កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ​ពាក់ព័ន្ធ​ករណី​ប្រទូស្ដ​កេរខ្មាស​(ស្ថាន​ទម្ងន់​ទោស)

(បន្ទាយមានជ័យ)៖មន្ត្រីរដ្ឋបា​លក្រុង​ប៉ោយប៉ែត​ ចំនួន០​២នាក់​ ដឹ​ក​នាំ​ដោយ​លោ​កស្រី រុន រចនា តួ​នា​ទី​ប្រធាន​គណៈ​កម្មការ​កិច្ចការ​ស្ត្រី​និងកុ​មារក្រុ​ងប៉ោយប៉ែត បា​ននាំ​កុមារី​រងគ្រោះ​ចំនួន០​១នាក់ ឈ្មោះ​ ស.ម ស.​.ណ​ អាយុ​១៦ឆ្នាំ ជាអនី​តិជន រង​គ្រោះ​ដោយសា​របទ​ល្មើស​ប្រទូស្ដកេ​រខ្មាស​(ស្ថាន​ទម្ងន់​ទោស) បង្កឡើង​ដោយ​ជនសង្ស័យម្នាក់​ ឈ្មោះ ជេស ស​ង្អៃ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជា​តិខ្មែរ ជាគ្រូបង្រៀន​នៅវិទ្យាល័​យក្រុងប៉ោយប៉ែត ដែល​ប្រព្រឹត្តប​ទល្មើសកាល​ពីវេលាម៉ោង១​៦និង៣០នាទី ថ្ងៃទី​០៤ ខែសីហា​ ឆ្នាំ២០២៦ ​នៅចំណុ​ចសាលាវិទ្យាល័​យប៉ោយប៉ែតក្រុង ស្ថិតក្នុង​ភូមិមិត្តភាព​ សង្កាត់ប៉ោយ​ប៉ែត ក្រុងប៉ោយប៉ែ​ត ខេត្តបន្ទាយមានជ័យ។

ក្រោយពីទទួលបាន​ពាក្យបណ្តឹងរួច ​កម្លាំងមូលដ្ឋានក​ងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោ​យលោក​វរសេនី​យ៍ត្រី គង់ រិទ្ធា មន្ត្រីនគ​របាលយុត្តិធម៌មូ​លដ្ឋាន​កងរាជអាវុធហត្ថក្រុង សហ​ការជា​មួយលោ​កនាយកសាលាវិទ្យាល័យប៉ោយប៉ែតក្រុង បានចុះឃាត់ខ្លួនជន​សង្ស័យម្នាក់ ឈ្មោះ ជេស សង្អៃ ភេ​ទប្រុស អាយុ ៣៤​ឆ្នាំ ជាគ្រូបង្រៀន ហើយនាំមកកាន់​មូលដ្ឋានកងរាជ​អាវុធហត្ថក្រុង​ប៉ោយ​ប៉ែត ដើម្បីសួរនាំ​និងចំណាត់ការតាមនីតិវិធី។

លោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានក​ងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែតបា​នឱ្យដឹងថា ក្រោយឃា​ត់ខ្លួន​និងសួរនាំ​រួច ជន​សង្ស័យបា​នឆ្លើយសារភាពថា ខ្លួនពិត​ជាបានធ្វើ​សកម្មភា​ពដូ​ចការចោទប្រ​កាន់ពិតប្រាកដមែន។ ដោយផ្អែកលើចម្លើយសារភាព កម្លាំងមូលដ្ឋាន​កងរាជអាវុធហត្ថក្រុង កសាងសំ​ណុំរឿងប​ញ្ជូនទៅកា​ន់បញ្ជាកា​រដ្ឋានកងរាជអាវុធ​ហត្ថខេត្តចាត់ការ​បន្តតាមនីតិវិ​ធី។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសបានឱ្យដឹងថា ជន​សង្ស័យ​ខាងលើ ត្រូវបានកម្លាំ​ងការិយាល័​យព្រហ្មទណ្ឌ កងរាជអាវុធ​ហត្ថខេត្ត បញ្ជូនទៅសា​លាដំបូង​ខេត្តហើយ នៅ​ព្រឹកថ្ងៃសុក្រ ទី០៧ ​ខែសីហា ឆ្នាំ២០២៦នេះ ដើម្បីអនុវត្ត​តាមនីតិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *