(ប៉ៃលិន)៖ពេលបើកវិញ្ញាសារនៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦នេះ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកទឹកចិត្ត ក្មួយៗ សិស្សានុសិស្សទាំងអស់ ដែលជាបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ត្រូវខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព និងត្រូវគោរពឱ្យបានខ្ជាប់ខ្ជួន នូវបទបញ្ជាផ្ទៃក្នុងនៃការប្រឡង (អ្នកចេះគឺជាប់)។
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នេះដែរ ឯកឧត្តម អ៊ី ឈាន និងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានយកចិត្តទុក្ខដាក់ខ្ពស់ចំពោះពួកគាត់ ដូចជាការរៀនបំប៉នត្រៀមប្រឡង ឧបត្ថម្ភកន្លែងស្នាក់នៅ និងអាហារ ៣ពេល ក្នុង១ថ្ងៃ ព្រមទាំងការផ្ញើកង់–ម៉ូតូ ដោយឥតគិតថ្លៃ។
លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តប៉ៃលិនបានឲ្យដឹងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៥–២០២៦នេះ គឺប្រព្រឹត្តទៅរយៈ ពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១០–១១ ខែសីហា ឆ្នាំ២០២៦ ដោយនៅខេត្តប៉ៃលិន មានបេក្ខជនប្រឡងចំនួន ៦៦២នាក់ ស្រី៦៤នាក់ ស្វៃរិន ៤៣នាក់ ស្រី ៣៨៦នាក់ មាន ២៧បន្ទប់ ដោយចែកចេញជា ២មណ្ឌល ក្នុងនោះផ្នែក វិទ្យាសាស្ត្រ មាន ៥បន្ទប់ ចំនួន ១២១នាក់ ស្រី ៦៤នាក់ និងផ្នែកវិទ្យាសាសស្ត្រសង្គម មាន ២២បន្ទប់ ចំនួន ៥៤១នាក់ ស្រី ៣២២នាក់៕

