អាជ្ញាធ​រកម្ពុជា ទទួលព​លរដ្ឋខ្មែរ ដែល​អាជ្ញា​ធរថៃ បញ្ជូន​ត្រឡប់​ម​កវិញតាម​ច្រកទ្វារព្រំ​ដែនអន្តរ​ជាតិ​ប៉ោយ​ប៉ែត សរុបចំ​នួន ​៧១នាក់

ខេត្តបន្ទាយមានជ័យ៖ប៉ុស្តិ៍នគរ​បាល​ច្រកទ្វារ​ព្រំ​ដែនអន្តរ​ជាតិ​ប៉ោយប៉ែត ទទួលបាន​បទ​បញ្ជាពី​លោក​ឧត្ដម​សេនីយ៍ត្រី អ៊ី ចំរើន ​នាយ​ប៉ុស្តិ៍នគរ​បាល​ច្រកទ្វារ​ព្រំ​ដែនអន្តរ​ជាតិ​ប៉ោ​យ​ប៉ែត និង​មានកា​រអ​ញ្ជើញ​ចូលរួមពី​លោក​វរសេនីយ៍ឯ​ក ហង្ស រតនា អនុប្រធា​នការិយា​ល័យទំនាក់​ទំនងព្រំដែន​កម្ពុជាថៃ និងស្ថាប័​នពាក់​ព័ន្ធ នៅព្រឹកថ្ងៃ​ទី០៧ ខែសី​ហា ឆ្នាំ២០២​៦ បានទទួលពល​រដ្ឋខ្មែរ​ដែល​អាជ្ញាធរ​ថៃ បញ្ជូនត្រឡប់ម​កវិញតា​មច្រកទ្វារព្រំដែនអន្តរ​ជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សរុប​ចំនួន ៧១នាក់ ក្នុងនោះ​ស្រី ២៣នាក់ ​និងកុមារ ០​២នាក់ ។ ជាមួយគ្នា​នេះផងដែរ ប៉ុស្តិ៍បា​នចែក​អាហា​រសម្រន់​ដល់ពួក​គាត់មា​នបា​យសាច់ជ្រូក ពង​ទារខ ០១ប្រអប់ និងទឹក​សុទ្ធតា​មតម្រូវ​ការរបស់​គា​ត់គ្រប់ៗគ្នា បន្ទាប់ម​កជួយដឹក​ជញ្ជូនពួក​គាត់យ​កទៅប្រគល់​ជូនមន្ត្រី នៃមជ្ឈម​ណ្ឌលសំ​ចតប៉ោយប៉ែ​ត ដើម្បីអនុ​វត្តនីតិវិ​ធីបន្ត ៕

Leave a Reply

Your email address will not be published. Required fields are marked *