ ជាមួយមន្ត្រីបច្ចេកទេស។ពិធីនេះបានធ្វើឡើងនៅសាលប្រជុំ ខ សាលាខេត្តបន្ទាយមានជ័យនារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ ២០២៦។ នាឱកាសនោះឯកឧត្តម វង្ស…
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញាឈប់លក់និងប្រើប្រាស់ផលឹតផលថៃ ជាដាច់ខាតបើទោះបីបើកច្រកវិញក៏ដោយ
(ប៉ៃលិន) នៅតាមបណ្តាលផ្សារនានា ក្នុងខេត្តប៉ៃលិនបានសន្យានិងប្តេជ្ញាចិត្តបញ្ឈប់ការលក់និងប្រើប្រាស់ផលិតផលថៃជារាងរហូតបើទោះបីមានការបើកច្រកព្រំដែនវិញក៏ដោយព្រោះពួកគាត់មានការឈឺចាប់និងការឈ្លានពានទឹកដីកម្ពុជាពីទាហានថៃ។ការប្តេជ្ញានេះនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦នេះ បន្ទាប់ពីខាងអាជ្ញាធរក្រុងប៉ៃលិនបានដឹកនាំកម្លាំងចម្រុះរួមមានមន្ទីរពាណិជ្ជកម្ម មន្ត្រីកបប ចៅសង្កាត់ នគរបាលក្រុងនិងប៉ុស្តិ៍ប៉ៃលិន បានបន្តចុះពិនិត្យនិងណែនាំបន្ថែមទៀតមិនឲ្យអាជីវករដាក់លក់ផលឹតផលថៃលក់នៅលើទីផ្សារនេះឡើយ។ លោក លី សុងហ៊ី បានមានប្រសាសន៍ថា ក្នុងនាមអាជ្ញាធរក្រុង និងអង្គភាពពាក់ព័ន្ធ បានចុះត្រួតពិនិត្យគ្រប់ទីតាំងលក់ដូរ រួមមាន គ្រឿងទេស បន្លែ សាច់ ផ្លែឈើ គ្រឿងសម្អាងគ្រប់ប្រភេទ សម្ភារៈប្រើប្រាស់ សាប៊ូ គ្រឿងក្រអូប។ល។ ពិនិត្យឃើញថា ពិតជាមាន របស់ទាំងនោះចរាចរណ៍លើទីផ្សារប្រាកដមែន តែមិនមានច្រើនទេ…
រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ គម្រប់៩០ យាងចូល៩១ព្រះវស្សា
បន្ទាយមានជ័យ ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ នឹងជាព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា គម្រប់៩០ យាងចូល៩១ព្រះវស្សា ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ នាពេលខាងមុខនេះ។ ពិធីនេះបានប្រារព្ធធ្វើឡើងនៅសាលប្រជុំ ក សាលាខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១៧ ខែមមិថុនា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមឯកឧត្ដម ប្លែក…
ឯកឧត្តម អ៊ុន ចាន់ដា ដឹកនាំប្រតិភូខេត្តកំពង់ចាម អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ វីរយុទ្ធជន វីរយុទ្ធនារី និងប្រជាជនកម្ពុជា នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោ-កោះថ្ម X16
ខេត្តកំពង់ចាម៖នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ប្រតិភូខេត្តកំពង់ចាម ដឹកនាំដោយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធចំពោះ វីរយុទ្ធជន វីរយុទ្ធនារី និងប្រជាជនកម្ពុជា រំលឹកខួបលើកទី៤៩ នៃទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ២០ មិថុនា ១៩៧៧–២០ មិថុនា ២០២៦ នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោ–កោះថ្ម X១៦ ឃុំស្ថិតក្នុងភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ នេះជាសក្ខីភាពនៃការដឹកគុណ ចំពោះគុណឧបការៈដ៏ធំធេង…
