(បន្ទាយមានជ័យ) ក្រោមការចង្អុលបង្ហាញរបស់ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦នេះ លោក ស្រេង សុផល អភិបាល នៃគណៈអភិបាលក្រុងសិរីសោភ័ណ ដឹកនាំផ្ទាល់ដោយលោក ដុំ វណ្ណឌី អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្ត និងមានការចូលរួមសម្របសម្រួលពីមន្ត្រីជំនាញ ក.ប.ប ខេត្តបន្ទាយមានជ័យ ព្រមទាំងកម្លាំងទាំង៣ នៃគណៈបញ្ជាការឯកភាពក្រុងសិរីសោភ័ណ ចៅសង្កាត់ ចៅសង្កាត់រង អាជ្ញាធរមូលដ្ឋានជាច្រើន បានអញ្ជើញចុះពិនិត្យជាក់ស្ដែងតាមទីតាំង តូប ហាង ម៉ាត…
កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីករណីហិង្សាដោយចេតនាស្ថានទម្ងន់ទោស (ប្រើប្រាស់អាវុធ)
(បន្ទាយមានជ័យ)៖ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានទទួលបណ្តឹងរបស់ជនរងគ្រោះឈ្មោះ រិន វង្គា ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅបន្ទប់ជួលស្ថិតក្នុងភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ស្ដីពីករណីហិង្សាដោយចេតនាស្ថានទម្ងន់ទោស (ប្រើប្រាស់អាវុធ) ដែលប្រព្រឹត្តកាលពីវេលាម៉ោង០០និង៣០នាទីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចលើកំណត់ផ្លូវជាតិលេខ៥៦ ស្ថិតក្នុងភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។ ក្រោយពីទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះរួច កម្លាំងជំនាញដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះធ្វើការស្រាវជ្រាវកំណត់មុខសញ្ញា រហូតដល់វេលាម៉ោង០៩និង៤៥នាទី ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ ទើបឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ…
កិច្ចប្រជុំរវាងរដ្ឋបាលថ្នាក់ក្រោមជាតិ(ក្រុង សង្កាត់ ឃុំ) និងក្រុមហ៊ុន ឃុន អភិវឌ្ឍន៍(ស្ថានីយផ្គត់ផ្គង់ទឹកស្អាត សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ)
ខេត្តបន្ទាយមានជ័យ៖នាថ្ងៃអង្គារ ទី១៦ ខែមិថុនា ឆ្នាំ២០២៦ ទស្សនទាននៃកិច្ចប្រជុំប្រចាំឆ្នាំរវាងរដ្ឋបាលថ្នាក់ក្រោមជាតិ និងក្រុមហ៊ុន ឃុនអភិវឌ្ឍន៍ សាខាទឹកស្អាតសិរីសោភ័ណ ក្រោមអធិបតីភាព ឯកឧត្តម តន់ សុជា អគ្គនាយកនៃអគ្គនាយកដ្ឋានទឹកស្អាតក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍ និងលោក ស្រេងសុផល អភិបាលក្រុងសិរីសោភ័ណនិងលោក ឃាង ឃុន ប្រធានក្រុមហ៊ុនអភិវឌ្ឍន៍។ កិច្ចប្រជុំនេះ ក្នុងគោលបំណង ១បង្ហាញអំពីវឌ្ឍនភាពនៃអាជីវកម្មផ្គត់ផ្គង់ទឹកស្អាត និងផែនការអាជីវកម្ម ២បង្កើនទំនាក់ទំនង និងកិច្ចសហការល្អជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់និងអតិថិជន និងបង្កើនចំណេះដឹង ជូនទៅអាជ្ញាធរមូលដ្ឋាន អំពីវិស័យទឹកស្អាតពិសេសការផ្គត់ផ្គង់ទឹកស្អាតតាមបំពង់ទុយោ ដើម្បីឲ្យពួកគាត់ អាចជួយផ្សព្វផ្សាយ…
ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា ត្រូវបានកងរាជឣាវុធហត្ថ ចាប់ខ្លួនបញ្ជូនទៅតុលាការខេត្តបន្ទាយមានជ័យ
(បន្ទាយមានជ័យ)៖ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ កង សុឃន ភេទស្រី អាយុ៣៤ឆ្នាំ ស្នាក់នៅបន្ទប់ជួល ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ស្ដីពីករណីហិង្សាដោយចេតនា ប្រព្រឹត្តកាលពីវេលាម៉ោង២២និង១០នាទី ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចមុខបន្ទប់ជួលរបស់ជនរងគ្រោះដែលបង្កឡើងដោយជនសង្ស័យឈ្មោះ អ៊ឹង ប៊ុនឃាង ភេទប្រុស អាយុ៣៤ឆ្នាំ ស្នាក់នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ក្រោយពីទទួលបានបណ្តឹងខាងលើ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានចុះដល់ទីតាំងកើតហេតុ…
រដ្ឋបាលខេត្តប៉ៃលិន ប្រារព្វទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវ:លើកទី៩ ក្រោមប្រធានបទ ( T VET ផ្តល់ជំនាញការងារនិងប្រាក់ចំណូល)
(ប៉ៃលិន) ក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវ:លើកទី៩ ប្រារព្ធឡើងក្រោមប្រធានបទ ( T VET ផ្តល់ជំនាញការងារនិងប្រាក់ចំណូល)ដែលរៀបចំដោយមន្ទីរការងារដែលប្រារព្វឡើងនៅថ្ងៃទី១៥ ខែមិថុនា នៅក្នុងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវ:ខេត្តប៉ៃលិន។ លោកបណ្ឌិត ម៉ើង លីដា អភិបាលរងខេត្តប៉ៃលិន ក្នុងនាមលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនបានអំពាវនាវឲ្យយុវជនយុវនារីនាំគ្នាមករៀន បច្ចេកទេសមុខជំនាញផ្សេងៗដើម្បីរកប្រាក់ចំណុលចិញ្ចឹមគ្រួសារនិង ជួយអភិវឌ្ឍប្រទេសជាតិយើង។ លោកស្រី យឿនចាន់ឌី នាយិកាមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវ:ខេត្តប៉ៃលិនបានអោយដឹងថា នៅមជ្ឈមណ្ឌលនេះវគ្គដែលកំពុងបណ្តុះបណ្តាលមានសិស្សនិងសិក្ខាកាមចំនួន៦២២នាក់ស្រី៣៥៨នាក់រួមមាន ជំនាញសេវាកម្មរដ្ឋបាល –ជំនាញសេវាកម្មបរិក្ខារត្រជាក់ –ជំនាញការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ –ជំនាញការកែច្នៃបន្លែ និងផ្លែឈើ –ជំនាញការថែទាំ និងជួសជុលរថយន្ត…
អភិបាលខេត្តកំពង់ចាម អះអាងថា ការចុះបញ្ជីម៉ាកសមូហភាព និងCamGapដែលមានQR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់
កំពង់ចាម៖អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានអះអាងថា ការចុះបញ្ជី ម៉ាកសមូហភាព និងCamGap ដែលមានQR Code គឺជាយុទ្ធសាស្ត្រដ៏ មានប្រសិទ្ធភាព ដើម្បីបញ្ជាក់ពីប្រភពដើម ការពារការក្លែងបន្លំ និងធានាគុណភាព សុវត្ថិភាពផ្លែទុរេនរបស់សហគមន៍ ថ្លែងបែបនេះក្នុងឱកាសជួបសំណេះសំណាលជាមួយ បងប្អូនសហគមន៍កសិកម្ម ទុរេនបែកអន្លង ស្រុកស្ទឹងត្រង់ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ ក្រោមវត្តមានឯកឧត្តម សៀក ឡេង អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ…
សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ
បន្ទាយមានជ័យ ៖ សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ បានបន្តសកម្មភាពមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងរងគ្រោះដោយសារគ្រោះធម្មជាតិផ្សេងៗជាសកម្មភាពស្នូល លើកិច្ចការមនុស្សធម៌ ជួយដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងជួបការលំបាក។ ជាក់ស្ដែង នៅល្ងាចថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ និងលោកជំទាវ ជ័យ ណារី អ៊ុំ រាត្រី អមដំណើរដោយក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្ត អញ្ជើញប្រគល់ផ្ទះពីរខ្នង ជូនពលរដ្ឋមានជីវភាពខ្វះខាត និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ មួយខ្នងនៅភូមិតាបែន ឃុំតាបែន នៅស្រុកស្វាយចេក និងមួយខ្នងទៀតនៅក្នុងភូមិតាម៉ា សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ…
សាកលវិទ្យាល័យ ជាតិមានជ័យ បានរៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤
បន្ទាយមានជ័យ ៖ សាកលវិទ្យាល័យ ជាតិមានជ័យ បានរៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤ ដែលជាកម្មវិធីប្រកួតប្រជែងគំរូអាជីវកម្ម ឆ្នាំ២០២៦ ដើម្បីផ្តល់ឱកាសដល់និស្សិតក្នុងការបញ្ចេញ សក្តានុពល ភាពច្នៃប្រឌិត និងគំនិតសហគ្រិនភាព។ ពិធីនេះប្រារព្ធធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ហុង គឹមជាង អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា មានការចូលរួមពីឯកឧត្តម ជា សឿន សាកលវិទ្យាធិការ សាកលវិទ្យាល័យ ជាតិមានជ័យ ព្រមទាំងមានការចូលរួមពីសំណាក់សាកលវិទ្យាធិការរង ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ…
បិទវគ្គបណ្ដុះបណ្ដាលគ្រូបង្គោល ស្ដីពីការអប់រំអំពីហានិភ័យ នៃគ្រាប់មីនសំណល់ជាតិផ្ទុះ ពីសម័យសង្គ្រាមសម្រាប់អ្នកស្ម័គ្រចិត្ត
(បន្ទាយមានជ័យ)៖នារសៀលថ្ងៃទី៨–១១ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្នាក់ការសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ បានបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្ដីពីការអប់រំអំពីហានិភ័យនៃគ្រាប់មីនសំណល់ជាតិផ្ទុះ ពីសម័យសង្គ្រាមនិងប្រតិបត្តិអង្គការមនុស្សធម៌ប្រកបដោយសុវត្ថិភាពសម្រាប់អ្នកស្ម័គ្រចិត្ត ក្រោមអធិបតីភាព លោក មុំ ភិរក្ស នាយរងនាយកដ្ឋានកាកបាទក្រហមកម្ពុជា លោក ប៊ស្នុ ម៉ាហាត អ្នកជំនាញផ្នែកអាវុធយុទ្ធភណ្ឌ គណៈកម្មាធិការអន្តរជាតិ កាកបាទក្រហម(ICRC) លោក ឃុន វុទ្ធី អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត តំណាងឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខា ដោយកម្មវិធីវគ្គបណ្ដុះបណ្ដាលនេះឧបត្ថម្ភកម្មវិធីដោយគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម(ICRC)។ មានប្រសាសន៍ក្នុងវគ្គបណ្តុះបណ្តាល នៅថ្ងៃនេះផងដែរ លោក…
សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ នៅខេត្តប៉ៃលិន
ប៉ៃលិន៖ នារសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ សម្តេចពិជ័យសេនា ទៀ បាញ់ ប្រធានគណៈកម្មការសាងសង់ វិមាន ឈ្នះឈ្នះ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ វិមានអនុស្សាវរីយ៍នយោបាយឈ្នះ–ឈ្នះ នៅខេត្តប៉ៃលិន ស្ថិតនៅក្នុងភូមិទឹកថ្លា សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយមានវត្តមានអញ្ជើញចូលរួមអមដំណើរពីសំណាក់ ឯកឧត្តម ទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធានអនុគណៈកម្មការសាងសង់វិមានឈ្នះឈ្នះខេត្ត និងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្ត និងជាអនុប្រធានអនុគណៈកម្មការ ព្រមទាំងក្រុមការងារ…
