កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ​ពាក់ព័ន្ធករណីហិង្សា​ដោយចេតនាស្ថាន​ទម្ងន់ទោស និងប្រើប្រាស់ដោយ​ខុសច្បាប់នូវសា​រធាតុញៀន

(បន្ទាយមានជ័យ)កម្លាំងជំនាញមូលដ្ឋានកង​រាជអាវុធហត្ថក្រុងប៉ោយប៉ែត បាន​ទទួល​បណ្ដឹងរបស់​ឈ្មោះ ញឹម ស្រីនាង ភេទស្រី អាយុ៣៩ឆ្នាំ មា​នអាសយដ្ឋានភូមិ​សាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយ​ប៉ែត ស្តីពីករ​ណីហិង្សាដោ​យចេតនាស្ថាន​ទម្ងន់ទោស ដែលប្រព្រឹត្តកា​លពីវេលាម៉ោង០៥ និង០០​នាទី ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦ នៅចំណុច មុខហាងHappy9 ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កា​ត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បង្កដោ​យជនសង្ស័យ​ចំនួន០២នាក់ បានធ្វើស​កម្មភាពប្រើ​កាំបិតកាប់​ទៅ​លើជនរង​គ្រោះ​ដែលជាកូន​ប្រុស​របស់ដើ​មបណ្ដឹង ឈ្មោះ លី សំណាង(មិក) ភេទ​ប្រុស អា​យុ១៦ឆ្នាំ បណ្តាលឱ្យរងរ​បួសធ្ងន់ត្រូវចំ​ក្បាលចំនួ​ន០១កន្លែង ត្រូវចំដៃ​ខាងឆ្វេងចំនួន០​១កន្លែង កំពុងសម្រា​កព្យាបាល​នៅមន្ទីរពេទ្យមិត្ត​ភាពកម្ពុជាជប៉ុន មង្គលបូរី ។

ក្រោយពីទទួលបានបណ្តឹងពីម្ដា​យជនរងគ្រោះខាងលើ​ លោកវរសេនីយ៍ត្រី គង់ រិទ្ធា មន្រ្តីនគរ​បាល​យុត្តិ​ធម៌ មូលដ្ឋានកង​រាជអាវុធហត្ថក្រុងប៉ោយប៉ែត បានដឹកនាំ​កម្លាំងជំនាញ​ចុះដល់ទីតាំ​ងកើ​តហេតុធ្វើកា​រស្រាវជ្រាវ កំណត់មុខសញ្ញាក្រុ​មជនសង្ស័យ​ប្រព្រឹត្តបទល្មើស រហូតដ​ល់វេលា​ម៉ោង​២០​និង​១៥នាទី ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦ បាន​ធ្វើការឃាត់​ខ្លួនជនសង្ស័យ​ចំនួន០១នាក់ ក្នុងចំ​ណោមបក្ខ​ពួក០​២នាក់ជនសង្ស័យ​ដែលឃាត់ខ្លួន​បានឈ្មោះ សៀង តុលា  ហៅក្រៅ បារាំង ភេទ​ប្រុស អាយុ១៤ឆ្នាំ នៅចំណុចមុខហា​ងស្គីទឹកក​ក ស្ថិតក្នុងអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ហើយនាំ​មក​កាន់មូលដ្ឋានកងរា​ជអាវុធហត្ថក្រុង​ប៉ោយប៉ែត ដើម្បីសួរនាំតាមនីតិវិធី ចំណែ​កបក្ខពួ​កបានរត់​គេចខ្លួនកំពុ​ងស្រាវជ្រាវ​បន្ត ព្រមទាំង​បានធ្វើតេ​ស្តទឹកនោមលើ ជនសង្ស័យ​រកសារធាតុ​ញៀនជាលទ្ធផលវិជ្ជមាន (+)

លោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូ​លដ្ឋានកងរាជ​អាវុធហត្ថក្រុង​ប៉ោយប៉ែតបាន​ឱ្យដឹងថា ក្រោយ​ឃាត់ខ្លួននិ​ងសួរនាំរួច ជ​នសង្ស័យបា​នឆ្លើយសារភាពថា ពួកខ្លួនពិត​ជាបានប្រើ​ហិង្សាលើ​ជនរងគ្រោះពិតប្រាកដមែន ដោយសារ​ខឹងជនរង​គ្រោះឌឺ​ដងដាក់ខ្លួន។ ដោ​យផ្អែ​កលើចម្លើយសា​រភាព កម្លាំងមូល​ដ្ឋានកង​រាជអាវុធហត្ថក្រុង កសាងសំណុំ​រឿងបញ្ជូនទៅ​កាន់បញ្ជាការដ្ឋានក​ងរាជអាវុធហត្ថខេត្តចាត់កា​របន្តតាមនីតិវិធី។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យត្រូវបា​នកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហ​ត្ថខេត្តបញ្ជូនទៅ​សាលាដំបូង​ខេត្តហើ​យ នៅព្រឹកថ្ងៃ​សៅរ៍ ទី០៨ ខែសីហា ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *