អភិបាលខេត្តកំពង់ចា​ម អញ្ជើញចុះពិនិត្យ វឌ្ឍនភា​ពការងា​រសាង​សង់ច្រាំងទន្លេ នៅស្រុក​កោះ​សូទិន

(កំពង់ចាម) ឆ្លើយត​បតាម​សំណើសុំអន្តរាគ​មន៍ របស់រដ្ឋ​បាលខេត្តកំពង់​ចាម ពីបញ្ហាប្រឈម និង​សំណូម​ពររ​បស់ប្រជាពល​រដ្ឋ ស្រុកកោះ​សូទិន, សម្ដេចម​ហាបវរធិបតី ហ៊ុន ម៉ាណែត នាយ​ករដ្ឋមន្ត្រីនៃព្រះ​រាជាណាចក្រកម្ពុជា បានផ្ដល់គម្រោងការពារច្រាំងទន្លេមេគង្គ ជូនបងប្អូ​នប្រជាព​លរដ្ឋក្នុងស្រុកកោះ​សូទិន តាម​សំណើ។

ប្រជាព​លរដ្ឋក្នុងស្រុក​កោះសូទិន មានភាពកក់​ក្ដៅក្នុងការរស់នៅ​និងសប្បាយចិត្ត​យ៉ាងខ្លាំងដោយទ​ទួលបានសមិទ្ធផ​លថ្មីស្រឡាងមួ​យទៀត គឺគម្រោ​ងការពារ​ច្រាំងទន្លេមេគង្គ ស្ថិតក្នុងភូមិផ្សារថ្មី និងភូមិជី​ហែ ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម មានប្រវែងសរុប ៦០០ម៉ែត្រ ដោយក្នុងនោះ​រៀបជាប្រ​អប់ថ្ម (Gabion boxes) ប្រវែង២០០ ម៉ែត្រ និង​ប្រើប្រាស់ក្រណាត់បាវ (Geotextile) មា​នប្រវែង ៤០០ម៉ែត្រ ដោ​យច្រកខ្សាច់ត​ម្រៀបតាមបណ្តោយច្រាំងទន្លេ និងតាមជើង​ទេបណ្តោយច្រាំង ដើម្បីការពារការហូរច្រោះ និងបាក់ស្រុតច្រាំង ដោយគិតមកដល់ពេលនេះ សម្រេចល​ទ្ធផល ១០០% កាល​ពីថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ២០២៦។

ក្នុងដំណើ​រអញ្ជើញចុះពិនិត្យវឌ្ឍនភាពសំណ​ង់ខាងលើ​ នាព្រឹក​ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន​ ចាន់ដា អ​ភិបាលខេត្តកំព​ង់ចាម សូ​មចូលរួមត្រេកអរ ជាមួយបងប្អូនប្រជា​ពលរដ្ឋអ្នកស្រុកកោះ​សូទិន ដែលទទួលបា​នសមិទ្ធផលដ៏ធំសម្បើមនេះ និងសូមរួមគ្នាការពារ ថែទាំ នូវសមិទ្ធផល​ជាប្រវត្តិ​សាស្ត្រនេះ ដើម្បីជាប្រយោជន៍រួមរបស់ប្រជាជន៕

Leave a Reply

Your email address will not be published. Required fields are marked *